Paris Peace Accords 23 Oct. 1991

Monday, September 29, 2014

កិច្ចការ ៥| Acts 5

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






អាណាណាស និង​សាភីរ៉ា

មាន​បុរស​ម្នាក់​ ឈ្មោះ អាណាណាស, ភរិយា ​ឈ្មោះ​ សាភីរ៉ា។  គាត់ ​ក៏​បាន​លក់​ដី ​របស់​គាត់ ​ដែរ, ហើយ ​សម​គំនិត​ ជា​មួយ​ភរិយា, ទុក​ប្រាក់​ មួយ​ចំណែក​ សំរាប់ ​ខ្លួន​ឯង, រួច​ យក​ប្រាក់ ​ដែល​នៅ​សល់ ​ទៅ​ជូន​ ក្រុម​សាវ័ក។ 

លោក ​ពេត្រុស​ មាន​ប្រសាសន៍ ​ទៅ​គាត់​ ថា៖ «អាណាណាស ​អើយ, ហេតុ​ដូច​ម្ដេច ​បាន​ជា​មារ​សាតាំង ​នៅ​ពេញ​ ក្នុង​ចិត្ត​អ្នក រហូត ​ដល់​ទៅ​កុហក​ ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ, ហើយ ​ទុក​ប្រាក់​ ដែល​លក់​ ដី​បាន​នោះ​ មួយ​ចំណែក​ ដូច្នេះកាល​ដើម​ឡើយ ដី​នោះ​ ជា​កម្មសិទ្ធិ​ របស់​អ្នក, លុះ ​ដល់​អ្នក ​លក់​ផុត​ទៅ, ប្រាក់​ ដែល​បាន​មក​នោះ​ អ្នក​ អាច​ប្រើប្រាស់​ តាម​ចិត្ត។  ចុះ​ ហេតុ​ដូច​ម្ដេច​ បាន​ជា​អ្នក​ មាន​គំនិត​ ប្រព្រឹត្ត​ យ៉ាង​ហ្នឹងអ្នក​ បាន​កុហក​ ព្រះជាម្ចាស់, គឺ​ មិន​មែន ​កុហក​មនុស្ស​ទេ។» 

កាល​ អាណាណាស ​បាន​ឮ​ពាក្យ​នេះ ក៏​ដួល ​ដាច់​ខ្យល់​ ស្លាប់​ទៅ។  រីឯ​ អស់​អ្នក ​ដែល​បាន​ឮ ​ដំណឹង​នេះ ក៏​ស្ញែង​ខ្លាច ​ជា​ខ្លាំង។  ពួក​យុវជន​ នាំ​គ្នា​ មក​រុំ​សព​ អាណាណាស, ហើយ ​សែង​យក​ទៅ​កប់។

ប្រមាណ ​ជា​បី​ម៉ោង​ ក្រោយ​មក, ភរិយា ​របស់ ​អាណាណាស ​ចូល​មក​ដល់ ដោយ​មិន​បាន​ដឹង ​ហេតុការណ៍​ ដែល​កើត​មាន ​នោះ​ឡើយ។  លោក ​ពេត្រុស​ សួរ​នាង ​ថា៖ «សូម​ ប្រាប់​ខ្ញុំ​ មក​មើល៍, តើ ​ប្ដី​នាង និង​នាង​ លក់​ដី​ បាន​ប្រាក់​ប៉ុណ្ណេះ ​មែន​ឬ

នាង ​ឆ្លើយ​ថា៖ «ចា៎ស, បាន​ប្រាក់ ​ប៉ុណ្ណឹង​មែន។»

លោក ​ពេត្រុស​ ក៏​មាន​ប្រសាសន៍ ​ទៅ​នាង​ទៀត​ ថា៖ «ហេតុ​ដូច​ម្ដេច​ បាន​ជា​អ្នក​ សម​គំនិត​គ្នា​ ល្បងល​ ព្រះវិញ្ញាណ ​របស់​ ព្រះអម្ចាស់ ​ដូច្នេះ?  មើល៍ហ្ន៎!  ពួក​អ្នក​ ដែល​បាន ​បញ្ចុះ​សព ​ប្ដី​នាង មក​ដល់​ នៅ​មាត់​ទ្វារ ​ហើយ; គេ ​នឹង​សែង​នាង​ យក​ទៅ​ដែរ។»

រំពេច​នោះ នាង​ ក៏​ដួល ​នៅ​ទៀប​ជើង​ របស់​លោក, ហើយ​ ដាច់​ខ្យល់​ ស្លាប់​ទៅ។  ពេល​ពួក​យុវជន​ ចូល​មក, ឃើញ​នាង​ស្លាប់ ក៏​នាំ​គ្នា ​យក​សព​នាង ​ទៅ​បញ្ចុះ នៅ​ក្បែរ​សព​ប្ដី​ របស់​នាង។  ក្រុមជំនុំ ទាំង​មូល និង​អស់​អ្នក ​ដែល​បាន​ឮ​ ដំណឹង​នេះ ស្ញែង​ខ្លាច​ ជា​ខ្លាំង។

ក្រុម​សាវ័ក​ សំដែង​ ការ​អស្ចារ្យ​ ផ្សេងៗ

សាវ័ក​ បាន​នាំ​គ្នា​ សំដែង​ ទី​សំគាល់​ ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិហារិយ៍ ​ជា​ច្រើន នៅ​ក្នុង​ចំណោម​ ប្រជាជន។  អ្នក​ជឿ​ ទាំង​អស់​ រួម​ចិត្ត​គំនិត​គ្នា; គេ ​ឈរ ​នៅ​តាម ​ថែវ​ សាឡូម៉ូន។  រីឯ​ អ្នក​ ឯ​ទៀតៗ​, គ្មាន ​នរណា​ ហ៊ាន​មក​ចូល​រួម ​ជា​មួយ​គេ​ ឡើយ, តែ ​ប្រជាជន ​កោត​សរសើរ​គេ​ គ្រប់ៗ​គ្នា។  បណ្ដាជន ​ទាំង​ប្រុស​ ទាំង​ស្រី ​ដែល​ជឿ ​លើ​ព្រះអម្ចាស់ បាន​មក​ចូល​រួម​ កាន់​តែ​ ច្រើន​ឡើងៗ។  មនុស្សម្នា​ បាន​សែង ​អ្នក​ជំងឺ​ មក​ដាក់​ នៅ​តាម​ផ្លូវ ឲ្យ​ដេក​ លើ​គ្រែ​ស្នែង, លើ​កន្ទេល, ប្រាថ្នា​ យ៉ាង​ហោច​ណាស់ ​គ្រាន់​តែ ​ឲ្យ​ស្រមោល​ លោក ​ពេត្រុស​ បាំង ​លើ​អ្នក​ជំងឺ​ ណា​ម្នាក់ នៅ​ពេល ​ដែល​លោក ​ដើរ​កាត់ ​តាម​នោះ​ ក៏​បាន​ដែរ។  មាន​មនុស្ស​ ជា​ច្រើន​ នាំ​គ្នា ​ធ្វើ​ដំណើរ​ មក​ពី​ភូមិ​នានា នៅ​ជិត​ក្រុង ​យេរូសាឡឹម, ទាំង​សែង ​អ្នក​ជំងឺ និង​អ្នក​ ដែល​មាន​វិញ្ញាណ​ អាក្រក់​ ចូល​មក​ ជា​មួយ​ផង; អ្នក​ទាំង​នោះ​ បាន​ជា​ គ្រប់ៗ​គ្នា។

ក្រុម​សាវ័ក​ ត្រូវ ​គេ ​បៀតបៀន

ពេល​នោះ លោក ​មហាបូជាចារ្យ និង​អស់​អ្នក​ ដែល​នៅ ​ជា​មួយ​លោក ​ទាំង​ប៉ុន្មាន, គឺ ​ពួក​ខាង​ គណៈសាឌូស៊ី, មាន​ចិត្ត ​ក្ដៅ​ក្រហាយ ​ជា​ខ្លាំង។  គេ ​លើក​គ្នា​ មក​ចាប់ ​ក្រុម​សាវ័ក យក​ទៅ​ឃុំឃាំង ​នៅ​ពន្ធនាគារ​ សាធារណៈ។  លុះ​ ដល់​យប់ មាន​ទេវតា របស់ ​ព្រះអម្ចាស់ មក​បើក​ទ្វារ​ ពន្ធនាគារ ​ឲ្យ​ក្រុម​សាវ័ក​ ចេញ, ទាំង​ពោល​ ថា៖ «សូម​ អញ្ជើញ​ ទៅ​ឈរ ​ក្នុង​ព្រះវិហារ, ហើយ ​ប្រកាស​ ព្រះបន្ទូល​ ទាំង​អស់ ​ដែល​ផ្ដល់ ​ជីវិត​នេះ​ ឲ្យ​ប្រជាជន​ ស្ដាប់​ទៅ។»

កាល​បាន​ឮ​ ពាក្យ​ទេវតា, ក្រុម​សាវ័ក​ នាំ​គ្នា ​ចូល​ទៅ​ក្នុង​ ព្រះវិហារ​ តាំង​ពី​ព្រលឹម, ហើយ ​បង្រៀន​ប្រជាជន។

លោក ​មហា​បូជាចារ្យ និង​អស់​អ្នក ​ដែល​នៅ​ ជា​មួយ​លោក កោះ​ហៅ ​ក្រុម​ប្រឹក្សា​ ជាន់​ខ្ពស់ និង​ព្រឹទ្ធសភា​ នៃ​ប្រជាជន​ អ៊ីស្រាអែល​ មក​ជួបជុំ​គ្នា, រួច ​ចាត់​អ្នក​យាម​ ឲ្យ​ទៅ​ នាំ​ក្រុម​សាវ័ក​ ពី​ពន្ធនាគារ​មក។  ពេល​ទៅ​ដល់​ ទី​ឃុំឃាំង, គេ​ ពុំ​ឃើញ​ ក្រុម​សាវ័ក​ទេ; គេ​ នាំ​គ្នា ​វិល​មក​វិញ, រាយការណ៍​ ជំរាប​អង្គ​ប្រជុំ​ ថា៖ «យើង​ខ្ញុំ ​ឃើញ​ទី​ឃុំឃាំង ​នៅ​បិទ​ជិត​ ល្អ​ណាស់, ហើយ​ ពួក​អ្នក​យាម​ ក៏​ឈរ​យាម ​នៅ​ខាង​មុខ​ទ្វារ​ដែរ, តែ​ ពេល​យើង​ខ្ញុំ​ បើក​ទ្វារ ពុំ​ឃើញ​មាន ​នរណា​ម្នាក់​ នៅ​ក្នុង​ ទី​នោះ​សោះ។»  កាល​មេ​ កង​រក្សា​ ព្រះវិហារ និង​ពួក​ នាយក​បូជាចារ្យ​ ឮ​ដូច្នោះ, គេ​ មិន​ដឹង​ ជា​ត្រូវ ​គិត​ យ៉ាង​ណា​ អំពី ​ក្រុម​សាវ័ក និង​អំពី ​ហេតុការណ៍ ​ដែល​កើត​ឡើង​ នោះ​ឡើយ។

ពេល​នោះ មាន​ម្នាក់​ ចូល​មក ​ជំរាប​អង្គ​ប្រជុំ ​ថា៖ «ពួក​អ្នក​ ដែល​អស់​លោក​ បាន​ចាប់​ឃុំឃាំង កំពុង​តែ​ ឈរ​បង្រៀន​ ប្រជាជន ក្នុង​ព្រះវិហារ ​ឯណោះ!»  មេ​ កង​រក្សា​ ព្រះវិហារ ក៏​នាំ​ទាហាន ​ចេញ​ទៅ​ ចាប់​ក្រុម​សាវ័ក, ​បណ្ដើរ​មក, តែ ឥត​មាន ​ធ្វើ​បាប ​អ្វី​ទេ, ព្រោះ ​គេ​ ខ្លាច​ប្រជាជន​ យក​ដុំ​ថ្ម​គប់។

លុះ ​នាំ​ក្រុម​សាវ័ក ​មក​ដល់​ហើយ, គេ​ ក៏​ឲ្យ​ឈរ​ នៅ​មុខ​ក្រុម​ប្រឹក្សា ​ជាន់​ខ្ពស់។  លោក​ មហាបូជាចារ្យ​ សួរ​ក្រុម​សាវ័ក​ ថា៖ «យើង​ បាន​ហាមប្រាម​ អ្នករាល់​គ្នា ​មិន​ឲ្យ​បង្រៀន​ ប្រជាជន​ ក្នុង​នាម​អ្នក​នោះ​ ជា​ដាច់​ខាត, តែ ​ឥឡូវ​នេះ អ្នក​រាល់​គ្នា ​បែរ​ ជា​បង្រៀន​គេ ​ពាសពេញ​ ក្រុង​ យេរូសាឡឹម ​ទាំង​មូល ​ទៅ​វិញ។  អ្នក​រាល់​គ្នា ​ក៏​ចង់​ទម្លាក់​ កំហុស ​នៃ​ការ​ប្រហារ​ ជីវិត​ បុរស​នោះ មក​លើ​យើង ​ថែម​ទៀត​ផង។»

លោក ​ពេត្រុស និង​សាវ័ក​ ឯ​ទៀតៗ ​ឆ្លើយ​ឡើង​ ថា៖ «យើង​ខ្ញុំ​ ត្រូវ​ ស្ដាប់​បង្គាប់​ ព្រះជាម្ចាស់​ ជា​ជាង​ ស្ដាប់​បង្គាប់​ មនុស្ស។  ព្រះ ​នៃ​បុព្វបុរស របស់​យើង, ​ទ្រង់ ​បាន​ប្រោស​ លោក ​យេស៊ូ, ដែល​អស់​លោក​ បាន​សម្លាប់ ដោយ​ព្យួរ​ នៅ​លើ​ ឈើ​នោះ, ឲ្យ​មាន​ជីវិត ​រស់​ឡើង​វិញ។  ព្រះជាម្ចាស់​ បាន​លើក​ លោក ​យេស៊ូ ​ឡើង ដោយ​ឫទ្ធិបារមី​ របស់​ ព្រះអង្គ, ហើយ ​តែងតាំង​លោក ​ជា​ព្រះអង្គ​ម្ចាស់ និង​ជា​ព្រះសង្គ្រោះ ដើម្បី​ ឲ្យ​ប្រជារាស្ត្រ ​អ៊ីស្រាអែល ​កែ​ប្រែ​ ចិត្ត​គំនិត, ហើយ​ ព្រះជាម្ចាស់ ​លើកលែង​ទោស​ ឲ្យ​រួច ​ពី​បាប។  យើង​ខ្ញុំ ​ជា​សាក្សី​ អំពី ​ហេតុការណ៍​ ទាំង​នេះ, ហើយ ​ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ​ ដែល​ព្រះជាម្ចាស់​ ប្រទាន​ ដល់​អស់​អ្នក​ ស្ដាប់​បង្គាប់​ ព្រះអង្គ; ទ្រង់ ​ក៏​ជា​សាក្សី​ដែរ។»

កាល​ក្រុម​ប្រឹក្សា​ ជាន់​ខ្ពស់ ​ឮ​ដូច្នេះ, គេ​ ក្រេវក្រោធ​ ជា​ខ្លាំង, ហើយ​ ចង់​សម្លាប់ ​ក្រុម​សាវ័ក​ ថែម​ទៀត​ផង។  ប៉ុន្តែ មាន​បុរស​ម្នាក់ ​ខាង​គណៈផារីស៊ី ​ឈ្មោះ​ កាម៉ាលាល, ជា​អ្នក​ប្រាជ្ញ​ ខាង​វិន័យ ដែល​ប្រជាជន ​គោរព​ គ្រប់ៗ​គ្នា, ក្រោក​ឈរ​ឡើង នៅ​មុខ ​ក្រុម​ប្រឹក្សា​ ជាន់​ខ្ពស់, សូម​ ឲ្យ​គេ ​នាំ​ក្រុម​សាវ័ក​ ចេញ​ពី​ទី​នោះ​ មួយ​ស្របក់, រួច​ មាន​ប្រសាសន៍ ​ទៅ​ កាន់ អង្គ​ប្រជុំ​ ថា៖ «អស់​លោក​ ជា​ជន​ជាតិ ​អ៊ីស្រាអែល​អើយ, សូម ​ប្រយ័ត្ន​ ចំពោះ ​អំពើ ​ដែល​អស់​លោក​ ប៉ុនប៉ង​ នឹង​ធ្វើ​ ដល់​អ្នក​ ទាំង​នេះ។  ក្នុង​ពេល ​ថ្មីៗ​ កន្លង​ទៅ, មាន​ម្នាក់ ​ឈ្មោះ ​ថឺដាស បាន​តាំង​ខ្លួន​ឡើង​ ជា​វីរជន, ហើយ ​ប្រមូល​ បាន​មនុស្ស​ ប្រមាណ​ជា​ បួន​រយ​នាក់។  ថឺដាស ​ត្រូវ ​គេ​ ប្រហារ​ជីវិត; រីឯ​ ពួក​អ្នក​ ដែល​ចូល​ដៃ ​ជា​មួយ​គាត់ ក៏​ត្រូវ​ បែកខ្ញែក​គ្នា​អស់​ គ្មាន​សល់។  បន្ទាប់​មក នៅ​ជំនាន់ ​ដែល​គេ​ ជំរឿន​ប្រជាជន, មាន​យូដាស ​ជា​អ្នក​ស្រុក ​កាលីឡេ បាន​លើក​ខ្លួន​ឡើង, បញ្ចុះបញ្ចូល​ មនុស្ស​ ជា​ច្រើន ​ឲ្យ​ទៅ​តាម​គាត់។  យូដាស​ ក៏​ត្រូវ​ គេ ​ប្រហារ​ជីវិត​ ដែរ, ហើយ ​អស់​អ្នក ​ដែល​ចូល​ដៃ ​ជា​មួយ​គាត់ ​ក៏​បែកខ្ញែក​គ្នា​ អស់​ទៅ។  ឥឡូវ​នេះ ខ្ញុំ​ សូម ​ជំរាប ​អស់​លោក​ ថា, សូម​ កុំ ​រវីរ វល់​ នឹង​អ្នក​ ទាំង​នេះ​ទៀត​ ធ្វើ​អ្វី; លែង​គេ ​ឲ្យ​ទៅ​វិញ​ទៅ។  ប្រសិន​បើ គំរោងការ និង​កិច្ចការ ​ដែល​គេ​ ចាប់​ផ្ដើម​ធ្វើ​ មាន​ប្រភព ​ចេញ​មក​ ពី​មនុស្ស, នោះ​ មុខ​ជា​រលាយ​ សាប​សូន្យ​ មិន​ខាន។  ផ្ទុយ​ទៅ​វិញ បើ ​កិច្ចការ ​ទាំង​នោះ​ មាន​ប្រភព ​ចេញ​មក​ ពី​ព្រះជាម្ចាស់, អស់​លោក​ ពុំ​ អាច​រំលាយ​ បាន​ឡើយ។  ហេតុ​នេះ សូម ​ប្រុង​ប្រយ័ត្ន, ក្រែង​លោ​ អស់​លោក ​បែរ ​ជា​ប្រឆាំង​ទាស់​ នឹង​ព្រះជាម្ចាស់ ​ទៅ​វិញ។» 

គេ​ យល់​ស្រប​ តាម​យោបល់ ​របស់​ លោក​ កាម៉ាលាល​ ទាំង​អស់​គ្នា។  គេ​ ក៏​ហៅ​ ក្រុម​សាវ័ក​ មក​វិញ, ហើយ ​បញ្ជា​ឲ្យ​វាយ​ នឹង​រំពាត់, ទាំង​ហាមប្រាម​ មិន​ឲ្យ​ប្រកាស ​អំពី​ ព្រះនាម ព្រះយេស៊ូ ​ទៀត, រួច ​លែង ​ឲ្យ​ត្រឡប់ ​ទៅ​វិញ។

ក្រុម​សាវ័ក​ ចាក​ចេញ​ ពីក្រុម​ប្រឹក្សា​ ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ, ដ្បិត​ ព្រះជាម្ចាស់​ បាន​ប្រទាន​ ឲ្យ​គេ មាន​កិត្តិយស​ រង​ទុក្ខ​ទោស ព្រោះតែ​ ព្រះនាម​ ព្រះយេស៊ូ។  ជា​រៀង​រាល់​ថ្ងៃ, គេ​ តែងតែ​ បង្រៀន ​ប្រជាជន និង​ផ្សព្វផ្សាយ​ ដំណឹងល្អ អំពី​ ព្រះយេស៊ូគ្រិស្ដ នៅ​ក្នុង ​ព្រះវិហារ និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ​ ឡើយ។





No comments:

Post a Comment