ប្រស្នា អំពី អ្នកបំរើ ប៉ិនបោក បញ្ឆោត
ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់សិស្ស ថា៖ «មានសេដ្ឋី មួយរូប បានប្រគល់ មុខងារ ឲ្យអ្នកបំរើ
ម្នាក់ មើលខុសត្រូវ លើទ្រព្យសម្បត្តិ របស់លោក។ មានគេ មកជំរាបលោក ថា, អ្នកនោះ បានចាយវាយ ទ្រព្យសម្បត្តិលោក
យ៉ាងខ្ជះខ្ជាយ។ សេដ្ឋី ក៏ហៅអ្នក មើលខុសត្រូវ
មកប្រាប់ ថា, “ចូរ គិតបញ្ជី
យកមក ឲ្យខ្ញុំ។ អ្នក មិនអាចមើល ខុសត្រូវ
លើទ្រព្យ សម្បត្តិខ្ញុំ តទៅទៀត បានឡើយ, ព្រោះ សេចក្ដី
ដែលខ្ញុំ បានឮ, គេ និយាយ អំពីអ្នក មិនល្អសោះ។”
«អ្នកបំរើ នោះ
រិះគិត ក្នុងចិត្ត ថា, “ចៅហ្វាយ លែង ឲ្យឯង
ទទួលខុសត្រូវ លើទ្រព្យ សម្បត្តិលោក ទៀតហើយ។ តើ ឯង គិតទៅធ្វើ ការអ្វី វិញហ្ន៎?
ឯង គ្មានកម្លាំង នឹងកាប់គាស់ដីទេ។ បើ ដើរសុំទាន, ខ្មាសគេ។ អូ៎! នឹកឃើញហើយ, គួរ
ធ្វើយ៉ាងនេះ ដើម្បី អ្នកស្រុក ទទួលឯង ឲ្យស្នាក់នៅ ផ្ទះគេ, នៅពេលឯង ឈប់កាន់កាប់ ការងារនេះ។”
«គាត់ ក៏ហៅ កូនបំណុល
របស់ ចៅហ្វាយ ឲ្យចូលមក ម្នាក់ម្ដងៗ។ គាត់
សួរអ្នក ទីមួយ ថា, “តើ អ្នក ជំពាក់
ចៅហ្វាយខ្ញុំ ប៉ុន្មាន?”
«កូនបំណុល នោះ
ឆ្លើយថា, “ប្រេង មួយរយ ប៉ោត។”
«អ្នកបំរើ ប្រាប់ថា,
“នេះ នែ៎! យកបញ្ជី របស់អ្នក,
ហើយ អង្គុយចុះ, សរសេរ យ៉ាងប្រញាប់ ដាក់ថា,
ជំពាក់ ហាសិបប៉ោត។”
«បន្ទាប់មក, គាត់ សួរម្នាក់ទៀត ថា, “តើ អ្នក
ជំពាក់ចៅហ្វាយខ្ញុំ ប៉ុន្មានដែរ?”
«កូន បំណុលនោះ
ឆ្លើយថា, “ស្រូវ ប្រាំរយ ថាំង។”
«អ្នកបំរើ ប្រាប់ថា,
“នែ៎! យកបញ្ជី របស់អ្នក, ហើយ សរសេរ ដាក់ថា, ជំពាក់ បួនរយ ថាំង។”
«ម្ចាស់ ក៏សរសើរ
អ្នកបំរើ ដែលប៉ិនប្រសប់ បោកបញ្ឆោត។ មនុស្ស ក្នុងលោកនេះ
តែងតែ ប៉ិនប្រសប់ រកស៊ី ជាមួយគ្នា ជាងអស់អ្នក ដែលស្គាល់ពន្លឺ របស់ ព្រះជាម្ចាស់
ទៅទៀត។
សម្បត្តិ លោកីយ៍ និងសម្បត្តិ សួគ៌
«ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា
ថា, ចូរ យកទ្រព្យ សម្បត្តិ លោកីយ៍ ដែលបញ្ឆោត ចិត្តនេះ
ទៅធ្វើទាន ដើម្បី ឲ្យមាន មិត្តភក្ដិច្រើន។ ពេលណា ទ្រព្យនេះ រលាយសូន្យទៅ,
មិត្តភក្ដិ ទាំងនោះ នឹងទទួល អ្នករាល់គ្នា នៅក្នុង ដំណាក់
របស់ ព្រះជាម្ចាស់។
«អ្នកណា ស្មោះត្រង់
ក្នុងកិច្ចការ ដ៏តូច, អ្នកនោះ ក៏ស្មោះត្រង់ ក្នុងកិច្ចការ
ធំដុំដែរ។ អ្នកណា
បោកបញ្ឆោត ក្នុងកិច្ចការ ដ៏តូច, អ្នកនោះ ក៏តែង បោកបញ្ឆោត
ក្នុងកិច្ចការ ធំដុំដែរ។ ប្រសិនបើ អ្នករាល់គ្នា
មិនស្មោះត្រង់ ក្នុងរបៀប ប្រើប្រាស់ ទ្រព្យសម្បត្តិ លោកីយ៍ ដែលបញ្ឆោត ចិត្តនេះទេ,
ព្រះជាម្ចាស់ ក៏ពុំអាច ប្រគល់ ទ្រព្យសម្បត្តិ ដ៏ពិតប្រាកដ
មកអ្នករាល់គ្នា បានដែរ។ ប្រសិនបើ
អ្នករាល់គ្នា មិនស្មោះត្រង់ នឹងទ្រព្យសម្បត្តិ អ្នកដទៃផង, ធ្វើម្ដេច ឲ្យព្រះជាម្ចាស់ ប្រទាន ទ្រព្យសម្បត្តិ ដែលព្រះអង្គ
បម្រុងទុក សម្រាប់ អ្នករាល់គ្នា មកអ្នករាល់គ្នាបាន?
«គ្មាន អ្នកណា អាចបំរើម្ចាស់
ពីរនាក់ បានទេ, ព្រោះ អ្នកនោះ នឹងស្អប់ ម្នាក់,
ស្រឡាញ់ ម្នាក់, ស្មោះត្រង់ នឹងម្នាក់,
មើលងាយ ម្នាក់ទៀត ពុំខាន។ អ្នករាល់គ្នា ពុំអាច គោរព
បំរើ ព្រះជាម្ចាស់ផង, គោរព បំរើ ទ្រព្យសម្បត្តិ លោកីយ៍ផង
បានឡើយ។»
ក្រឹត្យវិន័យ និងព្រះរាជ្យ របស់
ព្រះជាម្ចាស់
កាលពួកខាង គណៈផារីស៊ី ឮដូច្នោះ, គេ ក៏ចំអក ឲ្យព្រះយេស៊ូ, ដ្បិត
ពួកគេ ស្រឡាញ់ ប្រាក់ណាស់។ ព្រះយេស៊ូ
មានព្រះបន្ទូល ទៅគេ ថា៖ «អ្នករាល់គ្នា
តែងតែ សំដែង ឫកពា ឲ្យមនុស្ស លោកឃើញ ថា អ្នករាល់គ្នា ជាជនសុចរិត។
ប៉ុន្តែ ព្រះជាម្ចាស់ ឈ្វេងយល់ចិត្ត អ្នករាល់គ្នា។
អ្វីៗ ដែលមនុស្សលោក យល់ឃើញ ថា ល្អប្រសើរ, ព្រះជាម្ចាស់ ចាត់ទុក ថា, ជាការគួរ ឲ្យស្អប់ខ្ពើម។
«គម្ពីរវិន័យ និងគម្ពីរព្យាការី
បានប្រៀន ប្រដៅ មនុស្ស តាំងពីដើម រៀងមក រហូត ដល់លោក យ៉ូហាន-បាទីស្ដ
មកដល់។ ប៉ុន្តែ តាំងពីពេល នោះមក, មនុស្សម្នា បានឮដំណឹងល្អ អំពី ព្រះរាជ្យ ព្រះជាម្ចាស់, ហើយ គ្រប់គ្នា ខំប្រឹងចូល។ ផ្ទៃមេឃ ផែនដី នឹងរលាយ សូន្យទៅ, តែ ក្រឹត្យវិន័យ
មិនរលាយ ឡើយ, សូម្បីតែ តួអក្សរមួយ ដ៏តូច
ក៏មិនរលាយ បាត់ផង។
«បុរសណា លែងភរិយា,
ហើយ ទៅរៀបការ នឹងស្ត្រីម្នាក់ទៀត, បុរសនោះ
បានប្រព្រឹត្ត អំពើ ផិតក្បត់។ រីឯ បុរសណា រៀបការ នឹងស្ត្រី ប្ដីលែង,
បុរសនោះ ក៏បានប្រព្រឹត្ត អំពើ ផិតក្បត់ដែរ។
បុរសអ្នកមាន និងឡាសារ ជាអ្នកក្រ
«មានបុរស ម្នាក់
ជាអ្នកមាន។ គាត់ ប្រើសុទ្ធតែ សម្លៀកបំពាក់ ល្អៗ,
ធ្វើពី ក្រណាត់ សំពត់ ថ្លៃៗ។ គាត់
រស់នៅ ដោយសប្បាយ, មានម្ហូបអាហារ ឆ្ងាញ់ៗ បរិបូណ៌
រាល់ថ្ងៃ។ មានបុរស ម្នាក់ទៀត ជាអ្នកក្រ ឈ្មោះ
ឡាសារ។ គាត់ កើតដំបៅ ពេញខ្លួន, ហើយ តែង ដេកនៅមាត់ទ្វារ របងផ្ទះ អ្នកមាននោះ។ អ្នក ឡាសារ ចង់បរិភោគ កំទេច ម្ហូបអាហារ
ដែលជ្រុះ ពីតុ អ្នកមាន នោះណាស់, ហើយ ក៏មានឆ្កែ មកលិទ្ធ
ដំបៅគាត់ ទៀតផង។
«ថ្ងៃមួយ អ្នកក្រនោះ
ស្លាប់ទៅ។ ពួកទេវតា នាំគាត់ យកទៅដាក់ក្បែរ
លោក អប្រាហាំ នៅស្ថាន បរមសុខ។ រីឯ អ្នកមាន
ក៏ស្លាប់ដែរ។ គេ យកសពគាត់ ទៅបញ្ចុះ ក្នុងផ្នូរ។
នៅស្ថាន មនុស្សស្លាប់, អ្នកមាននោះ
រងទុក្ខ ទារុណកម្ម យ៉ាងខ្លាំង។ គាត់ ងើបមុខ
ទៅលើ, ឃើញលោក អប្រាហាំ ពីចម្ងាយ, ហើយ ឃើញអ្នក ឡាសារ នៅក្បែរ លោកដែរ។ គាត់ ស្រែកអង្វរ លោក អប្រាហាំ ថា, “លោកឪពុក អើយ!
សូម អាណិត មេត្តា ខ្ញុំផង។ សូម លោកឪពុក
ប្រាប់ឡាសារ ឲ្យយក ម្រាមដៃ ជ្រលក់ទឹក បន្តក់ លើអណ្ដាតខ្ញុំ បន្តិច,
ព្រោះ នៅក្នុងភ្លើងនេះ, ខ្ញុំ
ឈឺចុកចាប់ណាស់។”
«លោក អប្រាហាំ
មានប្រសាសន៍ ថា, “កូន អើយ! ចូរ នឹកចាំ ថា, កាលកូន មានជីវិត នៅឡើយ,
កូន ស្គាល់តែ សប្បាយ, រីឯ ឡាសារ វិញ,
គ្នា ស្គាល់តែ ទុក្ខ។ ឥឡូវនេះ,
ឡាសារ បានសុខ ក្សេមក្សាន្តហើយ, តែ កូនវិញ,
កូន ត្រូវ ឈឺចុកចាប់។ ម្យ៉ាងទៀត,
មានលំហមួយ យ៉ាងធំ ខណ្ឌយើង ពីអ្នករាល់គ្នា។ ទោះបី អ្នកណា ចង់ឆ្លង ពីស្ថាននេះ ទៅរក អ្នករាល់គ្នា ក៏ឆ្លង
មិនបានឡើយ។ ទោះបី មានអ្នកណា ចង់ឆ្លង
ពីអ្នករាល់គ្នា មករកយើង ក៏ឆ្លង មិនបានដែរ។”
«អ្នកមាន នោះ
អង្វរថា, “លោកឪពុក អើយ! សូម លោកឪពុក មេត្តា ចាត់ឡាសារ ឲ្យទៅផ្ទះ
ឪពុកខ្ញុំផង។ ខ្ញុំ មានបងប្អូន ប្រាំនាក់។
សូម ឲ្យឡាសារ ទៅប្រាប់គេ ឲ្យដឹងខ្លួន, កុំ ឲ្យគេ មកកន្លែង រងទុក្ខ ទារុណកម្មនេះ។”
«លោក អប្រាហាំ
ឆ្លើយថា, “បងប្អូន របស់កូន បានឮពាក្យ ប្រៀនប្រដៅ
របស់ លោក ម៉ូសេ និងពាក្យ ប្រៀនប្រដៅ របស់ ពួកព្យាការី ហើយ។ ឲ្យគេ ធ្វើតាម ពាក្យលោក ទាំងនោះចុះ។”
«អ្នកមាន តបទៅ លោក
អប្រាហាំ ថា, “ទេ, លោកឪពុក,
ទាល់តែ មានអ្នកណាម្នាក់ ពីចំណោម មនុស្សស្លាប់
ទៅប្រាប់គេ ទើបគេ កែប្រែ ចិត្តគំនិត។”
«ប៉ុន្តែ លោក អប្រាហាំ
ឆ្លើយតបវិញ ថា, “ប្រសិនបើ គេ មិនធ្វើតាម ពាក្យប្រៀន
ប្រដៅ របស់លោក ម៉ូសេ និងពាក្យ ប្រៀនប្រដៅ របស់ ព្យាការីទេ, ទោះបី មានមនុស្សស្លាប់ បានរស់ ឡើងវិញ ទៅប្រាប់គេ ក៏ដោយ,
ក៏គេ មិនព្រមជឿដែរ។”»
No comments:
Post a Comment