លោក ថាក់ស៊ីន អំពាវនាវ ឲ្យបញ្ចប់ នយោបាយ សងសឹក
VOD | ១៨ សីហា ២០១៤
អតីត នាយករដ្ឋមន្ដ្រី លោក ថាក់ស៊ីន ស៊ីណាវាត្រា អំពាវនាវ ក្រុមអាវក្រហម និងអ្នកនយោបាយប ភឿថៃ ឲ្យដកពាក្យបណ្ដឹង ប្រឆាំង នឹងអ្នកនយោបាយ បដិបក្ខ ដើម្បី បញ្ចប់ស្ថានភាព តែងតឹង ខាងនយោបាយ, ហើយ ឆ្ពោះទៅរក ការផ្សះផ្សា។ប្រភព របស់ គណបក្ស ភឿនថៃ បញ្ជាក់ថា, ការថ្លែង របស់លោក ថាក់ស៊ីន គឺ ធ្វើឡើង នៅខណៈ លោក ទាមទារ ឲ្យក្រុមប្រឹក្សា យោធា ធ្វើដំណើរ ឆ្ពោះទៅរក ការកែទម្រង់ ឆាប់រហ័ស ដើម្បី បង្កើត រដ្ឋាភិបាលមួយ ស្របច្បាប់។ លោក ថាក់ស៊ីន បានថ្លែងថា, លោក ចង់ឲ្យ គណបក្ស ភឿនថៃ និងចលនា អាវក្រហម ទទួលយក ការអត់ឱន ដើម្បី បញ្ចប់ជម្លោះ។
លោក ថាក់ស៊ីន បច្ចុប្បន្ន កំពុងរស់នៅ និរទេសខ្លួន នៅក្រៅប្រទេស។ លោក គឺ ជាអ្នកនយោបាយ ដែលត្រូវ បានចោទថា ជាផ្នែកមួយ នៃការបង្កបញ្ហា ឲ្យមាន ការបែកបាក់ នៅក្នុងចំណោម អ្នកនយោបាយ ថៃ។ តែ ការចោទនេះ ត្រូវ បានលោក ប្រតិកម្មតប ថា, ជាការបង្ខូច កិត្តិយស របស់លោក តែប៉ុណ្ណោះ៕
No comments:
Post a Comment