Paris Peace Accords 23 Oct. 1991

Sunday, September 21, 2014

Sam Rainsy: Role of Microcredit in Cambodia | តើ មីក្រូឥណទាន នៅប្រទេសកម្ពុជា ធ្វើឲ្យអ្នកខ្ចីលុយ កាន់តែ មានឡើង ឬកាន់តែ ក្រទៅ?

២០ កញ្ញា ២០១៤ / 20 Sept. 2014 | Role of Microcredit in Cambodia

តើ មីក្រូឥណទាន នៅប្រទេសកម្ពុជា ធ្វើឲ្យអ្នកខ្ចីលុយ កាន់តែ មានឡើង ឬកាន់តែ ក្រទៅ?


មីក្រូឥណទាន គឺ ជាការ ឲ្យខ្ចីលុយ ពីក្រុមហ៊ុន ដែលដើរតួ ជាធនាគា
រ ទៅអ្នកខ្ចី ដើម្បី ប្រកបអាជីវកម្ម ធុនតូច ជាលក្ខណៈ គ្រួសារ។  ជាទូទៅ ឥណទាន គឺ ជាការ ឲ្យលុយខ្ចី ដើម្បី យកទៅរកស៊ីុ ឲ្យកាន់តែ មានឡើង។  តែ នៅប្រទេស កម្ពុជា សព្វថ្ងៃ មានប្រជាពលរដ្ឋ ជាច្រើន, ជាពិសេស ប្រជាកសិករ, ដែលខ្ចីលុយ ពីអង្គការ ដូចជាអេស៊ីុលីដា (Acleda) គ្រាន់តែ សម្រាប់បំពេញ ការបង់ខាត ជារៀងរាល់ឆ្នាំ ក្នុងមុខរបរ ធ្វើកសិកម្ម។  ដូច្នេះ មិនមែន យកលុយ ដែលខ្ចីគេ ទៅបង្កើត  ឬបង្កើន ការរកទទួលទាន ឲ្យកាន់តែ ចំណេញច្រើន ឡើងនោះទេ, គឺ គ្រាន់តែ យកទៅទប់ទល់ ការបង់ខាត ក្នុងអាជីវកម្ម ដែលមានស្រាប់ ដើម្បី ចៀសវាង ការស្លាប់ នៅចំពោះមុខ តែប៉ុណ្ណោះ។  បញ្ហាចម្បង គឺ ប្រព័ន្ធ និងនយោបាយ កសិកម្ម បច្ចុប្បន្ន ដែលគាបសង្កត់ កសិករ តូចតាច ដែលភាគច្រើន មិនអាច រស់បាន ដោយការ ធ្វើស្រែចំការ, ហើយ តម្រូវ ឲ្យពួកគាត់ ខ្ចីលុយគេ ជារៀងរាល់ឆ្នាំ កាន់តែ ច្រើនឡើងៗ។  ការគាបសង្កត់ កសិករ តូចតាច បែបនេះ គឺ ធ្វើឡើង ពេលកសិករ ត្រូវ ទិញជី ថ្នាំ សម្លាប់សត្វល្អិត និងប្រេងឥន្ធនៈ ក្នុងតម្លៃខ្ពស់ ជាទីបំផុត, ហើយ ពេលកសិករ ត្រូវ លក់ផលដំណាំ ដែលប្រមូលបាន ក្នុងតម្លៃទាប ជាទីបំផុត។  ការគាបសង្កត់ ពីលើ និងពីក្រោម បែបនេះ គឺ បណ្តាលមក ពីអំពើ ពុករលួយ នៃរដ្ឋអំណាច ដែលផ្តល់សិទ្ធិ ផ្តាច់មុខ ឲ្យឈ្មួញកណ្តាល កំណត់តម្លៃលក់ និងតម្លៃទិញ តាមតែ អំពើចិត្ត របស់គេ។ 
 

ដោយសារតែ កសិករ តូចតាច ទាំងនោះ មិនអាច ប្រមូលប្រាក់ ចំណេញបាន ដើម្បី ទៅសងបំណុល របស់ខ្លួន, ពួកគាត់ ត្រូវ បាត់បង់ដីធ្លី និងផ្ទះសម្បែង ដែលដាក់បញ្ចាំ ឲ្យម្ចាស់បំណុល។  នេះហើយ ជាហេតុធ្វើ ឲ្យកសិករ ខ្មែរ តូចតាច កាន់តែ ក្រទៅៗ, ហើយ មួយចំនួន បង្ខំចិត្ត រត់ទៅ សុីឈ្នួល នៅប្រទេស ថៃ កាន់តែ ច្រើនឡើងៗ។

ជំហាន ទីមួយ ដើម្បី ទ្រទ្រង់ជីវភាព របស់ កសិករ គឺ ត្រូវតែ បំបាត់សិទ្ធិ ផ្តាច់មុខ របស់ ឈ្មួញកណ្តាល ដើម្បី បញ្ចុះតម្លៃ ទំនិញ មកពីបរទេស, ហើយ តម្លើងតម្លៃ កសិផល ដែលផលិត នៅស្រុកយើង។


DOES MICROCREDIT IN CAMBODIA ENRICH BORROWERS OR MAKE THEM POORER AND POORER? 

Microcredit consists of loans from companies acting as banks to borrowers to allow them to start or develop small-scale/family businesses.

In general, any credit takes the form of a loan for the borrower to use to become richer. But in present Cambodia countless people, especially farmers borrow money from institutions such as ACLEDA (a microfinance company) only to cover operating losses, which occur every year. Therefore those farmers don’t use loans to start or make any business more prosper but only to cover recurrent losses related to their existing farming activities so as to avoid bankruptcy and death.

The basic problem is the current agricultural system put in place by the government which squeezes small farmers who cannot survive under the present conditions and are compelled to borrow more and more money every year. 

Farmers are squeezed when they have to buy inputs (fertilizers, pesticides, gasoline) at excessively high prices and when they have to sell their farm products at excessively low prices. Commercial abuses at both ends of the production process are the result of government corruption that allows commercial monopolies and monopsonies leading to unfair buying and selling prices for farmers. Because those farmers cannot make any profit out of their farms to reimburse their loans, they lose their houses and farmlands that are used as collaterals. This is the reason why farmers are getting more and more destitute and why an increasing number of Cambodian farmers are forced to leave the country to work as migrant workers in Thailand.  

The first step to help improve farmers’ living conditions is a matter of political will: the government must suppress corruption-related commercial monopolies and monopsonies so as to decrease the prices of foreign-made goods used as inputs in agriculture and to increase the prices of local farm products.
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam.5

No comments:

Post a Comment