ពលរដ្ឋ ខេត្ត កំពង់ស្ពឺ ជិត១ពាន់ គ្រួសារ ស្នើធនាគារ ANZ ផ្ដល់សំណង សមរម្យ
RFA / វិទ្យុ អាស៊ី សេរី | ៣០ កញ្ញា ២០១៤
ពលរដ្ឋ ប្រមាណ ២០០នាក់ មកពីស្រុក ឱរ៉ាល់ និងស្រុក ថ្ពង
ខេត្ត កំពង់ស្ពឺ តវ៉ា នៅមុខ ធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ (ANZ Royal)
នៅភ្នំពេញ នៅរសៀល ថ្ងៃ ទី ៣០ កញ្ញា។ RFA/Rann Samnang
ពលរដ្ឋ ប្រមាណ ២០០នាក់ តំណាង ឲ្យពលរដ្ឋជិត ១ពាន់ គ្រួសារ មកពីស្រុក ឱរ៉ាល់ និងស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ដែលរង ផលប៉ះពាល់ ពីការអភិវឌ្ឍ ចម្ការអំពៅ របស់ ក្រុមហ៊ុន លោកឧកញ៉ា លី យ៉ុងផាត់ នាំគ្នា តវ៉ា នៅមុខធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ (ANZ Royal) នៅភ្នំពេញ នៅរសៀល ថ្ងៃ ទី៣០ កញ្ញា។
ប្រជាពលរដ្ឋ ធ្វើការ តវ៉ា នៅមុខ ធនាគារ អេអ៊ិនហ្សិត ព្រោះ ពលរដ្ឋ អះអាង ថា, ក្រុមហ៊ុន លី យ៉ុងផាត់ ធ្លាប់ទទួលលុយ ពីធនាគារនោះ មកអភិវឌ្ឍ លើដី មានជម្លោះនោះ។
នៅម៉ោង ប្រមាណ ជិត៣ រសៀលហើយ, តំណាង ធនាគារ មិនទាន់ចេញ មកដោះស្រាយទេ ទើប ពលរដ្ឋ ទាំងនោះ បានអុចធូប បាចអំបិលម្ទេស ដាក់ទំនាយ ធនាគារ អេអ៊ិនហ្សិត ដោយពួកគាត់ ចាត់ទុក ធនាគារនេះ បានជញ្ជក់ ញើសឈាម ពលរដ្ឋ ដែលបាន ផ្ដល់ប្រាក់កម្ចី កន្លងមក ដល់ក្រុមហ៊ុន លី យ៉ុងផាត់។
ពលរដ្ឋ ប្រមាណ ២០០នាក់
មកពីស្រុក ឱរ៉ាល់ និងស្រុកថ្ពង ខេត្ត កំពង់ស្ពឺ តវ៉ា ដោយបាន អុចធូប
បាចអំបិលម្ទេស ដាក់ទំនាយ ធនាគារ អេអ៊ិនហ្សិត នៅរសៀល ថ្ងៃ ទី៣០ កញ្ញា។
RFA/Rann Samnang
No comments:
Post a Comment