Paris Peace Accords 23 Oct. 1991

Monday, September 29, 2014

ក្រសួង​ សុខាភិបាល​ ណែនាំ​ ឲ្យ​ពលរដ្ឋ​ ប្រយ័ត្ន​ ចំពោះ​ ជំងឺ​ឆ្កែ​ឆ្កួត | Health Ministry warns about disease from dog bites

ក្រសួង​ សុខាភិបាល​ ណែនាំ​ ឲ្យ​ពលរដ្ឋ​ ប្រយ័ត្ន​ ចំពោះ​ ជំងឺ​ឆ្កែ​ឆ្កួត

VOA / ​វីអូអេ | ២៧ កញ្ញា ២០១៤
ទីស្ដីការ​ក្រសួង​សុខាភិបាល ៦១០
១៨-វិច្ឆិកា-២០១៣៖ ទីស្ដីការ​ក្រសួង​សុខាភិបាល។  RFA/Vann Vichar

ក្រសួង ​សុខាភិបាល និង​អង្គការ​ សុខភាព ​ពិភពលោក (WHO) ណែនាំ​ ឲ្យ​ពលរដ្ឋ ​ទូទៅ យក​ចិត្ត​ទុក​ដាក់ ​ចូលរួម ​លុប​បំបាត់ ​ជំងឺ​ ឆ្កែ​ឆ្កួត។

សេចក្ដី​ប្រកាស ​ព័ត៌មាន ​រួម ​របស់​ នាយកដ្ឋាន ​ប្រយុទ្ធ​ នឹង​ជំងឺ​ឆ្លង របស់​ ក្រសួង ​សុខាភិបាល និង​អង្គការ ​សុខភាព ​ពិភពលោក ផ្សព្វផ្សាយ ​នៅ​ថ្ងៃ​ ទី​២៦ ខែ​កញ្ញា ឲ្យ​ដឹង​ ថា, នៅ​កម្ពុជា ជំងឺ​ឆ្កែ​ឆ្កួត​ កំពុង​ គំរាម​កំហែង​ អាយុ​ជីវិត​ ពលរដ្ឋ។  ស្ថាប័ន​ ទាំង​ពីរ ​បញ្ជាក់​ថា, មាន​តែ​ ការ​ចាក់​ថ្នាំ​ បង្ការ ឬ​វ៉ាក់សាំង​ទេ ទើប​ អាច​លុប​បំបាត់​ ជំងឺ​នេះ​បាន។

លោក ​វេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាន​ នាយកដ្ឋាន ​ប្រយុទ្ធ​ នឹង​ជំងឺ​ឆ្លង លើក​ឡើង​ ថា, ជំងឺ​ឆ្កែ​ឆ្កួត ​នៅ​តែ ​គំរាម​កំហែង ​ធ្ងន់ធ្ងរ ​ដល់​សុខភាព​ ពលរដ្ឋ​ កម្ពុជា, ហើយ ​ភាគ​ច្រើន ​បណ្ដាល ឲ្យស្លាប់, ដ្បិត ​ពុំ​មាន​ថ្នាំ​ ព្យាបាល​ទេ​ នៅ​ពេល​ជំងឺ​នេះ ​ចេញ​រោគ​សញ្ញា។  លោក​ ណែនាំ​ ឲ្យ​ពលរដ្ឋ​ ចាក់​ថ្នាំ​បង្ការ ​ជំងឺ​នេះ ដែល​អាច​ ធ្វើ​បាន​ ទាំង​មុន និង​ក្រោយ​ ត្រូវ ​សត្វ​ខាំ។  លើស​ពី​នេះ គឺ​ ត្រូវ​ ចាក់​ថ្នាំ​បង្ការ​ ជំងឺ​នេះ ​ទៅ​លើ​សត្វ​ឆ្កែ ដែល​ជា​វិធានការ មាន​ប្រសិទ្ធភាព​មួយ។

សេចក្ដី​ណែនាំ​នេះ ធ្វើ​ឡើង ​ស្រប​ពេល​ ដែល​កម្ពុជា នឹង​ប្រារព្ធ​ ទិវា ​ពិភពលោក លុប​បំបាត់​ ជំងឺ​ឆ្កែ​ឆ្កួត ​នៅ​ថ្ងៃ​ ទី​២៨ ខែ​កញ្ញា។

ការ​ស្រាវជ្រាវ​ កាល​ពី​ឆ្នាំ ​២០០៧ ឲ្យដឹង​ថា, មាន​ពលរដ្ឋ​ ចំនួន ៨០០​នាក់​ បាន​ស្លាប់ ​ដោយសារ ​ជំងឺ​ឆ្កែ​ឆ្កួត។  របាយការណ៍ ​របស់ ​អង្គការ​ សុខភាព​ ពិភពលោក រក​ឃើញ​ ថា, ជំងឺ​ឆ្កែ​ឆ្កួត​ បាន​សម្លាប់ ​មនុស្ស ៥​ម៉ឺន ៥​ពាន់​នាក់។  ក្នុង​នោះ ៩០​ភាគរយ​ ជា​អ្នក​រស់​នៅ​ ក្នុង​ទ្វីប​អាស៊ី និង​អាហ្វ្រិក៕


No comments:

Post a Comment