អ្នកកាសែត ជិតដប់នាក់ ត្រូវ ចាប់ខ្លួន ក្នុងពេល ថ្មីៗនេះ
VOA | ១៧ កញ្ញា ២០១៤
ភ្នំពេញ— នៅក្នុងអំឡុង ខែកញ្ញានេះ
យ៉ាងតិច មានអ្នកកាសែត ប្រាំបីនាក់ នៅតាម បណ្តាខេត្ត ចំនួនពីរ--គឺ,
ខេត្ត កំពង់ឆ្នាំង និងកំពត--ត្រូវ ចាប់ឃាត់ខ្លួន
និងចោទប្រកាន់ ដោយតុលាការ ពីបទកំហែង ទារប្រាក់។
ចំណាត់ការ មួយចំនួន ត្រូវ គេ ដឹងថា កើតចេញ ដោយមាន បណ្តឹង ពីអង្គភាព ប្រឆាំង អំពើ ពុករលួយ ដែលជាស្ថាប័ន របស់ រដ្ឋាភិបាល។
អ្នកកាសែត ទាំងនោះ មកពីអង្គភាព សារព័ត៌មាន ដើម អម្ពិល, ទូរទស្សន៍ អប្សរា, ទូរទស្សន៍ ហង្សមាស, កាសែត ថ្ងៃនេះ, កាសែត នគរវត្ត, សមាជិក សមាគម អ្នកកាសែត ប្រជាធិបតេយ្យ, ស្ថានីយ ទូរទស្សន៍ ខ្មែរ ប៉ុស្តិ៍ លេខ៩។
ក្រុម អ្នកជំនាញ បានមើលឃើញ ពីភាព មិនច្បាស់លាស់ នៅក្នុងការ បំពេញ វិជ្ជាជីវៈ ឲ្យបាន ត្រឹមត្រូវ របស់ ស្ថាប័នព័ត៌មាន និងរបស់ ស្ថាប័នរដ្ឋ។
លោក សេក បរិសុទ្ធ ប្រធាន ក្រុមប្រឹក្សា ក្រមសីលធម៌ អ្នកសារព័ត៌មាន កម្ពុជា បានអត្ថាធិប្បាយ ដោយផ្អែក លើមូលដ្ឋាន វិជ្ជាជីវ អ្នកសារព័ត៌មាន និងការឆ្លៀត ឱកាស រួមទាំងការ ការពារ ផលប្រយោជន៍ របស់ ជនពុករលួយ។
«វា អាស្រ័យ ទៅលើ ការណ៍ពិត ពីព្រោះ វា អាចកើត ទៅរួច។ ពេលខ្លះ អ្នកកាសែត ធ្វើទៅ ប៉ះពាល់ លើផលប្រយោជន៍ បុគ្គលខូច, ហើយ បុគ្គលនោះ ធ្វើបាប អ្នកកាសែត។ ប៉ុន្តែ វា អាច ទៅរួចដែរ ក្នុងករណីខ្លះ អ្នកសារព័ត៌មាន ប្រើប្រាស់ តួនាទី ដើម្បី ផលប្រយោជន៍, ដើម្បី លាភសក្ការៈ ដែលខុស ទៅនឹង គោលការណ៍ដែរ។»
ប្រទេស កម្ពុជា មានកាសែត និងទស្សនាវដ្តី ដែលចុះបញ្ជី នៅក្រសួង ព័ត៌មាន រាប់រយ, ក៏ប៉ុន្តែ មានសារព័ត៌មាន ដែលចេញផ្សាយ ទៀងទាត់ មួយក្តាប់ តូច តែប៉ុណ្ណោះ។ អ្នកយកព័ត៌មាន មួយចំនួន ជាពិសេស នៅតាមមូលដ្ឋាន ខេត្តនានា ត្រូវ គេ រំឭក អំពី ការបំពេញ តួនាទី ជំនួស សមត្ថកិច្ច ដូចជារដ្ឋបាល, ព្រៃឈើ, ឬភ្នាក់ងារ គយ ឬក៏ភ្នាក់ងារ ប៉ូលិស និងកងរាជអាវុធហត្ថ ជាដើម។
លោក អ៊ូ វីរៈ ប្រធានក្រុមប្រឹក្សាភិបាលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការចាត់ការលើអ្នកយកព័ត៌មានដែលមានកំហុសគឺជារឿងត្រឹមត្រូវ។ ប៉ុន្តែការឆ្លៀតឱកាសបានរបស់អ្នកកាសែតក៏អាចបណ្តាលមកពីអំពើខុស ច្បាប់របស់បុគ្គលអ្នកប្តឹងនោះដែរ។
«មិនមែនអ្នកកាសែតទាំងអស់ទេ ប៉ុន្តែនៅតាមខេត្តមួយចំនួន មិនមែនអាជីពទេគ្រាន់តែកន្លែងមួយដើម្បីទៅសំឡុតគេយកលុយទេ។ ហើយនៅប្រទេសយើងភាគច្រើនដែលគាត់សម្លុតបានគឺអ្នកនោះខុសច្បាប់ ដែរទេ។ ដូចជាសម្លុតអ្នកដឹកឈើ ឬជួនកាលសម្លុតអ្នកធ្វើអាជីវកម្មក៏មានដែរ តែសុទ្ធតែអ្នកប្រព្រឹត្តនូវអំពើខុសច្បាប់ដែរទេ។ បើសិនជាទាក់ទងរឿងសម្លុតយកលុយអ្វីហ្នឹង គួរតែចាប់ជនល្មើសនោះដែរ។ បើយើងទុកឲ្យម្នាក់ៗយកតួនាទីអ្នកកាសែតធ្វើដូច្នេះ វាខូចឈ្មោះដល់សេរីភាពសារព័ត៌មានផងដែរ។»
ក្នុងចំណោមអ្នកកាសែតទាំងប្រាំបីនាក់ ដែលត្រូវចាប់ខ្លួន អ្នកកាសែតចំនួនប្រាំមួយនាក់ត្រូវតុលាការខេត្តកំពង់ឆ្នាំងដោះលែង មកវិញ។ ដោយឡែកអ្នកកាសែតចំនួនពីរនាក់មកពីទូរទស្សន៍ហង្សមាស និងទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩កំពុងស្ថិតក្រោមចំណាត់ការរបស់ តុលាការតាមបណ្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ អ្នកកាសែតទាំងពីរស្ថិតក្នុងរឿងដែលមិនច្បាស់លាស់មួយទាក់ទងនឹងព្រៃ កោងកាងនៅក្នុងឆ្នេរសមុទ្រនៃខេត្តកំពត។ រឿងនេះដែលទំនងជាបានពាក់ព័ន្ធជាមួយការសម្រេចចិត្តបែបណារបស់ អាជ្ញាធរមូលដ្ឋាន។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ការចាប់ខ្លួនអ្នកកាសែតស្ថិតក្រោមការមន្ទិលសង្ស័យនៃភាពជាប់ពាក់ ព័ន្ធនឹងអំពើខុសច្បាប់បែបណាមួយ។
«ទៅជំរិតយកលុយគេនេះគឺខុសច្បាប់ហើយ គឺស្ថិតក្នុងច្បាប់ប្រឆាំងអំពើពុករលួយដែរ។ ដូច្នេះបើសិនជាអ្នកសារព័ត៌មានទៅជំរិតយកលុយគេ គំរាមយកលុយគេគឺជាបទល្មើសមួយ។ ប៉ុន្តែចំណុចដែលមន្ទិលសង្ស័យនោះគឺថា តើគាត់ទៅជំរិតយកលុយអ្នកណា ហើយអ្នកដែលគាត់ទៅជំរិតយកលុយនោះបានធ្វើអ្វីខុស? មានចំណុចខ្សោយអី ទើបអាចអ្នកសារព័ត៌មានអាចទៅជំរិតឬគំរាមទារប្រាក់។»
វីអូអេបានព្យាយាមទាក់ទងសុំការពន្យល់ពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពរបស់រដ្ឋាភិបាលប្រឆាំងអំពើពុករលួយ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
ទោះជាយ៉ាងណា លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមើលឃើញថា មានការប្រព្រឹត្តលើសដែនកំណត់របស់វិជ្ជាជីវៈសារព័ត៌មានមួយចំនួន ហើយនេះជាវិធានការតាមផ្លូវច្បាប់តែប៉ុណ្ណោះ។
ទោះជាបែបនេះក្តី ចំណាត់ការលើអ្នកកាសែតតាមបណ្តឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ នេះបង្ហាញពីចំណាត់ការដែលជាប់ពាក់ព័ន្ធនឹងអំពើមួយដែលស្ថិតក្នុង ដែនសមត្ថកិច្ចនៃការប្រឆាំងនឹងអំពើពុករលួយ។
លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា ការវាយសំពងលើអំពើពុករលួយមានប្រសិទ្ធិភាពច្រើននៅប្រទេសមួយ ចំនួនគឺត្រូវបោសសំអាតលើមន្ត្រីកាន់មុខការសាធារណៈដែលមានបណ្តា ស័ក្តិធំនិងមានតួនាទីផ្តាច់មុខ ហើយចំណាត់ការត្រូវធ្វើជាប្រព័ន្ធ។
ដោយឡែក លោកសេក បរិសុទ្ធ ប្រធានក្រុមប្រឹក្សាក្រមសីលធម៌អ្នកសារព័ត៌មានកម្ពុជា យល់ថា ចំណាត់ការជាទូទៅលើអំពើពុករលួយត្រូវផ្តោតលើទាំងវិធានការអប់រំ និងវិធានការច្បាប់ រាប់បញ្ចូលទាំងការអប់រំលើអ្នកកាសែតផងដែរ៕

No comments:
Post a Comment