Paris Peace Accords 23 Oct. 1991

Tuesday, September 16, 2014

ប៉ូលិស ​ដោះលែង ​ពលរដ្ឋ​ និង​សកម្មជន ​​ដែល​អាជ្ញាធរ​ ឃាត់​ខ្លួន ​នៅ​កោះកុង | Police released activists and villagers in Koh Kong

ប៉ូលិស ​ដោះលែង ​ពលរដ្ឋ​ និង​សកម្មជន ​​ដែល​អាជ្ញាធរ​ ឃាត់​ខ្លួន ​នៅ​កោះកុង

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ កញ្ញា ២០១៤

អារ៉ែង ៣០៥
ប៉ូលិស ​ធ្វើ​កិច្ចសន្យា ​ឲ្យ​ពលរដ្ឋ​ និង​សកម្មជន​ ​ចលនា​ មាតា ​ធម្មជាតិ ​ផ្ដិត​មេដៃ បញ្ឈប់​សកម្មភាព​ តវ៉ា​ នៅ​អធិការដ្ឋាន ​នគរបាល ​ក្រុង​ខេមរភូមិន្ទ ខេត្ត ​កោះកុង កាល​ពី​យប់​ ថ្ងៃ ​ទី​១៥ កញ្ញា ២០១៤។  Provided Photo

ពលរដ្ឋ​ និង​សកម្មជន​ ចលនា ​មាតា​ ធម្មជាតិ ចំនួន ១១​នាក់ ដែល​ត្រូវ​ អាជ្ញាធរ​ ខេត្ត​កោះកុង ឃាត់​ខ្លួន​ សួរ​នាំ ​ពី​ការ​បិទ​ផ្លូវ​ មិន​ឲ្យ​អាជ្ញាធរ​ ចូល​ទៅ​តំបន់​ អារ៉ែង ត្រូវ​ បាន​ដោះលែង ​វិញ​ហើយ កាល​ពី​វេលា​ ម៉ោង១ ​រំលង​អធ្រាត្រ ព្រឹក​ថ្ងៃ​ ទី​១៦ កញ្ញា។


មន្ត្រី ​សម្របសម្រួល ​អង្គការ ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ កោះកុង លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក​ថ្មបាំង បាន​បញ្ជូន​មនុស្ស ១០​នាក់ ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ខេរមភូមិន្ទ ទាំង​យប់ កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ដើម្បី​សួរ​ចម្លើយ។ រី​ឯ​លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ប្រធាន​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​អន្តោប្រវេសន៍​បញ្ជូន​មក​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង។

លោក អេឡិច ត្រូវបាន​ដោះលែង​កាល​ពី​វេលា​ម៉ោង​ជិត ៧​យប់ ថ្ងៃ​ទី​១៥ កញ្ញា បន្ទាប់​លោក​បាន​សរសេរ​លិខិត​សូមទោស​ចំពោះ​កំហុស​ដែល​បាន​ដឹកនាំ​ពលរដ្ឋ​ទៅ​ រាំងផ្លូវ​មិន​ឲ្យ​អាជ្ញាធរ​ចូល​ក្នុង​តំបន់​អារ៉ែង។ ចំពោះ​តំណាង​សហគមន៍​និង​សកម្មជន​យុវជន​នៃ​ចលនា​មាតា​ធម្មជាតិ ១០​នាក់ ត្រូវ​បាន​អាជ្ញាធរ​បង្គាប់​ឲ្យ​ផ្ដិត​មេដៃ​លើ​លិខិត​សន្យា​ឲ្យ​បញ្ឈប់​ សកម្មភាព​តវ៉ា​នេះ​ត​ទៅ​ទៀត មុន​នឹង​ដោះលែង​ពួកគេ។

​លោក អ៊ិន គង់ជិត៖ «ការ​សាកសួរ​ព័ត៌មាន​ហ្នឹង ភាគ​ច្រើន​សកម្មជន​បិទ​ផ្លូវ គឺ​ដើម្បី​ការពារ​ព្រៃឈើ។ ម្សិលមិញ (១៥ កញ្ញា) មាន​ការ​ច្រឡំ​ដោយសារ​កន្លង​មក​អាជ្ញាធរ​តែង​នាំ​ក្រុមហ៊ុន​ទៅ ម្សិលមិញ​គាត់​អត់​ដឹង​ថា លោក​អភិបាល​រង​ខេត្ត អ៊ីចឹង​ឯកឧត្ដម​ស្នងការ​ខេត្ត​គាត់​សុំ​ឲ្យ​អ្នក​ដែល​ត្រូវ​ឃាត់​ខ្លួន​ទាំង ១០​នាក់​ត្រូវ​ធ្វើ​កិច្ចសន្យា​មួយ គឺ​មិន​ធ្វើ​សកម្មភាព​អ្វី​ទៀត​ទេ អ៊ីចឹង​គាត់​បាន​ផ្ដិត​មេដៃ​លើ​កិច្ចសន្យា​វេលា​ម៉ោង ១​យប់ ទើប​មាន​ការ​សម្រេច​ឲ្យ​ដោះលែង​ពួក​គាត់។»

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ពលរដ្ឋ​ប្រមាណ ៣០​នាក់ មក​ពី​ឃុំ​ប្រឡាយ និង​ឃុំ​ជំនាប់ ក្នុង​ស្រុក​ថ្មបាំង បាន​រារាំង​ក្បួន​ដំណើរ​របស់​អាជ្ញាធរ​ខេត្ត​កោះកុង មិន​ឲ្យ​ចូល​តំបន់​អារ៉ែង បន្ទាប់​ពី​សង្ស័យ​ថា អាជ្ញាធរ​ខេត្ត​ទាំង​នោះ​មាន​បំណង​ចុះ​ទៅ​សិក្សា​ពី​ផល​ប៉ះពាល់​នៃ​គម្រោង​ សាងសង់​ទំនប់​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ស៊ីណូហាយដ្រូ (Sinohydro) ដើម្បី​ធ្វើ​ផែនការ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​តំបន់​នោះ៕


No comments:

Post a Comment