អង្គភាព ប្រឆាំង អំពើ ពុករលួយ បង្ហាញរបាយការណ៍ ភាពមិនប្រក្រតី ប្រឡងបាក់ឌុប
RFA / វិទ្យុ អាស៊ី សេរី | ២៧ កញ្ញា ២០១៤
សិស្ស ចេញពីមណ្ឌល ប្រឡងបាក់ឌុប វិទ្យាល័យ ជា ស៊ីម សាមគ្គី នារាជធានី ភ្នំពេញ នៅព្រឹក ថ្ងៃទី៤ សីហា ឆ្នាំ២០១៤។ RFA/Tep Soravy
ការស៊ើបអង្កេត របស់ ស្ថាប័នជាតិ ប្រឆាំង អំពើពុករលួយ ទើបតែ បានចេញ របាយការណ៍ របស់ខ្លួន ស៊ើបអង្កេត ភាពមិនប្រក្រតី លើការប្រឡង មធ្យមសិក្សា ទុតិយភូមិ មាន ៣៣ករណី។
ក្នុងចំណោម ភាពមិនប្រក្រតី ទាំងនោះ មានករណី សំខាន់ ដែលជាប់ ពាក់ព័ន្ធ នឹងការប្រព្រឹត្ត អំពើ ពុករលួយ ជិត ២០ករណី ដែលបាន កើតឡើង នៅទូទាំង ប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី២៧ កញ្ញា បានរកឃើញថា នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៤ កញ្ញា បានរកឃើញភាពមិនប្រក្រតីសំខាន់ទាំងនោះ រួមមាន ការបង្កដោយបេក្ខជនលួចចម្លងដោយទូរស័ព្ទដៃមាន ៦ករណី ការប្រឡងជំនួសមាន ៥ករណី ការប្ដូរលេខតុមាន ២ករណី និងការទទួលលុយពីសិស្សមាន ២ករណី។
ទោះជាយ៉ាងណាក៏ដោយ អង្គភាពប្រឆាំងអំពើពុករលួយ បានសន្និដ្ឋានថា ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តយ៉ាងរលូន ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍របស់ក្រសួង អ្នកចេះ គឺជាប់៕
No comments:
Post a Comment