Paris Peace Accords 23 Oct. 1991

Sunday, September 28, 2014

ការ​កែប្រែ ​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ ដាក់​ គ.ជ.ប.​ ជា​ស្ថាប័ន​ ធម្មនុញ្ញ ​នឹង​ត្រូវ ​រដ្ឋ​សភា ​ប្រជុំ​អនុម័ត​ នៅ​ព្រឹក ​ថ្ងៃ ​ទី​១​ តុលា | NatAss will resume on Oct. 1 to amend the Constitution to include NEC

ការ​កែប្រែ ​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ ដាក់​ គ.ជ.ប.​ ជា​ស្ថាប័ន​ ធម្មនុញ្ញ ​នឹង​ត្រូវ ​រដ្ឋ​សភា ​ប្រជុំ​អនុម័ត​ នៅ​ព្រឹក ​ថ្ងៃ ​ទី​១​ តុលា 

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ២៨ កញ្ញា ២០១៤

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា (លី​ ម៉េងហួរ)

គណៈ​កម្មា​ធិការ​ អចិន្ត្រៃយ៍ ​រដ្ឋ​សភា ​បាន​សម្រេច​ ថា, ​បន្ទាប់​ ពី​វិសម្ស​កាល​ រយៈ​ពេល ​៣ ​ខែ​ រួច​មក,​ រដ្ឋ​សភា​ នឹង​បើក​ កិច្ច​ប្រជុំ​ ពេញ​អង្គ ​នៅ​ព្រឹក​ ថ្ងៃ​ពុធ​ ទី​១ ​តុលា ​ដោយ​មាន ​របៀប​វារៈ​ ចំនួន [?]។  ក្នុង​នោះ ​រដ្ឋ​សភា ​នឹង​ពិភាក្សា ​និង​អនុម័ត​ លើ​សេចក្តី​ ស្នើ​ច្បាប់​ ធម្មនុញ្ញ ​ស្តី​ពី​ វិសោធន​កម្ម​ មាត្រា ​៧៦​ និង​មាត្រា​ ទាំង​ឡាយ ​ពី​ជំពូក​ ទី​១៥​ថ្មី ​ដល់​ជំពូក​ ទី​១៦​ថ្មី ​នៃ​រដ្ឋ​ធម្មនុញ្ញ ​ពាក់​ព័ន្ធ​ នឹង ​គ.ជ.ប.។ ​ ការ​កែ​ប្រែ​ រដ្ឋ​ធម្មនុញ្ញ​ នោះ ​នឹង​បើក​ផ្លូវ​ ឲ្យ​ឈាន​ដល់​ ការ​ផ្លាស់​ប្តូរ​ គ.ជ.ប. ​ដូច​អ្វី​ ដែល​គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ​ បាន​ព្រម​ព្រៀង​គ្នា​ កាល​ពី​ថ្ងៃ​ ទី​២២ ​កក្កដា។

បន្ទាប់ ​ពី​ស្ងប់​ស្ងាត់ ​មួយ​រយៈ​ ទី​បំផុត​ទៅ ​គណបក្ស​ ប្រជាជន​ កម្ពុជា​ និង​គណបក្ស ​សង្គ្រោះ​ជាតិ ​បាន​សម្រេច ​កិច្ច​ព្រម​ព្រៀង​ នយោបាយ​មួយ ​ជំហាន​ទៀត ​លើ​ការ​ កែប្រែ ​រដ្ឋ​ធម្មនុញ្ញ ​ពាក់ព័ន្ធ​ នឹង​ស្ថាប័ន​ រៀប​ចំ ​ការ​បោះ​ឆ្នោត​ គ.ជ.ប.។​  នោះ ​គឺ សេចក្តី​ស្នើ​ ច្បាប់ ​រដ្ឋ​ធម្មនុញ្ញ ​ស្តី​ពី​ វិសោធន​កម្ម​ មាត្រា​ ៧៦ ​និង​មាត្រា​ ទាំង​ឡាយ​ ពី​ជំពូក​ ទី​១៥​ថ្មី ​ដល់​ជំពូក ​ទី​១៦​ថ្មី​ នៃ​រដ្ឋ​ធម្មនុញ្ញ ​ដែល​និយាយ ​ពី ​គ.ជ.ប.​ នឹង​ត្រូវ ​រដ្ឋ​សភា ​បើក​កិច្ច​ប្រជុំ ​ពិភាក្សា ​និង​អនុម័ត​ នៅ​ព្រឹក ​ថ្ងៃ​ពុធ​ ទី​១ ​តុលា។


ការ​អនុម័ត ​លើ​វិសោធន​កម្ម​ រដ្ឋ​ធម្មនុញ្ញ ​ទាម​ទារ ឲ្យមាន​ សំឡេង​គាំទ្រ​ ចំនួន​ ២​ ភាគ​៣​ នៃ​សមាជិក ​រដ្ឋ​សភា ​សរុប​ ១២៣​ រូប។ ​ ពោល ​គឺ ​គេ​ ត្រូវ​ការ​សំឡេង ​ពី​គណបក្ស​ ជាប់​ឆ្នោត ​ទាំង​ពីរ​ នៅ​រដ្ឋ​សភា ​ទើប​ អាច​គ្រប់​ចំនួន​ ២ ​ភាគ​៣​ ស្មើ​ នឹង​សំឡេង​ អ្នក​តំណាង​រាស្ត្រ ​៨២​រូប​ ឡើង​ទៅ។ ​ លទ្ធផល​ បោះ​ឆ្នោត​ កាល​ពី​ខែ​ កក្កដា ​ឆ្នាំ​២០១៣​ បង្ហាញ ​ថា, ​គណបក្ស ​ប្រជាជន​កម្ពុជា​ មាន​ ៦៨​រូប​ និង​តំណាង​រាស្ត្រ ​៥៥​រូប​ មក​ពី​គណបក្ស សង្គ្រោះ​ជាតិ។

លោក​ តំណាង​រាស្ត្រ ​យ៉ែម​ បុញ្ញឫទ្ធិ​ អ្នក​នាំ​ពាក្យ ​គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​ប្រាប់ ​វិទ្យុ​ បារាំង​ នៅ​ថ្ងៃ​អាទិត្យ​នេះ ​ថា, វិសោធន​កម្ម​ រដ្ឋ​ធម្មនុញ្ញ ​ដែល​រដ្ឋសភា ​ត្រូវ ​ប្រជុំ​អនុម័ត ​នៅ​ថ្ងៃ​ ពុធ​នោះ ​និយាយ ​ពី​សមាស​ភាព,​ តួនាទី. ​និង​រចនា​សម្ពន្ធ័ ​របស់​  គ.ជ.ប។ ​ ការ​អនុម័ត​នោះ ​នឹង​មិន​មាន ​បញ្ហា​អ្វី​ទេ ​ព្រោះ ​ក្រុម​ការងារ​ របស់ គណបក្ស​ ជាប់​ឆ្នោត ​ទាំង​ពីរ​ បាន​ពិភាក្សា​ និង​ព្រាង ​វិសោធនកម្ម​នោះ ជាមួយ​គ្នា​ ស្រប​តាម​ កិច្ច​ព្រម​ព្រៀង ​រវាង​ មេដឹក​នាំ​ កំពូល ​គណបក្ស​ ទាំង​ពីរ​ កាល​ពី​ថ្ងៃ​ ទី២២ ​កក្កដា។

លោក​ យ៉ែម ​បុញ្ញឫទ្ធិ ​បាន​បន្ថែម​ ថា, ​បន្ទាប់ ​ពី​អនុម័ត ​លើ​វិសោធន​កម្ម ​រដ្ឋ​ធម្មនុញ្ញ ​ពាក់ព័ន្ធ​ នឹង​ គ.ជ.ប. ​នៅ​ថ្ងៃ​ពុធ ​រួច​ហើយ, ​រដ្ឋសភា ​ត្រូវ​ អនុម័ត​ លើ​សេចក្តី​ ស្នើ​ច្បាប់​ ពីរ​ទៀត, គឺ​ ច្បាប់​រៀប​ចំ​ គ.ជ.ប. ​និង​វិសោធន​កម្ម​ ច្បាប់​បោះ​ឆ្នោត។

លោក​ យ៉ែម ​បុញ្ញឫទ្ធិ ​បញ្ជាក់​ ថា, ​ក្រុម​ការងារ ​គណបក្ស​ ប្រជាជន​កម្ពុជា ​និង​គណបក្ស​ សង្គ្រោះ​ជាតិ ​បាន​ព្រាង ​រួម​គ្នា ​រួច​ហើយ ​លើ​សេចក្តី​ ស្នើ​ច្បាប់ ​ស្តី​ពី ​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​ របស់​ គ.ជ.​ប.។ ​ នៅ​រសៀល ​ថ្ងៃ​ចន្ទ ​ទី​២៩ ​កញ្ញា ​ក្រុម​ការងារ​ ទាំង​ពីរ​ នឹង​ជួប​គ្នា ​នៅ​រដ្ឋសភា ​ដើម្បី​ ប្រជុំ​សម្រេច។ ​ ច្បាប់​ ទាំង​ពីរ​ នោះ ​អាច​ នឹង​ចេញ ​រួចរាល់​ នៅ​បំណាច់​ឆ្នាំ ​២០១៤​នេះ។​  បន្ទាប់​មក ​ទើប​ ឈាន​ដល់​ ការ​ជ្រើស​រើស​ សមាជិក​ គ.ជ.ប.​ ថ្មី​ ទាំង​៩​រូប៕



No comments:

Post a Comment