Paris Peace Accords 23 Oct. 1991

Thursday, September 25, 2014

កិច្ចការ ១ | Acts 1

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes


New Testament Scholar and Theologian NT Wright and Harvard Philosopher Sean Kelly discuss one of history's most influential books at The Veritas Forum at Harvard 2013. Join us for a conversation on the interpretation of the New Testament in a post-modern era, moderated by Jay Harris, Dean of Undergraduate Education and Harry Austryn Wolfson Professor of Jewish Studies.

ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes






បុព្វកថា

សូម ​ជំរាប​ មក​ឯក​ឧត្ដម​ ថេវភីល, សូម ​ជ្រាប។  ក្នុង​សៀវភៅ​ ទី​មួយ​ របស់​ខ្ញុំ, ខ្ញុំ ​បាន​រៀប​រាប់ ​អំពី​កិច្ចការ ​ទាំង​ប៉ុន្មាន ​ដែល​ព្រះយេស៊ូ ​បាន​ធ្វើ និង​អំពី សេចក្ដី​ ទាំង​ប៉ុន្មាន ​ដែល​ព្រះអង្គ ​បាន​បង្រៀន តាំង​ពី​ដើម ​រៀង​មក រហូត ​ដល់​ថ្ងៃ ​ដែល​ព្រះជាម្ចាស់ ​លើក​ព្រះអង្គ ​ឡើង​ទៅ​ ស្ថាន​បរមសុខ, គឺ​ បន្ទាប់ ពី​ព្រះអង្គ ​បាន​ផ្ដែផ្ដាំ ​តាម​រយៈ​ ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ ដល់​ក្រុម​សាវ័ក ​ដែល​ព្រះអង្គ ​បាន​ជ្រើស​រើស។  ក្រោយ​ពេល​ រង​ទុក្ខ​លំបាក ​រួច​ហើយ, ព្រះយេស៊ូ​ បាន​បង្ហាញ ​ព្រះអង្គ តាម​របៀប ​ផ្សេងៗ ​ឲ្យ​សាវ័ក ​ទាំង​នោះ ​ឃើញ​ថា, ព្រះអង្គ​ មាន​ព្រះជន្ម ​រស់​ ពិត​ប្រាកដ​ មែន។  ព្រះអង្គ​ បាន​ឲ្យ​គេ ​ឃើញ ​អស់​រយៈ​ពេល ​សែសិប​ថ្ងៃ, ព្រម​ទាំង ​មាន​ព្រះបន្ទូល​ អំពី ​ព្រះរាជ្យ របស់​ ព្រះជាម្ចាស់​ផង។  ពេល​ព្រះអង្គ​ កំពុង ​សោយ​ព្រះស្ងោយ​ ជា​មួយ ​ក្រុម​សាវ័ក, ទ្រង់ ​ហាម​គេ ​មិន​ឲ្យ​ចេញ​ ទៅ​ណា​ឆ្ងាយ ​ពី​ក្រុង ​យេរូសាឡឹម ​ឡើយ, គឺ៖ «ត្រូវ ​រង់ចាំ​ ទទួល​ព្រះវិញ្ញាណ, តាម​ព្រះបន្ទូល ​សន្យា ​របស់ ​ព្រះបិតា, ដូច​ខ្ញុំ​ បាន​ប្រាប់​ អ្នក​រាល់​គ្នា ​រួច​មក​ហើយ ​ថា, លោក ​យ៉ូហាន ​បាន​ធ្វើ​ ពិធីជ្រមុជ ឲ្យ​គេ ​ក្នុង​ទឹក, ប៉ុន្តែ នៅ​ប៉ុន្មាន ​ថ្ងៃ​ទៀត, អ្នក​រាល់​គ្នា​ នឹង​ទទួល​ ពិធី​ជ្រមុជ​ ក្នុង​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ​វិញ។»  

ព្រះយេស៊ូ​ យាង​ឡើង​ទៅ​ ស្ថាន​បរមសុខ

ពេល​នោះ ក្រុម​សាវ័ក ​នៅ​ជុំ​គ្នា, គេ​ ទូល​សួរ ​ព្រះយេស៊ូ​ ថា៖ «បពិត្រ ​ព្រះអម្ចាស់, តើ​ ព្រះអង្គ​ នឹង​តាំង​ រាជាណាចក្រ​ អ៊ីស្រាអែល​ ឡើង​វិញ​ នៅ​ពេល​នេះ ​ឬ?» 

ព្រះអង្គ​ មាន​ព្រះបន្ទូល​ តប​ទៅ​គេ ​វិញ ​ថា៖ «ត្រង់ ​ឯ​ពេល​វេលា​ ដែល​ព្រះបិតា ​បាន​កំណត់​ទុក ដោយ​អំណាច ​ព្រះអង្គ​ ផ្ទាល់​នោះ, អ្នក​រាល់​គ្នា​ មិន​បាច់​ដឹង​ទេ។  ប៉ុន្តែ អ្នក​រាល់​គ្នា​ នឹង​ទទួល​ ឫទ្ធានុភាព​មួយ, គឺ​ ឫទ្ធានុភាព ​នៃ​ព្រះវិញ្ញាណ​ ដ៏វិសុទ្ធ​ មក​សណ្ឋិត ​លើ​អ្នក​រាល់​គ្នា។  អ្នក​រាល់​គ្នា​ នឹង​ធ្វើ ​ជា​បន្ទាល់ ​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​ យេរូសាឡឹម, ក្នុង​ស្រុក ​យូដា​ ទាំង​មូល, ក្នុង​ស្រុក​ សាម៉ារី, និង​រហូត​ ដល់​ស្រុក​ ដាច់​ស្រយាល ​នៃ​ផែនដី។»

លុះ ​ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ ដូច្នោះ ​រួច​ហើយ, ហើយ ​នៅ​ពេល ​ដែល​ក្រុម​សាវ័ក​ កំពុង​តែ​ មើល​ព្រះអង្គ, នោះ​ ព្រះជាម្ចាស់ ​ក៏​លើក​ព្រះអង្គ​ ឡើង ​ទៅ​លើ​មេឃ, ព្រម​ទាំង​ មាន​ពពក មក​បាំង ​ព្រះអង្គ​ បាត់​ ពី​ភ្នែក​គេ​ ទៅ។

កាល​ពួក​គេ​ កំពុង​តែ​ សម្លឹង​មើល ​ទៅ​លើ​មេឃ នៅ​ពេល​ ព្រះអង្គ​ យាង​ឡើង​ទៅ ​នោះ, ស្រាប់​តែ ​មាន​បុរស ​ពីរ​នាក់​ ស្លៀក ស​ ពាក់​ ស​ ចូល​មក​ជិត​គេ, ពោល​ថា៖ «អ្នក​ស្រុក​ កាលីឡេ​ អើយ, ហេតុ​ដូច​ម្ដេច​ បាន​ជា​អ្នក​រាល់​គ្នា​ នៅ​តែ​ ឈរ​សម្លឹង​មើល ​ទៅ​លើ​មេឃ​ ដូច្នេះព្រះយេស៊ូ​នោះ ព្រះជាម្ចាស់ ​បាន​លើក ​ពី​កណ្ដាល ​ចំណោម ​អ្នក​រាល់​គ្នា ឡើង​ទៅ​ ស្ថាន​បរមសុខ​ ហើយ។  ព្រះអង្គ​ នឹង​យាង ​ត្រឡប់​មក​វិញ តាម​របៀប​ ដូច​ដែល​ អ្នក​រាល់​គ្នា​ បាន​ឃើញ​ ទ្រង់​ យាង​ឡើង​ទៅ ​ស្ថាន​បរមសុខ​ដែរ។»

ពេល​នោះ ក្រុម​សាវ័ក នាំ​គ្នា ​វិល​ត្រឡប់​ ពី​ភ្នំ​ ដើម​អូលីវ ទៅ​ក្រុង ​យេរូសាឡឹម​ វិញ ដែល​មាន ​ចម្ងាយ​ផ្លូវ​ ប្រមាណ​ មួយ ​គីឡូម៉ែត្រ​។  លុះ​ បាន​មក​ដល់​ផ្ទះ ​ហើយ, គេ ​ឡើង​ទៅ​បន្ទប់ ​ខាង​លើ, ជា​កន្លែង ​ដែល​គេ​ ធ្លាប់​ស្នាក់​នៅ។  សាវ័ក ​ទាំង​នោះ, គឺ៖ ​លោក ​ពេត្រុស, លោក​ យ៉ូហាន, លោក​ យ៉ាកុប, លោក ​អនទ្រេ, លោក ​ភីលីព, លោក​ ថូម៉ាស, លោក​ បារថូឡូមេ, លោក​ ម៉ាថាយ, លោក​ យ៉ាកុប​ ជា​កូន​លោក​ អាល់ផាយ, លោក ស៊ីម៉ូន ​ហៅ ​អ្នក​ជាតិ​និយម, និង​លោក​ យូដាស ​ជា​កូន ​របស់​លោក យ៉ាកុប។  ពួក​គេ ​រួម​ចិត្ត​គំនិត ​គ្នា​, ព្យាយាម​ អធិស្ឋាន ​ដោយ​មាន​ស្ត្រី​ ឯ​ទៀតៗ, មាន​នាង​ ម៉ារី ជា​មាតា ​របស់​ ព្រះយេស៊ូ, និង​មាន ​បង​ប្អូន ​របស់ ​ព្រះអង្គ​ មក​ចូល​រួម​ ជា​មួយ​ ផង​ដែរ។

ការ​ជ្រើស​រើស​ ម៉ាត់ធាស ​ជា​សាវ័ក ជំនួស​ យូដាស-អ៊ីស្ការីយ៉ុត

នៅ​គ្រា​នោះ មាន​បង​ប្អូន (ប្រមាណ​ មួយ​រយ-​ម្ភៃ​នាក់) ​នៅ​ជុំ​គ្នា។  លោក ​ពេត្រុស ​ក្រោក​ឈរ​ឡើង ​នៅ​កណ្ដាល​ ពួក​គេ,​ ហើយ ​ពោល​ថា៖ «បង​ប្អូន ​អើយ, ព្រះវិញ្ញាណ ​ដ៏វិសុទ្ធ ​បាន​ថ្លែង​ទុក​ ជា​មុន តាម​រយៈ​ ព្រះបាទ​ដាវីឌ អំពី​ យូដាស ជា​អ្នក​នាំ​គេ​ មក​ចាប់​ ព្រះយេស៊ូ។  ហេតុការណ៍​នេះ​ ត្រូវ​តែ ​កើត​ឡើង​ ស្រប​តាម ​សេចក្ដី​ ដែល​មាន ​ចែង​ទុក​ ក្នុង​គម្ពីរ​ មែន។  យូដាស​ ជា​សមាជិក​ មួយ​រូប​ ក្នុង​ក្រុម​ របស់​យើង, ហើយ ​បាន​ទទួល​ ចំណែក​មុខងារ ​រួម​ ជា​មួយ​ យើង​ដែរ។»   

(គាត់​ យក​ប្រាក់​ ដែល​បាន​មក​ ពី​អំពើ​ទុច្ចរិត​ ទៅ​ទិញ ​ដី​ចំការ​ មួយ​កន្លែង, បន្ទាប់​មក គាត់ ​ដួល​ផ្កាប់​មុខ, ​ធ្លាយ​ពោះ, ចេញ​ពោះ​វៀន ​មក​ក្រៅ។  អ្នក​ក្រុង ​យេរូសាឡឹម​ ដឹង​រឿង​នេះ​ គ្រប់ៗ​គ្នា។  ហេតុ​នេះ​ហើយ ​បាន​ជា​គេ​ ហៅ​ចំការ​នោះ តាម​ភាសា ​របស់​គេ​ ថា, «អាកិលដាម៉ា»​ មាន​ន័យ​ ថា «ចំការ​ឈាម»

លោក ​ពេត្រុស ​ពោល​ថា, «ក្នុង​គម្ពីរ​ ទំនុកតម្កើង​ មាន​ចែង​ទុក​ អំពី ​ហេតុការណ៍​នេះ​ ថា៖

«“ចូរ ​ឲ្យ​លំនៅ ​របស់ ​អ្នក​នោះ ក្លាយ​ទៅ​ ជា​ទី​ស្ងាត់​ជ្រងំ;
កុំ​ ឲ្យ​មាន ​នរណា ​រស់​នៅ​ ទី​នោះ​ឡើយ”, និង ​
ត្រូវ​ ឲ្យ​ម្នាក់​ទៀត​ ទទួលយក ​តំណែង ​របស់​គាត់។

«ហេតុ​នេះ ក្នុង​ចំណោម​ អស់​អ្នក​ ដែល​បាន​ មក​តាម​យើង នៅ​ពេល​ ព្រះយេស៊ូ​ ដឹក​នាំ​យើង, គឺ​ ចាប់​តាំង ​ពី​គ្រា​ ដែល​លោក​ យ៉ូហាន​ បាន​ធ្វើ​ ពិធី​ជ្រមុជ​ទឹក ថ្វាយ​ព្រះអង្គ រហូត​ ដល់​ពេល​ ព្រះជាម្ចាស់ ​លើក​យក​ព្រះអង្គ ​ចេញ​ពី​យើង​ទៅ, ត្រូវ​ ឲ្យ​មាន​ម្នាក់ ធ្វើ​ជា​បន្ទាល់ ​រួម​ ជា​មួយ​យើង អំពី ​ព្រះអង្គ​ មាន​ព្រះជន្ម ​រស់​ឡើង​វិញ។»  

គេ​ បាន​នាំ​សិស្ស ពីរ​រូប​មក, ម្នាក់ ​ឈ្មោះ ​យ៉ូសែប (ហៅ​ បារសាបាស​ ផង, យូស្ទូស ​ផង) និង​ម្នាក់​ទៀត​ ឈ្មោះ​ ម៉ាត់ធាស។  បន្ទាប់​មក គេ​ នាំ​គ្នា​ អធិស្ឋាន​ ដូច​ត​ទៅ៖ «បពិត្រ​ ព្រះអម្ចាស់, ព្រះអង្គ​ ជ្រាប​ចិត្ត​គំនិត ​របស់ ​មនុស្ស​ ទាំង​អស់។  ហេតុ​នេះ សូម​ បង្ហាញ​ ឲ្យ​យើង​ខ្ញុំ ​ដឹង​ផង ​ថា, ក្នុង​ចំណោម​ បង​ប្អូន​ ទាំង​ពីរ ​រូប​នេះ, តើ ​ព្រះអង្គ​ សព្វ​ព្រះហឫទ័យ​ ជ្រើស​រើស​ អ្នក​ណា ឲ្យ​បំពេញ​ មុខងារ ​ជា​សាវ័ក​ ជំនួស ​យូដាស?  ដ្បិត ​យូដាស​ បាន​បោះ​បង់​ មុខងារ​នេះ ទៅ​ឯ​កន្លែង ​របស់​គាត់។»  សិស្ស​ នាំ​គ្នា​ ចាប់​ឆ្នោត​ ត្រូវ​ លើ​លោក ​ម៉ាត់ធាស, ហើយ​ លោក ​ម៉ាត់ធាស​ ក៏​បាន​ចូល​រួម​ ក្នុង​ក្រុម​សាវ័ក​ ដប់​មួយ ​រូប​ទៀត។ 



No comments:

Post a Comment