ជនជាតិ ព្នង ខេត្ត មណ្ឌលគីរី គ្រោងធ្វើ បាតុកម្ម អហិង្សា ប្រឆាំងក្រុមហ៊ុន សម្បទានដី
RFA / វិទ្យុ អាស៊ី សេរី | ១៤ កញ្ញា ២០១៤

ពិធីសែនភូមិរបស់ជនជាតិភាគតិចព្នងនៅខេត្តមណ្ឌលគិរី (RFA/Oudom)
ក្រុមហ៊ុន សម្បទាន សេដ្ឋកិច្ច ដែលប្រជាពលរដ្ឋ ឃុំ ប៊ូស្រា មានគម្រោង ធ្វើបាតុកម្ម តវ៉ា មាន៖ ទី១, ក្រុមហ៊ុន អិលខេអិល (LKL); ទី២, ក្រុមហ៊ុន ខេហ្វីស (K-First); ទី៣, ក្រុមហ៊ុន មេហ្គា ហ្វីស (Mega-First); ទី៤, ក្រុមហ៊ុន សុខហ្វីន; និងទី៥, ក្រុមហ៊ុន ដាក់ឡាក់។
លោកស្រី ប៉ិ ដេង តំណាង សហគមន៍ ភូមិពូរាំង ២ ជាសកម្មជន មួយរូប ក្នុងចំណោម អ្នកតវ៉ា មានប្រសាសន៍ ឲ្យដឹង នៅថ្ងៃ ទី១៤ កញ្ញា ថា, មានប្រជាពលរដ្ឋ ប្រមាណ ២០០នាក់ ចូលរួម ក្នុងបាតុកម្ម តវ៉ានោះ៖ «មូលហេតុ ដោយសារ ក្រុមហ៊ុន នឹងធ្វើ ដាក់ប្រជាជន អត់មាន ស្របច្បាប់, ហើយ ប្រជាជន គាត់ អត់មានផ្លូវ ចេញទៅរកជ័រ, កាប់ផ្ដៅ, ចេញទៅ ចម្ការអី អត់បាន។ ផ្លូវ ត្រូវ គាត់ ជីកប្រឡាយ, ហើយ បិទផ្លូវ។ ទី២ទៀត, គាត់ បាញ់ប្រជាជន; ឥឡូវ របួសម្នាក់, ដេកនៅពេទ្យ ភ្នំពេញហើយ។ បាញ់ ប៉ុន្មានលើកហើយ; អត់ត្រូវ ប្រជាជន រត់ពួន។ គាត់ ធ្វើអំពើអាក្រក់, ប្រើហិង្សា។ អ៊ីចឹង បានជាប្រជាជន នៅក្នុងឃុំ ប៊ូស្រា ហ្នឹង គាត់ ឈឺចាប់ណាស់។ ឥឡូវ គាត់ សូម ធ្វើបាតុកម្មហើយ។»
នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ប្រជាពលរដ្ឋ ជាជនជាតិព្នងមកពីភូមិចំនួន៧ មានគម្រោង ផ្ញើជូនរដ្ឋាភិបាល បានសរសេរថាប្រជាពលរដ្ឋសុំឲ្យរដ្ឋាភិបាលដឹកនាំដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តាបញ្ឈប់សកម្មភាពក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ឲ្យបានជាកំហិត។ បើពុំដូច្នោះទេ យើងខ្ញុំជាជនជាតិភាគតិចពូនង នោះរស់នៅមិនមានសេចក្ដីសុខ សន្តិភាព ទាំងផ្លូវកាយ និង ផ្លូវចិត្តទេ។ ដោយសារការរំលោភបំពាន គំរាមកំហែង និងការប្រើអំពើហិង្សា ពីសំណាក់ក្រុមហ៊ុន ដល់ការប្រកបមុខរបរចិញ្ចឹមជីវិត តាមបែបប្រពៃណី និងអាយុជីវិតរបស់ ពួកយើងខ្ញុំ។
លោកស្រី ប៉ិ ដេង បានឲ្យដឹងថា ទីកន្លែងធ្វើបាតុកម្មតវ៉ា គឺនៅមុខសាលាឃុំ ប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕
No comments:
Post a Comment