ជម្លោះCPP និងCNRP រាលដាល ដល់ថ្នាក់ រាជធានី
RFI | ១១ កញ្ញា ២០១៤
លោក
កឹម សុខា និងលោក ហ៊ុន សែន
ព្រមានគ្នា ទៅវិញទៅមក ក្នុងការប្រើប្រាស់ សភា ទម្លាក់ រដ្ឋ
មន្ត្រី និងតំណែង អនុប្រធាន រដ្ឋសភា, RFI
ក្រុមប្រឹក្សា រាជធានី ភ្នំពេញ របស់ គណបក្ស សង្គ្រោះជាតិ ចំនួន ៦នាក់ នៅថ្ងៃព្រហស្បតិ៍នេះ
បានរៀបចំ សន្និសីទ សារព័ត៌មាន នៅទីស្នាក់ការ គណបក្ស ក្នុងសង្កាត់ ចាក់អង្រែ លើ ដើម្បី ស្នើឱ្យ សាលារាជធានី ដាក់បញ្ចូល
បេក្ខភាព គណបក្សប្រឆាំង ចូលទៅ គណៈកម្មការ លទ្ធកម្ម។
សន្និសីទនេះ ធ្វើឡើង
បន្ទាប់ ពីពួកគេ បានដើរចេញ ពីកិច្ចប្រជុំ វិសាមញ្ញ របស់ សាលា
រាជធានី។
លោក បានអះអាង ថា, តាមការសម្រេច ប្រជុំផ្ទៃក្នុង របស់ សាលារាជធានី គឺ ត្រូវ ឱ្យមាន សមាសភាព ៣រូប ក្នុងមួយ គណៈកម្មការ ដែលបក្ស កាន់អំណាច មានពីររូប, គណបក្ស ប្រឆាំង មួយរូប។
លោក សង្កត់ធ្ងន់ថា ក្នុងការប្រជុំសម្រេចបង្កើតគណៈកម្មការនេះ សមាជិកគណបក្សប្រជាជន មិនព្រមឯកភាព។ លោកបានចោទក្រុមប្រឹក្សាគណបក្សប្រជាជនកម្ពុជារាជធានីថា ព្រួយបារម្ភពីការប៉ះពាល់ផលប្រយោជន៍របស់គណបក្សប្រជាជនកម្ពុជា ប្រចាំរាជធានីភ្នំពេញ។ លោក បានបន្តថា គណៈកម្មការលទ្ធកម្មគឺជាគណៈកម្មការដែលត្រួតពិនិត្យនិងយល់លំអិត ផ្ទាល់តែម្តងលើរាល់គម្រោងវិនិយោគដែលធ្វើឡើងក្នុងដែនរាជធានី ភ្នំពេញ។ សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា រាល់គណៈកម្មការដែលនឹងសមាសភាពទាំងពីរគណបក្សគឺនឹងអាចត្រួតពិនិត្យ ឱ្យមានតម្លាភាព និងប្រសិទ្ធភាពលើគម្រោងអភិវឌ្ឍន៍នានាដែលសាលារាជធានីភ្នំពេញបាន ទំលាក់ឱ្យវិស័យឯកជន។
ដោយឡែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានឆ្លើយតបថា ការបែងចែកគណៈកម្មការនោះដែលយោងតាមសេចក្តីប្រកាសរបស់អន្តរក្រសួងនោះ គឺមិនបានបែងចែកពីកូតាគណបក្សនយោបាយដែលត្រូវដាក់បញ្ចូលនោះទេ។ ពោលគឺយ៉ាងតិច៣រូបសម្រាប់គណៈកម្មការមួយ។ ដូចនេះមិនមែនមានន័យថាត្រូវដាក់គណបក្សប្រជាជន២រូប និងគណបក្សសង្គ្រោះជាតិ១រូបនោះទេ។
សូមបញ្ជាក់ជូនថា ជម្លោះក្នុងការដឹកនាំរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានៅថ្នាក់រាជធានីនេះគឺកើតឡើងតែប៉ុន្មាន ថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក កឹម សុខា បានបើកការវាយប្រហារពាក្យសំដីគំរាមគ្នាទៅវិញទៅមក លើរឿងបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីនៃគណបក្សកាន់អំណាច និងការបោះឆ្នោតទម្លាក់ដំណែងអនុប្រធានរដ្ឋសភាពីគណបក្សសង្គ្រោះជាតិ វិញ៕
No comments:
Post a Comment