សហភាព អឺរ៉ុប បើកគម្រោង ថ្មី ដើម្បី ទាក់ទាញ ការវិនិយោគទុន របស់ អឺរ៉ុប មកកម្ពុជា
RFI | ១៦ កញ្ញា ២០១៤
លោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-François Cautain) និង លោក អេម៉ានុយអែល មឺណង់ទូ (Emmanuel Menanteau) កំពុងធ្វើសន្និសីទ
សហការី
សហភាព អឺរ៉ុប បានបើក ដំណើរការ កម្មវិធី
«អាជីវកម្ម អឺរ៉ុប នៅក្នុងទីផ្សារ អាស៊ីអាគ្នេយ៍»។ ជាកម្មវិធីថ្មី
ដែលនឹងជួយជំរុញ ឲ្យក្រុមហ៊ុន ឯកជន របស់អឺរ៉ុប ឲ្យមក ធ្វើអាជីវកម្ម
នៅអាស៊ីអាគ្នេយ៍។ ក្នុងនោះ ក៏មាន កម្ពុជាដែរ។
គម្រោងនេះ ក៏នឹងសហការ ជាមួយ សហគ្រាស ធុនតូច និងមធ្យម (SMEs)
នៅក្នុងស្រុក ដើម្បី បង្កើតការនាំចេញ ទៅកាន់ទីផ្សារ អឺរ៉ុប ផងដែរ។
សភា ពាណិជ្ជកម្ម សហភាព អឺរ៉ុប ប្រចាំនៅកម្ពុជា (ហៅកាត់ ថា
អឺរ៉ូស្សាម, EuroCham)
បានបើក ដំណើរការ កម្មវិធី ថ្មីមួយ គឺ «អាជីវកម្ម អឺរ៉ុប នៅក្នុងទីផ្សារ អាស៊ីអាគ្នេយ៍» (SEBSEAM) នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ (Le Royal)
នាថ្ងៃ ទី១៦ កញ្ញានេះ។
កម្មវិធីនេះ គ្រោង នឹងចំណាយ ថវិកា ចំនួន ៣លាន អឺរ៉ូ
(គឺ ស្មើ នឹងជិត ៤លាន ដុល្លារ សហរដ្ឋ អាមេរិក) សម្រាប់ រយៈពេល ៥ឆ្នាំ
ដើម្បី ជំរុញ ឲ្យក្រុមហ៊ុន អាជីវកម្ម ឯកជន របស់ សហភាព អឺរ៉ុប
មកវិនិយោគទុន នៅកម្ពុជា
និងនាំចេញ ទំនិញ ពីកម្ពុជា ទៅកាន់ សហភាពអឺរ៉ុប។
លោក អេម៉ានុយអែល មឺណង់ទូ (Emmanuel Menanteau) ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បាននិយាយថា គម្រោងនេះ នឹងជួយពន្យល់ដល់ក្រុមហ៊ុនឯកជនរបស់អឺរ៉ុប ពីស្ថានភាពសក្តានុពលអាជីវកម្មរបស់កម្ពុជា ព្រមទាំងណែនាំពីវិស័យអាទិភាពសម្រាប់ការបណ្តាក់ទុន។ លោកបន្តថា គម្រោងនេះ នឹងសហការជាមួយសហគ្រាសធុនតូចនិងមធ្យម (SMEs)នៅកម្ពុជា ដើម្បីស្វែងរកដៃគូល្អៗមកពីអឺរ៉ុប ក្នុងទិសដៅជំរុញការនាំចេញឲ្យកាន់តែប្រសើរ។
សូមបញ្ជាក់ថា ការវិនិយោគទុនផ្នែកឯកជនរបស់ប្រទេសសមាជិកទាំង២៨នៃសហភាពអឺរ៉ុប នៅតំបន់អាស៊ាន មានចំនួន២៧ភាគរយ ក្នុងនោះ ការបណ្តាក់ទុនវិនិយោគរបស់អឺរ៉ុបនៅកម្ពុជា មានចំនួនតែ២ភាគរយប៉ុណ្ណោះ។ នេះបើតាមលោក ហ្សង់ហ្វ្រង់ស័រ កូតាំង (Jean-François Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។ លោកសម្តែងការ ស្តាយថា ក្រុមហ៊ុនរបស់អឺរ៉ុបនៅកម្ពុជា មានតិចតួច បើប្រៀបនឹងក្រុមហ៊ុនរបស់ចិន កូរ៉េ និងជប៉ុន ជាដើម។ យ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអះអាងថា ស្ថេរភាពនយោបាយរបស់កម្ពុជាបច្ចុប្បន្នបានល្អប្រសើរដែលជាឱកាសល្អ សម្រាប់ការធ្វើអាជីវកម្ម។
គួរបញ្ជាក់ថា គម្រោង«អាជីវកម្មអឺរ៉ុបនៅក្នុងទីផ្សារអាស៊ីអាគ្នេយ៍»សម្រាប់ជួយ ដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។ កម្មវិធីនេះ មាននៅស្ទើរតែគ្រប់ប្រទេសនៅតំបន់អាស៊ាន លើកលែងតែសិង្ហបុរី និងព្រុយណេ ដោយសារសេដ្ឋកិច្ចនៃប្រទេសទាំងពីរនេះ រីកចម្រើនហើយ។
លោក ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងការគាំទ្រចំពោះគម្រោងរបស់សហភាពអឺរ៉ុបនាពេលនេះ។ លោកទទួលស្គាល់ថា ក្នុងវិស័យពាណិជ្ជកម្ម កម្ពុជានៅមានភាពខ្វះខាតផ្នែកបច្ចេកទេសនៅឡើយ ហើយថា គម្រោងនេះនឹងជួយគិតគូរបន្ថែមទៀត ពីផ្នែកបច្ចេកទេសវិជ្ជាជីវៈដល់យុវជន៕

No comments:
Post a Comment