Paris Peace Accords 23 Oct. 1991

Saturday, September 27, 2014

លាន អា្រហ្វីលគីនីន បំភ្លឺ​រឿង ​រូប​ថត​ ជាមួយ​ គំនរ​ឈើ

អតីត​ពិធីករ​សម្បូរ​វោហារ​លោក លាន អាហ្វ្រីល​គីនីន ថត​រូប​នៅ​ជិត​គំនរ​ឈើ​ដ៏​ធំ​សម្បើម ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក។
អតីត ​ពិធីករ​ សម្បូរ ​វោហារ​ លោក លាន អាហ្វ្រីល​គីនីន ថត​រូប ​នៅ​ជិត​ គំនរ​ឈើ​ ដ៏​ធំ​សម្បើម, ហើយ ​ត្រូវ​ បាន​បង្ហោះ ​នៅ​ក្នុង​ហ្វេសប៊ុក។  រូបថត សហការី

លាន អា្រហ្វីលគីនីន បំភ្លឺ​រឿង ​រូប​ថត​ ជាមួយ​ គំនរ​ឈើ

The Post Khmer | ៧ កញ្ញា ២០១៤
រូបថត​ ចំនួន ​បួន​សន្លឹក ​ដែល​តារា​ ចម្រៀង លាន អាហ្វ្រីល​គីនីន ថត​ជាមួយ​ នឹង​គំនរ​ឈើ ​រាប់​រយ​ ម៉ែត្រ​គុប បាន ​និង​កំពុង​បង្ក​ ឲ្យ​មាន ​ការ​ភ្ញាក់​ផ្អើល​ យ៉ាង​ខ្លាំង និង​មាន​ ការ​ចោទ​ ជា​សំណួរ ​ថា, តើ ​តារា​ ចម្រៀង លាន អាហ្វ្រិល​គីនីន មាន​ជាប់​ ពាក់​ព័ន្ធ​អ្វី​ នឹង​គំនរ​ឈើ ​ប្រណីតៗ​ ទាំង​នោះ ឬ​ក៏​តារា ​រូប​នេះ មាន​ជាប់ ​ពាក់​ព័ន្ធ​ នឹង​ការ​រក​ស៊ី​ឈើ?

បណ្តា​អ្នក​ ដែល​មាន​គំនិត​ អភិរក្ស​និយម ​ចំពោះ​ ធនធាន​ធម្មជាតិ​ ខ្មែរ បាន​សរសេរ សារ​ ប្រតិកម្ម​ យ៉ាង​ធ្ងន់ៗ​ នៅ​ក្នុង​បណ្តាញ​ សង្គម​ ហ្វេសប៊ុក ​ទៅ​ នឹង​រូបថត ​របស់ ​តារា​ចម្រៀង លាន អាហ្វ្រីល​គីនីន ដែល​ឈរ​ បង្អួត​រាង​ បង្ហាញ​គំនរ​ឈើ ដែល​អ្នក​ខ្លះ​ សរសេរ​សារ​ បែប​បញ្ចើច​បញ្ចើ​ តារា​ចម្រៀង​ គីនីន ​ថា៖ «បង្ហោះ​ រូប​អ៊ីចឹង​, ស្គាល់​ព្រៃ​ស​អត់?  ពួក​វា​ បំផ្លាញ​ ជាតិ​ អស់​ហើយ, មាន​ទាំង​តារា, មាន​ទាំង ​អ្នក​មាន​អំណាច ​ស្រុក​ខ្មែរ។  អា​តារា​ ចម្រៀង​ បំផ្លាញ​ជាតិ លាន អាហ្វ្រីល​គីនីន»

បំភ្លឺ​ជុំវិញ ​រូប​ថត​ ឈរ​ក្បែរ​ គំនរ​ឈើ ដែល​បង្ក​ ការ​ភ្ញាក់​ផ្អើល ​ពេញ​បណ្តាញ​ សង្គម​ហ្វេសប៊ុក តារា​ចម្រៀង និង​ជា​អតីត ​ពិធីករ​ ល្បី​ឈ្មោះ​ កាល​ពី​អំឡុង ឆ្នាំ​២០០០ លោក លាន អាហ្វ្រីល​គីនីន បាន​ពន្យល់​ប្រាប់ ​ថា៖ «រូប​ទាំង​នោះ​ មិន​ដឹង​ ជា​ថត ​ក្នុង​រាជ​អង្គ​ណា​ផង, តែ ​មិត្តភក្តិ​ គេ ​ទើប​តែ​ យក​មក​ បង្ហោះ​លេង ​នៅ​ក្នុង​ហ្វេសប៊ុក។  តែ​ ពេល​នេះ, ​គេ ​ក៏​បាន​លុប​វិញ ​អស់​ហើយ, ហើយ​ មិត្ត​ភក្តិ​នោះ​ ក៏​សុំទោស​ខ្ញុំ​ ផង​ដែរ ពី​កំហុស​ អចេតនា​ របស់​គេ ដែល​មិន​ នឹក​ស្មាន​ ដល់​នោះ»

អតីត​ពិធីករ​សម្បូរ​វោហារ​លោក លាន អាហ្វ្រីល​គីនីន។
អតីត​ ពិធីករ​ សម្បូរ​វោហារ លោក លាន អាហ្វ្រីល​គីនីន។ សេត គឹមសឿន

អតីត​ ពិធីករ​ សម្បូរ ​វោហារ ​លោក គីនីន បាន​និយាយ​ទៀត​ថា៖ «មិត្តភក្តិ​ហ្នឹង គេ​យក​រូបថត​ទាំង​នោះ​ទៅ​បង្ហោះ​លេង​ក្នុង​ហ្វេសប៊ុក ទើប​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល និង​ឲ្យ​មាន​ការ​យល់​ច្រឡំ​ពី​មហាជន​មក​លើ​រូប​ខ្ញុំ​ថា ខ្ញុំ​នេះ​ជា​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខ្មែរ​អី​ណា...»

ប៉ុន្តែ​ពេល​សួរ​ថា រូប​ថត​នោះ ថត​ជាមួយ​នឹង​គំនរ​ឈើ​នៅ​កន្លែង​ណា និង​ថត​ពេល​ណា​នោះ តារា​ចម្រៀង​ដែល​ធ្លាប់​ល្បី​ប្រពន្ធ​ដើម​តាម​ទាន់​ពេល​កំពុង​នៅ​ជាមួយ​ស្រី ​ថ្មី​រូប​នេះ ហាក់​អល់​អែក​មិន​ចង់​បញ្ជាក់​ពី​ទីតាំង​ដែល​លោក​ថត​ពិត​ប្រាកដ ដោយ​ម្តង​ថា ថត​នៅ ខេត្ត​មណ្ឌលគិរី និង​ម្តង​ថា​ថត​នៅ កែវសីមា។

លោក លាន អាហ្វ្រីល​គីនីន ឆ្លើយ​ថា៖ «រូប​នេះ​ថត​នៅ មណ្ឌលគិរី នៅ​កន្លែង​រដ្ឋបាល​ព្រៃ​ឈើ កែវសីមា ប៉ុន្តែ​រឿង​ឆ្នាំ​នោះ​ដូច​ជា​ភ្លេច​ហើយ ព្រោះ​វា​យូរ​ណាស់​ហើយ​ដែរ តែ​គ្រាន់​តែ​ចាំ​ថា ពេល​ដើរ​លេង​ទៅ ខេត្ត​មណ្ឌលគិរី ហើយ​បាន​ចូល​ទៅ​កន្លែង​រដ្ឋបាល​ព្រៃ​ឈើ​នោះ ក៏​ថត​លេង​ទៅ​ព្រោះ​មើល​ទៅ​ម្យ៉ាង​ដែរ ថត​ជាមួយ​ឈើ​ប្រណីតៗ​បែប​នេះ»

បញ្ជាក់​បញ្ចៀស​ពី​ការ​រិះគន់​ពី​ប្រិយមិត្ត​ក្នុង​ហ្វេសប៊ុក ខណៈ​រូប​លោក បែរ​ជា​លេច​ស្រមោល​ជាមួយ​គំនរ​ឈើ​គរ​ដូច​ភ្នំ​ក្នុង​ឫកពា​ជា​ថៅកែ​នោះ លោក គីនីន អះអាង​ថា រូប​លោក​ដាច់​ខាត​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ ឬ​ក៏​ធ្វើ​ជា​ឈ្មួញ​ឈើ​អី​ដូច​ការ​យល់​ឃើញ​ពី​មិត្តភក្តិ​ក្នុង​ហ្វេសប៊ុក​ នោះ​ឡើយ។

លោក គីនីន បាន​និយាយ​ប្រាប់​ទៀត​ថា៖ «ក្រៅ​ពី​បើក​បាន​សាលា​បង្ហាត់​បង្រៀន​ផ្នែក​តន្ត្រី​នោះ​មក​ទល់​នឹង​ពេល​ នេះ ខ្ញុំ​មិន​មាន​លទ្ធភាព​ណា​លើស​ហ្នឹង​ទេ បើ​រក​តែ​ប្រាក់​មក​ទប់​ទល់​សាលា​តន្ដ្រី​នេះ​ឲ្យ​តែ​ដំណើរ​ការ​ល្អ​នោះ​វា​ ប្រសើរ​ណាស់​ហើយ»

No comments:

Post a Comment