Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
ACTS of the Apostles
ព្រះយេស៊ូ ឈ្នះ ការល្បួង
ព្រះយេស៊ូ បានពោរពេញ ដោយព្រះវិញ្ញាណ
ដ៏វិសុទ្ធ, ព្រះអង្គ
យាងត្រឡប់ ពីទន្លេ យ័រដាន់ មកវិញ, ហើយ ព្រះវិញ្ញាណ
នាំព្រះអង្គ ទៅវាល រហោស្ថាន។ នៅ ទីនោះ, ព្រះអង្គ ត្រូវ មារសាតាំង ល្បួង អស់រយៈពេល សែសិបថ្ងៃ។
ក្នុងអំឡុងពេលនោះ, ព្រះអង្គ ពុំ សោយអ្វី
ឡើយ។ លុះ ផុតពីពេល នោះទៅ, ទើប
ទ្រង់ ឃ្លាន។
មារ ទូល ព្រះអង្គថា៖ «ប្រសិនបើ លោកពិត ជាព្រះបុត្រា របស់
ព្រះជាម្ចាស់មែន, សូម ធ្វើ ឲ្យដុំថ្មនេះ
ទៅជានំបុ័ងមើល៍។»
ព្រះយេស៊ូ មានព្រះបន្ទូល
តបទៅវិញ ថា៖ «ក្នុងគម្ពីរ
មានចែង ថា, “មនុស្ស មិនមែនរស់ ដោយសារតែ អាហារ ប៉ុណ្ណោះទេ។”»
មារ នាំ ព្រះអង្គ ទៅកន្លែងមួយ
ដ៏ខ្ពស់, ហើយ ចង្អុលបង្ហាញ
នគរ ទាំងប៉ុន្មាន នៅលើផែនដី ឲ្យព្រះអង្គឃើញ ក្នុងមួយ រយៈពេល ដ៏ខ្លី។ មារ សាតាំង ទូលព្រះអង្គ
ថា៖ «ខ្ញុំ នឹងប្រគល់ អំណាច, ព្រមទាំង
ភោគទ្រព្យ របស់ នគរទាំងនោះ ឲ្យលោក, ដ្បិត អ្វីៗ ទាំងអស់
ជាសម្បត្តិ របស់ខ្ញុំ, ខ្ញុំ អាចប្រគល់ ឲ្យអ្នកណា
ក៏បាន ស្រេចតែ នឹងចិត្តខ្ញុំ។ ដូច្នេះ ប្រសិនបើ លោក ក្រាបថ្វាយបង្គំខ្ញុំ, សម្បត្តិ ទាំងនោះ នឹងបានជា របស់ លោកហើយ។»
ព្រះយេស៊ូ មានព្រះបន្ទូល តបទៅវិញ
ថា៖ «ក្នុងគម្ពីរ
មានចែង ថា, “អ្នក ត្រូវតែ ថ្វាយបង្គំ ព្រះអម្ចាស់ ជាព្រះ របស់អ្នក
និងគោរព បំរើ តែ ព្រះអង្គ មួយប៉ុណ្ណោះ។”»
បន្ទាប់មក, មារ នាំ ព្រះអង្គ ទៅក្រុង យេរូសាឡឹម,
ដាក់ព្រះអង្គ លើកំពូល ព្រះវិហារ, ហើយ ទូលថា៖
«ប្រសិនបើ លោក ពិតជាព្រះបុត្រា របស់ ព្រះជាម្ចាស់មែន,
សូម លោត ទម្លាក់ខ្លួន ចុះទៅ ក្រោមមើល៍, ដ្បិត ក្នុងគម្ពីរ មានចែងថា “ព្រះជាម្ចាស់
នឹងបញ្ជា ឲ្យទេវតា ថែរក្សាលោក, ហើយ
ទេវតា ទាំងនោះ នឹងចាំទ្រលោក, មិនឲ្យជើងលោក
ប៉ះទង្គិច នឹងថ្មឡើយ។”»
ព្រះយេស៊ូ មានព្រះបន្ទូល
តបទៅមារវិញ ថា៖ «ក្នុងគម្ពីរ មានចែង ថា, “កុំ ល្បងល ព្រះអម្ចាស់
ជាព្រះ របស់អ្នកឡើយ។”»
លុះ មារ ល្បួង ព្រះយេស៊ូ
សព្វបែប យ៉ាងហើយ, វា
ក៏ថយចេញ ឆ្ងាយ ពីព្រះអង្គទៅ រហូតដល់ពេល កំណត់។
ព្រះយេស៊ូ ចាប់ផ្ដើមផ្សាយ ដំណឹងល្អ
នៅស្រុក កាលីឡេ; អ្នកភូមិ ណាសារ៉ែត បដិសេធ
មិនព្រមទទួល ព្រះអង្គ
ព្រះយេស៊ូ យាងត្រឡប់ទៅ ស្រុក កាលីឡេវិញ, ប្រកបដោយ ឫទ្ធានុភាព របស់ ព្រះវិញ្ញាណ។ ព្រះនាម ព្រះអង្គ ឮល្បីល្បាញ ពាសពេញ តំបន់នោះ។ ព្រះអង្គ បង្រៀន អ្នកស្រុក ក្នុងសាលាប្រជុំ។ គេ សរសើរ តម្កើង សិរីរុងរឿង ព្រះអង្គ គ្រប់ៗគ្នា។
ព្រះយេស៊ូ យាងទៅភូមិ ណាសារ៉ែត, ជាភូមិ ដែលព្រះអង្គ គង់នៅ កាលពីកុមារ។
នៅថ្ងៃសប្ប័ទ ព្រះអង្គ យាងទៅ សាលាប្រជុំ តាមទម្លាប់ របស់
ព្រះអង្គ។ ព្រះអង្គ
ក្រោកឈរឡើង ដើម្បី អានគម្ពីរ។ គេ បានយក គម្ពីរ របស់ ព្យាការី អេសាយ
មកថ្វាយ ព្រះអង្គ។ ព្រះអង្គ
បើកគម្ពីរ ត្រង់អត្ថបទមួយ ដែលមានចែង ថា៖
«ព្រះវិញ្ញាណ
របស់ ព្រះអម្ចាស់ សណ្ឋិតលើខ្ញុំ។
ព្រះអង្គ បានចាក់
ប្រេងអភិសេក ខ្ញុំ
ឲ្យនាំដំណឹងល្អ ទៅប្រាប់
ជនក្រីក្រ។
ព្រះអង្គ បានចាត់ ខ្ញុំ ឲ្យមក
ប្រកាសប្រាប់
ជនជាប់ ជាឈ្លើយ ថា, គេ នឹងមាន សេរីភាព,
ហើយ ប្រាប់ មនុស្សខ្វាក់ ថា,
គេ នឹងមើល ឃើញវិញ។
ព្រះអង្គ បានចាត់ ខ្ញុំ ឲ្យមក
រំដោះ
អស់អ្នក ដែលត្រូវ គេ
សង្កត់សង្កិន,
ព្រមទាំង ប្រកាស អំពីឆ្នាំ
ដែលព្រះអម្ចាស់
សំដែង ព្រះហឫទ័យ
មេត្តាករុណា។»
លុះ អានចប់ហើយ, ព្រះយេស៊ូ បិទគម្ពីរ, ប្រគល់ទៅ អ្នកថែរក្សា, រួច ទ្រង់ គង់ចុះវិញ។
មនុស្ស គ្រប់ៗរូប នៅក្នុង សាលាប្រជុំ សម្លឹងមើល ព្រះអង្គ។
ព្រះយេស៊ូ មានព្រះបន្ទូល ថា៖ «ហេតុការណ៍ ដែលមាន ចែងទុក ក្នុងគម្ពីរ ដូចអ្នករាល់គ្នា ទើបនឹងស្ដាប់
អំបាញ់មិញ បានសំរេច ជារូបរាង នៅថ្ងៃ នេះហើយ។»
ឮដូច្នេះ គេ ស្ងើចសរសើរ
ព្រះយេស៊ូ គ្រប់ៗគ្នា, ទាំងនឹកឆ្ងល់
អំពី ព្រះបន្ទូល ប្រកបដោយ ព្រះហឫទ័យ ប្រណីសន្ដោស ដែលហូរចេញ ពីព្រះឱស្ឋ
របស់
ព្រះអង្គ។ គេ ពោលថា៖ «អ្នកនេះ មិនមែន ជាកូន របស់ ជាងយ៉ូសែប ទេឬ?»
ព្រះយេស៊ូ មានព្រះបន្ទូល ទៅគេ ថា៖
«ប្រហែល ជាអ្នករាល់គ្នា
ចង់យក សុភាសិត ដែលចែង ថា, “គ្រូពេទ្យ
អើយ, ចូរ មើលជំងឺ របស់ខ្លួន ឲ្យជាសិនទៅ” មកផ្ចាញ់ផ្ចាលខ្ញុំ ទេដឹង! ឬមួយ
អ្នករាល់គ្នា ចង់និយាយ មកខ្ញុំទៀត ថា, “យើង ឮគេ និយាយ អំពី កិច្ចការ ទាំងអស់ ដែលអ្នកធ្វើ នៅក្រុង កាពើណិម;
ចូរ ធ្វើការ ដដែល នៅទីនេះ ជាស្រុកកំណើត របស់អ្នក ឲ្យយើង
ឃើញផង។”»
ព្រះអង្គ មានព្រះបន្ទូល ទៀតថា៖ «ខ្ញុំ សូមប្រាប់ ឲ្យអ្នករាល់គ្នា
ដឹងច្បាស់ ថា, មិនដែលមាន ព្យាការីណាម្នាក់ ត្រូវ គេ
គោរព នៅក្នុងស្រុក កំណើត របស់ ខ្លួនឡើយ។ ខ្ញុំ សូម បញ្ជាក់ថា, នៅជំនាន់ លោក អេលីយ៉ា
មេឃរាំង អស់រយៈពេល បីឆ្នាំកន្លះ, បណ្ដាល ឲ្យមាន
ទុរ្ភិក្ស យ៉ាងខ្លាំង ពេញទាំងស្រុក។ នៅស្រុក អ៊ីស្រាអែល
មានស្ត្រីមេម៉ាយ ជាច្រើន។ ក៏ ប៉ុន្តែ ព្រះជាម្ចាស់ ពុំ បានចាត់
ព្យាការី អេលីយ៉ា ឲ្យទៅ ជួយស្ត្រី មេម៉ាយ ណាម្នាក់ នៅស្រុក អ៊ីស្រាអែល
ឡើយ, គឺ ព្រះអង្គ បានចាត់លោក ឲ្យទៅជួយ ស្ត្រីមេម៉ាយ
ម្នាក់ ដែលរស់នៅ ភូមិ សារិបតា ក្នុងក្រុង ស៊ីដូន វិញ។ នៅជំនាន់ ព្យាការី អេលីសេ មានមនុស្សឃ្លង់
ជាច្រើន ក្នុងស្រុក អ៊ីស្រាអែល, ប៉ុន្តែ គ្មាន អ្នកណាម្នាក់
បានជាសោះឡើយ, គឺ មានតែ លោក ណាម៉ាន់ ជាជនជាតិ ស៊ីរី
ម្នាក់ប៉ុណ្ណោះ។»
កាលបានឮ ព្រះបន្ទូល ទាំងនេះ, អ្នកនៅក្នុង សាលាប្រជុំ ទាំងប៉ុន្មាន
ខឹងព្រះយេស៊ូ គ្រប់ៗគ្នា។ គេ ក្រោកឡើង, ចាប់ប្រអូស ប្រទាញ ព្រះយេស៊ូ ចេញពីភូមិ ដែលសង់ លើកំពូលភ្នំ,
នាំឆ្ពោះ ទៅមាត់ជ្រោះ, បម្រុង
នឹងច្រាន ព្រះអង្គ ទម្លាក់ទៅក្រោម។ ប៉ុន្តែ ព្រះអង្គ យាងចេញ
ពីកណ្ដាល ចំណោមគេ បាត់ទៅ។
ព្រះយេស៊ូ ដេញអារក្ស ចេញ ពីមនុស្ស ម្នាក់
ព្រះយេស៊ូ យាងទៅក្រុង កាពើណិម
ក្នុងស្រុក កាលីឡេ។ នៅទីនោះ
ព្រះអង្គ បង្រៀន បណ្ដាជន ជារៀងរាល់ថ្ងៃ សប្ប័ទ។ មនុស្ស គ្រប់គ្នា
ងឿងឆ្ងល់ យ៉ាងខ្លាំង អំពី បែបបទ ដែលព្រះអង្គ បង្រៀន, ព្រោះ ព្រះអង្គ មានព្រះបន្ទូល ប្រកប ដោយអំណាច។ នៅក្នុង សាលាប្រជុំ, មានបុរស ម្នាក់ ដែលវិញ្ញាណ របស់អារក្ស អសោច នៅក្នុងខ្លួន,
ស្រែកឡើង ខ្លាំងៗ ថា៖ «ព្រះយេស៊ូ ជាអ្នកភូមិ ណាសារ៉ែត អើយ! តើ
ព្រះអង្គ ចង់ធ្វើអ្វី យើង? ព្រះអង្គ មកបំផ្លាញយើង!
ខ្ញុំ ស្គាល់ព្រះអង្គ ហើយ, ព្រះអង្គ ជាព្រះ
ដ៏វិសុទ្ធ ដែលមក ពីព្រះជាម្ចាស់។»
ព្រះយេស៊ូ គំរាមវិញ្ញាណ របស់ អារក្ស
អសោចនោះ ថា៖ «ស្ងៀម!
ចេញ ពីអ្នកនេះ ទៅ!»
អារក្ស ក៏ផ្ដួលបុរសនោះ នៅកណ្ដាល
ចំណោម បណ្ដាជន, រួចចេញទៅ
ដោយពុំ មានធ្វើ ឲ្យគាត់ ឈឺចាប់ អ្វីឡើយ។ មនុស្សម្នា ភ័យស្រឡាំងកាំង, ហើយ និយាយគ្នា ទៅវិញ ទៅមក ថា៖
«ចុះ ពាក្យសំដី របស់ លោកនេះ អី ក៏ពូកែម៉្លេះ?
មើល៍, លោក មានអំណាច និងឫទ្ធានុភាព,
អាចបញ្ជា ទៅវិញ្ញាណ អាក្រក់ ឲ្យវាចេញ, ហើយ វា ធ្វើតាម។» បន្ទាប់មក ព្រះកិត្តិនាម របស់ ព្រះយេស៊ូ ល្បីខ្ចរខ្ចាយ ពាសពេញ
តំបន់នោះ។
ព្រះយេស៊ូ ប្រោសអ្នកជំងឺ ជាច្រើន ឲ្យជា
ព្រះយេស៊ូ យាងចេញ ពីសាលាប្រជុំ, ទៅផ្ទះ ស៊ីម៉ូន។ ពេលនោះ, ម្ដាយក្មេក របស់ ស៊ីម៉ូន
គ្រុនយ៉ាងខ្លាំង។ គេ ទូលសូម ព្រះអង្គ មេត្តា ប្រោសគាត់
ឲ្យបានជា។ ព្រះយេស៊ូ អោនទៅលើ អ្នកជំងឺ។ ព្រះអង្គ គំរាមជំងឺគ្រុន, ជំងឺគ្រុន ក៏ចេញបាត់ទៅ, ហើយ ម្ដាយក្មេក
របស់ ស៊ីម៉ូន ក៏បានជា។ រំពេចនោះ, គាត់ ក្រោកឡើង បំរើភ្ញៀវ។
នៅពេលថ្ងៃលិច អ្នកស្រុក ទាំងអស់
នាំបងប្អូន ដែលមាន ជំងឺ ផ្សេងៗ មករក ព្រះយេស៊ូ។ ព្រះអង្គ ដាក់ព្រះហស្ដ លើអ្នក ទាំងនោះ,
ហើយ ប្រោសគេ ឲ្យបានជា សះស្បើយ គ្រប់ៗគ្នា។
មានអារក្ស ចេញពីមនុស្ស ជាច្រើន, ទាំងស្រែក ថា៖
«ព្រះអង្គ ជាព្រះបុត្រា របស់ ព្រះជាម្ចាស់។»
ប៉ុន្តែ ព្រះយេស៊ូ គំរាមអារក្ស ទាំងនោះ មិនឲ្យនិយាយ ជាដាច់ខាត,
ព្រោះ ពួកវា ដឹងថា, ព្រះអង្គ
ជាព្រះគ្រិស្ដ។
លុះ ព្រលឹមឡើង ព្រះយេស៊ូ យាងចេញ
ពីក្រុង ទៅកន្លែងស្ងាត់។
បណ្ដាជន នាំគ្នា ដើររក ព្រះអង្គ។ លុះ ជួបហើយ, គេ ឃាត់ព្រះអង្គ ឲ្យនៅ ជាមួយ,
មិនចង់ ឲ្យយាង ចាកចោល គេឡើយ។
ប៉ុន្តែ ព្រះយេស៊ូ មានព្រះបន្ទូល
ទៅគេ ថា៖ «ខ្ញុំ ត្រូវ នាំ ដំណឹងល្អ
អំពី ព្រះរាជ្យ របស់ ព្រះជាម្ចាស់ ទៅក្រុង ឯទៀតៗដែរ, ដ្បិត ព្រះអង្គ បានចាត់ខ្ញុំ ឲ្យមក បំពេញ ការនេះឯង។»
បន្ទាប់មក ព្រះយេស៊ូ ប្រកាស
ដំណឹងល្អ តាមសាលា ប្រជុំនានា ក្នុងស្រុក កាលីឡេ។
No comments:
Post a Comment