Paris Peace Accords 23 Oct. 1991

Friday, September 19, 2014

កម្ពុជា​ គាំទ្រ ​យុទ្ធនាការ ​អាមេរិក​ កម្ទេច​ពួក​ ISIS | Cambodia supports US campaign to destroy ISIS

កម្ពុជា​ គាំទ្រ ​យុទ្ធនាការ ​អាមេរិក​ កម្ទេច​ពួក​ ISIS

ស្ត្រី​មីូស្លីម​​ឥណ្ឌូនេស៊ី​មួយ​រូប​ប្រលែង​ព្រាប​ស​ជា​និមិត្តរូប​នៃ​សន្តិភាព​ក្នុង​អំឡុង​បាតុកម្ម​មួយ​​នៅ​រដ្ឋធានី​​ហ្សាការតា​ ដើម្បី​ប្រឆាំង​នឹង​ក្រុម​ភេរវករ​ជ្រុល​និយម​ឈ្មោះ​«រដ្ឋ​អ៊ីស្លាម»។ បដា​ជា​ភាសា​អង់គ្លេស​សរសេរ​ថា​«ការ​សម្លាប់​អ្នក​កាសែត​មិន​មាន​លក្ខណៈ​ឥស្លាម​ទេ»។
ស្ត្រី ​មីូស្លីម​​ ឥណ្ឌូនេស៊ី​ មួយ​រូប​ ប្រលែង​ព្រាប​ ស​ ជា​និមិត្តរូប ​នៃ​សន្តិភាព​ ក្នុង​អំឡុង​ បាតុកម្ម​មួយ​​ នៅ​រដ្ឋធានី ​​ហ្សាការតា​ ដើម្បី ​ប្រឆាំង​ នឹង​ក្រុម​ភេរវករ ​ជ្រុល​និយម​ ឈ្មោះ ​«រដ្ឋ​អ៊ីស្លាម»។  បដា​ជា​ភាសា ​អង់គ្លេស ​សរសេរ​ ថា, ​«ការ​សម្លាប់ ​អ្នក​កាសែត​ មិន​មាន​ លក្ខណៈ​ ឥស្លាម​ទេ»

គង់ សុឋានរិទ្ធ / VOA | 19 កញ្ញា 2014 
នាយករដ្ឋមន្ត្រី​ កម្ពុជា​ លោក ​ហ៊ុន​ សែន​ បាន​ប្រកាស ជា​ផ្លូវការ​ ចូល​រួម ជា​ទឹក​ចិត្ត​ និង​នយោបាយ​ ជាមួយ​ សហរដ្ឋ​ អាមេរិក ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ការ​ប្រយុទ្ធ ​ប្រឆាំង ​នឹង​ក្រុម​ ភេរវករ​ អ៊ីស្លាម ​ជ្រុល​និយម​ នៅ​មជ្ឈិមបូព៌ា ​ប្រទេស ​ដែល​ហៅ​ខ្លួន​ឯង​ ថា​ រដ្ឋ​អ៊ីស្លាម​ (Islamic State​ ឬ ​ISIS)។​

ក្រុម​ឧទ្ទាម ​អ៊ីស្លាម ​ជ្រុល​និយម​ ​ISIS​ បាន​វាយ​លុក យក​ទឹកដី ​នៅ​តំបន់​ ជា​ច្រើន ​ក្នុង​ប្រទេស ​អ៊ីរ៉ាក់​, ស៊ីរី​, និង​តំបន់ ​មួយ​ចំនួន​ទៀត។​  ក្រុមនេះ ​បាន​គំរាម​ វាយ​ប្រហារ​ ស.រ.អ. ​និង​ប្រទេស ​មួយ​ចំនួន​ទៀត​ ក្រៅពី​បាន​ សម្លាប់​ ដោយ​កាត់​ក្បាល អ្នក​កាសែត​ អាមេរិកាំង​ ពីរ​នាក់​ និង​ចំណាប់​ខ្មាំង​ ជនជាតិ ​អង់គ្លេស​ម្នាក់​ ដែល​ធ្វើការ​ ជា​បុគ្គលិក ​អង្គការ​ មនុស្ស​ធម៌​មួយ,​ ហើយ ​គំរាម​កាត់​ក្បាល​ ចំណាប់​ខ្មាំង ​ជនជាតិ​ អង់គ្លេស​ ទី​ពីរ​ នៅ​ពេល​ ឆាប់ៗ​ ខាង​មុខ។​  ពួកគេ​ បាន​កាប់​សម្លាប់​ ពលរដ្ឋ​ ជនជាតិ​ ភាគ​តិច​ នៅ​តំបន់​ភ្នំ​ ជា​ច្រើន​ទៀត ​ដែល​ពួកគេ​ បាន​វាយ​យក ​បាន​ពី​ប្រទេស ​មួយ​ចំនួន, ​រួមទាំង ​ប្រទេស អ៊ីរ៉ាក់ ​ផង​ដែរ។​


សេចក្តី​ថ្លែង​ការណ៍ របស់លោក ​ហ៊ុន សែន ​ធ្វើ​ឡើង ​ក្រោយ​ពីលោក​ ប្រធានាធិបតី​ អាមេរិក​ បារ៉ាក់ អូបាម៉ា ​បាន​ប្រកាស ​ពី​យុទ្ធនាការ​ វាយប្រហារ និង​បោស​សម្អាត ក្រុម​ភេរវករ ​រដ្ឋ​អ៊ីស្លាម​ កាល​ពី​សប្តាហ៍​មុន។

​មាន​ប្រសាសន៍​ នៅ​ក្នុង​ពិធី​ ផ្សព្វផ្សាយ​ និង​ដាក់ ​ឲ្យ​ប្រើប្រាស់ ផែនការ ​យុទ្ធសាស្ដ្រ​ អភិវឌ្ឍន៍​ ជាតិ ​រយៈ​ពេល ​ប្រាំ​ឆ្នាំ ២០១៤-២០១៨ ក្នុង​ទី​ក្រុង​ ភ្នំពេញ, លោក ​ប្រមុខ​រដ្ឋាភិបាល​ ខ្មែរ បញ្ជាក់​ថា, ​ថ្វី​ដ្បិត​ តែ​ កម្ពុជា​ មិន​មាន​ធន​ធាន ​សម្រាប់ បញ្ជូន​កង​កម្លាំង ​ប្រដាប់​អាវុធ​ របស់​ខ្លួន​ ដើម្បី​ ចូលរួ​មកម្ចេច ​ក្រុម​ភេរវករ​ ជ្រុល​និយម ​ISIS​ ផ្ទាល់​ នៅ​អ៊ីរ៉ាក់, ​ប៉ុន្តែ​ កម្ពុជា គាំទ្រ​ផ្លូវ​ចិត្ត​ ចំពោះ​ បេសកកម្ម​នេះ។

លោក​ ហ៊ុន សែន​ បាន​ប្រកាស​ ថា៖ «យើង​ រក្សា​តាំង​ពី​ដើម ​រហូត​ ដល់​ចប់​ ​ចូលរួម​ចំណែក​ ដើម្បី ​ប្រយុទ្ធ​ប្រឆាំង ​នឹង​អំពើ ​ភេរវ​កម្ម។»

​លោក​ ហ៊ុន ​សែន ​បាន​បន្ថែម​ ថា៖​ «ជំហរ ​របស់ ​កម្ពុជា​ ចំពោះ​ពួក ​ISIS​ បន្ទាប់ ពី​ការ​ប្រកាស ​របស់​លោក ​ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា ​អំពី​យុទ្ធ​នា​ការ ​វាយ​ពួក ​ISIS,​ ខ្ញុំ​ សូម​ បញ្ជាក់​(ថា), ​យើង​ គ្មាន​លទ្ធភាព​ ទៅ​ចូលរួម ​ផ្ទាល់ ​នៅ​ទីនោះ​ទេ។ ​ ក៏​ប៉ុន្តែ​ ជា​ផ្លូវ​ចិត្ត, យើង ​ផ្តល់​នូវ​ការ​ គាំទ្រ​ ចំពោះ​ សកម្ម​ភាព​ ទាំង​ឡាយ​ណា ដែល​បំផ្លាញ ​ដល់​ពួក​ភេរវកម្ម។  យើង​ គាំទ្រ​ ជានយោបាយ​ និង​ស្មារតី។​   ហើយ​ យើង​ នឹង​ខិតខំ​ ការពារ​ខ្លួនឯង នៅ​ទីនេះ ​និង​សហប្រតិបត្តិការ ​ដែល​អាច​ ធ្វើ​ទៅ​បាន ​លើ​វិស័យ ​ព័ត៌មាន ក្នុង​ការ​ប្រយុទ្ធ ​ប្រឆាំង​ ជាមួយ ​ភេរវកម្ម​ គ្រប់​ប្រភេទ ​ទាំង​អស់។»

លោក​ ហ៊ុន សែន ​បាន​ប្តេជ្ញា មិន​ផ្តល់​ជម្រក​ ដល់​ក្រុម​ ភេរវជន​នានា ​ឬ​ការ​លាង​លុយ ​របស់​ ភេរវករ នៅ​ក្នុ​ងប្រទេស ​របស់​ខ្លួន​ នោះ​ឡើយ។

«យើង ​មិន​យោគ​យល់ ​និង​មិន​អត់ឱន​ ចំពោះ ​ភេរវកម្ម​ ណា​មួយ។»

​កាល​ពី​ពេល ​ថ្មីៗនេះ, ​រដ្ឋការ ក្រុង ​វ៉ាស៊ីនតោន ​បាន​អំពាវនាវ​ ស្វែង​រក​ ការគាំទ្រ​ ជា​អន្តរជាតិ​ ក្នុង​ការ វាយប្រយុទ្ធ​ ប្រឆាំង​ នឹង​ក្រុម​អ៊ីស្លាម​ ភេរវកម្ម ​ជ្រុល​និយម ​ដែល​ហៅ​ខ្លួនឯង​ ថា, ​រដ្ឋអ៊ីស្លាម​នេះ។

សហគមន៍​ អន្តរជាតិ ​ដូចជា​ប្រទេស​ អង់គ្លេស,​ អូស្ត្រាលី, ​បណ្តា​ប្រទេស​ អារ៉ាប់, ​និង​ប្រទេស​ មួយ​ចំនួន​ទៀត ​បាន​ប្រកាស​ គាំទ្រ​ ជា​បន្តបន្ទាប់ ​ដល់​ការ​ អំពាវនាវ​ នោះដែរ។

លោក​ យឹម សុវណ្ណ ​តំណាងរាស្ដ្រ​ និង​ជា​អ្នក​នាំពាក្យ ​គណបក្ស​ សង្គ្រោះជាតិ បញ្ជាក់​ថា,​ ជំហរ ​របស់​ រដ្ឋាភិបាល ​ស្រប​គ្នា​ នឹង​ជំហរ ​របស់ ​គណបក្ស​ ជំទាស់ដែរ។

«យើង​ គាំទ្រ​ ឲ្យ​មាន​ ការ​ទប់​ស្កាត់, ​កុំឲ្យ​មាន ​ភេរវកម្ម​ នៅ​ក្នុង​ប្រទេស កម្ពុជា​ ក៏​ដូច​ ជា​នៅ ​ក្នុង​សាកលលោក។»

ជាមួយ​គ្នា ​នេះដែរ ​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បាន​បង្ហាញ​ជំហរ​ត្រឹម​ត្រូវ​ចំពោះ​នយោបាយ​ប្រឆាំង​ភេរវកម្ម​ នេះ។

«ខ្ញុំ​ថា​ត្រឹម​ត្រូវ​ហើយ​យើង​គួរ​គាំទ្រ​ទាំង​អស់​គ្នា​នូវ​ជំហរ​ ប្រឆាំង​ភេរវកម្មគ្រប់​បែប​យ៉ាង​ហើយ​យើង​ចាត់វិធាន​ការ​ព្រោះ​នៅ​ប្រទេស​ កម្ពុជា​យើ​ង​ក៏មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ដែរ​គឺ​យើង​ត្រូវ​ចាត់​ វិធានការ​ម៉ឺងម៉ាត់​បំផុត​កុំ​ឲ្យ​មាន​ឥទ្ធិ​ពល​នៃ​ក្រុម​ហ្នឹងមក​លើ​ អ៊ីស្លាម​របស់​យើង។»

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ រំលឹក​ថា​កម្ពុជា​ធ្លាប់​បាន​ចូលរួម​សហប្រតិបត្តិការ​រួម​ចំណែក​ប្រឆាំង​នឹង ​អំពើ​ភេរវកម្ម​ក្នុង​តំបន់​និង​សកល​លោក​នា​ពេល​កន្លង​មក៕



No comments:

Post a Comment