ជម្លោះដីធ្លី នៅបុរី កីឡា នឹងត្រូវ បញ្ចប់ទាំងស្រុង ប្រសិនបើ វេទិការ សាធារណៈ ផ្តល់ផល វិជ្ជមាន
ពលរដ្ឋ
សហគមន៍បុរីកីឡាអ្នកភូមិបឹងកក់និងសហគមន៍៣៤៧ដង្ហែរក្បួនយកញត្តិ
ដាក់ជូនលោកនាយករដ្ឋមន្រ្តីឲ្យជួយអន្តរាគមន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃ
RFI/Ly Meng Hour
អាជ្ញាធរ រាជធានីភ្នំពេញ បានបើកវេទិការ
ជាលើកដំបូង ដើម្បី ឈានទៅបញ្ចប់ ជម្លោះដីធ្លី បុរីកីឡា
ដែលមាន អាយុកាល ជិតមួយទសវត្ស មកហើយ។ វេទិការ
សាធារណៈនេះ ត្រូវ បានអ្នកសង្កេតការណ៍ និងអង្គការ
សង្គមស៊ីវិល ពាក់ព័ន្ធ នឹងដីធ្លី យល់ថា ជាការល្អ
ប្រសិនបើ ការធ្វើវេទិការនេះ ប្រព្រឹត្តិទៅ បានត្រឹមត្រូវ។
វា ជាលើកដំបូងហើយ ដែលអាជ្ញាធរ រាជធានីភ្នំពេញ យល់ព្រម បើក ឲ្យប្រជាពលរដ្ឋ បុរីកីឡា មានឱកាស ជួប នឹងសម្តែងមតិ ដោយផ្ទាល់ នៅចំពោះ មុខអាជ្ញាធរ ដែនដី បន្ទាប់ ពីជម្លោះដីធ្លី ដ៏រ៉ាំរៃនេះ បានអូសបន្លាយ អស់ជាច្រើនឆ្នាំ។ វេទិការនេះ ត្រូវ បានរៀបចំ រយៈពេល ពេញមួយថ្ងៃ, គឺ ថ្ងៃ ទី១២ ខែសីហានេះ នៅសាលមហាស្រព ចេនឡា។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ នៅចំពោះមុខប្រជាពលរដ្ឋចំនួនជាង ១៨០គ្រួសារ និងអ្នកសង្កេតការណ៍មកពីសហគមន៍បឹងកក់និងសហគមផ្សេងៗទៀតរួមទាំង អង្គការសង្គមស៊ីវិលផងនោះបានថ្លែងថា វេទិការនេះមានគោលបំណងបីសំខាន់គឺ ទីមួយស្វែងរកចំនួនពិតនៃគ្រួសារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានផ្ទះពីរដ្ឋ និងគ្រួសារដែលនៅសេសសល់ក្នុងសហគមន៍បុរីកីឡា។
ទីពីរ គឺអនុវត្តនីតិវិធីបន្តក្នុងការផ្តល់ជូនលំនៅ ដ្ឋានចំពោះប្រជាជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងផ្តល់ជាគោលនយោបាយផ្សេងដល់អ្នកដែលពុំមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់។ហើយចំណុចទីបីគឺបញ្ចប់ ការតវ៉ារឿងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលនៅសេសសល់។
លោក ឃួង ស្រេង បញ្ជាក់ថាបន្ទាប់ពីដោះស្រាយរួចអ្នកដែលមានសិទ្ធិត្រូវឡើងទៅនៅលើ ផ្ទះនៅក្នុងសហគមន៍បុរីកីឡា ហើយអ្នកដែលគ្មានសិទ្ធិនឹងត្រូវអភិបាលក្រុងនឹងរកទីតាំងណាផ្សេង ទៀតដើម្បីដោះស្រាយជូនអ្នកទាំងនោះ។
លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានអប់អរដល់វេទិការដ៏កំម្រនេះ។ លោកបញ្ជាក់ថា វេទិការនេះជាគំរូមួយប្រសិនណាវាប្រព្រឹត្តិទៅបានល្អ។តែបើពុំនោះ ទេ វេទិការនេះមិនអាចយកជាការបាន ហើយក៏មិនអាចស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋបានដែរ។
សូមរំលឹកថា កាលពីឆ្នាំ២០០៣ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសផ្តល់ដីសម្បទានសង្គមកិច្ចចំនួន ៤.៦ហិចតា ដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់បុរីកីឡា ហើយពេលនោះក្រុមហ៊ុន ផានអីម៉ិចជាដៃគូអភិវឌ្ឍន៍បានទទួលចំណែកជិតពាក់កណ្តាល នៃដីសម្បទានជាថ្នូរនឹងការសាងសង់អគារស្នាក់នៅចំនួន១០។
តាមការឲ្យដឹងពីសាលាក្រុងភ្នំពេញ ប្រជាពលរដ្ឋចំនួន១៣៣៤គ្រួសារ ក្នុងចំណោមគ្រួសារសរុបចំនួន ១៣៧៨ បានទទួលផ្ទះរួចហើយ។ជាមួយគ្នានោះប្រជាពលរដ្ឋដែលពុំមាន
លក្ខណៈគ្រប់គ្រាន់ក៏ទទួលបានផ្ទះពីរដ្ឋចំនួន៣៧៣គ្រួសារ ដែលក្រុមហ៊ុនដោះស្រាយឲ្យ។ក៏ប៉ុន្តែអ្នកដែលមិនព្រមទទួលយកសំណង ក៏បន្តការតវ៉ារហូតមកទល់បច្ចុប្បន្ន៕
No comments:
Post a Comment