Paris Peace Accords 23 Oct. 1991

Wednesday, September 10, 2014

​វិភាគ​៖ ​អ្វី​ ជា​ឧ​បសគ្គ​ ធំ ​រារាំង ​CPP ​ក្នុង​ការកំណត់​ អាណត្តិ ​នាយករដ្ឋមន្ត្រី​?​ Analysis: What are the biggest obstacles for CPP to agree to term limit?

​វិភាគ​៖ ​អ្វី​ ជា​ឧ​បសគ្គ​ ធំ ​រារាំង ​CPP ​ក្នុង​ការកំណត់​ អាណត្តិ ​នាយករដ្ឋមន្ត្រី​?​

VOD | 10 កញ្ញា 2014

ស្តាប់សំឡេង៖​

ចម្លងទុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធ បើកការដ្ឋាន ស្ពានអាកាស​ និងផ្លូវក្រោម ដីតិចណូ នាពេលថ្មីៗនេះ (រូបថត៖ វិចិត្រ)

បណ្តាញ ​អង្គការ​ សង្គម​ស៊ីវិល​ បាន​ធ្វើ​ យុទ្ធនាការ​ ប្រមូល​ បាន​ញត្តិ​ គាំទ្រ​ ឲ្យ​កំណត់​អាណត្តិ​ នាយករដ្ឋមន្ត្រី​ បាន​ចំនួន​ ១,១៩០ ក្នុង​ដំណាក់កាល ​ទី​១, ហើយ​ ញត្តិ​ទាំងនេះ​ បាន​ដាក់ជូន ​ទៅ​រដ្ឋសភា និង​លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ ទី​៥​ ខែកញ្ញា​ កន្លងទៅ​។  បណ្តាញ​ អង្គការ​ ទាំងនេះ, រួមា​ន COMFREL, GADC, YRDP, HRTF,  និងADHOC នៅតែ ​បន្ត​យុទ្ធ​នាការ ប្រមូល​ញត្តិ​ ដាក់​ជូន​ ស្ថាប័ន​ពាក់ព័ន្ធ​ ជា​ថ្មី​ទៀត។​

គោលបំណង​ នៃ​ការទាមទា​ ឲ្យ​កំណត់​អាណត្តិ ​នាយករដ្ឋមន្ត្រី, ពួក​គេ​ ចង់​ឲ្យ​ ធានាបាន​ នូវ​ការអនុវត្ត​ លទ្ធិប្រជាធិបតេយ្យ​ បាន​ត្រឹមត្រូវ, ចៀសវាង​ ការ​កាន់​អំណាច ​ត​កូនចៅ, បក្ខពួកនិយម, ប្រព្រឹត្ត ​អំពើ ​ពុករលួយ, ឈានទៅរក ​របប​ផ្តាច់ការ​ ដែល​នាំ ឲ្យ​ប្រជាពលរដ្ឋ ​រងទុក្ខវេទនា​។​

​គណបក្ស​សម្ព័ន្ធ ​ដើម្បី​ ប្រជាធិបតេយ្យ និងគណបក្ស​ សិទ្ធិ​មនុស្ស​ បាន​កំណត់​ អាណត្តិ​ នាយករដ្ឋមន្ត្រី​ ក្នុង​កម្មវិធី នយោបាយ ​របស់​ខ្លួន ​តាំងពី​មុន​ យុទ្ធ​នាការ ​របស់ ​អង្គការ ​សង្គម​ស៊ីវិល​។  យុទ្ធនាការ​ របស់ ​សង្គម​ស៊ីវិល​ ឲ្យមាន​ ការកំណ​ត់​ អាណត្តិ​ នាយករដ្ឋមន្ត្រី​ នេះ មាន​គណបក្ស ​សង្គ្រោះ​ជាតិ និងគណបក្ស​ សម្ព័ន្ធ ​ដើម្បី ​ប្រជាធិបតេយ្យ ​បាន​ប្រកាស​ គាំទ្រ​។  មន្ត្រី​ សម្របសម្រួល ​យុទ្ធនា​ការ​នេះ បានឲ្យដឹង ថា, មាន​ការចាប់អារម្មណ៍ ​ពី​គណបក្ស​ ផ្សេង​ទៀត, ​រួម មាន​ទាំង​ អតីត​ នាយករដ្ឋមន្ត្រី ​បី​រូប​ផង​, គឺ ​លោក ប៉ែន សុវណ្ណ ​នាយករដ្ឋមន្ត្រី​ ក្នុង​របប​ សាធារណរដ្ឋ ​ប្រជាមានិត កម្ពុជា, សម្តេចក្រុមព្រះ​ នាយក​រដ្ឋមន្ត្រី ​ក្នុង​អាណត្តិ​ ទី​១ និងលោក អ៊ឹង ហួត នាយក​រដ្ឋមន្ត្រី​ ក្នុង​អាណត្តិ​ ទី​១​ដែរ​។​


ដោយឡែក​ សម្រាប់​ គណបក្ស​ ប្រជាជន​កម្ពុជា​ ​មិន​ទាន់​បង្ហាញ​ ជំហរ ​របស់​ខ្លួន​ យ៉ាងណា នៅឡើយ​ទេ​។  បើ​ ទោះជា​ គណបក្ស​នេះ មិន​ទាន់​បង្ហាញ​ ជំហរ​ ជា​ផ្លូវការ គាំទ្រ ឬមិន​គាំទ្រ ក៏ដោយ, តែ ​អ្នកនាំពាក្យ​ ទីស្តីការ គណៈរដ្ឋមន្ត្រី​ លោក ផៃ ស៊ីផា​ន ធ្លាប់​រិះគន់ ​អ្នក​ដែល​ទាមទារ​ ឲ្យមាន​ ការកំណត់​ អាណត្តិ នាយ​ករដ្ឋមន្ត្រី​ នោះ​ ថា, ជា​ក្រុម​ ដែល​ច្រណែន​ នឹង​លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន ​សែន ដែល​កំពុង​ ដឹកនាំ ​រដ្ឋាភិបាល ​នៅ​ពេល​បច្ចុប្បន្ន​។​

តើ ​អ្វី​ ជា​ឧបសគ្គ​ ធំ​ ដល់​គណបក្ស ​ប្រជាជន​កម្ពុជា ​ក្នុង​ការកំណត់ ​អាណត្តិ​ នាយករដ្ឋមន្ត្រី​?  ឬគណបក្ស​នេះ​ យល់ថា, ការកំណត់ ​អាណត្តិ​ នាយក​រដ្ឋមន្ត្រី​ ជា​រឿង​ មិន​សំខាន់​?

ប្រធាន ក្រុមប្រឹក្សាភិបាល​ មជ្ឈមណ្ឌល​ សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ថា, ​មន្ត្រី​ គណបក្ស​ប្រជាជន ក៏​ចង់ ឲ្យ​មាន ​ការកំណត់​ អាណត្តិ នាយ​ករដ្ឋមន្ត្រី, តែ​ ដោយសារ​ ពួកគេ​ ខ្លាច​អំណាច​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​។   លោក មានប្រសាសន៍ ថា៖ «បុគ្គល​ ជា​ច្រើន ​ក្នុង​គណបក្ស​ កាន់​អំណាច ទាំងបុគ្គល ​ក្នុង​គណបក្ស​​ ប្រ​ឆាំង​ គឺ តឹង​ទ្រូង នឹង​ការ​អត់​ កែ​ប្រែ។  យើង​ មើល​មែន​ទែន​ គណបក្ស​ ប្រជា​ជន​ ក៏​គាំ​ទ្រ​ ច្រើន​ដែរ។  ប៉ុន្តែ​ គាត់​ មិន​ហ៊ាន​ទេ។  លោក​ ហ៊ុន សែន​ គាត់​ មាន​អំណាច ខ្លាំង​មែនទែន, ហើយ ទី២, គេ​ អត់​ហ៊ាន​ ដោយ​សារ​​ គេ​ ខ្លាច​អស្ថិរភាព»

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ហា ក៏​យល់​ឃើញ​ប្រហាក់ប្រហែល​លោក​ អ៊ូ វីរៈ ​ដែរ​គឺ​លោក​ថា ថ្នាក់ក្រោម​គណបក្ស​ប្រជាជន​ហាក់​ចង់​ជជែក​លើ​ចំណុច​នេះ តែ​មិន​អាច​ដោយសារ​មិនទាន់​មាន​ការឯកភាព​ពី​មន្ត្រី​ថ្នាក់លើ​របស់​គណបក្ស​។ ​

បើ​និយាយ​ថា មកពី​ឥទ្ធិពល​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​សម​ដែរ​ព្រោះ​លោកមិនមែន​មាន​ឥទ្ធិពល​តែ​ក្នុង​បក្ស​ទេ​​ គឺ​មាន​ឥទ្ធិពល​ទូទាំង​ប្រទេស​តែ​ម្តង​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ធ្លាប់​ប្រតិ​ក​ម្ម​លើ​ក្រុម​ដែល​ផ្សព្វផ្សាយ​ថា លោក​ស្លាប់​ពេល​កន្លងទៅ​ថា បើ​បាត់បង់​រូប​លោក​សង្គម​នឹង​មាន​ចលាចល ​ព្រោះមាន​តែ​រូប​លោក​ម្នាក់គត់​ដែល​អាច​បញ្ជា​កម្លាំង​រួម​បាន ទាំង​យោធា នគរបាល និង​មន្ត្រីរាជការ​ស៊ីវិល​ផង​។​


មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ផ្សេង​ ទៀត​ ដែល​អាច​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ហ៊ាន​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នោះ ដោយសារ​ខ្លាច​អ្នកផ្សេង​មិន​មាន​ប្រជាប្រិយភាព​ដូច​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រៀប​ដូច​តារា​រះ​មិនដែល​ស្រអាប់​ពន្លឺ​ចាប់ពី​គណបក្ស​ប្រជាជន​របស់​លោក​ ដែលមានកា​រ​ជ្រោមជ្រែង​ពី​រដ្ឋអំណាចវៀតណាម ផ្តួលរំលំ​របប​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៩​មក​ គឺតួនាទីរបស់លោក​​ចាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​កា​របរ​ទេស និង​នាយករដ្ឋមន្ត្រី​រហូត​។​

នៅក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នៅ​អាណត្តិ​ទី​៥​នេះ សារ​នយោបាយ​ក៏​បង្ហាញ​ពី​ភាព​លេចធ្លោរ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ដែរ​គឺ​ថា "បើ​ស្រលាញ់ បើ​អាណិត បើ​ចូល​ចិត្ត​ហ៊ុន សែន បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​"

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បច្ចុប្បន្ន​មាន​អាយុ​៦៣​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​២០១៤​នេះធ្លាប់​ថ្លែង​ ថា លោក​នៅ​មាន​សុខភាព​ល្អ រឹងមាំ ហើយ​លោក​នឹង​នៅតែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដើម្បី​បម្រើ​ជាតិ បម្រើ​ប្រជាពលរដ្ឋ ប្រសិនបើ​ប្រជាពលរដ្ឋ​នៅតែ​ស្រលាញ់ ត្រូវការ​ហើយ​នៅតែ​បោះឆ្នោត​គាំទ្រ​លោក​ឲ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​ទៀត​ នោះ។​

លោក ​គល់ បញ្ញា ជឿថាគណបក្ស​ប្រជាជន​កម្ពុជា នឹង​គាំទ្រ​ឲ្យមាន​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី ដោយសារលោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ដឹកនាំ​ប្រទេស​យូរ​សមល្មម គឺ​ដល់ពេល​ដែល​បង្កើត​ច្បាប់​នេះ ទុក​ជា​ស្នាដៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ហើយ​។​ លោកបញ្ជាក់ថា «ជា​ឱ​ កាស​ក្នុង​ការ​ក​សាង​ស្នាដៃ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ហើយ ឲ្យ​មាន​កាន់​អំណាច​រដ្ឋាភិបាល​មាន​អាណត្តិច្បាស់​លាស់ វា​ជួយ​ជា​ស្នា​ដៃ​ដល់​សម្តេច​នាយក​រដ្ឋមន្ត្រី​ និង​គណ​ប​ក្ស​ប្រជា​ជន​ដែរ ដើម្បី​ឲ្យ​គិត​ទៅ​មុខ​ទៀត»

​នៅលើ​ពិភពលោក ប្រទេស​ជឿនលឿន​មួយចំនួន​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រីដូចជា អង់គ្លេស ឥណ្ឌា ហ្វាំង​ឡ​ង់ អាល្លឺម៉ង់ អុីស្រាអែល ដែល​ជា​ប្រទេស​ប្រកាន់លទ្ធិប្រជាធិបតេយ្យ​។ ដោយឡែក​ប្រទេស​កុម្មុយនីស្តដូចជា ចិន និង​វៀតណាម ក៏​បាន​ដូរ​មេដឹកនាំ​របស់​ពួកគេ​១០​ឆ្នាំ​ម្តង​ដែរ ខណៈ​ប្រទេស​កុម្មុនីស្ត​ទាំងពីរ​នេះ​មាន​ការ​រឹតបន្តឹង​ខ្លាំង​ប្រឆាំង​ អំពើពុករលួយ​៕



No comments:

Post a Comment