លោក ហ៊ុន សែន ថា, ប្រាក់ឈ្នួល កម្មករ រោងចក្រ នឹងត្រូវ ដំឡើង នៅឆ្នាំ២០១៥
VOD | 25 កញ្ញា 2014
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ ប្រកាស ថា, ប្រាក់ឈ្នួល កម្មករ ក្នុងវិស័យ កាត់ដេរ នឹងត្រូវ ដំឡើង នៅឆ្នាំ២០១៥ ខាងមុខ ដើម្បី ជាការបង្កើន ប្រាក់ចំណូល ដល់ប្រជាពលរដ្ឋ ជាកម្មករ-កម្មការិនី។
ក្នុងពិធី ចែកសញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យ ចំរើន ពហុ បច្ចេកវិទ្យា នៅកោះពេជ្រ ព្រឹកថ្ងៃ ទី២៥ ខែកញ្ញានេះ, លោក នាយករដ្ឋមន្ត្រី ថ្លែងថា, ការដំឡើង ប្រាក់ឈ្នួល ដល់កម្មករ នឹងត្រូវ ដំឡើង នៅឆ្នាំក្រោយ, តែ មិនទាន់ដឹង ថា អាចនឹងត្រូវ ដំឡើង ដល់ប៉ុន្មាន នោះទេ ដោយសារ ភាគី អង្គការ អន្តរជាតិ ខាងពលកម្ម (ILO), ក្រសួងការងារ, និងនិយោជិត កំពុងតែ ពិភាក្សាគ្នា។
ប្រាក់ខែកម្មកររោងចក្រកាត់ដេរ មានចំនួន១០០ដុល្លារ ដែលទើបត្រូវបានដំឡើងជាបន្តបន្ទាប់កាលពីចុងឆ្នាំ២០១៣ និងកាលពីដើមខែមករា។ប៉ុន្តែសហជីពធំៗដែលតំណាងឲ្យកម្មករប្រកាស បន្តយុទ្ធនាការ និងការតវ៉ាទាមទារប្រាក់ឈ្នួលរហូតដល់១៧៧ដុល្លារ។
កាលពីថ្ងៃទី១៧ខែកញ្ញា ក្រសួងការងារ ភាគីសហជីព និងក្រុមនិយោជក បានជួបគ្នាពិភាក្សាពីការដំឡើងប្រាក់ឈ្នួល តែមិនទាន់សម្រេចជារួមលើចំនួនប្រាក់ដែលត្រូវដំឡើងនៅឡើយទេ។ភាគី ទាំងបី គ្រោងនឹងជួបគ្នាបន្តទៀតនៅថ្ងៃទី២៦ខែកញ្ញាស្អែកនេះ៕
No comments:
Post a Comment