វៀតណាម ហ្វឹកហាត់ ហោះហើរ យន្តហោះ កាត់ដែនអាកាស កម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២ កញ្ញា ២០១៤
អ្នកបើកបរ យន្តហោះ នៃអាកាសចរណ៍ វៀតណាម ប្រភេទ ប៊ូអិង (Boeing) ៧៧៧ និងអ៊ែរបឺស (Airbus) ៣២១ បានចាប់ផ្ដើម ហ្វឹកហាត់ ហោះហើរ សាកល្បង រវាង ក្រុងហាណូយ (Hanoi) និងហូជីមិញ (Ho Chi Minh) លើដែនអាកាស កម្ពុជា និងឡាវ តាមប្រព័ន្ធ បច្ចេកវិទ្យា ហោះហើរ ទំនើប ដែលមិន ហោះហើរ ជាក់ស្ដែង ឬហៅថា ហ្វ្លៃ ស៊ីមូឡេធើ ស៊ិសស្ដែម (flight simulator system)។
ការហោះហើរ សាកល្បង លើផ្លូវកាត់ថ្មី តាមដែនអាកាស កម្ពុជា និងឡាវ ដែលមន្ត្រី វៀតណាម ហៅថា «ផ្លូវមាស» [Vietnam calls "Golden Route"] ចាប់ផ្ដើម ពីថ្ងៃ ទី២៩ សីហា ដល់ថ្ងៃ ទី៣ កញ្ញា នេះ បើ តាមសារព័ត៌មាន វៀតណាម តឺយ ត្រែ ញូវស៍ (Tuoi Tre News) ផ្សាយចុងសប្ដាហ៍ កន្លងទៅនេះ។
មន្ត្រីអាកាសចរណ៍ វៀតណាម ឲ្យដឹងថា គម្រោងការ ហោះហើរ តាមផ្លូវថ្មីនេះ, វៀតណាម អាចកាត់បន្ថយ ពេលហោះហើរ ខ្លី ជាងមុន និងកាត់បន្ថយ ប្រាក់ចំណាយ បានប្រហែល ៣០០លាន ដុល្លារ នៅក្នុង មួយឆ្នាំៗ [Vietnam says it will shorten its flying time and save it USD 300 Million per year ] បើ ប្រៀបធៀប ការហោះហើរ តាមផ្លូវចាស់ ដែលហោះ វាងដែនអាកាស កម្ពុជា និងឡាវ៕
No comments:
Post a Comment