Paris Peace Accords 23 Oct. 1991

Friday, September 5, 2014

លូកា ៦ | Luke 6

Reading LUKE-ACTS together as one continuous story (as it is!)

Gospel according to Luke 
ដំណឹងល្អ​ រៀប​រៀង​ ដោយលោក​ លូកា
Background Notes





ACTS of the Apostles
កិច្ចការ រៀប​រៀង​ ដោយលោក​ លូកា
Background Notes





Luke 6  

ព្រះយេស៊ូ​ មាន​អំណាច​ លើ​ថ្ងៃ​សប្ប័ទ  

មាន​ថ្ងៃ​មួយ​ ជា​ថ្ងៃ​សប្ប័ទ, ព្រះយេស៊ូ​ យាង​កាត់ ​វាល​ស្រែ, សិស្ស របស់​ ព្រះអង្គ​ នាំ​គ្នា ​បូត​កួរ​ស្រូវ​ សាលី មក​ឈ្លី​ បរិភោគ។  មាន​ពួក​ខាង ​គណៈផារីស៊ី ​ខ្លះ​ និយាយ​ ទៅ​សិស្ស​ ទាំង​នោះ ​ថា៖ «ហេតុ​អ្វី​ បាន​ជា​ អ្នក​រាល់​គ្នា ​ធ្វើ​ការ​ ដែល​បញ្ញត្តិ​ ហាម​ មិន​ឲ្យ​ធ្វើ​ នៅ​ថ្ងៃ​សប្ប័ទ​ ដូច្នេះ 

ព្រះយេស៊ូ​ តប​ទៅ​គេ​វិញ​ ថា៖ «ក្នុង​គម្ពីរ ​មាន​អត្ថបទ​មួយ ស្ដី​អំពី​ ការ​ដែល​ ព្រះបាទ​ដាវីឌ និង​បរិពារ​ បាន​ប្រព្រឹត្ត ​នៅ​ពេល​ឃ្លាន, គឺ ​ស្ដេច​ បាន​យាង​ចូល​ទៅ​ ក្នុង​ដំណាក់​ របស់​ ព្រះជាម្ចាស់, យក​នំបុ័ង​ ដែល​គេ​ តាំង​ថ្វាយ​ ព្រះជាម្ចាស់​ មក​សោយ, ព្រម​ទាំង​ ចែក ​ឲ្យ​ពួក​បរិពារ​ បរិភោគ​ ទៀត​ផង។  តាម​វិន័យ, ​មាន​តែ​ ពួក​បូជាចារ្យ ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ ​បរិភោគ​ នំបុ័ង​នោះ​បាន។  តើ​ អ្នក​រាល់​គ្នា​ ធ្លាប់​អាន​អត្ថបទ​នោះ ​ឬ​ទេ  ព្រះអង្គ​ មាន​ព្រះបន្ទូល ​ទៅ​គេ​ ទៀត​ថា៖ «បុត្រ​មនុស្ស ជា​ម្ចាស់​ លើ​ថ្ងៃ​សប្ប័ទ។»

 
ព្រះយេស៊ូ​ ប្រោស​មនុស្ស​ ស្វិត​ដៃ​ម្នាក់​ ឲ្យ​ជា​

 
នៅ​ថ្ងៃ​សប្ប័ទ មួយ​ទៀត, ព្រះយេស៊ូ​ យាង​ចូល ​ក្នុង​សាលា​ប្រជុំ, ហើយ​ ទ្រង់ ​បង្រៀន​គេ។  នៅ​ទី​នោះ​ មាន​បុរស​ ម្នាក់​ ស្វិត​ដៃ​ស្ដាំ។  ពួក​អាចារ្យ និង​ពួក​ខាង ​គណៈផារីស៊ី ​តាម​មើល​ ព្រះយេស៊ូ, ក្រែង​លោ​ ព្រះអង្គ ​ប្រោស​អ្នក​ជំងឺ​ នៅ​ថ្ងៃ​សប្ប័ទ, ព្រោះ ​គេ​ ចង់​រក​លេស ​ចោទ​ប្រកាន់​ ព្រះអង្គ។  ព្រះយេស៊ូ​ ឈ្វេង​យល់​ ចិត្ត​គំនិត ​របស់​ ពួក​គេ, ទ្រង់ ​ក៏​មាន​ព្រះបន្ទូល ​ទៅ​កាន់​បុរស​ ស្វិត​ដៃ​នោះ ​ថា៖ «ចូរ ​ក្រោក​ឡើង, មក​ឈរ ​នៅ​កណ្ដាល​គេ ​ឯណេះ។»  បុរស​នោះ​ ក៏​ក្រោក​ឈរ​ឡើង។   

ព្រះយេស៊ូ​ មាន​ព្រះបន្ទូល ​ទៅ​គេ​ ថា៖ «ខ្ញុំ​ សូម ​សួរ​ អ្នក​រាល់​គ្នា​ ថា, នៅ​ថ្ងៃ​សប្ប័ទ, តើ មនុស្ស​ មាន​សិទ្ធិ ​ធ្វើ​ អំពើ​ល្អ ឬ​ធ្វើ ​អំពើ​អាក្រក់?   តើ​ ត្រូវ​ សង្គ្រោះ​ ជីវិត​មនុស្ស ឬ​ធ្វើ​ ឲ្យ​វិនាស ​អន្តរាយ?»  

ព្រះអង្គ​ បែរ​ ព្រះភក្ត្រ​ ទត​មើល​ មនុស្ស​ ទាំង​អស់ ​ដែល​នៅ​ជុំវិញ, រួច​ មាន​ព្រះបន្ទូល​ ទៅ​បុរស​ ស្វិត​ដៃ​នោះ​ ថា៖ «ចូរ​ លាត​ដៃ ​មើល៍។»  គាត់ ​ក៏​លាត​ដៃ, ហើយ ​ដៃ​គាត់​ បាន​ជា ​ដូច​ដើម​វិញ។  ពួក​គេ ​ក្ដៅ​ក្រហាយ ​យ៉ាង​ខ្លាំង, ហើយ ​ពិគ្រោះ​គ្នា, គិត​ធ្វើ​យ៉ាង​ណា​ ដើម្បី​ ប្រឆាំង​ នឹង​ព្រះយេស៊ូ។ 


ព្រះយេស៊ូ​ ជ្រើស​រើស ​សាវ័ក ​ដប់ពីរ ​រូប 

នៅ​គ្រា​នោះ, ព្រះយេស៊ូ​ យាង​ឡើង ​ទៅ​លើ​ភ្នំ ​ដើម្បី​ អធិស្ឋាន។  ព្រះអង្គ​ អធិស្ឋាន ​ពេញ​មួយ​យប់។  លុះ​ ព្រលឹម​ឡើង, ព្រះអង្គ ​ត្រាស់​ហៅ​ សិស្សមក។  ក្នុង​ចំណោម​សិស្ស​ ទាំង​នោះ, ព្រះអង្គ ​ជ្រើស​យក​ ដប់ពីរ ​រូប, ហើយ​ ប្រទានងារ​ ជា​ទូត​ របស់​ ព្រះអង្គ, គឺ​ មាន​ ស៊ីម៉ូន ​ដែល​ទ្រង់ ​ប្រទាន​ឈ្មោះ​ ថា ពេត្រុស, និងអនទ្រេ ​ជា​ប្អូន ​របស់​គាត់, យ៉ាកុប, យ៉ូហាន, ភីលីព, បាថូឡូមេ, ម៉ាថាយ, ថូម៉ាស, យ៉ាកុប ​ជា​កូន ​របស់​ អាល់ផាយ, ស៊ីម៉ូន ​ហៅ ​អ្នក​ជាតិ​និយម, យូដាស​ ជា​កូន យ៉ាកុប. និងយូដាស​ អ៊ីស្ការីយ៉ុត ​ដែល​នឹង​ក្បត់​ ព្រះអង្គ។  

ព្រះយេស៊ូ ប្រោស​អ្នក​ជំងឺ ​ឲ្យ​ជា

ព្រះយេស៊ូ​ យាង​ចុះ​ ពី​លើ​ភ្នំ​ ជា​មួយ​សិស្ស​ ទាំង​នោះ ​មក​ប្រថាប់​ នៅ​ត្រង់​ កន្លែង​មួយ​ រាប​ស្មើ។  នៅ​ទី​នោះ មាន​សិស្ស ​ជា​ច្រើន, និង​ប្រជាជន ​ពី​ស្រុក ​យូដា, ពី​ក្រុង​ យេរូសាឡឹម, ពី​ក្រុង ​ទីរ៉ូស, និង​ក្រុង​ ស៊ីដូន ​នៅ​តាម​ មាត់​សមុទ្រ មក​រង់ចាំ​ ព្រះអង្គ​ យ៉ាង​កកកុញ។  គេ ​នាំ​គ្នា​ មក​ស្ដាប់​ ព្រះអង្គ និង​សូម​ ព្រះអង្គ ​ប្រោស​គេ ​ឲ្យ​ជា ​ពី​ជំងឺ។  រីឯ ​អស់​អ្នក ​ដែល​មាន ​វិញ្ញាណ​អាក្រក់​ នៅ​ក្នុង​ខ្លួន ក៏​បាន​ជា​ដែរ។  បណ្ដាជន​ ប្រជ្រៀត​គ្នា​ ចូល​មក​ ពាល់​ព្រះយេស៊ូ, ដ្បិត​ មាន​ឫទ្ធានុភាព ​ចេញ​ពី​ព្រះអង្គ ​មកប្រោស​គេ​ ឲ្យ​ជា​ គ្រប់ៗ​គ្នា។

សុភមង្គល និង​អពមង្គល

ព្រះយេស៊ូ ​ងើប​ព្រះភក្ត្រ​ ទត​មើល​សិស្ស របស់ ​ព្រះអង្គ,

ហើយ​ មាន​ព្រះបន្ទូល​ ថា៖

«អ្នក​រាល់​គ្នា ​ដែល​ជា​ជន​ ក្រខ្សត់ ​អើយ,
អ្នក​ មាន​សុភមង្គល ​ហើយ,
ដ្បិត​ អ្នក​រាល់​គ្នា​ បាន​ទទួល​ ព្រះរាជ្យ ​របស់​ ព្រះជាម្ចាស់។
អ្នក​រាល់​គ្នា​ ដែល​កំពុង​តែ ​ស្រេក​ឃ្លាន​ អើយ,
អ្នក ​មាន​សុភមង្គល​ ហើយ,
ដ្បិត​ អ្នក​រាល់​គ្នា​ នឹង​បាន​ឆ្អែត។
អ្នក​រាល់​គ្នា​ ដែល​កំពុង​តែ ​យំ​សោក ​អើយ,
អ្នក​ មាន​សុភមង្គល ​ហើយ,
ដ្បិត ​អ្នក​រាល់​គ្នា​ នឹង​បាន​ ត្រេក​អរ។
ប្រសិន​បើ​ មាន​គេ​ ស្អប់ លែង​រាប់​រក ​អ្នក​រាល់​គ្នា,

ប្រសិន​បើ ​គេ ត្មះតិះដៀល ​បង្ខូច​ឈ្មោះ ​អ្នក​រាល់​គ្នា,
ព្រោះ​តែ​ បុត្រ​មនុស្ស, អ្នក​រាល់​គ្នា​ មាន​សុភមង្គល​ ហើយ។ 

«នៅ​គ្រា​នោះ ​ចូរ​ មាន​អំណរ​ សប្បាយ​ឡើង, ដ្បិត​ អ្នក​រាល់​គ្នា​ ទទួល​រង្វាន់​ យ៉ាង​ធំ នៅ​ស្ថាន ​បរមសុខ។  កាល​ពី​ជំនាន់​មុន, បុព្វបុរស ​របស់​គេ​ ក៏​បាន​ប្រព្រឹត្ត​ ចំពោះ​ ពួក​ព្យាការី​ ដូច្នោះ​ដែរ។


«ចំណែក​ ឯ​អ្នក​រាល់​គ្នា ​ដែល​ជា​អ្នក​មាន ​អើយ,

អ្នក​ នឹង​ត្រូវ ​វេទនា, ព្រោះ​ អ្នក​រាល់​គ្នា​
បានទទួល​ ការ​សម្រាល​ទុក្ខ ​រួច​ស្រេច​ហើយ។
អ្នក​រាល់​គ្នា ​ដែល​ឆ្អែត​ នៅ​ពេល​នេះ ​អើយ,
អ្នក នឹង​ត្រូវ ​វេទនា,
ដ្បិត​ អ្នក​រាល់​គ្នា ​នឹង​ស្រេក​ឃ្លាន​ ជា​ពុំខាន។

អ្នក​រាល់​គ្នា​ ដែល​កំពុងតែ​ ត្រេកអរ ​អើយ,
អ្នក​ នឹង​ត្រូវ ​វេទនា,
ព្រោះ ​អ្នក​រាល់​គ្នា នឹង​កាន់​ទុក្ខ, ហើយ​ យំ​សោក​ ជា​ពុំខាន។

អ្នក​រាល់​គ្នា ​ដែល​មនុស្ស​ ទាំង​អស់ កោត​សរសើរ ​អើយ,
អ្នក​ ត្រូវ​ វេទនា​ហើយ,
ព្រោះ​ បុព្វបុរស​ របស់​គេ ​ក៏​បាន​ប្រព្រឹត្ត
ចំពោះ​ ពួក​ព្យាការី ​ក្លែងក្លាយ​ ដូច្នោះ​ដែរ។  
សេចក្ដី​ស្រឡាញ់ ​ចំពោះ​ ខ្មាំង​សត្រូវ 

«ខ្ញុំ សូម​ប្រាប់​ អ្នករាល់​គ្នា ​ដែល​កំពុង​ ស្ដាប់​ខ្ញុំ​ ថា, ចូរ​ ស្រឡាញ់ ​ខ្មាំង​សត្រូវ​ របស់​ខ្លួន, និង​ធ្វើ​ អំពើ​ល្អ​ ដល់​អស់​អ្នក ​ដែល​ស្អប់​ អ្នក​រាល់​គ្នា។  ត្រូវ​ ជូន​ពរ​ ដល់​អស់​អ្នក ​ដែល​ប្រទេច ផ្ដាសា ​អ្នក​រាល់​គ្នា និង​អង្វរ​ ព្រះជាម្ចាស់។  សូម​ ទ្រង់ ​ប្រទាន​ពរ​ ដល់​អស់​អ្នក ​ដែល​បៀតបៀន ​អ្នក​រាល់​គ្នា។  ប្រសិនបើ​ មាន​គេ ​ទះ​កំផ្លៀង ​អ្នក​ម្ខាង, ចូរ ​បែរ​ ឲ្យ​គេ ​ទះ​ម្ខាង ​ទៀត​ចុះ។  ប្រសិន​បើ គេ​ យក​អាវ​ធំ ​របស់​អ្នក, ចូរ​ ឲ្យ​គេ​ យក​អាវ​ក្នុង ​ថែមទៀត​ទៅ។  បើ​ មាន​អ្នក​ណា​ សុំ​អ្វី​ ពី​អ្នក, ចូរ​ ឲ្យ​គេ​ទៅ, ហើយ​ បើ ​គេ​ រឹប​អូស​ យក​អ្វី ​ដែល​ជា​របស់​អ្នក, ចូរ ​កុំ​ ទារ​ពី​គេ ​វិញ​ឡើយ។  បើ ​អ្នក​រាល់​គ្នា ​ចង់​ឲ្យ​គេ​ ប្រព្រឹត្ត​ ចំពោះ​ខ្លួន ​បែប​ណា, ត្រូវ​ ប្រព្រឹត្ត​ ចំពោះ​គេ ​បែប​នោះ​ដែរ។ 

«បើ​ អ្នក​រាល់​គ្នា​ ស្រឡាញ់​តែ​ មនុស្ស​ ដែល​ស្រឡាញ់ ​អ្នក​រាល់​គ្នា, តើ​ នឹង​មាន​ គុណ​បំណាច់ ​អ្វីសូម្បី​តែ​ មនុស្ស​បាប​ ក៏​ចេះ​ ស្រឡាញ់ ​គ្នា​គេ​ដែរ។  ហើយ ​បើ ​អ្នក​រាល់​គ្នា​ ធ្វើ​អំពើ​ល្អ ​តែ​ ជា​មួយ​ មនុស្ស​ណា​ ដែល​ធ្វើ ​អំពើ​ល្អ​ ដល់​អ្នក​រាល់​គ្នា, តើ​ នឹង​មាន​ គុណ​បំណាច់ ​អ្វីសូម្បី​តែ ​មនុស្ស​បាប​ ក៏​ចេះ​ធ្វើ​ អំពើ​ល្អ​ ដល់​គ្នា​គេ​ដែរ។  បើ ​អ្នក​រាល់​គ្នា ​ឲ្យគេ​ខ្ចី ដោយ​សង្ឃឹម​ ថា​ នឹង​បាន​សំណង​វិញ, តើ ​នឹង​មាន ​គុណ​បំណាច់ ​អ្វីសូម្បី​តែ ​មនុស្ស​បាប​ ក៏​ឲ្យ​គ្នា​គេ​ ខ្ចី ដើម្បី​ ទទួល​សំណង​ ដូច​ដើម​វិញ​ដែរ។  ចូរ ​ស្រឡាញ់​ ខ្មាំង​សត្រូវ ​របស់​ខ្លួន, ហើយ ​ប្រព្រឹត្ត​ អំពើ​ល្អ​ ដល់​គេ, ព្រម​ទាំង​ ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ ចង់​បាន​អ្វី​វិញ​ ឲ្យ​សោះ។  ពេល​នោះ អ្នក​រាល់​គ្នា​ នឹង​ទទួល​រង្វាន់​ យ៉ាង​ធំ។  អ្នក​រាល់​គ្នា ​នឹង​បាន​ ទៅ​ជា​កូន ​របស់ ​ព្រះជាម្ចាស់​ ដ៏​ខ្ពង់ខ្ពស់ ​បំផុត, ដ្បិត ​ព្រះអង្គ ​ក៏​មាន ​ព្រះហឫទ័យ​ សប្បុរស​ ចំពោះ​ជន​ អកតញ្ញូ និង​ជន ​កំណាច​ដែរ។  ចូរ​ មាន​ចិត្ត​ មេត្តាករុណា ដូច​ព្រះបិតា ​របស់ ​អ្នក​រាល់​គ្នា​ ដែល​មាន ​ព្រះហឫទ័យ​ មេត្តាករុណា។


កុំ​ ថ្កោល​ទោស ​អ្នក​ដទៃ

«កុំ​ ថ្កោល​ទោស ​អ្នក​ដទៃ ​ឲ្យ​សោះ, នោះ​ ព្រះជាម្ចាស់​ ក៏​
មិន ​ថ្កោល​ទោស ​អ្នក​រាល់​គ្នា​ដែរ។  កុំ​ ផ្ដន្ទាទោស​ អ្នក​ដទៃ​ ឲ្យ​សោះ, នោះ​ ព្រះជាម្ចាស់ ​ក៏​មិន ​ផ្ដន្ទាទោស ​អ្នក​រាល់​គ្នា​ដែរ។  ត្រូវ​ លើកលែង​ទោស​ ឲ្យ​អ្នក​ដទៃ, នោះ​ ព្រះជាម្ចាស់ ​នឹង​លើកលែង​ទោស ​ឲ្យ​អ្នក​រាល់​គ្នា។  ចូរ ​ធ្វើ​អំណោយ​ ដល់​អ្នក​ដទៃ, នោះ ​ព្រះជាម្ចាស់​ នឹង​ប្រទាន អំណោយ​ ដល់​អ្នក​រាល់​គ្នា ​ដែរ។  ទ្រង់​ នឹង​ប្រទាន​ មក​យ៉ាង ​បរិបូណ៌​ ហូរហៀរ។  ព្រះជាម្ចាស់ ​នឹង​វាល់​ ឲ្យ​អ្នក តាម​រង្វាល់ ​ដែល​អ្នក​វាល់ ​ឲ្យ​អ្នក​ដទៃ។»

ព្រះយេស៊ូ ​មាន​ព្រះបន្ទូល​ ជា​ពាក្យ​ប្រស្នា ​ទៅ​គេ​ ទៀត​ថា៖ «មនុស្ស​ខ្វាក់ ​ពុំ​ អាច​នាំ​ មនុស្ស​ខ្វាក់​ ម្នាក់​ទៀត ​បាន​ឡើយ។  បើ​ ធ្វើ​ដូច្នោះ មុខ​ជា​ ធ្លាក់​រណ្ដៅ ​ទាំង​ពីរ​នាក់ ​មិន​ខាន។  ពុំ​ ដែល​មាន​ សិស្ស​ណា​ ធំ​ជាង​គ្រូ​ឡើយ, ប៉ុន្តែ សិស្ស​ ដែល​បាន ទទួល​ចំណេះ​ សព្វ​គ្រប់ អាច​ស្មើ​ នឹង​គ្រូ​បាន។  ហេតុ​អ្វី ​បាន​ជា​អ្នក​ មើល​ឃើញ​ ល្អង​ធូលី ​នៅ​ក្នុង​ភ្នែក​ របស់​បង​ ប្អូន​អ្នក, តែ ​មើល​មិន​ឃើញ ​ធ្នឹម ​នៅ​ក្នុង​ភ្នែក​ របស់​ អ្នក​ផ្ទាល់​ ដូច្នេះ?  បើ​ អ្នក​មើល​ធ្នឹម​ នៅ​ក្នុង​ភ្នែក​ របស់​អ្នក​ មិន​ទាំង​ឃើញ​ផង, ម្ដេច ​ក៏​ហ៊ាន​និយាយ ​ទៅ​បង​ប្អូន ​ថា, “ទុក​ ឲ្យ​ខ្ញុំ​ ផ្ដិត​យក​ ល្អង​ធូលី​នេះ ​ចេញ​ពី​ភ្នែក​អ្នក?”  មនុស្ស​ មាន​ពុត​ អើយ, ចូរ​ យក​ធ្នឹម ​ចេញ​ពី​ភ្នែក​អ្នក​ ជា​មុន​សិន, ទើប ​អ្នក ​មើល​ឃើញ​ច្បាស់, ល្មម​ នឹង​ផ្ដិត​យក​ ល្អង​ធូលី​ ចេញ​ពី​ភ្នែក ​របស់​ បង​ប្អូន​អ្នក​បាន។


ដើម​ឈើ​ ល្អ និង​ដើម​ឈើ ​អាក្រក់

«ដើម​ឈើ​ល្អ មិន​ដែល ​ឲ្យ​ផ្លែ​ អាក្រក់​ឡើយ។  ឯ​ដើម​ឈើ​ អាក្រក់​វិញ ក៏​មិន​ដែល​ ឲ្យ​ផ្លែ​ ល្អ​ដែរ, ដ្បិត ​គេ​ ស្គាល់​ដើម​ឈើ​បាន ដោយសារ​ ផ្លែ​វា។  ពុំ​ ដែល​មាន ​នរណា ​បេះ​ផ្លែ​ឧទុម្ពរ ឬ​ផ្លែ​ ទំពាំងបាយជូរ ​ពី​គុម្ព​បន្លា​ ឡើយ។  មនុស្ស​ល្អ​ តែង​ប្រព្រឹត្ត​ អំពើ​ល្អ, ព្រោះ​ ចិត្ត​ របស់​គេ​ ល្អ; រីឯ​ មនុស្ស​អាក្រក់ តែង​ប្រព្រឹត្ត​ អំពើ​អាក្រក់, ព្រោះ​ ចិត្ត ​របស់​គេ ​អាក្រក់។  ដ្បិត ​មាត់ ​របស់​ មនុស្ស ​តែង​ស្រដី ​ចេញ​មក​ នូវ​សេចក្ដី​ណា ដែល​មាន​ពេញ​ ហូរហៀរ ​នៅ​ក្នុង​ដួង​ចិត្ត ​របស់​ខ្លួន។

មនុស្ស ​ពីរ​នាក់ ​សង់​ផ្ទះ


«ហេតុ​អ្វី​ បាន​ជា ​អ្នក​រាល់​គ្នា ​ហៅ​ខ្ញុំ​ ថា, “ព្រះអម្ចាស់!
ព្រះអម្ចាស់!តែ ​មិន​ប្រព្រឹត្ត ​តាម​ពាក្យ​ខ្ញុំ​ ដូច្នេះ?  អ្នក​ ដែល​ចូល​មក ​រក​ខ្ញុំ ស្ដាប់​ពាក្យ​ខ្ញុំ, ហើយ ​ប្រព្រឹត្ត ​តាមខ្ញុំ។  ​សូម​ បង្ហាញ​ប្រាប់​ ឲ្យ​អ្នក​រាល់​គ្នា​ ដឹង​ថា, គេ​ ប្រៀប​បាន​ទៅ​ នឹង​មនុស្ស ​ប្រភេទ​ណា, អ្នក​នោះ ប្រៀប​បាន​ នឹង​មនុស្ស​ម្នាក់ ​ដែល​សង់​ផ្ទះ។  គាត់​ ជីក​ដី ​យ៉ាង​ជ្រៅ, ហើយ ​ចាក់​គ្រឹះ​ លើ​ផ្ទាំង​ថ្ម, លុះ​ ទឹក​ជំនន់​ មក​ដល់។  ទោះ​បី ​ទឹក​ហូរ​ មក​ប៉ះ ​យ៉ាង​ណា ​ក៏​ដោយ ក៏​មិន​អាច​ធ្វើ ​ឲ្យ​ផ្ទះ​នោះ​ រង្គើ​ បាន​ដែរ, ព្រោះ​ គាត់​ បាន​សង់​ យ៉ាង​មាំ។  ចំណែក​ ឯ​អ្នក ​ដែល​ស្ដាប់ ​ពាក្យ​ខ្ញុំ, តែ​ មិន​ប្រព្រឹត្ត​តាម ប្រៀប​បាន​ នឹង​មនុស្ស​ម្នាក់​ ដែល​សង់​ផ្ទះ ​ដោយ​ពុំ​បាន ​ចាក់​គ្រឹះ។  លុះ ​ទឹក​ហូរ​មក​ បោក​ផ្ទះ​នោះ។  ផ្ទះ​នោះ ​ក៏​រលំ​ ខូច​ខាត​ភ្លាម, គ្មាន​អ្វី​ សល់​ឡើយ។»







No comments:

Post a Comment