កម្ពុជា ត្រួតពិនិត្យ ជំងឺ Ebola នៅច្រក អន្តរជាតិ
VOA | ៩ កញ្ញា ២០១៤
មន្ត្រី
សុខាភិបាល ដែលមាន ពាក់ឧបករណ៍ ការពារខ្លួន
ចូលរួម នៅក្នុង ការហាត់ សាកល្បង ដឹកជញ្ជូន អ្នកជំងឺ Ebola
នៅទីក្រុង ហុងកុង កាលពីថ្ងៃ ទី២ ខែកញ្ញាឆ្នាំ២០១៤។
ភ្នំពេញ— ប្រទេស កម្ពុជា បានដាក់ពង្រាយ ប្រព័ន្ធ ត្រួតពិនិត្យ ជំងឺឆ្លង ចំនួន បីប្រភេទ យ៉ាងគ្រោះថ្នាក់ ដល់ជីវិត, ហើយ ដែលកំពុង រាតត្បាត នៅប្រទេស ចិន
នៅតំបន់ មជ្ឈឹមបូព៌ា និងនៅតំបន់ អាហ្វ្រិក។
វិធានការនេះ ធ្វើឡើង ខណៈ ដែលជំងឺ Ebola កំពុង រាតត្បាត នៅក្នុងប្រទេស ចំនួនប្រាំ ក្នុងទ្វីប អាហ្វ្រិក ដែលធ្វើ ឲ្យមនុស្ស ចំនួន ២,០៧៩នាក់ យ៉ាងតិចស្លាប់ និងជិត ៤,០០០នាក់ ផ្សេងទៀត កំពុងឆ្លង ជំងឺនេះ, ហើយ នឹងជំងឺ ពីរផ្សេងទៀត មានដូច ជាជំងឺ ផ្តាសាយបក្សី ថ្មី (H7N9) ដែលកំពុង កើតមាន, ជាពិសេស នៅក្នុងខេត្ត ភាគខាងកើត នៃប្រទេស ចិន និងជំងឺ ផ្លូវដង្ហើម ធ្ងន់ធ្ងរ នៅមជ្ឈឹមបូព៌ា (Middle East Respiration Syndrome)។ ជំងឺ ពីរ ចុងក្រោយនេះ មានអត្រា ស្លាប់ខ្ពស់ ដែលអ្នកជំងឺ លើស ពី៥០ ភាគរយ អាចនឹងស្លាប់បាន។
លោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា ប្រទេសកម្ពុជាបានដាក់ពង្រាយនូវមន្ត្រីរបស់ខ្លួននៅតាមច្រកចេញនៃ ផ្លូវអាកាសចំនួនពីរនៅអាកាសយានដ្ឋានអន្តរជាតិរាជធានីភ្នំពេញ និងខេត្តសៀមរាប និងច្រកចេញចូលផ្លូវគោកចំនួនពីរដែលមានអ្នកទេសចរបរទេសចេញចូល ច្រើននៅក្រុងប៉ោយប៉ែត និងក្រុងបាវិត។
«ចំពោះ អាកាសយានដ្ឋាន អន្តរជាតិ ទាំងពីរ, យើង បានដាក់ នូវម៉ាស៊ីន ស្ទង់កម្តៅ ដល់គ្រប់ អ្នកដំណើរ ឆ្លងកាត់។ ចំណែក ឯផ្លូវគោក ទាំងពីរ, មន្ត្រី របស់ យើងប្រើ នូវប្រដាប់ បាញ់ស្ទង់ កម្តៅត្រង់ថ្ងាស ដល់គ្រប់ អ្នកដំណើរ។ ជាមួយនោះដែរ, យើង តម្រូវ ឲ្យអ្នកដំណើរ ពេលដែលគាត់ មកដល់ ត្រូវ បំពេញ ប័ណ្ណប្រកាស សុខភាព ដែលហៅ ថា ប័ណ្ណស។»
ប័ណ្ណព័ត៌មាននេះនឹងស្រង់យកអាស័យដ្ឋានក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងរួមទាំងសាវតារនៃសុខភាពរបស់អ្នកដំណើរ ដើម្បីងាយស្រួលក្នុងការតាមដាននិងធ្វើអន្តរាគមន៍។ ហើយមន្ត្រីព័ត៌មាននឹងផ្តល់ប័ណ្ណលឿងមួយដល់អ្នកដំណើរទាំងនោះ សម្រាប់ទាក់ទងពេលដែលអ្នកដំណើរមានរោគសញ្ញា។
ការដាក់ប្រព័ន្ធត្រួតពិនិត្យសុខភាពអ្នកដំណើរនេះធ្វើឡើងចាប់ តាំងពីដើមខែសីហាមកម្ល៉េះ។ រយៈពេលជាងមួយខែមកនេះ មន្ត្រីសុខាភិបាលកម្ពុជាមិនបានរកឃើញអ្នកជំងឺគួរឲ្យសង្ស័យនៅឡើយ ទេ។
ប្រទេសទាំងប្រាំនៅក្នុងទ្វីបអាហ្វ្រិកដែលកំពុងរងការវាយលុក ដោយជំងឺ Ebola នោះគឺប្រទេសសេរាឡេអូន ប្រទេសហ្គីនណេ ប្រទេសលីបេរីយ៉ា ប្រទេស នីហ្ស៊េរីយ៉ា និងប្រទេសកុងហ្គោ។ ប៉ុន្តែជំងឺនេះមិនទាន់រាតត្បាតដល់ទ្វីបអាស៊ី ឬនៅប្រទេសកម្ពុជានោះឡើយ។
ដោយឡែកជំងឺផ្តាសាយបក្សីថ្មី (H7N9) នៅប្រទេសចិននិងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនៅមជ្ឈឹមបូព៌ាបានធ្វើ ឲ្យអ្នកជំងឺស្លាប់ជាបន្តបន្ទាប់។
លោកវេជ្ជបណ្ឌិត លី សុវណ្ណ ផ្តល់យោបល់ឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើការប្រុងប្រយ័ត្នក្នុងការ ធ្វើដំណើរទៅកាន់ប្រទេសដែលមានជំងឺយ៉ាងគ្រោះថ្នាក់ដល់ជីវិតនេះ។
«ជំងឺនេះជាជំងឺឆ្លងដោយសារការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺ Ebola។ ដូច្នេះបើមិនចាំបាច់ទេ គួរកុំធ្វើដំណើរទៅកាន់តំបន់ដែលកំពុងផ្ទុះនៅទ្វីបអាហ្វ្រិកនោះ។ ប៉ុន្តែបើអញ្ជើញទៅ សូមកុំទៅកាន់តំបន់ដែលគេប្រកាសថា មានផ្ទុះនោះ កុំទៅសួរសុខទុក្ខ ឬ ទោះជាទៅក្នុងពិធីបុណ្យសពក៏ដោយ។ ចំពោះជំងឺពីរទៀត គឺរាល់អ្នកដំណើរដែលមកពីប្រទេសចិន ឬមកពីប្រទេសនៃតំបន់មជ្ឈឹមបូព៌ា ដោយមានរោគសញ្ញាដូចជាគ្រុនក្តៅ៣៨អង្សា មានក្អក ឈឺក បើមានសញ្ញាដូចជានេះ គួរឲ្យសង្ស័យហើយគួរអញ្ជើញទៅកាន់មន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យ វាយតម្លៃបន្ថែម។»
ជំងឺគ្រុន Ebola បានផ្ទុះឡើងជាលើកដំបូងនៅឆ្នាំ១៩៧៦នៅប្រទេសស៊ូដង់ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ជំងឺនេះមានប្រភពនៅជិតទន្លេ Ebola ទើបត្រូវបានគេដាក់ឈ្មោះថា ជាជំងឺគ្រុន Ebola នេះ។
ជំងឺនេះឆ្លងតាមឈាម សរីរាង្គ ឬតាមសារធាតុរាវនៃសត្វដែលឆ្លងជំងឺនេះ។ដោយឡែកជំងឺផ្លូវដង្ហើម ធ្ងន់ធ្ងរនៅមជ្ឈឹមបូព៌ាឆ្លងដោយការប៉ះពាល់ ឬការបរិភោគសត្វអូដ្ឋមានជំងឺ។ រីឯជំងឺផ្តាសាយបក្សីថ្មី (H7N9) ឆ្លងដោយការប៉ះពាល់សត្វស្លាបដូចជំងឺផ្តាសាយបក្សី H5N1ដែលគេរកឃើញនៅប្រទេសកម្ពុជាដែរ៕

No comments:
Post a Comment