ព្រះយេស៊ូ ទូន្មានសិស្ស កុំឲ្យ ភ័យបារម្ភ
ខណៈនោះ មានមហាជន រាប់ម៉ឺននាក់, ជួបជុំគ្នា ណែនណាន់ តាន់តាប់, ស្ទើរតែ ដើរជាន់គ្នា។ មុនដំបូង,
ព្រះយេស៊ូ មានព្រះបន្ទូល ទៅសិស្ស ថា៖ «ចូរ អ្នករាល់គ្នា ប្រយ័ត្ន នឹងមេម្សៅ
របស់ ពួកខាង គណៈផារីស៊ី, គឺ ពុតត្បុត របស់គេ។
ការលាក់កំបាំង ទាំងអស់ នឹងត្រូវ លាតត្រដាង ឲ្យគេឃើញ,
ហើយ អាថ៌កំបាំង ទាំងប៉ុន្មាន ក៏នឹងត្រូវ បើក ឲ្យគេ ដឹងដែរ។
ហេតុនេះហើយ បានជា អ្វីៗ ដែលអ្នករាល់គ្នា និយាយ ក្នុងទីងងឹត
មុខជាគេឮ នៅក្នុងពន្លឺថ្ងៃ, ហើយ អ្វីៗ
ដែលអ្នករាល់គ្នា ខ្សឹបដាក់ត្រចៀក នរណាម្នាក់ នៅក្នុងបន្ទប់
មុខជាត្រូវ អ្នកដទៃ យកទៅ ប្រកាស យ៉ាងខ្លាំង នៅលើ ដំបូលផ្ទះ មិនខាន។
«ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា
ជាមិត្តសម្លាញ់ របស់ខ្ញុំ ថា, ចូរ កុំខ្លាច អស់អ្នក
ដែលសម្លាប់ បានត្រឹមតែ រូបកាយ, ហើយ មិនអាច ធ្វើអ្វី
ដល់អ្នករាល់គ្នា ថែមទៀត នោះឡើយ។ ខ្ញុំ សូមប្រាប់
ឲ្យដឹង ថា, អ្នករាល់គ្នា ត្រូវ ខ្លាចនរណា, គឺ ត្រូវ ខ្លាច ព្រះជាម្ចាស់, ដ្បិត ព្រះអង្គ
មានអំណាច ផ្ដាច់ជីវិត, ហើយ បោះទៅក្នុង ភ្លើងនរក
ថែមទៀតផង។ មែន! ខ្ញុំ
សូមប្រាប់ អ្នករាល់គ្នា ថា, គឺ ព្រះអង្គ នេះហើយ
ដែលអ្នករាល់គ្នា ត្រូវ ខ្លាច។ ធម្មតា គេ
លក់ចាបប្រាំ ថ្លៃពីរសេន; ទោះបី ថោក យ៉ាងនេះ ក៏ដោយ
ក៏ព្រះជាម្ចាស់ ឥតភ្លេចចាប ណាមួយ សោះឡើយ។ សូម្បីតែ
សក់ នៅលើក្បាល របស់ អ្នករាល់គ្នា ក៏ព្រះអង្គ រាប់អស់ដែរ។ ដូច្នេះ កុំខ្លាច អ្វីឡើយ, ព្រោះ អ្នករាល់គ្នា
មានតម្លៃ លើសចាប ជាច្រើន ទៅទៀត។
«ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា
ថា, អ្នកណា ទទួលស្គាល់ខ្ញុំ នៅចំពោះ មុខមនុស្សលោក,
បុត្រមនុស្ស នឹងទទួលស្គាល់ អ្នកនោះ នៅចំពោះ មុខពួក ទេវតា
របស់ ព្រះជាម្ចាស់ដែរ។ រីឯ អ្នកណា បដិសេធ មិនទទួល
ស្គាល់ខ្ញុំ នៅចំពោះមុខ មនុស្សលោក, បុត្រមនុស្ស
ក៏នឹងបដិសេធ មិនទទួលស្គាល់ អ្នកនោះ នៅចំពោះ មុខពួក ទេវតា របស់ ព្រះជាម្ចាស់ដែរ។
អ្នកណា ពោលពាក្យ ទាស់ នឹងបុត្រមនុស្ស, ព្រះជាម្ចាស់ នឹងលើកលែង ទោស ឲ្យបាន; ប៉ុន្តែ
អ្នកណា ពោលពាក្យ ទាស់ នឹងព្រះវិញ្ញាណ ដ៏វិសុទ្ធ, ព្រះអង្គ
មិនលើកលែង ទោស ឲ្យឡើយ។
«កាលណា គេ បញ្ជូន អ្នករាល់គ្នា
ទៅវិនិច្ឆ័យទោស ក្នុងសាលាប្រជុំ ឬនៅមុខ ចៅក្រម និងអ្នកកាន់អំណាច
មិនត្រូវ ភ័យបារម្ភ អំពី របៀប ដែលអ្នករាល់គ្នា ត្រូវ ឆ្លើយ ការពារខ្លួន
ឬសេចក្ដី ដែលអ្នករាល់គ្នា ត្រូវ និយាយ នោះឡើយ, ដ្បិត
ព្រះវិញ្ញាណ ដ៏វិសុទ្ធ នឹងបំភ្លឺ អ្នករាល់គ្នា ឲ្យដឹងសេចក្ដី ដែលត្រូវ និយាយ
នៅពេល នោះឯង។»
ប្រស្នា អំពី អ្នកមាន
ដ៏ឆោតល្ងង់ម្នាក់
ក្នុងចំណោម បណ្ដាជន
មានបុរសម្នាក់ ទូលព្រះយេស៊ូ ថា៖
«លោកគ្រូ, សូម លោក ប្រាប់បងខ្ញុំ ឲ្យយក កេរមត៌ក
មកចែកខ្ញុំផង។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅ បុរសនោះ
ថា៖ «តើ នរណា
បានតែងតាំងខ្ញុំ ឲ្យធ្វើ ជាចៅក្រម ចែកទ្រព្យ សម្បត្តិ របស់ អ្នករាល់គ្នា?»
បន្ទាប់មក ព្រះអង្គ មានព្រះបន្ទូល
ទៅបណ្ដាជន ថា៖ «ចូរ ប្រយ័ត្ន!
កុំ លោភលន់, ចង់បាន ទ្រព្យសម្បត្តិ ឲ្យសោះ។
ទោះបី មនុស្ស មានសម្បត្តិ បរិបូណ៌ យ៉ាងណា ក៏ដោយ
ក៏ជីវិតគេ មិនអាស្រ័យ នៅលើ ទ្រព្យសម្បត្តិ ឡើយ។»
ព្រះអង្គ មានព្រះបន្ទូល
ជាពាក្យប្រស្នា ទៅគេ ថា៖ «មានបុរសម្នាក់ ជាសេដ្ឋី។ ដីធ្លី របស់គាត់
បានផ្ដល់ ភោគផល យ៉ាងបរិបូណ៌។ គាត់ រិះគិត ក្នុងចិត្ត
ថា, “ខ្ញុំ គ្មានកន្លែង ដាក់ភោគផល ទាំងអស់
របស់ខ្ញុំទេ។ តើ ខ្ញុំ ត្រូវ ធ្វើ ដូចម្ដេច?”
គាត់ គិតទៀត ថា, “ខ្ញុំ ត្រូវតែ ធ្វើ
យ៉ាងនេះ, គឺ រុះជង្រុក ទាំងប៉ុន្មាន របស់ ខ្ញុំចោល,
ហើយ សង់ជង្រុក ឲ្យធំៗជាង, រួច ខ្ញុំ ប្រមូលស្រូវ,
ព្រមទាំង ភោគផល ទាំងអស់ មកដាក់ ក្នុងជង្រុក ថ្មីនោះ។
បន្ទាប់មក, ខ្ញុំ នឹងនិយាយ ប្រាប់ខ្លួនខ្ញុំ
ថា, ឱខ្ញុំ អើយ, មានសម្បត្តិ យ៉ាងច្រើន
បរិបូណ៌, បម្រុងទុក ចិញ្ចឹមជីវិត សម្រាប់ ច្រើនឆ្នាំ។
ខ្ញុំ ត្រូវ សំរាក, គិតតែ ស៊ីផឹក,
សប្បាយទៅ។”
«ប៉ុន្តែ ព្រះជាម្ចាស់
មានព្រះបន្ទូល ទៅកាន់ សេដ្ឋីនោះ ថា, “នែ៎, មនុស្ស ឆោតល្ងង់ អើយ, យប់នេះ យើង
នឹងផ្ដាច់ជីវិត អ្នកហើយ។ ដូច្នេះ
ទ្រព្យសម្បត្តិ ដែលអ្នក បានប្រមូលទុក សម្រាប់ ខ្លួនអ្នក នឹងបាន ទៅជារបស់
នរណាវិញ?”
«អ្នកណា ប្រមូល ទ្រព្យសម្បត្តិ
ទុក សម្រាប់ តែ ខ្លួនឯង, ហើយ គ្មាន សម្បត្តិសួគ៌ នៅក្នុងខ្លួន, អ្នកនោះ ប្រៀបបី ដូចជាសេដ្ឋី នោះដែរ។»
ត្រូវ ពឹងផ្អែក លើព្រះជាម្ចាស់ និងស្វែងរក
សម្បត្តិសួគ៌
ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់សិស្ស ថា៖ «ហេតុនេះហើយ បានជាខ្ញុំ សូមប្រាប់ អ្នករាល់គ្នា,
កុំ ឲ្យខ្វល់ខ្វាយ អំពី ម្ហូបអាហារ សម្រាប់ ចិញ្ចឹមជីវិត
ឬអំពី សម្លៀកបំពាក់ សម្រាប់ បិទបាំង រូបកាយ ឡើយ, ដ្បិត
ជីវិត មានតម្លៃ លើស ម្ហូបអាហារ, ហើយ រូបកាយ
មានតម្លៃ លើស សម្លៀកបំពាក់ ទៅទៀត។ ចូរ មើលក្អែក៖ វា មិនដែល សាបព្រោះ, មិនដែល ច្រូតកាត់, គ្មានឃ្លាំង, គ្មានជង្រុកសោះ, ប៉ុន្តែ ព្រះជាម្ចាស់ ចិញ្ចឹមវា។ រីឯ
អ្នករាល់គ្នាវិញ មានតម្លៃ លើស បក្សាបក្សី ច្រើនណាស់។ ក្នុងចំណោម អ្នករាល់គ្នា, ទោះបី
ខំខ្វល់ខ្វាយ យ៉ាងណា ក៏ដោយ, ក៏គ្មាននរណា
អាចនឹងបង្កើន អាយុ របស់ខ្លួន ឲ្យវែង បានឡើយ,
សូម្បីតែ បន្តិច ក៏មិនបានដែរ។ ដូច្នេះ បើ អ្នករាល់គ្នា
ពុំអាច សំរេចការ ដ៏តូចបំផុតនេះ បានផង, ចុះ ហេតុដូចម្ដេច
បានជាខ្វល់ខ្វាយ អំពី រឿង ផ្សេងៗទៀត?
«ចូរ គិតមើល, ផ្កា ដុះឡើង យ៉ាងណា។ វា មិនដែល នឿយហត់
នឹងធ្វើការ ឬត្បាញរវៃ ឡើយ។ ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា
ថា, សូម្បីតែ ព្រះបាទ សាឡូម៉ូន, កាលពីជំនាន់
ដែលទ្រង់ មានសិរីរុងរឿង ដ៏ប្រសើរ បំផុតនោះ,
ក៏ទ្រង់ គ្មានព្រះភូសា ល្អ ស្មើ នឹងផ្កា មួយទង នេះផង។ មនុស្ស មានជំនឿតិច អើយ! ប្រសិនបើ
ព្រះជាម្ចាស់ ផ្ដល់សំរស់ ឲ្យផ្កា, ដែលរីក នៅតាមវាល
ថ្ងៃនេះ ហើយ ស្អែក ត្រូវ គេ ដុតចោល យ៉ាងហ្នឹង ទៅហើយ, តើ ព្រះអង្គ នឹងទំនុកបម្រុង អ្នករាល់គ្នា លើសនេះ យ៉ាងណា ទៅទៀត?
ដូច្នេះ, ចូរ អ្នករាល់គ្នា កុំ គិតតែ ពីស្វែងរក
គ្រឿងបរិភោគ នោះឡើយ, ដ្បិត មានតែ សាសន៍ដទៃ ប៉ុណ្ណោះ
ដែលខំ ស្វះស្វែងរក របស់ ទាំងនោះ។ រីឯ
អ្នករាល់គ្នា វិញ, ព្រះបិតា របស់ អ្នករាល់គ្នា
ទ្រង់ ជ្រាប នូវអ្វីៗ ដែលអ្នករាល់គ្នា ត្រូវការ។ ចូរ ខំស្វែងរក ព្រះរាជ្យ របស់ ព្រះជាម្ចាស់វិញ, ទើបព្រះអង្គ ប្រទានរបស់ ទាំងនោះ មកអ្នករាល់គ្នា ថែមទៀតផង។
«កុំ ខ្លាចអី,
ក្រុមដ៏តូច របស់ខ្ញុំ អើយ! ព្រះបិតា
របស់ អ្នករាល់គ្នា សព្វព្រះហឫទ័យ ប្រទាន ព្រះរាជ្យ មកឲ្យ អ្នករាល់គ្នាហើយ។ ចូរ លក់ទ្រព្យសម្បត្តិ របស់ អ្នករាល់គ្នា, យកប្រាក់
ចែកជាទាន ដល់ជនក្រីក្រចុះ។ ចូរ ប្រមូល
ទ្រព្យ ដែលមិនចេះពុក, ជាសម្បត្តិ ដែលមិនចេះ រលាយ, ទុក សម្រាប់ខ្លួន នៅស្ថាន បរមសុខ, ជាស្ថាន
ដែលគ្មាន ចោរប្លន់ ឬកណ្ដៀរស៊ី ឡើយ។ ទ្រព្យសម្បត្តិ របស់ អ្នករាល់គ្នា នៅកន្លែងណា, ចិត្ត របស់ អ្នករាល់គ្នា ក៏នៅកន្លែង នោះដែរ។
ការប្រុងប្រៀបខ្លួន
«ចូរ ប្រុងប្រៀបខ្លួន,
ហើយ ទុកឲ្យចង្កៀង របស់ អ្នករាល់គ្នា នៅឆេះ។ ចូរ ប្រព្រឹត្ត ឲ្យបាន ដូចពួក អ្នកបំរើ
ដែលរង់ចាំម្ចាស់ វិលត្រឡប់មក ពីជប់លៀងវិញ, គឺ នៅពេល
មកដល់ លោក គោះទ្វារ, អ្នកបំរើ ទៅបើក ជូនភ្លាម។ ពេលម្ចាស់ ត្រឡប់ មកដល់, ឃើញអ្នក បំរើណា
នៅរង់ចាំលោក, អ្នកបំរើនោះ មានសុភមង្គល ហើយ។ ខ្ញុំ សូមប្រាប់ ឲ្យអ្នករាល់គ្នា ដឹងច្បាស់ ថា, លោក នឹងឲ្យអ្នកបំរើ អង្គុយ បរិភោគ, ហើយ
លោក រៀបចំខ្លួន បំរើគេវិញ។ បើ លោក វិលមកវិញ
នៅពាក់កណ្ដាល អធ្រាត្រ ឬជិតភ្លឺ, ហើយ ឃើញអ្នកបំរើ ទាំងនោះ
នៅរង់ចាំ ដូច្នេះ, ពួកគេ ប្រាកដ ជាមាន សុភមង្គល។ អ្នករាល់គ្នា ដឹងហើយ ថា, បើ ម្ចាស់ផ្ទះ
ដឹងចោរចូល មកប្លន់ថ្មើរណា, គាត់ នឹងមិនបណ្ដោយ ឲ្យគេ
ចូលមក ក្នុងផ្ទះគាត់ បានឡើយ។ រីឯ
អ្នករាល់គ្នាវិញ, ចូរ ត្រៀមខ្លួន ជានិច្ច, ដ្បិត បុត្រមនុស្ស នឹងមកដល់ នៅវេលា ដែលអ្នករាល់គ្នា
ពុំបានគិត។»
ប្រស្នា អំពី អ្នកបំរើ ស្មោះត្រង់ និងមិន
ស្មោះត្រង់
ពេត្រុស ទូលសួរ ព្រះយេស៊ូ ថា៖ «បពិត្រ ព្រះអម្ចាស់, តើ ព្រះអង្គ
មានព្រះបន្ទូល ជាពាក្យ ប្រស្នានេះ សម្រាប់ ប្រៀនប្រដៅ យើងខ្ញុំ តែ ប៉ុណ្ណោះ, ឬមួយ សម្រាប់ ប្រៀនប្រដៅ មនុស្ស គ្រប់ៗរូប ដែរ?»
ព្រះអម្ចាស់ មានព្រះបន្ទូល តបថា៖ «បើ អ្នកបំរើណា មានចិត្ត ស្មោះត្រង់, ហើយ ប៉ិនប្រសប់, ម្ចាស់
មុខជាផ្ទុកផ្ដាក់ ឲ្យគាត់ មើលខុសត្រូវ លើអ្នកបំរើ ឯទៀតៗ
ក្នុងការចែក ម្ហូបអាហារ ឲ្យគេ តាមពេលកំណត់ ជាមិនខាន។ ពេលម្ចាស់ ត្រឡប់ មកដល់ផ្ទះវិញ,
ឃើញអ្នកបំរើ កំពុងបំពេញ កិច្ចការ របស់ខ្លួន ដូច្នេះ, អ្នកបំរើនោះ ប្រាកដជាមាន សុភមង្គល។
ខ្ញុំ សូមប្រាប់ ឲ្យអ្នករាល់គ្នា ដឹងច្បាស់ ថា, ម្ចាស់
មុខជាផ្ទុកផ្ដាក់ ឲ្យគាត់ មើលខុសត្រូវ លើទ្រព្យ សម្បត្តិ ទាំងប៉ុន្មាន
របស់លោក ថែមទៀតផង។ ផ្ទុយទៅវិញ, ប្រសិនបើ អ្នកបំរើ នឹកក្នុងចិត្ត ថា, “ម្ចាស់អញ ក្រមកដល់ណាស់,” គាត់
ក៏វាយអ្នកបំរើ ទាំងប្រុស ទាំងស្រីឯ ទៀត, ហើយ
ស៊ីផឹក, ស្រវឹង។ ពេលម្ចាស់ វិលត្រឡប់ មកដល់ផ្ទះវិញ នៅថ្ងៃ ដែលអ្នក បំរើនោះ
មិនបានរង់ចាំ ឬនៅពេល ដែលគាត់ មិនដឹង, លោក
នឹងធ្វើទោសគាត់ ជាទម្ងន់, ហើយ ឲ្យគាត់ ទទួលទោស រួមជាមួយ
ពួកអ្នក មិនជឿដែរ។
«អ្នកបំរើណា
ស្គាល់ចិត្តម្ចាស់ តែ មិនបាន ត្រៀមខ្លួន, ហើយ មិនធ្វើតាម
ចិត្តលោក, អ្នកបំរើនោះ នឹងត្រូវរំពាត់ យ៉ាងច្រើន។ ផ្ទុយទៅវិញ, អ្នកបំរើណា មិនស្គាល់ ចិត្តម្ចាស់
របស់ខ្លួន, ហើយ ប្រព្រឹត្ត ខុសឆ្គង សម នឹងទទួលទោស, អ្នកបំរើនោះ នឹងត្រូវរំពាត់ តែបន្តិចទេ។ បើ គេ ឲ្យអ្វីច្រើន ទៅអ្នកណា, គេ នឹងទារ
ពីអ្នកនោះវិញ ច្រើនដែរ។ បើ គេ ផ្ទុកផ្ដាក់ កិច្ចការច្រើន
ដល់អ្នកណា, គេ នឹងទារ ពីអ្នកនោះវិញ រឹងរឹត តែ ច្រើន
ថែមទៀត។
ការបាក់បែកគ្នា ព្រោះជំនឿ
«ខ្ញុំ មក ដើម្បី
នាំភ្លើង មកផែនដី។ ប្រសិនបើ ភ្លើងនោះ ឆេះ,
ខ្ញុំ ស្ងប់ចិត្តហើយ។ ខ្ញុំ
ត្រូវ ទទួលពិធី ជ្រមុជម្យ៉ាង។ ខ្ញុំ តានតឹង ក្នុងចិត្ត
ក្រៃលែង, ចង់តែ ឲ្យពិធីនោះ បានសំរេច ឆាប់ៗ។ កុំ នឹកស្មាន ថា, ខ្ញុំ មក ដើម្បី ផ្ដល់សន្តិភាព
ឲ្យផែនដី នេះឡើយ, គឺ ខ្ញុំ បាននាំ ការបាក់បែក
មកទេតើ។ ចាប់ពីពេលនេះ តទៅ, ឧបមាថា, ក្នុងផ្ទះមួយ មានគ្នាប្រាំនាក់, អ្នកទាំងប្រាំ នឹងត្រូវ បាក់បែកគ្នា, គឺ បីនាក់
បែកចេញពី ពីរនាក់, ពីរនាក់ បែកចេញពី បីនាក់។ ឪពុក នឹងបែកចេញពី កូនប្រុស, កូនប្រុស
បែកចេញ ពីឪពុក, ម្ដាយ បែកចេញ ពីកូនស្រី, កូនស្រី បែកចេញ ពីម្ដាយ, ម្ដាយក្មេក
បែកចេញ ពីកូនប្រសាស្រី, កូនប្រសាស្រី បែកចេញ
ពីម្ដាយក្មេក។»
ត្រូវ យល់ហេតុការណ៍ ផ្សេងៗ
ព្រះយេស៊ូ មានព្រះបន្ទូល ទៅកាន់ មហាជន ទៀតថា៖
«កាលណា
អ្នករាល់គ្នា ឃើញពពក រសាត់ ពីទិស ខាងលិចមក, អ្នករាល់គ្នា
ពោលភ្លាម ថា, “ជិតភ្លៀងហើយ, ហើយ
ក៏ភ្លៀងមែន។” កាលណា មានខ្យល់បក់ ពីទិស ខាងត្បូង,
អ្នករាល់គ្នា ថា, “មុខជាក្ដៅហើយ,”
ហើយ ក៏ក្ដៅមែន។ មនុស្ស មានពុត អើយ! អ្នករាល់គ្នា ចេះយល់ ហេតុការណ៍
ផ្សេងៗ នៅលើ ផែនដី និងនៅលើ មេឃបាន, ចុះ ហេតុដូចម្ដេច
បានជាពុំយល់ ហេតុការណ៍ នាសម័យ បច្ចុប្បន្ន នេះផង?
ត្រូវ សំរុះសំរួល រឿងរ៉ាវ មុនថ្ងៃ ព្រះជាម្ចាស់
វិនិច្ឆ័យទោស
«ហេតុអ្វី
បានជាអ្នករាល់គ្នា មិនពិចារណា ដោយខ្លួនឯង នូវអំពើសុចរិត ដែលអ្នករាល់គ្នា
ត្រូវ ប្រព្រឹត្ត? ប្រសិនបើ អ្នក ធ្វើដំណើរ
ទៅតុលាការ ជាមួយ គូវិវាទ, នៅតាមផ្លូវ អ្នកត្រូវ ខំសំរុះសំរួល
ជាមួយ អ្នកនោះ ឲ្យហើយទៅ, ក្រែងលោ គេ បញ្ជូនអ្នក ទៅដល់ចៅក្រម,
ចៅក្រម បញ្ជូនអ្នក ទៅនគរបាល, ហើយ នគរបាល
យកអ្នក ទៅដាក់គុក។ ខ្ញុំ សូម ប្រាប់អ្នក ថា,
ដរាបណា អ្នកមិនបាន បង់ប្រាក់ពិន័យ គ្រប់ចំនួន ឥតខ្វះ
មួយសេន ទេនោះ, អ្នក នឹងមិនរួចខ្លួន ឡើយ។»
No comments:
Post a Comment