Paris Peace Accords 23 Oct. 1991

Sunday, September 28, 2014

កិច្ចការ ៤ | Acts 4

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






ពេត្រុស និង​យ៉ូហាន ​នៅ​មុខ​ ក្រុម​ប្រឹក្សា​ ជាន់​ខ្ពស់

លោក ​ពេត្រុស និង​លោក​ យ៉ូហាន ​កំពុង​តែ ​មាន​ប្រសាសន៍ ​ទៅ​កាន់​ ប្រជាជន​ នៅ​ឡើយ ស្រាប់​តែ ​ពួក​បូជាចារ្យ, មេ​កង​រក្សា​ ព្រះវិហារ, និង​ពួក​ ខាង​គណៈសាឌូស៊ី មក​ដល់។  ពួក​គេ​ ទាស់​ចិត្ត​ នឹង​សាវ័ក​ បង្រៀន​ ប្រជាជន ទាំង​ប្រកាស ​ថា,​ មនុស្ស​ស្លាប់​ នឹង​រស់​ឡើង​វិញ ដោយ​សំអាង​ លើ​ព្រះយេស៊ូ​ មាន​ព្រះជន្ម​ រស់​ឡើង​វិញ។  ពួក​គេ​ នាំ​គ្នា​ ចាប់​សាវ័ក​ ទាំង​ពីរ​ រូប ​យក​ទៅ​ឃុំ, ទុក​រហូត​ ដល់​ថ្ងៃ​បន្ទាប់, ដ្បិត​ ពេល​នោះ ​ល្ងាច​ណាស់​ហើយ។  ប៉ុន្តែ ក្នុង​ចំណោម​ អស់​អ្នក​ ដែល​បាន​ឮ​ ព្រះបន្ទូល, មាន​មនុស្ស​ ជា​ច្រើន ​ជឿ, ហើយ ​ចំនួន​ ពួក​គេ​ បាន​កើន​ឡើង, ប្រមាណ ​ប្រាំ​ពាន់​នាក់។

លុះ ​ស្អែក​ឡើង ពួក​មេ​ដឹក​នាំ, ពួក​ព្រឹទ្ធាចារ្យ, និង​ពួក​អាចារ្យ ប្រជុំ​គ្នា ​នៅ​ក្រុង ​យេរូសាឡឹម, ជា​មួយ​ លោក​មហាបូជាចារ្យ អាណ, លោក ​កៃផា, លោក​ យ៉ូហាន, លោក ​អលេក្សានត្រុស, និង​ក្រុម​គ្រួសារ ​របស់ ​នាយក​បូជាចារ្យ ​ទាំង​អស់។  លោក​ទាំង​នោះ​ បាន​បញ្ជា​ ឲ្យ​គេ​ នាំ​លោក ​ពេត្រុស និង​លោក​ យ៉ូហាន​ មក​ឈរ​ នៅ​មុខ​ អង្គ​ប្រជុំ, រួច​ សួរ​ថា៖ «អ្នក​ បាន​ធ្វើ​ការ​នេះ ​សំអាង​ លើ​អំណាច ​អ្វី?  ក្នុង​នាម​ នរណា?» 

ពេល​នោះ លោក​ ពេត្រុស​ បាន​ពោរពេញ​ ដោយ​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ, លោក ​មាន​ប្រសាសន៍ ​ទៅ​គេ ​ថា៖ «សូម ​ជំរាប​ អស់​លោក​ ជា​អ្នក​ដឹក​នាំ​ ប្រជាជន និង​អស់​លោក​ ព្រឹទ្ធាចារ្យ!  ថ្ងៃ​នេះ អស់​លោក​ សួរ​ចម្លើយ ​យើង​ខ្ញុំ ពីអំពើ​ល្អ ​ដែល​យើង​ខ្ញុំ​ សង្គ្រោះ​អ្នក​ពិការ ​ឲ្យ​បាន​ជា តាម​របៀប​ណា​នោះ។  សូម​ អស់​លោក និង​ប្រជារាស្ត្រ ​អ៊ីស្រាអែល​ ទាំង​មូល​ ជ្រាប​ថា, បុរស​ ដែល​ឈរ​ នៅ​មុខ​អស់​លោក​ ទាំង​មាន​ សុខភាព​ល្អ​នេះ បាន​ជា ដោយសារ ​ព្រះនាម​ ព្រះយេស៊ូគ្រិស្ដ ជា​អ្នក​ភូមិ​ ណាសារ៉ែត ដែល​អស់​លោក​ បាន​ឆ្កាង, ហើយ ​ព្រះជាម្ចាស់​ បាន​ប្រោស​ ព្រះអង្គ​ ឲ្យ​មាន​ព្រះជន្ម ​រស់​ឡើង​វិញ។  ព្រះអង្គ​ ហ្នឹង​ហើយ ​ជា ថ្ម​ ដែល​លោក​ ទាំង​អស់​គ្នា​ ជា​ជាង​សំណង់​ បោះ​ចោល បាន​ត្រឡប់​មក​ ជា​ថ្ម​គ្រឹះ​ ដ៏​សំខាន់​ បំផុត​ វិញ។  ក្រៅ​ពី​ព្រះយេស៊ូ, គ្មាន ​នរណា​ម្នាក់​ អាច​សង្គ្រោះ​មនុស្ស ​បាន​ ទាល់​តែ​សោះ, ដ្បិត ​នៅ​ក្រោម​មេឃ​នេះ ព្រះជាម្ចាស់ ​ពុំ​បាន​ប្រទាន ​នាម​ណា​មួយ ​ផ្សេង​ទៀត​ មក​មនុស្ស ដើម្បី​ សង្គ្រោះ​យើង ​នោះ​ឡើយ។»

កាល​ក្រុម​ប្រឹក្សា ​ជាន់​ខ្ពស់ ឃើញ​លោក ​ពេត្រុស និង​លោក​ យ៉ូហាន មាន​ចិត្ត​ អង់អាច​ ដូច្នេះ, គេ ​ងឿងឆ្ងល់​ណាស់, ដ្បិត​ គេ ​ដឹង​ថា, លោក​ទាំង​ពីរ​ ជា​មនុស្ស​ សាមញ្ញ, ពុំ ​ដែល​បាន​ រៀន​សូត្រ, ហើយ ​គេ ​ដឹង​ច្បាស់ ​ថា, លោក​ទាំង​ពីរ ​ធ្លាប់​នៅ​ ជា​មួយ​ ព្រះយេស៊ូ។  ប៉ុន្តែ ពួក​គេ ​រក​ពាក្យ​ ឆ្លើយ​តប​វិញ​ មិន​បាន​សោះ, ព្រោះ ​ឃើញ​បុរស ​ដែល​បាន​ជា​នោះ​ ឈរ​នៅ​ ជា​មួយ​ស្រាប់។  ពួក​គេ ​ក៏​បញ្ជា​ ឲ្យ​លោក​ទាំង​ពីរ​ ចេញ​ពី​អង្គ​ប្រជុំ, ហើយ ​ពិគ្រោះ​គ្នា​ ថា៖ «តើ ​យើង ​គួរ​ធ្វើ​អ្វី​ ដល់​អ្នក​ ទាំង​ពីរ​នេះ?  ដ្បិត ​អ្នក​ក្រុង​ យេរូសាឡឹម​ ទាំង​មូល​ ដឹង​ច្បាស់​ ថា, គេ ​ធ្វើ​ទី​សំគាល់ ​អស្ចារ្យ​មួយ ​ដ៏​វិសេស ដែល​យើង​ មិន​អាច ​បដិសេធ​បាន។  ដូច្នេះ តោង​យើង ​ហាមប្រាម និង​គំរាម​គេ កុំ​ ឲ្យ​ប្រកាស​ ប្រាប់​នរណា​ អំពី​ ឈ្មោះ​នោះ​ ត​ទៅ​ទៀត​ ឡើយ, ដើម្បី​ កុំ ​ឲ្យ​រឿង​នេះ ​លេច​ឮ​ ខ្ចរខ្ចាយ​ ដល់​ប្រជាជន។» 

ក្រុម​ប្រឹក្សា​ ក៏​ហៅ​សាវ័ក​ ទាំង​ពីរ ​មក, ហើយ​ ហាមប្រាម​ មិន​ឲ្យ​និយាយ និង​បង្រៀន ​អំពី ​ព្រះនាម ​ព្រះយេស៊ូ​ ជា​ដាច់​ខាត។  លោក ​ពេត្រុស និង​លោក​ យ៉ូហាន មាន​ប្រសាសន៍​ តប​ទៅ​គេ​វិញ​ ថា៖ «សូម​ អស់​លោក ​ពិចារណា​មើល, នៅ​ចំពោះ​ ព្រះភក្ត្រ​ ព្រះជាម្ចាស់, គួរ​ ឲ្យ​យើង​ខ្ញុំ​ ធ្វើ​តាម​បង្គាប់​ អស់​លោក ឬ​ធ្វើ​តាម​បង្គាប់ ​របស់ ​ព្រះអង្គយើង​ខ្ញុំ​ ឈប់​និយាយ ​អំពី​ ហេតុការណ៍ ​ដែល​យើង​ខ្ញុំ​ បាន​ឃើញ​ បាន​ឮ​នោះ​ ពុំ​កើត​ទេ។»

ក្រុម​ប្រឹក្សា​ ជាន់​ខ្ពស់ ​រក​ហេតុ ដើម្បី​ ដាក់​ទោស ​លោក​ទាំង​ពីរ​ មិន​បាន ក៏​គំរាម​ សា​ជា​ថ្មី​ទៀត, រួច​ ដោះ​លែង ​ឲ្យ​ទៅ​វិញ, ដ្បិត​ ប្រជាជន​ លើក​តម្កើង​ សិរីរុងរឿង ​របស់​ ព្រះជាម្ចាស់ ចំពោះ ​ហេតុការណ៍​ ដែល​កើត​មាន​នោះ ​គ្រប់ៗ​គ្នា។  រីឯ ​បុរស ​ដែល​បាន​ជា ​ដោយ​របៀប ​អស្ចារ្យ​នោះ មាន​អាយុ​ជាង ​សែសិប​ឆ្នាំ​ហើយ។

ពួក​សិស្ស​ អធិស្ឋាន​ ទូលអង្វរ

ក្រោយ​ពី​បាន ​រួច​ខ្លួនហើយ, លោក ​ពេត្រុស និង​លោក​ យ៉ូហាន នាំ​គ្នា ​ទៅ​ជួប​ពួក ​បង​ប្អូន, រៀប​រាប់​ អំពី​ សេចក្ដី​ ទាំង​ប៉ុន្មាន​ ដែល​ពួក​ មហាបូជាចារ្យ និង​ពួក​ ព្រឹទ្ធាចារ្យ​ បាន​និយាយ។  កាល​ពួក​គេ​ ឮ​ដូច្នោះ, គេ ​រួម​ចិត្ត​គំនិត​គ្នា, ហើយ​ បន្លឺ​សំឡេង​ ទូល​ព្រះជាម្ចាស់ ​ថា៖ «បពិត្រ​ព្រះ ​ដ៏​ជា​ចៅហ្វាយ, ព្រះអង្គ​ បាន​បង្កើត ​ផ្ទៃ​មេឃ, ផែនដី, សមុទ្រ និង​អ្វីៗ​ សព្វ​សារពើ​ នៅ​ទី​នោះ, ព្រះអង្គ​ មាន​ព្រះបន្ទូល ដោយសារ​ ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ តាម​រយៈ ​អ្នក​បំរើ ​របស់​ព្រះអង្គ, គឺ​ ព្រះបាទ​ដាវីឌ ជា​បុព្វបុរស យើង​ខ្ញុំ​ ថា៖

«“ហេតុ​អ្វី​ បាន​ជា​ជាតិ​សាសន៍​ ទាំងឡាយ នាំ​គ្នា​ បង្កើត​កោលាហលហេតុ​អ្វី​ បាន​ជា​ ប្រជារាស្ត្រ​នានា មាន​គំនិត​ ឥត​ខ្លឹមសារ​ ដូច្នេះពួក​ស្ដេច​ នៅ​លើ​ផែនដី និង​ពួក​មេ​ដឹក​នាំ ​ពួតដៃ រួម​គំនិត​គ្នា ​ប្រឆាំង​ នឹង​ព្រះអម្ចាស់, ហើយ ​ប្រឆាំង​ នឹង​ព្រះគ្រិស្ដ ​របស់ ​ព្រះអង្គ។”  ប្រាកដ​ មែន!  នៅ​ក្នុង​ក្រុង​នេះ ស្ដេច​ហេរ៉ូដ និង​លោក ​ប៉ុនទាស-ពីឡាត បាន​រួម​គ្នា​ ប្រឆាំង​ នឹង​ព្រះយេស៊ូ​ ជា​អ្នក​បំរើ​ ដ៏វិសុទ្ធ ​របស់​ ព្រះអង្គ ដែល​ទ្រង់​ បាន​ចាក់ប្រេង​ អភិសេក ទាំង​មាន​សាសន៍​ ដទៃ​ទៀត និង​ប្រជារាស្ត្រ​ អ៊ីស្រាអែល​ សម​គំនិត​ផង។  គេ​ នាំ​គ្នា​ ប្រព្រឹត្ត​ ដូច​ព្រះអង្គ​ បាន​កំណត់​ទុក ជា​មុន តាម​ឫទ្ធិបារមី និង​តាម​ព្រះតម្រិះ ​របស់​ ព្រះអង្គ។  ឥឡូវ​នេះ ឱ​ព្រះអម្ចាស់ ​អើយ, សូម​ ជ្រាប ​សេចក្ដីគំរាម​ របស់ ​ពួក​គេ, ហើយ ​សូម ​ប្រោស​ប្រទាន ​ឲ្យ​ពួក​អ្នក​បំរើ​ ព្រះអង្គ​ ថ្លែង​ព្រះបន្ទូល ​ដោយ​ចិត្ត​ អង់អាច, ​មោះមុត​ផង។  សូម​ សំដែង​បារមី ​ឲ្យ​អ្នក​ជំងឺ​ បាន​ជា, ឲ្យ​មាន​ ទី​សំគាល់ និង​ឫទ្ធិបាដិហារិយ៍ ​កើត​ឡើង ក្នុង​ព្រះនាម ​ព្រះយេស៊ូ ជា​អ្នក​បំរើ​ ដ៏វិសុទ្ធ របស់​ ព្រះអង្គ។»  

កាល​ពួក​គេ ​ទូលអង្វរ ព្រះជាម្ចាស់ ​ដូច្នោះ​រួច​ហើយ, កន្លែង​ ដែល​គេ ​ជួបជុំ​គ្នា​នោះ​ ក៏​រញ្ជួយ; គេ ​បាន​ពោរពេញ​ ដោយ​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ ​ទាំង​អស់​គ្នា, ហើយ​ នាំ​គ្នា​ថ្លែង​ព្រះបន្ទូល ​របស់ ​ព្រះជាម្ចាស់ ដោយ​ចិត្ត​ អង់អាច។

ក្រុម​ គ្រិស្ដបរិស័ទ​ រួម​រស់​ ជា​មួយ​គ្នា

អ្នក​ជឿ​ ទាំង​អំបាលម៉ាន ​មាន​ចិត្ត​ថ្លើម​ តែ​មួយ; គ្មាន ​អ្នក​ណា​ម្នាក់ ​នឹក​គិត ​ថា, ទ្រព្យសម្បត្តិ​ ដែល​ខ្លួន​មាន​ ជា​របស់​ ខ្លួន​ផ្ទាល់​ នោះ​ឡើយ, គឺ​ គេ​ យក​មក​ដាក់ ​ជា​សម្បត្តិ​រួម​ ទាំង​អស់។  ក្រុម​សាវ័ក ​បាន​ប្រកប ​ដោយ​ឫទ្ធានុភាព ​ដ៏​ខ្លាំង​ក្លា, ហើយ ​នាំ​គ្នា​ ផ្ដល់​សក្ខីភាព​ អំពី​ ព្រះអម្ចាស់ យេស៊ូ​ មាន​ព្រះជន្ម​ រស់​ឡើង​វិញ។  ព្រះជាម្ចាស់ ​ទ្រង់​ សំដែង​ ព្រះហឫទ័យ ​ប្រណីសន្ដោស​ ដ៏​លើសលប់ ដល់​ពួក​គេ​ ទាំង​អស់​គ្នា។  ក្នុង​ចំណោម ​ពួក​គេ​ គ្មាន​នរណា​ ខ្វះ​ខាត​ អ្វី​ឡើយ។  អស់​អ្នក​ ដែល​មាន ​ដី​ធ្លី ឬ​ផ្ទះ​សម្បែង​ នាំ​គ្នា​ លក់​ដី​ធ្លី និង​ផ្ទះ​នោះ, យក​ប្រាក់ មក​ជូន​ ក្រុម​សាវ័ក។  បន្ទាប់​មក អ្នក​ជឿ ​ទាំង​អស់​គ្នា​ ទទួល​ចំណែក តាម​សេចក្ដី​ ត្រូវ​ការ​ រៀងៗ​ខ្លួន។


មាន​បុរស​ម្នាក់ ឈ្មោះ​ យ៉ូស្វេ ជា​ពួក​លេវី ស្រុក ​កំណើត​ នៅ​កោះ ​គីប្រុស, ក្រុម​សាវ័ក​ បាន​ដាក់​ឈ្មោះ​គាត់ ​ថា បារណាបាស ប្រែ​ថា «អ្នក​ លើក​ទឹក​ចិត្ត​គេ»  គាត់​ បាន​លក់​ចំការ ​របស់​គាត់, ហើយ​ យក​ប្រាក់ ​មក​ជូន​ ក្រុម​សាវ័ក​ដែរ។



No comments:

Post a Comment