ស្ត្រី បឹងកក់ម្នាក់ សន្លប់ ខណៈ យកញត្តិ ដាក់ស្ថានទូត អូស្ត្រាលី រឿងជនភៀសខ្លួន
RFA / វិទ្យុ អាស៊ី សេរី | ២៦ កញ្ញា ២០១៤
ស្ត្រីសហគមន៍ បឹងកក់ម្នាក់ បានសន្លប់ ដោយរងរបួស ក្បាល
ក្នុងការតវ៉ា នៅមុខ ស្ថានទូត អូស្ត្រាលី ប្រចាំកម្ពុជា នៅថ្ងៃ ទី២៦
ខែកញ្ញា ឆ្នាំ២០១៤។ RFA/Khe Sonorng
ស្ត្រីសហគមន៍ បឹងកក់ម្នាក់ បានសន្លប់ ដោយរងរបួស ក្បាល បន្ទាប់ ពីសហគមន៍ ដីធ្លី, ព្រះសង្ឃ, និងយុវជន ប្រមាណ ១០០នាក់ ត្រូវ បានសមត្ថកិច្ច រារាំង និងរុញច្រានគ្នា មិនឲ្យ ដាក់ញត្តិ ជូនស្ថានទូត អូស្ត្រាលី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃ ទី២៦ កញ្ញា។
ការដាក់ញត្តិនោះ គឺ សហគមន៍ ដីធ្លី, ព្រះសង្ឃ, និងយុវជន ធ្វើឡើង ដើម្បី រារាំង រដ្ឋាភិបាល អូស្ត្រាលី មិនឲ្យ ចុះហត្ថលេខា លើអនុស្សរណៈ នៃការ យោគយល់គ្នា រវាង រដ្ឋាភិបាល នៃប្រទេស ទាំងពីរ ទាក់ទង ទៅនឹង ការតាំង ទីលំនៅ នៃជនភៀសខ្លួន ដែលស្វែងរក សិទ្ធិជ្រកកោន នៅប្រទេស អូស្ត្រាលី នៅរសៀល ថ្ងៃ ទី២៦ ខែកញ្ញាឡើយ។
No comments:
Post a Comment