Paris Peace Accords 23 Oct. 1991

Monday, August 25, 2014

អ្នក​ភូមិ​ អះអាង ​ថា, ​វៀតណាម ​បន្ត​ ចូល​កាប់​ឈើ ​នៅ​រតនគិរី | Villagers say Vietnam continues to fell trees in Ratanakiri

អ្នក​ភូមិ​ អះអាង ​ថា, ​វៀតណាម ​បន្ត​ ចូល​កាប់​ឈើ ​នៅ​រតនគិរី

RFA |  ២៤ សីហា ២០១៤

ជនជាតិ​វៀតណាម​កាប់​ឈើ​នៅ​រតនគិរី ៦១០
ជនជាតិ​ វៀតណាម ទាំង​ពីរ​ នាក់​នេះ​ បាន​ចូល​មក​ កាប់​ឈើ ​នៅ​ដី​ខ្មែរ ចំណុច ​ប៉ុស្តិ៍ ​នគរបាល​ ការពារ​ព្រំដែន​ ច្រក​អូរថ្មដា ក្នុង​ស្រុក ​អូរយ៉ាដាវ ខេត្ត រតនគិរី កាល​ពី​ថ្ងៃ​ ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។  Photo Provided

អ្នក​ភូមិ ​ជនជាតិ​ដើម​ ភាគ​តិច​ ចារ៉ាយ រស់​នៅ​ តំបន់​ព្រៃ ​ខេត្ត​ រតនគិរី ជាប់​ព្រំដែន​ ប្រទេស ​វៀតណាម អះអាង​ ថា, ជនជាតិ​ វៀតណាម នៅ​តែ​ បន្ត​ឆ្លង​ដែន​ ចូល​មក​ អារ​រំលំ​ឈើ​ ក្នុង​ដី​ខ្មែរ, ហើយ ​ដឹក​ជញ្ជូន​​ ទៅ​ប្រទេស​ វៀតណាម ដោយ​គ្មាន​ ការ​ទប់ស្កាត់​ ពី​តម្រួត​ ព្រំដែន​ខ្មែរ។


ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង ​នៅ​ថ្ងៃ​ ទី​២៤ ខែ​សីហា បន្ទាប់​ ពី​អ្នក​ល្បាត​ព្រៃ​ សហគមន៍​ភូមិ​ ឡំកន ចំនួន ៧​នាក់ បាន​ប្រទះ ឃើញ​ជនជាតិ​ វៀតណាម ៤​នាក់ កំពុង ​ដឹក​ជញ្ជូន ​ឈើ​ តាម​ម៉ូតូ​ គ្រប់​គ្នា​ នៅ​ក្នុង​​ព្រៃ​ ដី​ខ្មែរ​ ចម្ងាយ​ ប្រមាណ ៣​គីឡូម៉ែត្រ ​ពី​ប៉ុស្តិ៍​ ការពារ​ ព្រំដែន​ខ្មែរ ​អូរថ្មដា។

តំណាង​ សហគមន៍ ​ភូមិ​ឡំ ឃុំ​ ប៉ក់ញ៉ៃ ស្រុក ​អូរយ៉ាដាវ, លោក រចំ ខាំ រៀបរាប់​ ថា, កាល​ពី​ថ្ងៃ​ ទី​២២ ​ខែ​សីហា ជនជាតិ​ វៀតណាម ទាំង​នោះ ព្យាយាម​ ធ្វើ​កាំបិត ​ដំបង ​វាយ​តបត​ ជាមួយ​ សហគមន៍​ ដែល​​​ព្យាយាម ​ឃាត់​ខ្លួន​ ពួកគេ​ និង​វត្ថុតាង ​ល្មើស។ ពលរដ្ឋ​ វៀតណាមនោះ​ បញ្ជាក់​ថា, តម្រួត​ព្រំដែន ​​អូរថ្មដា ជា​អ្នក​អនុញ្ញាត​ ឲ្យ​ពួកគេ ​ចូល​កាប់​ឈើ។

លោក​ កត់​សម្គាល់​ថា, នេះ ​គឺ​ ជា​បទល្មើស ព្រៃ​​ឈើ ​ថ្មី​ មួយ​ទៀត​ ដែល​ជនជាតិ ​វៀតណាម ប្រើប្រាស់ ​មធ្យោបាយ ​ដឹក​ជញ្ជូន​ ទ្រង់ទ្រាយ​ តូច​តាម​ រយៈ​ម៉ូតូ​ ជា​ក្រុម​នាំឈើ​ ចូល​ទៅ​ទឹក​ដី​ វៀតណាម៖ «ដី​ខ្មែរ​យើង, ប៉ុន្តែ ​វា ឆ្លង​ហួស​ ប៉ុស្តិ៍​ ថ្មដា​ហ្នឹង។  អត់​ហ៊ាន​ ចាប់​ទេ។  អា​ពួក​យួន​ហ្នឹង​, គេ ចង់​វាយ​ ពួក​ភូមិ ​ឡំកន​ហ្នឹង។  គាត់​ កាត់​កាំបិត​មួយ, ហើយ​ គេ​ កាន់​ឈើ​ គ្រប់គ្នា​ តែម្ដង។  ខ្ញុំ​ សួរ​ពូក​យួនៗ​ ថា, ប៉ុស្តិ៍​ បើក​ ឲ្យ​ខ្ញុំ​ចូល។»

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា បាន​ទូរស័ព្ទ​ទៅ​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​វរៈ ៦២៣ លោក ងួន សុវណ្ណា សុំ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​ទូរស័ព្ទ​លោក​មិន​មាន​អ្នក​ទទួល​ការ​ហៅ​ចូល។

យ៉ាង​នេះ​ក្តី នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ប៉ក់ញ៉ៃ លោក ពួយ ច្រូច កត់សំគាល់​ថា សហគមន៍​បាន​ផ្ដល់​ព័ត៌មាន និង​សុំ​កិច្ច​អន្តរាគមន៍​ពី​ប៉ូលិស​មូលដ្ឋាន។ លោក​ថា តំបន់​នោះ​ឋិត​ក្នុង​ព្រៃ​ជាប់​នឹង​តំបន់​​​ព្រំដែន ហេតុនេះ​ប៉ូលិស​មូលដ្ឋាន​មិន​អាច​ចាត់ការ​ទាន់​ពេល​វេលា​ដើម្បី​បង្ក្រាប​ បទល្មើស​ព្រៃឈើ​​​នោះ​បាន​ទេ៖ «គេ​រាយការណ៍​មក​ថា ឃើញ​វៀតណាម ឃើញ​ឈើ ខ្ញុំ​ថា យើង​សួរ​ឲ្យ​ច្បាស់​មើល​អ្នក​ណា​ឲ្យ​ចូល។ បើ​ឃើញ​ចូល​មក​ទៀត​រាយការណ៍​មក​ខ្ញុំ​ជា​បន្ទាន់ ខ្ញុំ​នឹង​ទៅ​ចាប់។ បើ​ឃើញ​ហើយ​អត់​រាយការណ៍​​មក​ខ្ញុំ ម៉េច​ខ្ញុំ​ដឹង ព្រោះ​ខ្ញុំ​មាន​នៅ​ជិត​បង​ប្អូន​ប្រជាពលរដ្ឋ​ឯ​ណា។»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក កាល​ពី​ឆ្នាំ​២០១២ ​និង​២០១៣ សហគមន៍​ភូមិ​ឡំ បាន​បង្ក្រាប​និង​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ ម៉ូតូ ត្រាក់ទ័រ និង​រថយន្ត​ដឹក​​ឈើ រួម​ទាំង​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម អ្នក​ចូល​ព្រៃ​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ប្រមាណ ៥​ករណី។ ក្នុង​នោះ​ក៏​ឃើញ​មាន​សមត្ថកិច្ច​ប៉ូលិស​ការពារ​ព្រំដែន​អូរថ្មដា បាន​ចូល​ខ្លួន​មក​សម្របសម្រួល​ឲ្យ​​សហគមន៍​ដោះ​លែង និង​ប្រគល់​គ្រឿងចក្រ​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម នោះ​វិញ។

មន្ត្រី​សម្របសម្រួល​​អង្គការ​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​ព្រំដែន​ថា ជា​ចេតនា​ឃុបឃិត​នាំ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ឆ្លងដែន​កើត​ឡើង​មិន​ឈប់ឈរ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើប​អង្កេត​និង​ទប់ស្កាត់​ករណី​នេះ៖ «យើង ​ឃើញ​កន្លង​មក​មាន​ការ​លួច​ឆ្លង​ដែន​ចូល ហើយ​លើក​មុនៗ​មាន​ទ្រង់ទ្រាយ​ធំ​រហូត​មាន​ត្រាក់ទ័រ រថយន្ត​រ៉េវ​ជាដើម។ បើសិនជា​មិន​មាន​ការ​បណ្ដែតបណ្ដោយ​ឃុបឃិត​រវាង​មន្ត្រី​ប៉ុស្តិ៍​តាម​ច្រក​​ របៀង​ទេ គឺ​ជនជាតិ​វៀតណាម មិន​អាច​ឆ្លង​ដែន​ចូល​ដោយ​ខុស​ច្បាប់ ហើយ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​ក្នុង​ទឹកដី​ខ្មែរ​យើង​បាន​ទេ។»

​ចាប់​ពី​ចុង​ឆ្នាំ​២០១២ រហូត​បច្ចុប្បន្ន ជនជាតិ​វៀតណាម​ប្រមាណ ៩​នាក់ ត្រូវ​បាន​សហគមន៍​ភូមិ​ឡំ រួម​ជាមួយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដោយសារ​ ឆ្លង​ដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​នៅ​​ចំណុច​ប៉ុស្តិ៍​ការពារ​ព្រំដែន​ ភ្នំ​ក្រហម និង​ប៉ុស្តិ៍​អូរថ្មដា ក្នុង​ស្រុក​អូរយ៉ាដាវ៕


No comments:

Post a Comment