Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
ACTS of the Apostles
ព្រះយេស៊ូ ចាត់សិស្ស ៧២រូប
ទៅផ្សាយដំណឹងល្អ
ក្រោយមក ព្រះអម្ចាស់ ជ្រើសយកសិស្ស ចិតសិបពីរ
រូបទៀត, ហើយ ចាត់គេ ពីរៗនាក់ ឲ្យទៅ
តាមភូមិ, តាមស្រុកនានា ដែលព្រះអង្គ បម្រុង នឹងយាងទៅ។
ព្រះអង្គ មានព្រះបន្ទូល ទៅគេ ថា៖ «ស្រូវ ដែលត្រូវ ច្រូត មានច្រើនណាស់,
តែ អ្នកច្រូត មានតិចពេក។ ហេតុនេះ,
ចូរ អង្វរម្ចាស់ស្រែ ឲ្យចាត់ អ្នកច្រូត មកក្នុងស្រែ
របស់លោក។ ចូរ នាំគ្នា ទៅចុះ! ខ្ញុំ ចាត់អ្នករាល់គ្នា ទៅ ដូចឲ្យកូនចៀម ទៅកណ្ដាល ហ្វូងចចក។
កុំយក ថង់ប្រាក់, ថង់យាម, ឬស្បែកជើង ទៅជាមួយឡើយ, ហើយ ក៏កុំ ជំរាបសួរ
អ្នកណា តាមផ្លូវដែរ។
«ពេលអ្នករាល់គ្នា
ចូលទៅ ក្នុងផ្ទះ ណាមួយ, មុនដំបូង ត្រូវ ពោលថា,
“សូម ព្រះជាម្ចាស់ ប្រទានសេចក្ដី សុខសាន្ត ដល់មនុស្ស
ក្នុងផ្ទះនេះ។” បើ នៅក្នុងផ្ទះនោះ
មានមនុស្សណា ចូលចិត្ត សេចក្ដីសុខសាន្ត, នោះ គេ នឹងបាន
សុខសាន្ត ដូចពាក្យ អ្នករាល់គ្នា ជាមិនខាន។ បើ គ្មានអ្នកណា
ចូលចិត្ត សេចក្ដី សុខសាន្តទេ, សេចក្ដីសុខសាន្ត
នឹងវិល ត្រឡប់មក អ្នករាល់គ្នាវិញ។ ចូរ ស្នាក់នៅផ្ទះនោះ,
ហើយ បរិភោគ ម្ហូបអាហារ ដែលគេជូន អ្នករាល់គ្នាចុះ,
ព្រោះ អ្នកធ្វើការ តែងតែ ទទួលប្រាក់ឈ្នួល។ មិនត្រូវ ចេញ ពីផ្ទះមួយ ទៅនៅផ្ទះ មួយទៀត
ឡើយ។
«បើ អ្នករាល់គ្នា
ចូលទៅ ភូមិណា, ហើយ មានគេ ទទួល អ្នករាល់គ្នា,
ត្រូវ បរិភោគ ម្ហូបអាហារ ដែលគេ រៀបជូនចុះ។ ត្រូវ ប្រោសអ្នកជំងឺ ក្នុងភូមិនោះ ឲ្យបានជា, ហើយ ប្រាប់អ្នកភូមិ ថា, “ព្រះរាជ្យ របស់ ព្រះជាម្ចាស់
នៅជិត អ្នករាល់គ្នា ហើយ។” ប៉ុន្តែ កាល បើ អ្នករាល់គ្នា
ចូលទៅភូមិ ណាមួយ, ហើយ គេ មិនព្រមទទួល អ្នករាល់គ្នាទេ,
ត្រូវ ចេញទៅ ប្រកាសតាមទីផ្សារ ថា, “សូម្បីតែ
ធូលីដី ដែលជាប់ ជើងយើង ក៏យើង រលាស់ ឲ្យអ្នករាល់គ្នា វិញដែរ។ ប៉ុន្តែ សូម ជ្រាបថា ព្រះរាជ្យ របស់ ព្រះជាម្ចាស់
មកជិតបង្កើយ ហើយ។” ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា
ថា, នៅថ្ងៃ ដែលព្រះជាម្ចាស់ វិនិច្ឆ័យទោស, អ្នកក្រុង សូដុម ទទួលទោស ស្រាលជាង អ្នកភូមិនោះ។
«អ្នកក្រុង ខូរ៉ាស៊ីន
អើយ! អ្នក ត្រូវ វេទនា ជាពុំខាន។ អ្នកក្រុង បេតសៃដា អើយ! អ្នក ក៏ត្រូវ វេទនាដែរ។
ប្រសិនបើ អ្នកក្រុង ទីរ៉ូស និងអ្នកក្រុង ស៊ីដូន បានឃើញ ការអស្ចារ្យ
ដូចអ្នករាល់គ្នា ឃើញ នៅទីនេះ, ម៉្លេះ សម អ្នកក្រុង
ទាំងនោះ នឹងប្រែ ចិត្តគំនិត, ហើយ ស្លៀកបាវ
អង្គុយក្នុងផេះ ជាមិនខាន។ ហេតុនេះហើយ
បានជានៅថ្ងៃ ដែលព្រះជាម្ចាស់ វិនិច្ឆ័យទោស មនុស្សលោក, អ្នកក្រុង ទីរ៉ូស និងអ្នកក្រុង ស៊ីដូន ទទួលទោស ស្រាលជាង អ្នករាល់គ្នា។
អ្នកក្រុង កាពើណិម អើយ! កុំ នឹកស្មានថា, អ្នក នឹងបានថ្កើងឡើង ដល់ស្ថានសួគ៌ ឡើយ, អ្នក
នឹងធ្លាក់ទៅ ស្ថាននរកវិញ។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅសិស្សទៀត ថា៖ «អ្នកណា ស្ដាប់អ្នករាល់គ្នា ក៏ដូចជា ស្ដាប់ខ្ញុំដែរ។
អ្នកណា បដិសេធ មិនទទួល អ្នករាល់គ្នា ក៏ដូចជា បដិសេធ
មិនទទួលខ្ញុំដែរ, ហើយ អ្នកណា មិនទទួលខ្ញុំ
ក៏ដូចជា មិនទទួលព្រះអង្គ ដែលចាត់ខ្ញុំ ឲ្យមក នោះដែរ។»
ពួកសិស្ស វិលត្រឡប់ មកវិញ
ព្រះអង្គ មានព្រះបន្ទូល ទៅគេ ថា៖ «ខ្ញុំ ឃើញមារសាតាំង ធ្លាក់ចុះ
ពីលើមេឃមក ដូចផ្លេកបន្ទោរ។ ខ្ញុំ បានឲ្យ អ្នករាល់គ្នា
មានអំណាច ដើរជាន់ពស់ និងខ្យាដំរី, ព្រមទាំង
បង្ក្រាប ឫទ្ធិអំណាច គ្រប់យ៉ាង របស់ មារសត្រូវ ផង។ គ្មានអ្វី អាចធ្វើទុក្ខ អ្នករាល់គ្នា បានឡើយ។ ប៉ុន្តែ ទោះជា យ៉ាងណា ក៏ដោយ, កុំ ត្រេកអរ
នឹងឃើញ វិញ្ញាណអាក្រក់ ចុះចូល អ្នករាល់គ្នា, គឺ ត្រូវ
ត្រេកអរ ដោយអ្នករាល់គ្នា មានឈ្មោះ កត់ទុក នៅស្ថាន បរមសុខវិញ។»
ព្រះយេស៊ូ មានព្រះហឫទ័យ រីករាយ
ខណៈនោះ ព្រះវិញ្ញាណ បានធ្វើ ឲ្យព្រះយេស៊ូ
មានព្រះហឫទ័យ រីករាយ យ៉ាងខ្លាំង។ ព្រះអង្គ មានព្រះបន្ទូល ថា៖ «បពិត្រ ព្រះបិតា ជាអម្ចាស់ នៃស្ថាន បរមសុខ និងជាអម្ចាស់
នៃផែនដី, ទូលបង្គំ សូម សរសើរ តម្កើងព្រះអង្គ, ព្រោះ ទ្រង់ បានសំដែង ការទាំងនេះ ឲ្យមនុស្ស តូចតាចយល់, តែ ទ្រង់ លាក់ មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹង យល់ទេ។
មែនហើយ, ព្រះអង្គ សព្វព្រះហឫទ័យ សំរេចដូច្នេះ។
ព្រះបិតា របស់ខ្ញុំ បានប្រគល់ អ្វីៗ ទាំងអស់ មកខ្ញុំ។
គ្មាននរណា ស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា, ហើយ ក៏គ្មាននរណា ស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និងអ្នក ដែលព្រះបុត្រា
សព្វព្រះហឫទ័យ សំដែង ឲ្យស្គាល់ នោះដែរ។»
បន្ទាប់មក ព្រះយេស៊ូ បែរ ទៅរកសិស្ស, ហើយ មានព្រះបន្ទូល ដាច់ឡែក ពីគេ ថា៖ «អ្នករាល់គ្នា មានសុភមង្គល ហើយ, ព្រោះ អ្នករាល់គ្នា បានឃើញ ហេតុការណ៍ ទាំងអស់នេះ។ ខ្ញុំ សូម បញ្ជាក់ប្រាប់ អ្នករាល់គ្នា ថា, មានព្យាការី
និងស្ដេច ជាច្រើន ចង់ឃើញ ហេតុការណ៍ ដែលអ្នករាល់គ្នា ឃើញនេះដែរ, តែ មិនបានឃើញ; ហើយ គេ ចង់ឮ សេចក្ដី
ដែលអ្នករាល់គ្នា បានឮ នេះដែរ, តែ មិនបានឮសោះ។»
ពាក្យប្រស្នា អំពី អ្នកស្រុក សាម៉ារី ម្នាក់
មានចិត្តសប្បុរស
ពេលនោះ មានបណ្ឌិត ខាងវិន័យម្នាក់ ក្រោកឈរ
ទូលសួរ ព្រះយេស៊ូ, ក្នុងគោលបំណង ចង់ចាប់
កំហុស ព្រះអង្គ, ថា៖ «លោកគ្រូ,
តើ ខ្ញុំ ត្រូវ ធ្វើអ្វីខ្លះ ដើម្បី ឲ្យបានទទួល ជីវិត អស់កល្ប
ជានិច្ច?»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់ ថា៖ «តើ ក្នុងក្រឹត្យវិន័យ មានចែងអ្វីខ្លះ?
ពេលលោក អាន, តើ លោក យល់យ៉ាងណា?»
គាត់ ទូលឆ្លើយ ទៅព្រះយេស៊ូ ថា៖ «ត្រូវ ស្រឡាញ់ ព្រះអម្ចាស់ ជាព្រះ របស់អ្នក ឲ្យអស់
ពីចិត្តគំនិត, អស់ ពីស្មារតី, អស់
ពីកម្លាំង, និងអស់ ពីប្រាជ្ញា, ហើយ
ត្រូវ ស្រឡាញ់ បងប្អូន ឯទៀតៗ ឲ្យបានដូច ស្រឡាញ់ ខ្លួនឯងដែរ។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់ ថា៖ «លោក ឆ្លើយត្រឹមត្រូវ ល្អណាស់, សូម ធ្វើ ដូច្នេះទៅ, នោះ លោក នឹងមានជីវិត
អស់កល្ប ជាមិនខាន។»
ប៉ុន្តែ អាចារ្យនោះ ចង់បង្ហាញ ថា, សំណួរ របស់គាត់ ជាសំណួរ ត្រឹមត្រូវ, គាត់ ក៏សួរ ព្រះយេស៊ូ ទៀតថា៖ «តើ នរណា
ជាបងប្អូន របស់ខ្ញុំ?»
ព្រះយេស៊ូ មានព្រះបន្ទូល ថា៖ «មានបុរសម្នាក់ ធ្វើដំណើរ ចុះ
ពីក្រុង យេរូសាឡឹម ឆ្ពោះទៅក្រុង យេរីខូ។ គាត់ ធ្លាក់ទៅក្នុង
កណ្ដាប់ដៃ របស់ ពួកចោរ។ គេ ប្លន់គាត់, ថែមទាំង វាយដំគាត់ ឲ្យរបួស ជាទម្ងន់, រួច នាំគ្នា
រត់បាត់អស់ទៅ, ទុកគាត់ចោល នៅស្ដូកស្ដឹង, បាត់ស្មារតី មិនដឹងខ្លួន។ ពេលនោះ
មានបូជាចារ្យ មួយរូប ធ្វើដំណើរ ចុះតាមផ្លូវនោះ។ គាត់ ឃើញបុរសនោះ ក៏ដើរ វាង ហួសទៅ។
មានម្នាក់ ពីក្រុមលេវី ដើរមកដល់ កន្លែងនោះដែរ។ គាត់ ឃើញបុរសនោះ ក៏ដើរ វាង ហួសទៅ។ គាប់ជួន ជាមានអ្នកស្រុក សាម៉ារី ម្នាក់ ធ្វើដំណើរ
មកតាមផ្លូវ នោះដែរ។ គាត់ ឃើញបុរសនោះ, គាត់ មានចិត្ត អាណិតអាសូរ ពន់ពេកណាស់។ គាត់ ចូលទៅជិត អ្នករបួស, យកប្រេង និងស្រា
ចាក់ពីលើ មុខរបួស, រុំ របួសឲ្យ, រួច គាត់ លើកអ្នករបួស ដាក់លើជំនិះ របស់គាត់, នាំទៅផ្ទះ សំណាក់, ហើយ ថែទាំ
អ្នករបួសនោះ។ ស្អែកឡើង គាត់ យកប្រាក់ ប្រគល់ ឲ្យម្ចាស់ផ្ទះ
សំណាក់, ទាំងផ្ដាំ ថា, “សូម ថែទាំ
បុរសនេះផង។ ប្រសិនបើ អ្នក ចំណាយ
លើសពីប្រាក់នេះ, ពេលខ្ញុំ ត្រឡប់ មកវិញ, ខ្ញុំ នឹងជូនបង្គ្រប់។” ក្នុងចំណោម
មនុស្ស ទាំងបីនាក់, តើ លោក យល់ថា, អ្នកណា ចាត់ទុកខ្លួន ជាបងប្អូន នឹងបុរស ដែលធ្លាក់ ទៅក្នុង កណ្ដាប់ដៃ
របស់ ពួកចោរប្លន់នោះ?»
អាចារ្យ ឆ្លើយថា៖ «គឺ អ្នក ដែលមានចិត្ត មេត្តាករុណា ចំពោះគាត់។»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគាត់ ថា៖ «សូម លោក អញ្ជើញ ទៅចុះ, ហើយ ប្រព្រឹត្ត ឲ្យបាន ដូចអ្នកនោះ ទៅ។»
ព្រះយេស៊ូ គង់នៅផ្ទះ ម៉ាថា និងម៉ារី
កាលព្រះយេស៊ូ ធ្វើដំណើរ ជាមួយ ពួកសិស្ស, ព្រះអង្គ យាងចូល ក្នុងភូមិមួយ។ មានស្ត្រីម្នាក់ ឈ្មោះ ម៉ាថា បានទទួល ព្រះអង្គ ឲ្យស្នាក់
ក្នុងផ្ទះនាង។ នាង មានប្អូនស្រីម្នាក់ ឈ្មោះ ម៉ារី
អង្គុយនៅទៀប ព្រះបាទា ព្រះអម្ចាស់, ស្ដាប់ព្រះបន្ទូល
របស់ ព្រះអង្គ។ រីឯ ម៉ាថាវិញ, នាង មានកិច្ចការ រវល់ ជាច្រើន ដើម្បី បំរើព្រះអង្គ។
នាង ចូលមកទូល ថា៖ «បពិត្រ ព្រះអម្ចាស់, ប្អូនខ្ញុំម្ចាស់ ទុកឲ្យខ្ញុំម្ចាស់ បំរើព្រះអង្គ តែ ម្នាក់ឯង។ តើ ព្រះអង្គ មិនអើពើ ទេឬ? សូម ទ្រង់
ប្រាប់ឲ្យនាង មកជួយ ខ្ញុំម្ចាស់ផង។»
No comments:
Post a Comment