តម្លៃប្រឡង សញ្ញាបត្របាក់ឌុប លើកទី២ ត្រូវ មាននិទ្ទេស ទាបជាង ទី១
«អត់បាក់ឌុប ក៏អាចរៀន មហាវិទ្យាល័យ បានដែរ!»
នេះ ជាឃ្លា ផ្សាយពាណិជ្ជកម្ម មួយ របស់ សាកលវិទ្យាល័យ មួយចំនួន
ដែលបង្ហាញ ភាពទន់ខ្សោយ របស់ ឧត្តមសិក្សា ស្រុកខ្មែរ
ដែលធ្វើ ឲ្យម្នាក់ៗ ចេះតែ រិះគន់ ទៅលើប្រព័ន្ធអប់រំ នៅស្រុកខ្មែរ,
ជាពិសេស ការប្រឡង បាក់ឌុបនេះ តែម្តង បើ ទោះបី ជាអ្នករិះគន់ ទាំងនោះ
ខ្លះ កាលពីគាត់ នៅរៀន មិនសូវពូកែ ក៏ដោយ។
ដោយសារ ពួកគាត់ មួយចំនួន មើលឃើញ ជាក់ស្តែង នៅពេលរៀន ដល់ថ្នាក់
ឧត្តមសិក្សា ក្នុងស្រុក មានការលំបាក
ឬក៏រៀន មិនទាន់គេ នៅពេល ទៅរៀន ក្រៅប្រទេស ឬមួយ ក៏នៅពេល រកការងារ
មិនបានល្អ ធ្វើនោះហើយ
ទើប គាត់ តែងតែ ចង់ឲ្យ ប្រព័ន្ធអប់រំ នៅកម្ពុជា
មានស្តង់ដារ នៅមូលដ្ឋានគ្រឹះ នៅថ្នាក់ បាក់ឌុបនេះ
ដើម្បី ធ្វើឲ្យងាយស្រួល ក្នុងការឈោងចាប់ នូវអ្វី ដែលប្រព័ន្ធ
បច្ចេកទេស និងបច្ចេកវិទ្យា ថ្មីៗ។
ឥឡូវនេះលទ្ធផលបាក់ឌុបឆ្នាំនេះ ដែលបានប្រកាសកាលពីចុងសប្តាហ៍មុនឃើញថា មានមតិសាធារណជនជាច្រើន អបអរសាទរលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្ហាញអំពីគុណភាពនៃការអប់រំ ជាលក្ខណៈស្តង់ដារ ដែលមានតម្លាភាព គ្មានការបែកធ្លាយវិញ្ញាសា គ្មានការលួចចម្លង គ្មានអំពើពុករលួយ មានន័យថា បេក្ខជនចេះបានប្រឡងជាប់ គឺបានត្រឹមតែ ២៥,៧២ ភាគរយនៃបេក្ខជនប្រឡងសរុបជិត ៩ ម៉ឺននាក់នោះ ដើម្បីឲ្យក្លាយទៅជាស្តង់ដារនៅតំបន់អាស៊ាននឹងគេ ហើយបើប្រៀបធៀបជាមួយនឹងលទ្ធផលរាល់ឆ្នាំជាប់ជាង ៨០ ភាគរយឯណោះ។ លទ្ធផលឆ្នាំនេះ ក៏បញ្ជាក់ផងដែរថា ការស្រោចទឹកមន្តមិនអាចជួយឲ្យបេក្ខជនប្រឡងជាប់បានទេ ប្រសិនបើបេក្ខជននោះមិនប្រឹងប្រែងរៀនទេនោះ។
ពេលនោះដែរមានសំណួរសួរថា តើបេក្ខជនដែលប្រឡងមិនជាប់សល់ជិត ៧៥ ភាគរយទៀតឲ្យគាត់ធ្វើអ្វី? តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសរួចហើយថា បេក្ខជនដែលប្រឡងធ្លាក់នោះ មានសិទ្ធិប្រឡងម្តងទៀតនៅថ្ងៃ ទី១៣ ខែតុលា ខាងមុខនេះ បើទោះបីជាត្រូវចំណាយថវិកាជាតិបន្ថែមក៏ដោយ។ ជាមួយគ្នានោះដែរសួរថា តើការប្រឡងលើក ទី២ នេះអាចថាជាកម្រិតស្តង់ដារដែរឬអត់? ហើយតើកំណត់កម្រិតបេក្ខជនដែលជាប់លើក ទី២ ទាំងនេះថា តើឲ្យកម្រិតទៅតាមស្តង់ដារនិទ្ទេស A, B, C, D & E ដូចអ្នកជាប់លើក ទី១ ដែរ ឬអត់? ហើយថា តើបេក្ខជនជាប់លើក ទី២ នេះ មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ចូលរៀននៅថ្នាក់ឧត្តមសិក្សា ដែរឬទេ?
ដោយសារតែហេតុផលនយោបាយទាក់ទាញសន្លឹកឆ្នោតរបស់គណបក្សប្រជាជន លោក ហ៊ុន សែន តែងតែលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងផ្នែកបច្ចេកទេសទៅតាម វិស័យមួយចំនួន ជាពិសេសវិស័យអប់រំនេះតែម្តងដែលមានយុវជនមានសិទ្ធិបោះឆ្នោតច្រើន លើសលប់នោះ បើទោះបីជាលោកធ្លាប់រិះគន់និស្សិត ដែលប្រឡងជាប់សាកលវិទ្យាល័យ ហើយធ្វើការមិនកើតក៏ដោយ។ កន្លងមកថ្មីៗនេះ លោកបានសម្រេចចិត្តឲ្យនិស្សិតដែលប្រឡងធ្លាក់ចូលរៀនឆ្នាំ ទី១ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានធ្វើបាតុកម្មសុំជាប់ឡើងថ្នាក់ទាំងអស់នោះ បានជាប់ដោយស្វ័យប្រវត្តិ។ បើគិតមើលទៅរៀនធ្វើជាវេជ្ជបណ្ឌិតរៀនគ្រាន់តែឲ្យឡើងថ្នាក់យក ម៉ាជាប់មិនបានផងនៅពេលចេញធ្វើការព្យាបាលជំងឺធ្ងន់ល្មមៗគឺឲ្យ អ្នកជំងឺនោះស្លាប់តែម្តង។
តាមពិតទៅមុខវិជ្ជាវេជ្ជបណ្ឌិតនេះនៅបណ្តាប្រទេសជឿនលឿន គឺគេយកពិន្ទុខ្ពស់ជាងគេបំផុត បានឲ្យរៀនបាន ព្រោះវាធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិត។ ការដែលចេះតែឲ្យជាប់ឈូឆរ តាមគ្នីតាមគ្នាបែបនេះធ្វើឲ្យគេវាយតម្លៃប្រព័ន្ធសុខាភិបាលដែល ធ្វើឲ្យប៉ះពាល់ដល់អ្នកដែលខំរៀនមែនទែនទៀត។
ឥឡូវចូលដល់ការប្រឡងបាក់ឌុបលើក ទី២ នេះវិញម្តង លោកនាយករដ្ឋមន្ត្រី បានតែងតាំងលោក ហង់ ជួនណារ៉ុន ធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំដើម្បីធ្វើការកែទម្រង់លើវិស័យ អប់រំ នៅពេលដែលលោករដ្ឋមន្ត្រីធ្វើបានល្អទៅតាមស្តង់ដារទៅ បែរជាលោកនាយរដ្ឋមន្ត្រី លូកដៃកកូរកកាយដដែលជាដដែលនៅក្នុងប្រព័ន្ធអប់រំ។ សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រីនេះបង្ហាញគំរូមិនល្អ សម្រាប់ការអនុវត្តការផ្តល់អំណាចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការទៅថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលផង។ ម្យ៉ាងវិញទៀតស្ថានភាពស្រុកទេសសព្វថ្ងៃមិនស្ថិតក្នុងភាពជ្រួល ច្របល់អសន្តិសុខ ឬក៏សង្រ្គាមស៊ីវិល ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រឡងបាក់ឌុបនេះទេ។ តែលោកមិនបានកំណត់និងបញ្ជាក់ថាការប្រឡងលើក ទី២ នេះតាមស្តង់ដារបែបណា និងការកំណត់និទ្ទេសបែបណានោះនៅឡើយទេ។
បច្ចុប្បន្ននេះ លោកនាយករដ្ឋមន្ត្រី កំពុងតែធ្វើឲ្យមានការច្របូកច្របល់គ្នាហើយ រវាងបញ្ហានិទ្ទេសអ្នកជាប់ ទី១ និងបេក្ខជនធ្លាក់លើក ទី១ តែជាប់លើក ទី២។ ករណីនេះ បើរៀងរាល់ឆ្នាំ គឺគេទម្លាក់ចំនួនពិន្ទុចុះ មកក្រោមឲ្យបានដល់ភាគរយ ដែលគេចង់បាន គឺគេយកត្រឹមហ្នឹង មិនចាំបាច់ប្រឡងលើក ទី២ ទេ។ ឥឡូវបើរាជរដ្ឋាភិបាលប្រកាសឲ្យប្រឡងឡើងវិញជាលើក ទី២ សម្រាប់បេក្ខជនដែលធ្លាក់លើក ទី១ គឺក្រសួងអប់រំ ត្រូវចេញគោលការណ៍ឲ្យបានច្បាស់ ដើម្បីកុំឲ្យខូចស្តង់ដាររបស់អ្នកប្រឡងជាប់លើក ទី១ និងកុំឲ្យមានភាពរញ៉េរញ៉ៃដែលអាចប្រឡងលើក ទី៣ ឡើងវិញទៀតក៏ថាបាន។ ដំណោះស្រាយបញ្ហាដែលអាចធ្វើទៅបានគឺ៖ ទី១) បើកឲ្យបេក្ខជន ដែលធ្លាក់ទាំងអស់មានជម្រើសលក្ខខណ្ឌចំនួន ២ លក្ខខណ្ឌ ទី១ គឺបើបេក្ខជនចង់ចុះឈ្មោះប្រឡងលើក ទី២ ឆ្នាំនេះ ហើយបើប្រឡងជាប់អ្នកមិនអាចទទួលបាននិទ្ទេសពី A ដល់ E ទេ គឺបានត្រឹមតែមួយជាប់ទេ គឺឈ្មោះថ្មី «E២» នៅលើសញ្ញាបត្រ។
លក្ខខណ្ឌ ទី២ គឺបើបេក្ខជនចង់ធ្វើការប្រកួតប្រជែងយកនិទ្ទេសពី A ដល់ E នឹងគេគឺអ្នកមិនអាចចូលរួមប្រឡងលើក ទី២ នេះបានទេ គឺអ្នកចាំប្រឡងឆ្នាំក្រោយទៀតតាមបែបសិស្សរៀនត្រួតថ្នាក់ ទី១២។ បើមិនកំណត់ដូចនេះទេ នោះប្រសិនបើអ្នកប្រឡងជាប់លើក ទី២ មានតែបាននិទ្ទេស C គាត់នឹងចំអកទៅអ្នកជាប់លើក ទី១ ដែលបាននិទ្ទេស E មិនខាន ហើយធ្វើឲ្យអ្នកជាប់លើក ទី១ ឈឺចាប់ទៀតផង ដែលធាតុពិតនោះ គាត់ប្រឡងធ្លាក់បាត់ទៅហើយនោះ បើល្បែងកីឡាវិញគាត់ធ្លាក់លេងទៅមុខទៀតលែងបានរួចហើយ។
ទី២) បេក្ខជនដែលប្រឡងលើក ទី២ បើជាប់បានតែនិទ្ទេស «E២» នេះ គឺមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់អាចដាក់ពាក្យចុះឈ្មោះចូលរៀន ឬក៏ប្រឡងចូលរៀន នៅថ្នាក់ឧត្តមសិក្សាបានទេ គឺបានត្រឹមតែប្រឡងចូលកម្រិតមធ្យម ឬក៏កម្រិតបឋមទេ។
ឧទាហរណ៍៖ បើគ្រូពេទ្យវិញ គឺបានត្រឹមតែរៀនឆ្មប ឬក៏គិលានុបដ្ឋាក បើគ្រូបង្រៀនវិញ ត្រឹមតែកម្រិតបឋមភូមិ បើវិស័យកសិកម្មវិញ គឺនៅសាលាកសិកម្មមធ្យមព្រែកលៀប ឬក៏សាលាពាណិជ្ជសាស្ត្រមធ្យមជាដើម។ល។ ព្រោះបើឲ្យរៀនវគ្គឧត្តមសិក្សាភ្លាមៗធ្វើឲ្យពួកគាត់កាន់តែ លំបាកទៅៗ តែបើធ្វើដូចនេះ នៅពេលដែលពួកគាត់រៀនចប់ថ្នាក់មធ្យម ឬក៏ថ្នាក់បឋមរួចហើយ ចេញធ្វើការមានបទពិសោធបាន ៣ឆ្នាំ យ៉ាងតិច គឺគាត់មានលទ្ធភាពដាក់ពាក្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបាន។
ទី៣) បេក្ខជនដែលចាំប្រឡងនៅឆ្នាំក្រោយ ជាសិស្សត្រួតថ្នាក់ ឬក៏សិស្សស្វៃរិនចាំតែប្រឡងគឺបើប្រឡងជាប់ត្រូវតែទទួលបាន និទ្ទេសកម្រិតស្តង់ដារវិញពី A ដល់ E ដដែល ហើយមានសិទ្ធិដាក់ពាក្យគ្រប់លំដាប់ថ្នាក់បានតាមជម្រើស។
ទី៤) វិញ្ញាសាសម្រាប់ប្រឡងលើក ទី២ នេះ គឺត្រូវតែធូរជាងលើក ទី១ ហើយចេញតែក្នុងសៀវភៅកម្មវិធីសិក្សារបស់ក្រសួងអប់រំបានហើយ បើលំហាត់វិញ គឺទុកទម្រង់ដូចក្នុងមេរៀន គឺដូរតែលេខបានហើយ។ ធ្វើដូចនេះ រយៈពេល ១ ខែជាងគឺពួកគេអាចត្រៀមបំប៉នបានគ្រប់គ្រាន់ល្មមសម្រាប់បេក្ខជន ដែលប្រឹងប្រែង។
ទី៥) ការកំណត់ចំនួនសិស្សប្រឡងជាប់ គួរតែគិតគូរផងដែរ បើទោះបីជាលក្ខណៈសម្ងាត់ក៏ដោយ។ សម្រាប់រយៈពេលជាងមួយខែនេះ បេក្ខជនដែលធ្លាប់ប្រឹងប្រែងរៀន គឺអាចទៅរួច តែបើអ្នកដែលអត់ចូលរៀនអត់ដែលកាន់សៀវភៅសោះ រង់ចាំតែបែកធ្លាយវិញ្ញាសានោះ ឲ្យត្រៀមកន្លះឆ្នាំទៀត ក៏នៅតែយ៉ាប់ដដែល។
ជាសរុបមកវិញ សម្រាប់ការប្រឡងលើកក្រោយៗទៀតក្រសួងអប់រំដើម្បីកុំឲ្យខាតបង់ពេល វេលា និងថវិការដ្ឋក្នុងការប្រឡង ២ ដងបែបនេះ គឺគួរកំណត់ការប្រឡងតែម្តងបានហើយតែបែងចែកលទ្ធផលជាប់ចេញជា ២ ក្រុមគឺក្រុម ទី១ អ្នកជាប់តាមស្តង់ដារសម្រាប់ថ្នាក់ឧត្តមសិក្សា និងក្រុម ទី២ គឺក្រុមដែលសល់កាត់ពិន្ទុត្រឹមចំនួនកំណត់ជាប់ក្រុម ទី១ ចុះមកក្រោមសម្រាប់ថ្នាក់មធ្យម និងបឋមបច្ចេកទេសសិក្សា។ ករណីបែងចែងនេះមិនមានន័យថា ការរើសអើងនៃការសិក្សានោះទេគឺជាការផ្តល់ឱកាស និងបែងចែកកម្រិតទៅតាមចំណេះដឹងរបស់បេក្ខជនទៅវិញទេ ដូចនៅប្រទេសជឿនលឿនក៏គេមានការសិក្សាបច្ចេកទេសបាក់ឌុបបូក ២ ឆ្នាំ (Bac. II +2) ដើម្បីផ្តល់ឱកាសឲ្យអ្នករៀនខ្សោយ ក៏នៅមានលទ្ធភាពរៀន និងរកការងារទៅតាមកម្រិតចំណេះដឹងរបស់ពួកគេដែរ។
ចំពោះវិញ្ញាសា ដែលចេញសម្រាប់ពេលប្រឡង គួរតែថ្លឹងថ្លែងឲ្យមានតុល្យភាព ជាមួយសៀវភៅរបស់ក្រសួងអប់រំខ្លួនឯងផង ហើយបញ្ឈប់ឲ្យបាននូវការយកសិស្សថ្នាក់ប្រឡងយកទៅទទួលថ្នាក់ដឹក នាំទាំងជាតិ និងអន្តរជាតិ ឬការយកសិស្សថ្នាក់ប្រឡងទៅចូលរួមអមដំណើរថ្នាក់ដឹកនាំក្នុង កម្មវិធីកីឡាផ្សេងៗដែលមិនចាំបាច់ ឬការយកសិស្សថ្នាក់ប្រឡងទៅចុះអមអ្នកនយោបាយ ចុះចែកអំណោយ ជាពិសេសគឺហាមកៀងគរសិស្សានុសិស្សថ្នាក់ប្រឡងឲ្យទៅចូលរួមឃោសនា សម្រាប់គណបក្សនយោបាយណាមួយដើម្បីរកសំឡេងឆ្នោត។
កំណែទម្រង់ថ្មី រៀបចំការប្រឡងនៅ ថ្នាក់ខេត្តនីមួយៗរួចហើយមកធ្វើអត្រាកំណែនៅរាជធានីភ្នំពេញ គឺបានជោគជ័យទទួលយកបានតែលើកក្រោយធ្វើអត្រាកំណែនៅភ្នំពេញដដែល តែគួរតែធ្វើការសាកល្បងធ្វើការប្រឡងនៅថ្នាក់ស្រុក-ខណ្ឌ-ក្រុង វិញម្តង ដោយមានការរិយាល័យស្រុកជាអ្នករៀបចំអនុវត្ត និងមានការចូលរួមសហការពីរដ្ឋបាលមូលដ្ឋានវិញម្តង៕

No comments:
Post a Comment