Paris Peace Accords 23 Oct. 1991

Thursday, September 18, 2014

ក្រសួង​អប់រំ​ ប្រកាស​ លើក​ពេល​ បវេសនកាល | Education Ministry announces new school schedule for 2014-15

ក្រសួងអប់រំប្រកាសលើកពេលបវេសនកាល

អានព័ត៌មានពិស្ដារ៖ http://www.rfa.org/khmer/news/social-economy/moe-changes-course-of-vacation-09182014051501.html

ក្រសួង​អប់រំ​ ប្រកាស​ លើក​ពេល​ បវេសនកាល

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៨ កញ្ញា ២០១៤

ក្រសួង​ អប់រំ, ​យុវជន​, និង​កីឡា ប្រកាស​ លើក​កាលបរិច្ឆេទ​ បវេសនកាល ​ឆ្នាំ​សិក្សា ​២០១៤-​២០១៥ ពី​ថ្ងៃ​ ១ តុលា ទៅ​ថ្ងៃ​ ទី​១ វិច្ឆិកា វិញ។

សេចក្ដី​ប្រកាស ​របស់ ​ក្រសួង ​អប់រំ​, យុវជន, ​និង​កីឡា ចុះ​ថ្ងៃ​ ទី​១៨ កញ្ញា បញ្ជាក់ ​ពី​មូលហេតុ​ នៃ​ការ ​លើក​ពេល​នេះ​ ថា, គឺ​ ដោយសារ ​ក្រសួង​ បាន​អនុញ្ញាត​ ឲ្យ​មាន​ ការ​ប្រឡង​ សញ្ញាប័ត្រ​ មធ្យម​សិក្សា ទុតិយភូមិ​ លើក​ទី​២ នៅ​ថ្ងៃ​ ទី​១៣ តុលា ឆ្នាំ​២០១៤ សម្រាប់ ​បេក្ខជន​ ដែល​ប្រឡង​ធ្លាក់ ​ក្នុង​សម័យ​ប្រឡង ​កាល​ពី​ថ្ងៃ​ ទី​៤ សីហា ឆ្នាំ​២០១៤។

សេចក្ដី​ណែនាំ ​ដែល​បាន ​ជូន​ដំណឹង​ ដល់​ប្រធាន ​មន្ទីរ​អប់រំ, យុវជន​, និង​កីឡា តាម​រាជធានី និង​ខេត្ត​ ទាំង​អស់ ​ឲ្យ​ផ្សព្វផ្សាយ​ ព័ត៌មាន​នេះ ​ឲ្យ​បាន ​ទូលំទូលាយ​ ដល់​គ្រប់​គ្រឹះស្ថាន​ សិក្សា​សាធារណៈ៕

No comments:

Post a Comment