ប្រមុខ រដ្ឋាភិបាល កម្ពុជា ថា, លោក លែងជក់បារី ទៀតហើយ
លោក ថា, លោក បានឈប់ ជក់បារី ដោយជោគជ័យ អស់ពេល ៨ខែហើយ, ហើយ ឥឡូវ គ្មាន ក្លិនបារី នៅគេហដ្ឋាន លោក ទៀតទេ។ លោក ហ៊ុន សែន ដែលមានអាយុ ៦២ឆ្នាំ បានឲ្យដឹង ថា, លោក បានជក់បារី អស់ពេល ជិត៤០ ឆ្នាំហើយ។
កាលពីខែកុម្ភៈ ដើមឆ្នាំនេះ, កម្ពុជា បានចេញ សារាចរមួយ ហាមប្រាម ការជក់បារី ក្នុងទីកន្លែង សាធារណៈ ដូចជាតាម ស្ថាប័នអប់រំ, កន្លែងដឹកជញ្ជូន សាធារណៈ, ស្ថាប័ន សុខាភិបាល, សារមន្ទីរ, ទីកន្លែង ប្រវត្ដិសាស្រ្ដ និងវប្បធម៌, ស្ថានីយប្រេង និងឧស្ម័ន, រួមទាំង សួនកុមារ ផងដែរ។
កាសែតក្យូដូរាយការណ៍ថា បើតាមការស្ទង់មតិជាតិអំពីអ្នកជក់បារី ពលរដ្ឋខ្មែរប្រមាណ៨០% គាំទ្រចំពោះរដ្ឋាភិបាលក្នុងការអនុវត្ដគោលនយោបាយដែលដាក់បំរាមមិន ឲ្យមានការជក់បារីក្នុងទីកន្លែងធ្វើការងារ និងកន្លែងសាធារណៈទាំងអស់។ សព្វថ្ងៃនេះ កម្ពុជាចំណាយប្រហែល១០០លានដុល្លារក្នុងមួយឆ្នាំលើបារី។
កាល ពីឆ្នាំ២០១២ ប្រទេសកម្ពុជាបានដាក់បំរាមមិនឲ្យមានការជក់បារីនៅប្រាសាទអង្គរ វត្ដ ដែលជាបេតិកភណ្ឌពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងបញ្ហាសុខភាព និងទប់ស្កាត់ភ្លើងឆេះព្រៃដែលអាចនាំឲ្យប៉ះពាល់ដល់ប្រាង្គ ប្រាសាទនានា។
ទោះបីជាមានការហាមមិនឲ្យជក់បារីនៅក្នុង បរិវេណប្រាង្គប្រាសាទក៏ដោយ ក៏ការជក់បារីនៅតាមកន្លែងខ្លះនៃឧទ្យានបុរាណវិទ្យា គឺនៅមានការអនុញ្ញាតនៅឡើយ៕
No comments:
Post a Comment