Paris Peace Accords 23 Oct. 1991

Wednesday, September 17, 2014

​មេដឹកនាំ ​រដ្ឋសភា​ មក​ពី​បក្ស​ សង្គ្រោះ​ជាតិ​ ស្នើ​ កុំ​លក់​ពាក្យ​ប្រឡង ​ធ្វើតេស្ត​ ភាសា​កូរ៉េ ​ថ្លៃ​ខ្ពស់ | CNRP chair of Education Commission in Nat Ass requests that Education Ministry not sell or sell cheaply Korean language test, currently sold at $24

​មេដឹកនាំ ​រដ្ឋសភា​ មក​ពី​បក្ស​ សង្គ្រោះ​ជាតិ​ ស្នើ​ កុំ​លក់​ពាក្យ​ប្រឡង ​ធ្វើតេស្ត​ ភាសា​កូរ៉េ ​ថ្លៃ​ខ្ពស់​​

VOD | ១៧ កញ្ញា ២០១៤

ប្រធាន​ គណៈកម្មការ ​ទី​៨ ​នៃ​រដ្ឋសភា ​មក​ពី​គណបក្ស ​សង្គ្រោះ​ជាតិ​ ស្នើ​ ឲ្យ​ក្រសួង​ ការងារ​ ចែក​ជូន​ ពាក្យ​ប្រឡង​ ធ្វើតេស្ត​ ភាសា​កូរ៉េ ដោយ​ឥត គិតថ្លៃ ឬ​ក្នុង​តម្លៃ​ទាប ខណៈ ​ដែល​សព្វថ្ងៃ​ ពាក្យ​ប្រឡង​នេះ ​ត្រូវ បាន​ក្រសួង​ ការងា​រ លក់​ក្នុងតម្លៃ​ ២៤​ដុល្លារ​។​


​ការស្នើ​នេះ​ធ្វើឡើង​តាម​លិខិត​របស់​លោកស្រី កែ សុវណ្ណ​រតន៍ ប្រធាន​គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និងកិច្ចការនារី របស់​រដ្ឋសភា បញ្ជូន​ទៅកាន់​លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ លិខិត​ដែល​ដាក់​តាម​រយៈ លោក កឹម សុខា ប្រធានរដ្ឋសភាស្តីទីរ​ដ្ឋ​សភា ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​លើកឡើង​ថា «​ក្នុង​ស្ថានភាព​ បច្ចុប្បន្ន​នេះ ពលករ​ភាគច្រើន​លើសលប់​គ្មាន​ការងារ​ធ្វើ គ្មាន​ប្រាក់​ចំណូល​សមរម្យ ជីវភាព​គ្រួសារ​គាត់​មាន​ការលំបាក​។ ដូច្នេះ​ការចំណាយ ២៤ ដុល្លារ សម្រាប់​ពាក្យសុំ​មួយ​មាន​តម្លៃ​ខ្ពស់​ណាស់​និង​មិន​សមស្រប​ក្នុង​កាលៈទេសៈ​ នេះ​»

លោកស្រី កែ សុវណ្ណ​រតន៍ ក៏​បាន​ស្នើ​ឲ្យ​ចុះ​ផ្សាយ​គំរូ​ពាក្យសុំ​ទាំងនោះ ក្នុង​គេហទំព័រ​របស់​ក្រសួងការងារ​ដើម្បី​ឲ្យ​កម្មករ​ខ្លះ​អាច​ទាញ​ចេញពី​ គេហទំព័រ​នោះ​ដោយ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ និង​ថវិកា​។​

អ្នកនាំពាក្យ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួ អះអាងថា កម្ពុជា​មិន​អាច​ផ្តល់​ពាក្យ​ប្រឡង​នេះ​ដោយ​ឥតគិតថ្លៃ​ ឬ​បញ្ចុះ​ថ្លៃ​បានទេ​នៅពេលនេះ ដោយ​សំអាង​ថា​តម្លៃ​នោះ​ជា​ការកំណត់​ក្នុង​កិច្ច​ព្រៀង​រវាង​រដ្ឋាភិបាល​ កម្ពុជា ​និង​រដ្ឋាភិបាល​កូរ៉េ​រួ​ច​ហើយ​។

​ក្រសួង​ការងារបាន​លក់​ពាក្យ​ប្រឡង ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ ហើយ​ប្រឡងនៅ​ថ្ងៃ​សៅរ៍ ទី​២៥ និង​ថ្ងៃ​អាទិត្យ ទី​២៦ ខែតុលា ឆ្នាំ​២០១៤​។ ពលករ​ដែល​ត្រូវ​ការជ្រើសរើស​មាន​ចំនួន​៤០០០​នាក់ ក្នុង​នោះ​វិស័យ​កសិកម្មចំនួន២៥០០នាក់ ឧស្សាហកម្ម​ចំនួន​១០០០​នាក់ ​និង​សំណង់​ចំនួន​៥០០​នាក់​៕​




No comments:

Post a Comment