Paris Peace Accords 23 Oct. 1991

Monday, September 22, 2014

គ្រោះ​ថ្នាក់ ​ចរាចរណ៍​ សម្លាប់​មនុស្ស ​១៣​នាក់​ ថ្ងៃ​បុណ្យ ​ភ្ជុំបិណ្ឌ

គ្រោះ​ថ្នាក់ ​ចរាចរណ៍​ សម្លាប់​មនុស្ស ​១៣​នាក់​ ថ្ងៃ​បុណ្យ ​ភ្ជុំបិណ្ឌ

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ២២ កញ្ញា ២០១៤

គ្រោះ​ថ្នាក់​​ចរាចរណ៍​​តែង​តែ​កើត​មាន​រាល់​ពេល​មាន​បុណ្យ​ទាន​ម្តង់​ៗ។​
គ្រោះ​ថ្នាក់ ​​ចរាចរណ៍​​ តែង​តែ​ កើត​មាន ​រាល់​ពេល​ មាន​បុណ្យ​ទាន ​ម្តង់​ៗ។​ លី ម៉េងហួរ

ក្នុង​ពេល ​ដែល​ប្រជា​ពលរដ្ឋ​ ប្រជ្រៀត​គ្នា​ ចេញ​ពី​ទីក្រុង​ ភ្នំពេញ​ ទៅ​កាន់​បណ្តា ខេត្ត ​ដើម្បី ​ប្រារព្ឋ​ពិធី​ បុណ្យ​ភ្ជុំបិណ្ឌ, ​អគ្គស្នងការ​ នគរបាល ​ជាតិ ​បាន​ឱ្យ​ដឹង​ ថា, ​មនុស្ស​ ចំនួន​ ប្រមាណ​ ៦០​នាក់ ​បាន​ស្លាប់​ និង​រង​របួស ​ដោយសារ​ គ្រោះថ្នាក់​ ចរាចរណ៍​ កាល​ពី​ថ្ងៃ​ អាទិត្យ​ ម្សិលមិញ។ ​ បើ ទោះ​បី ​ជា​ទាំង​អង្គការ​ និង​អាជ្ញាធរ​ បាន​រឹត​បន្តឹង​ ឱ្យ​មាន​ ការ​គោរព​ច្បាប់ ​ចរាចរណ៍​ ក៏​ដោយ។


យ៉ាង​ហោច​ណាស់ ​មាន​មនុស្ស ​១៣​នាក់​ បាន​ស្លាប់ ​និង​៤៧​នាក់​ ផ្សេង​ទៀត ​បាន​រង​របួស​ ធ្ងន់​ និង​ស្រាល​ ក្នុង​គ្រោះ​ថ្នាក់​ ចរាចរណ៍ ​នៅ​ថ្ងៃ​បុណ្យ ភ្ជុំបិណ្ឌ​ កាល​ពី​ថ្ងៃ​ អាទិត្យ​ ទី​២១​ កញ្ញា។ ​ ជា​ថ្ងៃ ​ដែល​ប្រជា​ពលរដ្ឋ ​រាប់រយ​នាក់ ​សម្រុក​ចេញ​ ពី​ទី​ក្រុង​ ភ្នំពេញ។ ​ អគ្គ​ស្នង​ការ​ នគរបាល​ ជាតិ ​នៃ​ក្រសួង​ មហាផ្ទៃ ​បាន​បញ្ជាក់​ ថា, ​គ្រោះ​ថ្នាក់​ ចរាចរណ៍​ ដែល​បាន ​កើត​ឡើង​ ចំនួន ​២៧​ លើក​នោះ​ គឺ​ បណ្តាល​មក ​ពី​ការ​បើក​បរ​ ហួស​ល្បឿន​ កំណត់ ​និង​គ្រឿង​ ស្រវឹង, ​រួម​ទាំង ការ​មិន ​ពាក់​មួក​ សុវត្ថិភាព​ ជា​ដើម។


លោក ​គង់ ​ សុវណ្ណ ​ប្រធាន ​អង្គការ​ ដៃគូ​ សុវត្ថិភាព​ ចរាចរណ៍​ សកល ​ប្រចាំ​កម្ពុជា​ ដែល​ធ្វើ​ សកម្មភាព​ ដើម្បី​ ធានា​សុវត្ថិភាព​ ចរាចរណ៍ ​បាន​លើក​ឡើង ​ថា,​ ការ​បើក​បរ​ ហួស​ល្បឿន ​កំណត់ ​និង​ការ​បើក​បរ​ ក្រោម​ឥទ្ធិពល ​គ្រឿង​ស្រវឹង​ គឺ​ ជា​អត្រា ​គ្រោះថ្នាក់​ ជាង​គេ​ សម្រាប់ ​បញ្ហា​ចរាចរណ៍​ នៅ​កម្ពុជា។  ​ក្រៅ​ពី​នោះ ​កំរិត ​នៃ​ការ​យល់​ដឹង​ និង​ភាព ​អធ្យាស្រ័យ​គ្នា​ របស់ ​ពលរដ្ឋ​ អ្នក​ប្រើ​ប្រាស់ ​ទ្រូង​ផ្លូវ​ ក៏​ជា​កត្តា​ ជំរុញ ​ឱ្យ​មាន​ គ្រោះ​ថ្នាក់ ​ចរាចរណ៍ ផង​ ដែរ។​  ផ្អែក​លើ​កត្តា​ ទាំង​នេះ,​ លោក​ គង់ សុវណ្ណ ​បាន​បញ្ចេញ​ ទស្សនៈ ​ថា, ​គ្រោះ​ថ្នាក់​ ចរាចរណ៍​ សម្រាប់ ​ពិធី​បុណ្យ ​ភ្ជុំបិណ្ឌ​ ឆ្នាំ​២០១៤​នេះ គឺ​ ប្រហែល​ ជា​មិន​អាច ​ធ្លាក់​ចុះ ​នោះ​ទេ។ ​ បើ ​ទោះ​បី​ ជា​អង្គការ​ របស់​លោក ​និង​ស្ថាប័ន ​ជំនាញ ​របស់ រដ្ឋាភិបាល ​បាន​បើក​យុទ្ធនា​ការ ​ផ្សព្វផ្សាយ​ ណែនាំ​ ក៏​ដោយ។

ដើម្បី​បង្កា​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​បាន​បញ្ជាក់​ថា​ ការ​អប់​រំ​ណែនាំ​ប្រជា​ពលរដ្ឋ​តែ​ម្យ៉ាង​គឺ​មិន​គ្រប់​គ្រាន់​នោះ​ទេ។​ ពោល​គឺ​ត្រូវ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​បន្ថែម​ទៀត​សំណាក់​មន្ត្រី​ អាជ្ញាធរ​អ្នក​អនុវត្ត​ច្បាប់​ផង​ដែរ។ ​អនុ​ប្រធាន​នាយក​ដ្ឋាន​សណ្តាប់​ធ្នាប់​នៃ​ក្រសួង​មហា​ផ្ទៃ​លោក​ សុខ ណុប ​បាន​ឱ្យ​ដឹង​ថា ​តាំង​ពី​មុន​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​រហូត​មក​ មន្ត្រី​ប៉ូលិស​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​សម្រួល​ចរាចរណ៍ ​និង​បាន​បើក​យុទ្ធនា​ការ​រឹត​បន្តឹង​ការ​ប្រើប្រាស់​ទ្រូង​ផ្លូវ។ ដោយ​ឡែក​រាជធានី​ភ្នំពេញ​ដែល​នៅ​ពេល​នេះ​ មាន​សភាព​ស្ងប់​ស្ងាត់​ព្រោះ​តែ​ពលរដ្ឋ​ជាច្រើន​បាន​ចាក់​ចេញ​ពី​ទីក្រុង​ ភ្នំពេញ​នោះ ​ក៏​ត្រូវ​បាន​រឹត​បន្តឹង​ទាំង​សន្តិសុខ​នៅ​តាម​តំបន់​ក្នុង​ន័យ​ដើម្បី​ ធានា​សុវត្ថិភាព​និង​សណ្តាប់​ធ្នាប់​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឡុង ​ឌីម៉ង់ ​អ្នក​នាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ។

សូម​បញ្ជាក់​ថា​ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​ក្តី​កង្វល់​ធំ​ធេង​ ដែល​បាន​សម្លាប់​ និង​បង្ក​របួស​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។​ ក្នុង​ឆមាស ​ទី​១​ ដើម​ឆ្នាំ​២០១៤​ គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​ ជាង​២ ៦០៣​គឺ​បាន​កើន​ឡើង​១០​ភាគ​រយ​ បើ​ធៀប​នឹង​ ឆ្នាំ​២០១៣ ៕



No comments:

Post a Comment