ជនជាតិដើម នៅរតនគិរី ទាមទារ ដីព្រៃ សហគមន៍ ពីក្រុមហ៊ុន វៀតណាម
RFA | ១១ កញ្ញា ២០១៤

សហគមន៍ ជនជាតិដើម គ្រឹង ភូមិក្រេះ ឃុំពយ ស្រុកអូរជុំ
ខេត្តរតនគិរី
ប្រមូលផ្តុំគ្នា តវ៉ា ទាមទារ ដី ពីក្រុមហ៊ុន សម្បទាន វៀតណាម ស៊ីអឌី
(CRD) នៅការដ្ឋាន ក្រុមហ៊ុន នៅថ្ងៃ ទី១១ ខែកញ្ញា ឆ្នាំ២០១៤។ Photo Adhoc
ក្រុមសហគមន៍ ជនជាតិដើម ភាគតិច គ្រឹង រស់នៅ ភូមិក្រេះ ឃុំពយ ស្រុកអូរជុំ ខេត្តរតនគិរី តវ៉ាថា, ក្រុមហ៊ុន សម្បទាន សេដ្ឋកិច្ច វៀតណាម ឈ្មោះ ស៊ីអឌី (CRD) បានរំលោភ ឈូសឆាយ ដី តំបន់ព្រៃ សហគមន៍, ព្រៃ ត្រៀមបម្រុង, ព្រៃ សក្ការបូជា, និងតំបន់ ព្រៃ ជម្រកសត្វ ដែលអ្នកភូមិ អភិរក្ស ជាសម្បត្តិ ធម្មជាតិ ដើម្បី យកដី ដាំកៅស៊ូ។ បច្ចុប្បន្ន អ្នកភូមិ ត្រូវការ ដីនោះវិញ ទុកជាដី ត្រៀមបម្រុង ដើម្បី ចុះបញ្ជី ដីធ្លី សហគមន៍ ជាកម្មសិទ្ធិ សមូហភាព។
ប្រជាពលរដ្ឋភូមិក្រេះ មានប្រុសស្រីចាស់ក្មេងប្រមាណ ៦០នាក់ បាននាំគ្នាទាមទារឲ្យក្រុមហ៊ុន ស៊ីអឌី ប្រគល់ដីប្រមាណ ២០០ហិកតារ ដែលក្រុមហ៊ុនបានឈូសឆាយព្រៃសហគមន៍ កាលពីឆ្នាំ២០១៣ ហើយដាំកៅស៊ូ។
ការតវ៉ានេះ ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា នៅការដ្ឋានចម្ការកៅស៊ូរបស់ក្រុមហ៊ុននៅចំណុចអូរក្រាល និងមានសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ មេភូមិ និងតំណាងក្រុមហ៊ុន មានវត្តមាននៅទីនោះ ក៏ប៉ុន្តែមិនមានអំពើហិង្សាអ្វីកើតមានក្នុងការទាមទារនោះទេ។
No comments:
Post a Comment