Paris Peace Accords 23 Oct. 1991

Friday, September 26, 2014

ទោះ​ មាន​ការ​រិះគន់ កម្ពុជា​ និង​អូស្រ្តាលី ​​នឹង​​ចុះ​ ហត្ថលេខា​ លើ​អនុស្សរណៈ អំពី ​ជនភៀស​ខ្លួន​ | Despite criticism of Cambodia and Australia re refugee deal...

ទោះ​ មាន​ការ​រិះគន់ កម្ពុជា​ និង​អូស្រ្តាលី ​​នឹង​​ចុះ​ ហត្ថលេខា​ លើ​អនុស្សរណៈ អំពី ​ជនភៀស​ខ្លួន...​

រូប​ឯកសារ៖ លោក​ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី​​ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ទី​ក្រុង​ស៊ីដនី​ប្រទេស​អូស្ត្រាលី។
រូប ​ឯកសារ៖ លោក​ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​​និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី​​ថ្លែង​ នៅ​ក្នុង​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ទី​ក្រុង​ស៊ីដនី​ប្រទេស​ អូស្ត្រាលី។

នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ អង្គការ ​ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ ឈាន​មុខ​មួយ​ បាន​រិះ​គន់​ ការ​សម្រេច​ចិត្ត ​នៃ​ប្រទេស​ កម្ពុជា​ និង​​អូស្ត្រាលី​ ក្នុង​ការ​បញ្ជូន ​ជន​ភៀស​ខ្លួន ​បរទេស ពី​ប្រទេស​ អូស្ត្រាលី​ មក​កាន់​កម្ពុជា។  មួយ​ថ្ងៃ​មុន​ ការ​ចុះ​ហត្ថលេខា​ លើ​អនុស្សរណៈ​ ស្តី​ពី ​ការ​បញ្ជូន ​ជន​ភៀស​ខ្លួន ​បរទេស​នេះ, កម្ពុជា​ និង​​អូស្ត្រាលី​ នៅមិន​ទាន់ ​បញ្ចេញ​ព័ត៌មាន ​ជា​សាធារណៈ​ អំពី លក្ខខណ្ឌ​នានា ទាក់​ទង ​នឹង​ជនភៀស​ខ្លួន ​ទាំង​នោះ​ទេ។

ឧបនាយក រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ មហាផ្ទៃ លោក​ ស ខេង​ និង​លោក​ ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋមន្ត្រី អន្តោប្រវេសន៍ ​និង​កិច្ច​ការពារ ​ព្រំដែន ​អូស្ត្រាលី​ នៅ​ថ្ងៃ​សុក្រ ​ស្អែក​នេះ នឹង​ចុះ​ ហត្ថលេខា​ លើ​អនុស្សរណៈ ​យោគ​យល់គ្នា​ ទាក់​ទង​ នឹងការ​ទទួល​យក​ ជន​ភៀស​ខ្លួន ​បរទេស​ ពី​ប្រទេស ​អូស្រ្តា​លី ​ឲ្យ​ស្នាក់​នៅ​កម្ពុជា។  លោក ស ខេង ក្នុង​ថ្ងៃ​នេះ​ដែរ ​ក៏​បាន​ប្រាប់ ​អ្នក​យក​ព័ត៌មាន ​ថា, កម្ពុជា ​នឹង​ទទួល​ ជន​ភៀស​ខ្លួន ​ទាំង​នោះ ចំនួន ​បួន​-ប្រាំ​នាក់ ​ជា​ការ​សាកល្បង​សិន។

លោក​ កុយ គួង អនុរដ្ឋលេខា​ធិការ ​និង​ជាអ្នក​នាំពាក្យ​ ក្រសួង​ ការបរទេស ​មាន​ប្រសាសន៍ ​នៅ​ថ្ងៃ​នេះ ថា, លោក ​មិន​មាន​ ព័ត៌មាន​ ទាំង​នេះ​ទេ។

«អត់​ទាន់​មាន ​ព័ត៌មាន​អ្វី ​នៅ​ឡើយ​ទេ»


លោក​ស្កុត ម៉ូរីសុន (Scott Morrison) រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី​ត្រូវ​ បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ពីរថ្ងៃ​នៅ​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​ស្អែក​និង​ នៅថ្ងៃ​សៅរ៍នេះ។ ទស្សនកិច្ច​របស់​លោក​ផ្តោត​ជា​ពិសេស​លើ​ការ​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​លើ​ អនុស្សរណៈ​យោគ​យល់​គ្នា​ស្តី​ពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួនបរទេស​ពី​ប្រទេស​ អូស្ត្រាលី​ឲ្យមក​តាំង​លំនៅ​ថ្មី​នៅ​កម្ពុជា។

​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិកបាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​មន្ត្រី​ទទួល​ បន្ទុក​ព័ត៌មាន​នៃអន្តោ​ប្រវេសន៍​និង​កិច្ច​ការពារ​ព្រំដែន​អូស្ត្រាលី​ ជាច្រើន​ដង​នៅ​ថ្ងៃ​នេះ​ក៏ប៉ុន្តែ​ទូរសព្ទ​បាន​ភ្ជាប់ទៅ​កាន់​សារ​ជា​សំឡេង។

ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​មាន​ជនជាតិ​ផ្សេងៗ​ប្រមាណ​១.០០០​នាក់​ កំពុង​ស្ថិត​ក្នុង​ជំរុំ​បណ្តោះ​អាសន្ននៃ​សាធារណរដ្ឋNauru​ ​ដែល​ជា​ដីកោះ​ដ៏តូច​មួយក្នុង​ដែន​សមុទ្រ​ប៉ាស៊ីហ្វិក​និង​ជា​ប្រទេស​ដែល​ ចាយ​លុយ​ដុល្លារ​អូស្រ្តាលី។
កម្ពុជា​ធ្លាប់​បាន​អះអាង​ថា ខ្លួន​នឹង​ទទួល​យក​តែ​ជនភៀស​ខ្លួន​ចង់​មក​រស់​នៅ​កម្ពុជា​ដោយ​ស្ម័គ្រ​ចិត្ត​តែ​ប៉ុណ្ណោះ។

អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស Human Rights Watch ដែល​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​អាមេរិកចាត់​ទុក​ថា ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា​និង​អូស្ត្រាលី​ក្នុ​ងការផ្តល់​ជម្រក​ជន​ ភៀស​ខ្លួន​បរទេស​ឲ្យ​ស្នាក់​នៅ​កម្ពុជា មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​អូស្ត្រាលី​ក្នុ​ងការ​ បញ្ជូន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោណ​ទាំង​នេះទៅ​កាន់​ប្រទេស​ទី៣​ដែល​មាន​ សុវត្ថិភាព។

ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​នៅថ្ងៃ​នេះ​អង្គការ ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​បន្ទោស​ថា៖ «ដំណោះ​ស្រាយ​រវាង​ប្រទេស​ អូស្រ្តាលី​ជាមួយ​ប្រទេស​កម្ពុជា​នឹងធ្វើ​ឲ្យ​ការបញ្ជូន​ប្រជាពលរដ្ឋ​ភៀង​ ខ្លួន​នេះ​មក​កាន់​ប្រទេស​មួយ​ដែល​មាន​ប្រវត្តិ​គួរ​ឲ្យ​រន្ធត់ក្នុ​ងកិច្ច​ ការ​ពារ​ជន​ភៀសខ្លួននិង​ដែល​ផុង​នៅ​ក្នុ​ង​ការរំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ ធ្ងនធ្ងរ»

លោកស្រី​ អេលែន ភាសុន (Elaine Pearson), នាយិកា​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ប្រចាំ​ប្រទេស​អូស្ត្រាលី និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ​បន្ថែម​ថា កម្ពុជា​ ជា «ប្រទេស​ដែល​មិន​មាន​សុវត្ថិភាព​និង​មិន​មានការ​បំពាក់​ ត្រឹមត្រូវ​ដើម្បី​ទទួល​យកជន​ភៀស​ខ្លួន​ដែល​មាន​ចំនួន​ច្រើន​បែប​នេះទេ»

លោក​ស្រីលើក​ឡើង​បែបនេះ​ដោយសារ​កម្ពុជា​បានបញ្ជូន​ដោយ​បង្ខំ​នូវ​ជនជាតិ​ វីហ្គ័រ​(Uighur) ចំនួន​២០​នាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ​២០០៩។ រដ្ឋាភិបាល​ចិន​បាន​កាត់​ទោស​ជន​ទាំង​នោះ​ឲ្យ​ជាប់​ពន្ធនា​គាររយៈ​ពេល​យូរ។

លោកស្រី​ អេលែន ភាសុន បាន​សម្ដែងកង្វល់​សម្រាប់​ជនភៀស​ខ្លួន​ទាំង​នេះ​ដោយ​ហេតុថា៖ «ទាំង​ប្រទេស​ កម្ពុជា​ ទាំង​ប្រទេស​អូស្ដ្រាលី​មិន​បាន​ផ្តល់​ព័ត៌មាន​ទាក់​ទង​នឹង​លំនៅ​ឋាន​របស់​ ជន​ភៀស​ខ្លួន ការអប់រំ​សម្រាប់​កូនចៅ​ពួក​គេ និង​សេវា​សុខភាពទេ»

លោក​ផៃ ស៊ីផាន រដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណ​រដ្ឋ​មន្ត្រី​បាន​ ឆ្លើយ​តប​ថា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចាប់​យក​តែ​ចំណុច​ អវិជ្ជមាន​របស់​កម្ពុជា។ លោក​ថា ​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​អាមេរិកាំង​នេះជា​សេចក្តី​ថ្លែង​ការណ៍​ ដែល​មិន​អាច​ទទួល​យក​បាន។

«ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋា​ភិបាល​គឺ​ទី១​ឈរលើ​ គោលការណ៍​មនុស្ស​ធម៌។  ទី២​ ប្រសិន​បើ​និយាយថា ព្រះរាជា​ណាចក្រ​កម្ពុជា​មិន​អាច​ឲ្យ​បរទេស​ផ្សេង​មក​រស់​នៅ​បាន​ទេ​ ខ្ញុំ​សួរ​ត្រឡប់​ទៅ​វិញ​ថា​តើ​ប្រជាពលរដ្ឋ​កម្ពុជា​១៤​លាននាក់​ដែល​រស់​ដល់ ​សព្វ​ថ្ងៃ​និង​បរទេស​មួយ​ចំនួន​ទៀត​ដែល​រស់​នៅ​ស្រុក​ខ្មែរ​តើ​ពួក​គេ​អាច​ រស់​កើត​ទេ។ ការ​និយាយ​នេះ ជា​ការ​មាក់​ងាយ​ធ្ងន់​ណាស់​សម្រាប់​ព្រះ​រាជាណាចក្រ​កម្ពុជា។​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។​ ក្រៅ​ពី​រឿងមនុស្ស​ធម៌ យើង​ឈរ​លើកិច្ច​សហ​ប្រតិ្ត​ការ​ជា​លក្ខណៈ​អន្តរជាតិ (globalization) គឺ​យើង​ត្រូវ​ជួយ​គ្នា​ទៅវិញ​ទៅមក»

វីអូអេ​មិន​អាច​ទាក់​ទង​លោក​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​ ដើម្បី​បំភ្លឺ​បាន​ទេ៕



No comments:

Post a Comment