ការឃុបឃិត
ចាប់ ព្រះយេស៊ូ
ពិធីបុណ្យ នំបុ័ងឥតមេ, ដែលហៅ ថា បុណ្យចម្លងនោះ, កាន់តែ ជិតដល់ហើយ។
ពួកនាយក បូជាចារ្យ និងពួកអាចារ្យ រិះរក មធ្យោបាយ ធ្វើគុត ព្រះយេស៊ូ,
ដ្បិត គេ ខ្លាចប្រជាជន។ ពេលនោះ
មារសាតាំង បានចូល យូដាស, ហៅ អ៊ីស្ការីយ៉ុត, ជាសិស្សម្នាក់ ក្នុងក្រុម ទាំងដប់ពីរ រូប។ យូដាស បានទៅ ពិគ្រោះ ជាមួយ ពួកនាយក បូជាចារ្យ និងមេក្រុម រក្សាព្រះវិហារ
អំពី ឧបាយកល ដែលត្រូវ បញ្ជូនព្រះអង្គ ទៅក្នុង កណ្ដាប់ដៃ របស់ ពួកគេ។
លោក ទាំងនោះ សប្បាយចិត្តណាស់, ហើយ
ព្រមព្រៀងគ្នា សន្យាថា នឹងឲ្យប្រាក់គាត់។ យូដាស
យល់ព្រម, ហើយ រកឱកាសល្អ ដើម្បី នាំគេ ទៅចាប់ ព្រះយេស៊ូ,
មិនឲ្យបណ្ដាជន ដឹងឡើយ។
ព្រះយេស៊ូ
ឲ្យគេ រៀបចំធ្វើ បុណ្យចម្លង
លុះ ដល់ថ្ងៃបុណ្យ នំបុ័ងឥតមេ
ជាថ្ងៃ ដែលគេ ត្រូវ សម្លាប់កូនចៀម ធ្វើយញ្ញបូជា សម្រាប់ បុណ្យចម្លង, ព្រះយេស៊ូ បានចាត់ លោក ពេត្រុស និងលោក យ៉ូហាន ឲ្យទៅមុន, ដោយមាន ព្រះបន្ទូល ថា៖ «ចូរ ទៅរៀបចំ ពិធីជប់លៀង សម្រាប់ យើង នៅក្នុងពេល បុណ្យចម្លង។»
អ្នកទាំងពីរ ទូលសួរ ព្រះអង្គ
ថា៖ «តើ ព្រះគ្រូ ចង់ឲ្យយើងខ្ញុំ រៀបចំ ជប់លៀង នៅកន្លែងណា?»
ព្រះយេស៊ូ
មានព្រះបន្ទូល តបថា៖ «ពេលចូល ទៅដល់ ក្នុងទីក្រុង, អ្នក នឹងជួប បុរសម្នាក់ លីក្អមទឹក។ ចូរ
ដើរតាមគាត់ រហូតដល់ផ្ទះ ដែលគាត់ចូល, ហើយ និយាយ នឹងម្ចាស់ផ្ទះ
ថា, “លោកគ្រូ ចាត់យើង ឲ្យមកសួរអ្នក ថា, បន្ទប់ ដែលលោក នឹងជប់លៀង ជាមួយសិស្ស ក្នុងពេលបុណ្យចម្លង
នៅឯណា?” ម្ចាស់ផ្ទះ នឹងបង្ហាញ បន្ទប់មួយ
យ៉ាងធំ នៅជាន់ ខាងលើ ដែលរៀបចំ ជាស្រេច។ ចូរ រៀបចំ ម្ហូបអាហារ សម្រាប់ បុណ្យចម្លង នៅក្នុងបន្ទប់
នោះចុះ។»
អ្នកទាំងពីរ ក៏ចេញទៅ, ហើយ បានឃើញ ដូចព្រះយេស៊ូ មានព្រះបន្ទូល ប្រាប់មែន។ គេ រៀបចំ ម្ហូបអាហារ សម្រាប់ បុណ្យចម្លង។
ពិធី
ជប់លៀង របស់ ព្រះអម្ចាស់
លុះ ដល់ពេល កំណត់ហើយ, ព្រះយេស៊ូ ក៏រួមតុ ជាមួយ ក្រុមសាវ័ក។ ព្រះអង្គ មានព្រះបន្ទូល ថា៖ «មុនពេលខ្ញុំ រងទុក្ខលំបាក, ខ្ញុំ ចង់បរិភោគ
ម្ហូបអាហារ ក្នុងឱកាស បុណ្យចម្លងនេះ ជាមួយ អ្នករាល់គ្នា ណាស់។
ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា ថា, ខ្ញុំ
នឹងមិនបរិភោគ ម្ហូបអាហារ បុណ្យចម្លងនេះ ទៀតទេ លុះត្រាតែ ពិធីបុណ្យនេះ
បានសំរេច សព្វគ្រប់ នៅក្នុង ព្រះរាជ្យ ព្រះជាម្ចាស់។»
ព្រះអង្គ យកពែងមួយ មកកាន់, ហើយ អរព្រះគុណ ព្រះជាម្ចាស់។
រួច ព្រះអង្គ មានព្រះបន្ទូល ថា៖ «ចូរ យកទៅ ចែកគ្នា ពិសាចុះ។ ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា ថា, ចាប់ ពីពេលនេះ តទៅ, ខ្ញុំ មិនទទួលទាន ស្រាទំពាំងបាយជូរ
ទៀតឡើយ, លុះត្រាតែ ព្រះរាជ្យ ព្រះជាម្ចាស់ មកដល់។»
បន្ទាប់មក ព្រះអង្គ យកនំបុ័ង
មកកាន់, អរព្រះគុណ ព្រះជាម្ចាស់, រួច ព្រះអង្គ
កាច់ប្រទាន ឲ្យគេ, ទាំងមាន ព្រះបន្ទូល ថា៖ «នេះ ជារូបកាយខ្ញុំ ដែលត្រូវ បូជា សម្រាប់
អ្នករាល់គ្នា; ចូរ ធ្វើដូច្នេះ, ដើម្បី
នឹករឭក ដល់ខ្ញុំ។»
លុះ ជប់លៀង រួចហើយ, ព្រះអង្គ ធ្វើតាម បែបដដែល;
ទ្រង់ យកពែង មកកាន់, ទាំងមាន ព្រះបន្ទូល
ថា៖ «នេះ ជាពែង នៃសន្ធិសញ្ញាថ្មី, ចងឡើង ដោយសារ លោហិតខ្ញុំ ដែលត្រូវ បង្ហូរ
សម្រាប់ អ្នករាល់គ្នា។ ប៉ុន្តែ តោងដឹង ថា,
អ្នក ដែល នឹងបញ្ជូនខ្ញុំ ក៏នៅរួមតុ ជាមួយខ្ញុំដែរ។
បុត្រមនុស្ស ត្រូវតែ ស្លាប់ តាមព្រះជាម្ចាស់ បានកំណត់ ទុកមក,
តែ អ្នក ដែលបញ្ជូន បុត្រមនុស្ស មុខជាត្រូវ វេទនា ពុំខាន។»
ពេលនោះ ពួកសិស្ស សួរគ្នា ទៅវិញ ទៅមក, ចង់ដឹង ថា, ក្នុងចំណោម ពួកគេ, តើ នរណា មានបំណង ប្រព្រឹត្ត ដូច្នេះ។
អ្នកធំ
ត្រូវ បំរើ អ្នកតូច
ខណៈនោះ ពួកសាវ័ក ជជែក ទាស់ទែងគ្នា
ចង់ដឹង ថា, ក្នុងចំណោម ពួកគេ នរណា មានឋានៈ ធំជាងគេ។
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគេ ថា៖ «ស្ដេច ទាំងឡាយ តែងតែ ត្រួតត្រា លើ ប្រជារាស្ត្រ,
ហើយ អ្នកកាន់ អំណាច តែង ឲ្យគេ ហៅខ្លួន ថា, អ្នក មានគុណ។ រីឯ អ្នករាល់គ្នាវិញ មិនត្រូវ
ធ្វើ ដូច្នោះឡើយ។ ក្នុងចំណោម អ្នករាល់គ្នា,
អ្នក ដែលធំ ជាងគេ ត្រូវ ធ្វើតូច ជាងគេ, ហើយ អ្នក ដែលដឹកនាំគេ ត្រូវ បំរើ គេវិញ។ អ្នក ដែលអង្គុយ នៅតុ និងអ្នក បំរើតុ, តើ អ្នកណា
ធំជាង? ធម្មតា អ្នកអង្គុយតុ ធំជាង អ្នកបំរើតុ។
រីឯ ខ្ញុំ, ខ្ញុំ នៅកណ្ដាល ចំណោម អ្នករាល់គ្នា;
ខ្ញុំ ធ្វើ ជាអ្នកបំរើ ទៅវិញ។ គ្រប់ពេលខ្ញុំ ជួបទុក្ខលំបាក, អ្នករាល់គ្នា
ស៊ូទ្រាំ នៅជាមួយខ្ញុំ ជានិច្ច។ ហេតុនេះហើយ
បានជាខ្ញុំ ប្រគល់ ព្រះរាជ្យ ឲ្យអ្នករាល់គ្នា ដូចព្រះបិតា បានប្រគល់ មកឲ្យខ្ញុំដែរ។
ក្នុងព្រះរាជ្យ របស់ខ្ញុំ, អ្នករាល់គ្នា
នឹងបរិភោគ រួមតុ ជាមួយខ្ញុំ, ហើយ អ្នករាល់គ្នា
នឹងអង្គុយ លើបល្ល័ង្ក ដើម្បី គ្រប់គ្រង លើកុលសម្ព័ន្ធ ទាំងដប់ពីរ
នៃជនជាតិ អ៊ីស្រាអែល។
ព្រះយេស៊ូ
មានព្រះបន្ទូល អំពី លោក ពេត្រុស បដិសេធ មិនស្គាល់ ព្រះអង្គ
«ស៊ីម៉ូន, ស៊ីម៉ូន អើយ! មារសាតាំង បានទាមទារ សូម រែងអ្នក
ដូចគេ រែងអង្ករ។ ប៉ុន្តែ ខ្ញុំ បានអង្វរ ព្រះជាម្ចាស់
សូម កុំ ឲ្យអ្នក បាត់ជំនឿ ឡើយ។ លុះ ដល់ពេលអ្នក
ប្រែចិត្ត មកវិញ, ចូរ ជួយបងប្អូន របស់អ្នក ឲ្យមានជំនឿ
មាំមួនផង។»
លោក ពេត្រុស ទូលព្រះអង្គ ថា៖ «បពិត្រ ព្រះអម្ចាស់, ទូលបង្គំ ត្រៀមខ្លួន ជាស្រេច;
ទោះបី ត្រូវ ជាប់ឃុំឃាំង ឬត្រូវ ស្លាប់ ក៏ដោយ, ទូលបង្គំ សុខចិត្ តទៅ ជាមួយ ព្រះអង្គ រហូត។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅគាត់ ថា៖ «ពេត្រុស អើយ, ខ្ញុំ សូមប្រាប់
អ្នកថា, នៅយប់នេះ មុនមាន់ រងាវ, អ្នក នឹងបដិសេធ បីដង ថា មិនស្គាល់ខ្ញុំ។»
បន្ទាប់មក ព្រះយេស៊ូ
មានព្រះបន្ទូល សួរសិស្ស ថា៖ «កាលដែលខ្ញុំ ចាត់ អ្នករាល់គ្នា
ទៅ ដោយគ្មាន ថង់ប្រាក់, ថង់យាម ឬស្បែកជើង, តើ អ្នករាល់គ្នា មានខ្វះខាត អ្វីទេ?»
គេ ទូល ថា៖ «យើងខ្ញុំ គ្មានខ្វះខាត អ្វីទេ។»
ព្រះអង្គ មានព្រះបន្ទូល ទៀតថា៖ «ឥឡូវនេះ អ្នកណា មានថង់ប្រាក់ ត្រូវ យកទៅ ជាមួយ,
ហើយ អ្នកណា មានថង់យាម ក៏ត្រូវ យកទៅ ជាមួយដែរ។
រីឯ អ្នក ដែលគ្មានដាវ, ត្រូវ លក់អាវធំ
របស់ខ្លួន ទិញដាវ មួយទៅ។ ខ្ញុំ សូមប្រាប់ អ្នករាល់គ្នា
ថា, ក្នុងគម្ពីរ មានចែងទុក អំពីខ្ញុំ ថា, “គេ បានរាប់លោក ទុកដូច ជាអ្នកមានទោស ឧក្រិដ្ឋ។” ហេតុការណ៍នោះ ត្រូវតែ កើតមាន ស្របតាមគម្ពីរ។»
ពួកសិស្ស ទូលព្រះអង្គ ថា៖ «បពិត្រ ព្រះអម្ចាស់, យើង មានដាវ ពីរ។»
ព្រះអង្គ
មានព្រះបន្ទូល ឆ្លើយតប វិញថា៖ «ប៉ុណ្ណឹង
គ្រប់គ្រាន់ ហើយ!»
ព្រះយេស៊ូ
អធិស្ឋាន នៅលើភ្នំ ដើមអូលីវ
ព្រះយេស៊ូ យាងចេញ ពីផ្ទះនោះ
ឆ្ពោះទៅភ្នំ ដើមអូលីវ តាមទម្លាប់ របស់ ព្រះអង្គ។ សិស្ស ក៏នាំគ្នា តាមព្រះអង្គ ទៅដែរ។ កាលយាង
ទៅដល់ហើយ, ព្រះអង្គ មានព្រះបន្ទូល ទៅគេ ថា៖ «ចូរ អធិស្ឋាន, កុំ ឲ្យចាញ់
ការល្បួង ឡើយ។» បន្ទាប់មក ព្រះអង្គ យាងទៅឆ្ងាយ
ពីពួកសិស្ស, ចម្ងាយ ប្រហែល គេ ចោលដុំថ្ម មួយទំហឹងដៃ។
ព្រះអង្គ លុតជង្គង់ ចុះ, ទូលអង្វរ ថា៖ «ឱ ព្រះបិតា អើយ! ប្រសិនបើ ព្រះអង្គ សព្វព្រះហឫទ័យ, សូម ដកយកពែង
នៃទុក្ខលំបាកនេះ ចេញឲ្យឆ្ងាយ ពីទូលបង្គំទៅ។ ប៉ុន្តែ
សូម កុំឲ្យសំរេច តាមចិត្ត ទូលបង្គំឡើយ, គឺ ឲ្យសំរេច
តាមព្រះហឫទ័យ របស់ ព្រះអង្គវិញ។» ពេលនោះ
មានទេវតា មួយរូប ចុះពីស្ថាន បរមសុខមក, ឲ្យព្រះអង្គ ឃើញ
ដើម្បី លើកទឹកចិត្ត ព្រះអង្គ។ ព្រះយេស៊ូ ព្រួយ អន្ទះអន្ទែង
ពន់ប្រមាណ, ព្រះអង្គ ទូលអង្វរ កាន់តែ ខ្លាំងឡើងៗ,
តំណក់ញើស របស់ ព្រះអង្គ ដូចជា តំណក់ឈាម ស្រក់ចុះ ដល់ដី។
កាលព្រះអង្គ ទូលអង្វរ រួចហើយ, ទ្រង់ ក្រោកឡើង, ត្រឡប់ ទៅរក ពួកសិស្ស,
ឃើញ គេ កំពុងដេកលក់ ដោយព្រួយចិត្ត។ ព្រះអង្គ មានព្រះបន្ទូល ទៅគេ ថា៖ «ហេតុអ្វី បានជា អ្នករាល់គ្នា ដេកលក់ ដូច្នេះ? ចូរ ក្រោកឡើង, អធិស្ឋាន, កុំ ឲ្យចាញ់ ការល្បួង។»
គេ ចាប់ព្រះយេស៊ូ
នៅពេលព្រះអង្គ កំពុងតែ មានព្រះបន្ទូល
នៅឡើយ, ស្រាប់តែ បណ្ដាជន មកដល់, នាំមុខ ដោយឈ្មោះ យូដាស
ជាសិស្សមួយរូប ក្នុងក្រុមទាំង ដប់ពីរ។ គាត់ ចូលមកជិតព្រះយេស៊ូ,
ហើយ ថើបព្រះអង្គ។ ព្រះយេស៊ូ
មានព្រះបន្ទូល ទៅគាត់ ថា៖ «យូដាស
អើយ, អ្នក ធ្វើជាថើប ដើម្បី បញ្ជូនបុត្រមនុស្ស
ឬអី?»
ពួកអ្នក នៅជាមួយ ព្រះយេស៊ូ
ឃើញហេតុការណ៍ ដែលហៀប នឹងកើតឡើង, ក៏ទូលសួរ ព្រះអង្គ ថា៖
«ព្រះអម្ចាស់, តើ ឲ្យយើងខ្ញុំ ហូតដាវ កាប់គេ
ឬ?» សិស្សម្នាក់ បានកាប់ អ្នកបំរើ របស់លោក មហាបូជាចារ្យ
មួយដាវ ដាច់ស្លឹកត្រចៀកស្ដាំ។
ព្រះយេស៊ូ មានព្រះបន្ទូល ថា៖ «ប៉ុណ្ណឹង បាន ហើយ!» ព្រះអង្គ ក៏ពាល់ត្រចៀក
បុរសនោះ, ហើយ ប្រោសគាត់ ឲ្យបានជា ដូចដើមវិញ។
បន្ទាប់មក ព្រះអង្គ មានព្រះបន្ទូល
ទៅពួក នាយកបូជាចារ្យ, មេក្រុម រក្សាព្រះវិហារ, និងពួកព្រឹទ្ធាចារ្យ
ដែលមក ចាប់ព្រះអង្គនោះ ថា៖ «ខ្ញុំ
ជាចោរព្រៃ ឬ, បានជា អស់លោក កាន់ដាវ, កាន់ដំបង, មកចាប់ខ្ញុំ ដូច្នេះ?
ខ្ញុំ នៅក្នុងព្រះវិហារ ជាមួយ អស់លោក ជារៀង រាល់ថ្ងៃ,
តែ អស់លោក ពុំបាន ចាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេល របស់ អស់លោក ហើយ, គឺ ជាពេល
ដែលម្ចាស់ នៃសេចក្ដីងងឹត បញ្ចេញអំណាច។»
លោក
ពេត្រុស បដិសេធ មិនស្គាល់ ព្រះយេស៊ូ
ពួកគេ ចាប់ព្រះយេស៊ូ, បណ្ដើរ នាំចូល ទៅក្នុង ដំណាក់ របស់ លោក មហាបូជាចារ្យ។
លោក ពេត្រុស ដើរតាម ព្រះអង្គ ពីចម្ងាយ។ គេ បានដុតភ្លើង នៅកណ្ដាល ទីលាន, ហើយ
អង្គុយជុំវិញ។ លោក ពេត្រុស ក៏អង្គុយ នៅកណ្ដាល
ចំណោម ពួកគេដែរ។ ស្ត្រី បំរើម្នាក់ ឃើញគាត់
អង្គុយនៅមុខ ពន្លឺភ្លើង, សម្លឹងមើលគាត់, ហើយ ពោលថា៖ «ម្នាក់នេះ ជាបក្សពួក របស់ យេស៊ូ។»
លោក ពេត្រុស
ប្រកែក ថា៖ «ទេ, នាង អើយ, ខ្ញុំ មិនដែលស្គាល់ គាត់ទេ។»
មួយស្របក់ ក្រោយមក, មានម្នាក់ទៀត ឃើញគាត់, ក៏ពោល ថា៖ «អ្នកឯង ជាបក្សពួក គាត់ដែរ។»
លោក ពេត្រុស ឆ្លើយទៅ អ្នកនោះ ថា៖
«ទេ! មិនមែនខ្ញុំទេ!»
ប្រហែល មួយម៉ោង ក្រោយមក, មានម្នាក់ទៀត និយាយ បែប ប្រាកដប្រជា ថា៖ «អ្នកនេះ
ពិតជាបក្សពួក របស់ យេស៊ូមែន, ព្រោះ គាត់
ជាអ្នកស្រុក កាលីឡេ ដូចគ្នា។»
លោក ពេត្រុស ឆ្លើយថា៖ «ខ្ញុំ មិនដឹងជាអ្នក ចង់និយាយ អំពី រឿងអ្វីសោះ។»
គាត់ កំពុងតែ និយាយ នៅឡើយ, ស្រាប់តែ មាន់ រងាវឡើង។
ព្រះអម្ចាស់ បែរព្រះភក្ត្រ
ទតមកលោក ពេត្រុស។ លោក ពេត្រុស ក៏នឹកឃើញ ព្រះបន្ទូល របស់ ព្រះអង្គ
ថា៖ «យប់នេះ មុនមាន់រងាវ,
អ្នក នឹងបដិសេធ បីដង ថាមិនស្គាល់ខ្ញុំ។»
លោក ពេត្រុស ចាកចេញ ពីទីនោះ, ហើយ
យំសោក យ៉ាងខ្លោចផ្សា។
គេ វាយដំ, ជេរប្រមាថ ព្រះយេស៊ូ
ពួកអ្នកយាម ព្រះយេស៊ូ ចំអក ដាក់ព្រះអង្គ, ហើយ វាយតប់ ព្រះអង្គផង។ គេ យកក្រណាត់
គ្របព្រះភក្ត្រ ព្រះអង្គ, ហើយ សួរថា៖ «ទាយ មើល៍! អ្នកណា វាយឯង?» រួច គេ ជេរប្រមាថ ព្រះអង្គ ជាច្រើន ថែមទៀតផង។
ព្រះយេស៊ូ
នៅមុខ ក្រុមប្រឹក្សា ជាន់ខ្ពស់
លុះ ព្រឹកឡើង ពួកព្រឹទ្ធាចារ្យ
របស់ ប្រជាជន, ពួកនាយក បូជាចារ្យ, និងពួកអាចារ្យ
ជួបជុំគ្នា, បង្គាប់ឲ្យគេ នាំព្រះយេស៊ូ ចូលមកឈរ នៅខាងមុខ
ក្រុមប្រឹក្សា ជាន់ខ្ពស់ របស់គេ។ ពួកគេ
សួរព្រះអង្គ ថា៖ «ប្រាប់យើង មកមើល៍, តើ អ្នក ជាព្រះគ្រិស្ដ ឬ?»
ព្រះយេស៊ូ មានព្រះបន្ទូល ឆ្លើយថា៖
«បើ ខ្ញុំ ប្រាប់អស់លោក ក៏អស់លោក ពុំ ជឿខ្ញុំ។
ហើយ បើ ខ្ញុំ សួរអស់លោកវិញ ក៏អស់លោក មិនឆ្លើយ
នឹងខ្ញុំដែរ។ ប៉ុន្តែ អំណើះ តទៅ, បុត្រមនុស្ស នឹងអង្គុយ នៅខាងស្ដាំ ព្រះជាម្ចាស់ ដ៏មានឫទ្ធានុភាព។»
ពេលនោះ
គេ សួរ ព្រមគ្នាឡើង ថា៖ «បើ ដូច្នេះ អ្នក ជាព្រះបុត្រា
របស់ ព្រះជាម្ចាស់ ឬ?»
ព្រះអង្គ
មានព្រះបន្ទូល តបថា៖ «អស់លោក មានប្រសាសន៍ ត្រូវ មែន,
គឺ ខ្ញុំ នេះហើយ។»
គេ
ក៏និយាយឡើង ថា៖ «យើង មិនបាច់រក សាក្សី ឯណា
ទៀតទេ, ដ្បិត យើង បានឮ
ពាក្យ របស់ អ្នកនេះ ផ្ទាល់តែម្ដង!»
No comments:
Post a Comment