សេចក្តី ថ្លែងការណ៍ របស់ កម្ពុជា នៅអ.ស.ប. ផ្តោតបញ្ហា អន្តរជាតិ ជាងបញ្ហា កម្ពុជា
VOA / វីអូអេ | ៣០ កញ្ញា ២០១៤
លោក
ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង
រដ្ឋមន្ត្រី ការបរទេស កម្ពុជា ថ្លែងសុន្ទរកថា ទៅកាន់ មហាសន្និបាត លើកទី៦៩ របស់ អង្គការ សហប្រជា ជាតិ កាលពីថ្ងៃច័ន្ទ ទី២៩ ខែកញ្ញា
ឆ្នាំ២០១៤ នៅទីស្នាក់ការ កណ្តាល អ.ស.ប.ក្នុងបូរី ញូវយ៉ក
សហរដ្ឋ អាមេរិក។
វ៉ាស៊ីនតោន—លោក ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ការបរទេស កម្ពុជា បានអះអាង ថា, កម្ពុជា ប្តេជ្ញាជួយ ដល់ការរក្សា សន្តិភាព នៅប្រទេស មួយចំនួន និងភាព រីកចម្រើន ក្នុងការកាត់បន្ថយ ភាពក្រីក្រ និងការទប់ស្កាត់ ការរាលដាល ជំងឺ អេដស៍ ផងដែរ។
ថ្លែងការណ៍ ទៅកាន់ មហាសន្និបាត អ.ស.ប. តំណាង ប្រទេសកម្ពុជា លោក ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី ការបរទេស កម្ពុជា បានផ្តោត ការយកចិត្ត ទុកដាក់ ទៅលើបញ្ហា អន្តរជាតិ ច្រើនជាងបញ្ហា កម្ពុជា ក្នុងសេចក្តី ថ្លែងការណ៍ របស់លោក។ លោក ធ្លាប់អះអាង ថា, កម្ពុជា មានសន្តិភាពហើយ ដែលលោក មិនមានអ្ ថ្លែងការណ៍ច្រើន។
ថ្លែងទៅកាន់ មេដឹកនាំ និងតំណាង ប្រទេស ជិត២០០ ចូលរួម ក្នុងទីក្រុង ញូវយ៉ក នៅរសៀល ថ្ងៃច័ន្ទ (ព្រឹកព្រលឹម ថ្ងៃអង្គារ ម៉ោងប្រទេស កម្ពុជា), លោក ហោ ណាំហុង បានអះអាង ថា, បញ្ហាមជ្ឈឹម បូព៌ាប្រទេស ទាក់ទង នឹងការគំរាម របស់ ពួកឧទ្ទាម រដ្ឋឥស្លាម នៅអ៊ីរ៉ាក់ និងស៊ីរី និងការប្រយុទ្ធ ប្រឆាំង ដែលអន្តរជាតិ ត្រូវ ចាត់វិធានការ ជាបន្ទាន់ ដូចជាជំងឺ Ebola ដែរ។ លោក ថា, បញ្ហាអាហ្រ្វិក ដែលមានជម្លោះ ប្រដាប់អាវុធ, ហើយ ធ្វើឲ្យ គ្រោះថ្នាក់ ដល់សន្តិភាព និងសន្តិសុខ ពិភពលោក ជាអ្វី ដែលពិភពលោក ត្រូវ ដោះស្រាយដែរ។
លោក ថ្លែងថា៖ «ដើម្បី ចូលរួម បរិច្ចាក ក្នុងដំណើរការ សន្តិភាព នៅតំបន់ មជ្ឈឹមបូព៌ា និងអាហ្រ្វិក, ប្រទេស កម្ពុជា បានចូលរួម យ៉ាងសកម្ម ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិភាព អ.ស.ប.។ យើង បានបញ្ជូន ក្រុមកម្លាំង រក្សាសន្តិភាព ជាង២.០០០នាក់ ទៅកាន់ ប្រទេស លីបង់, ម៉ាលី, និងស៊ូដង់ ខាងត្បូង។ នៅខែវិច្ឆិកា ឆ្នាំនេះ, កម្ពុជា នឹងបញ្ជូន កម្លាំងរក្សា សន្តិភាព ចំនួន ២១៦នាក់ បន្ថែមទៀត ទៅកាន់ សាធារណរដ្ឋ អាហ្រ្វិក កណ្តាល។»
ក៏ដូចគ្នាដែរលោកថា បញ្ហាអ៊ុយក្រែននិងរុស្ស៊ីគឺជាបញ្ហាដែលអាចជាក្តីបារម្ភថា នឹងមានសង្រ្គាមត្រជាក់ដែរដោយសារមានការដាក់ទណ្ឌកម្មរវាងរុស្ស៉ី និងលោកខាងលិច ក្រៅពីលោកបញ្ជាក់ពីក្តីបារម្ភអំពីរឿងបម្រែបម្រួលអាកាសធាតុនិង បញ្ហាកូរ៉េខាងជើងដែលសាកល្បងកាំជ្រួចមីស៊ីលនោះ។
សេចក្តីថ្លែងការណ៍របស់តំណាងកម្ពុជានេះកើតឡើងចំពេលដែលមន្ត្រី អសបសិទ្ធិមនុស្សនិងសង្គមស៊ីវិលអន្តរជាតិបានរិះគន់បញ្ហាសិទ្ធិ មនុស្សនៅកម្ពុជា និងការទទួលជនភៀសខ្លួនមកពីប្រទេសអូស្ត្រាលី បញ្ហាច្បាប់និតិរដ្ឋ និងបញ្ហារំលោភបំពានដីធ្លីជាដើម។ បញ្ហាប្រឈមទាំងនេះមិនត្រូវបានថ្លែងនៅឯអសប ទេ តែលោក ហោ ណាំហុងបាននាំយកបញ្ហាមួយចំនួនពីកម្ពុជាដូចជារឿងទឹកជំនន់បញ្ហា ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍របស់ប្រទេសកម្ពុជាជាដើម។
«ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប្រទេសកម្ពុជាបានបោះជំហ៊ានទៅមុខ ដោយកាត់បន្ថយចំនួនយ៉ាងខ្លាំងមកត្រឹម០.៦ ភាគរយ ក្នុងឆ្នាំ២០១៣។ ដើម្បី សម្រេចបានសន្ទស្សន៍នេះ រដ្ឋាភិបាលកម្ពុជាបានអនុម័តគោលនយោបាយ បន្ថែមទៀតដើម្បីលុបបំបាត់បញ្ហានេះទាំងស្រុង ក្នុងគោលបំណងឈានដល់ ការដែលគ្មានការឆ្លងអេដស៍ថ្មី គ្មានអ្នកស្លាប់ដោយជំងឺអេដស៍ និងគ្មានការរើសអើងនៅត្រឹមឆ្នាំ២០២០។»
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមថា ប្រទេសកម្ពុជាបានកាត់បន្ថយភាពក្រីក្រមកត្រឹម១៩.៥ ក្នុងឆ្នាំ២០១៥ ដែលគេដឹងថា ជាឆ្នាំដែលកម្ពុជា ត្រូវធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
លោក ហោ ណាំហុង បានស្តីបន្ទោសដល់ប្រទេសអភិវឌ្ឍថា បានធ្វើឲ្យមាន បម្រែបម្រួលអាកាសធាតុក្នុងពិភពលោក ដោយសារប្រទេសទាំងនោះបានប្រើប្រាស់ឧស្ម័នផ្ទះកញ្ចក់និងបញ្ចេញជាតិ ពុលយ៉ាងច្រើន៕
No comments:
Post a Comment