Paris Peace Accords 23 Oct. 1991

Wednesday, September 3, 2014

សង្គម​ស៊ីវិល ​ផ្តើម​យុទ្ធនា​ការ ​កំណត់​អាណត្តិ​ នាយក​រដ្ឋ​មន្ត្រី ​កម្ពុជា​ | Civil society begins its campaign to limit term of Prime Minister

សង្គម​ស៊ីវិល ​ផ្តើម​យុទ្ធនា​ការ ​កំណត់​អាណត្តិ​ នាយក​រដ្ឋ​មន្ត្រី ​កម្ពុជា​ 

RFI |  ៣ កញ្ញា ២០១៤

លោកប៉ែនសុវណ្ណ លោកសុខ សំអឿន និងលោកគល់ បញ្ញា ក្នុងពេលដែលនិយាយពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រីកម្ពុជា។
លោក ប៉ែន សុវណ្ណ, លោក សុខ សំអឿន, និងលោក គល់ បញ្ញា ក្នុងពេល ដែលនិយាយ ពីការកំណត់ អាណត្តិ នាយករដ្ឋមន្ត្រី កម្ពុជា។
RFI/ Siv Channa

សង្គម​ស៊ីវិល​ ដែល​ធើ្វ​ការ​ងារ​ ខាង​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ពុធ​ ទី៣​ កញ្ញា​នេះ ​បាន​ផ្តើម ​ប្រមូល​ ការ​គាំ​ទ្រ​ ឱ្យ​មាន​ ការ​កំណត់​អាណត្តិ​ នា​យក​រដ្ឋ​មន្ត្រី​ កម្ពុជា​ ត្រឹម​តែ​ ២​អាណត្តិ​ ប៉ុណ្ណោះ​។​  យុទ្ធ​នា​ការ​នេះ​ គឺ​ ធ្វើ​ឡើង​ ជា​មួយ​ នឹង​អតីត​ នាយក​រដ្ឋ​មន្ត្រី​ កម្ពុជា​ ចំនួន ​បី​រូប​។ ​ សង្គម​ស៊ីវិល​ បាន​លើក​ឡើង​ ថា ​ដើម្បី​ ពង្រឹង​ប្រសិទ្ធ​ភាព ​និង​សមត្ថភាព ​នៃ​ស្ថាប័ន​ រដ្ឋា​ភិបាល​។


យុទ្ធនា​ការ​ ស្វែង​រក ​ការ​កំណត់ ​អាណត្តិ​ នាយក​រដ្ឋ​មន្ត្រី​ នៅ​ កម្ពុជា​ បាន​ចាប់​ផ្តើម​ហើយ​ នៅ​ថ្ងៃ​ពុធ​នេះ។  សង្គម​ស៊ីវិល ​ដែល​ដឹក​នាំ ​ដោយ​អង្គការ​ ខុម​ហ្វ្រេល ​បាន​ផ្តើម​ដំបូង​ គឺ​ជួប​ ជា​មួយ​ លោក​ ប៉ែន សុវណ្ណ ​អតីត​ នាយក​រដ្ឋ​មន្ត្រី​ កម្ពុជា ​ក្រោយ​សម័យ​ ប៉ុល​ ពត [?]​ និង​ជា​សមាជិក​ សភា ​កូតា​ គណបក្ស​ សង្គ្រោះ​ជាតិ។  ​ថ្លែង​នៅ​ខាង​មុខ​ បន្ទប់​តំណាង​រាស្ត្រ,​ លោក​ ប៉ែន ​សុវណ្ណ, លោក ​គល់ ​បញ្ញា, ​នាយក​ប្រតិ​ប​ត្តិ ​អង្គការ​ បោះ​ឆ្នោត ​ខុម​ហ្វ្រេល, ​បាន​បញ្ជាក់ ​ថា, ​ការ​កំណាត់​ នាយក​រដ្ឋ​មន្ត្រី​នេះ ​គឺ ​ដើម្បី​ ឱ្យ​កិច្ច​ការ​ងារ ​ដឹក​នាំ ​រដ្ឋា​ភិបាល​ ឱ្យ​មាន​ប្រសិទ្ធ​ភាព,​ កាត់​បន្ថយ​ ឱកាស​ និង​ហានិ​ភ័យ ​ក្នុង​ការ​រំលោភ​ អំណាច,​ រួម​ទាំង​ ការ​បង្កើត​ បក្ស​ពួក​និយម ​ក្នុង​ការ​ដឹក​នាំ។

សមាជិក​សភា ​អាយុ​៧៨​ឆ្នាំ ​និង​ធ្លាប់​ជា​នាយក​រដ្ឋ​មន្ត្រី​បាន​រយៈ​ពេល​២​ឆ្នាំ ​លោក​ប៉ែន ​សុវណ្ណ ​បាន​គាំ​ទ្រ​ចំពោះ​យុទ្ធនា​ការ​គាំទ្រ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​ មន្ត្រី​នេះ។ លោក​លើក​ឡើង​ថា​ការ​ផ្លាស់​ប្តូរ​នេះ​ គឺ​នឹង​ជំរុញ​ឱ្យ​ការ​ដឹក​នាំ​បែប​ថ្មី ​និង​គំនិត​ថ្មី ​ហើយ​ការ​កាន់​កាប់​តំណែង​យូរ​ពេក​នោះ ​គឺ​នឹង​រាំង​ស្ទះ​ដល់​ដំណើរ​ការ​នៃ​ការ​វិវត្ត​សង្គម​កម្ពុជា​ផ្ទាល់​។

ក្នុង​យុទ្ធនា​ការ​ប្រមូល​ការ​គាំទ្រ​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ ២អាណត្តិ​/១០​ឆ្នាំ​នេះ ​សង្គម​ស៊ីវិល​ នឹង​អាច​បន្ត​ជួប​ជា​មួយ​សម្តេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​ប្រធាន​គណបក្ស​ សង្គម​រាស្ត្រ​រាជា​ធិប​តេយ្យ ​និង​លោក​ អ៊ឹង​ ហួត​ ដែល​ធ្លាប់​ជា​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​ក្នុង​ទស្សវត្ស​ទី​៩០​ នៅ​សប្តាហ៍​ក្រោយ។ ​ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​គល់ បញ្ញា​។

នាយក​ប្រតិ​ប​ត្តិ​អង្គ​ការ​ខុម​ហ្វ្រេល​ដដែល​ បាន​បន្ថែម​ថា​ក្នុង​យុទ្ធនា​ការ​ទី​១​នេះ ​សង្គម​ស៊ីវិល​ នឹង​ផ្ញើរ​ញត្តិ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដើម្បី​ស្នើ​ឱ្យ​មាន​ការ​គាំ​ទ្រ​គោល​គំ​និត​នេះ​ផង​ដែរ។ ​ដោយឡែក​លោក​មេធាវី​ សុខ​សំអឿន ​ដែល​មាន​វត្ត​មាន​នៅ​ទី​នោះ ​ក៏​បាន​ស្នើ​ឱ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន​ ជួយ​គាំ​ទ្រ​យុទ្ធនា​ការ​នេះ ​ព្រោះ​ថា​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​ប៉ះ​ពាល់​ដល់​លោក​ នោះ​ទេ។​ ពោល​គឺ​រាប់​ពី​ពេល​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​តែ​ប៉ុណ្ណោះ​។ ​យ៉ាង​ណា​ក៏​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ តាម​រយៈ​អ្នក​នាំ​ពាក្យ​លោក ​យ៉ែម​ បុញ្ញឫទ្ធិ​ បាន​គាំ​ទ្រ​យុទ្ធនា​ការ​នេះ។

ក្នុង​ការ​ចាប់​ផ្តើម​យុទ្ធនា​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​នេះ​ លោក​ គល់​ បញ្ញា​នាយក​ប្រតិបត្តិ​អង្គ​ការ​បោះ​ឆ្នោត​ខុម​ហ្វ្រេល​នៅ​តែ​មាន​ សុទិដ្ឋិនិយម​ចំពោះ​យុទ្ធនា​ការ​នេះ​ថា​នឹង​ចេញ​ជា​ផ្លែផ្កា ​បើ​ទោះ​បី​ជា​មាន​មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ការ​ជា​ការ​លំបាក​ក៏​ដោយ៕



No comments:

Post a Comment