Paris Peace Accords 23 Oct. 1991

Friday, September 19, 2014

​ក្រសួង​ធម្មការ​ បដិសេធ​ មិន​មាន​ ការវិនិយោគ ឬ​លក់​ដី​ ពុទ្ធសាសនបណ្ឌិត្យ​​ | Ministry of Cults and Religion rejects claim that it invested or sold land of Buddhist Institute

​ក្រសួង​ធម្មការ​ បដិសេធ​ មិន​មាន​ ការវិនិយោគ ឬ​លក់​ដី​ ពុទ្ធសាសនបណ្ឌិត្យ​​

VOD | ១៨ កញ្ញា ២០១៤


ការដ្ឋានផ្លូវក្រោមដីរបស់ក្រុមហ៊ុនណាហ្គាវើល ស្ថិតនៅក្បែរ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ (រូបថត៖ Krishan)

​ក្រសួង​ ធម្មការ និង​សាសនា ​បដិសេធ​ ព័ត៌មាន ​ពាក់ព័ន្ធ ​នឹង​ការលក់​ដី ​វិទ្យាស្ថាន ​ពុទ្ធសាសនបណ្ឌិត្យ ​ទៅឲ្យ​ក្រុមហ៊ុន​ ណាហ្គា ​វើល​។​

​ប្រតិកម្ម​នេះ​ ឆ្លើយ​តប​ទៅ​ នឹង​អត្ថបទ​ ព័ត៌មាន ​របស់​ កាសែត​ ភ្នំពេញ​ ប៉ុស្ដិ៍​ ដែល​បាន​ចុះផ្សាយ​ កាល​ពី​ពុធ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ ដែល​ផ្សាយ​ ថា, ក្រុមហ៊ុន​ ណាហ្គា​ កំពុងតែ ​សម្លឹង​ដី​ វិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ​ សម្រាប់ ​អភិវឌ្ឍ​ សណ្ឋាគារ ​ថ្មី​មួយ​។​


កាសែត ​ភ្នំពេញ ​ប៉ុស្ដិ៍ បាន​ដកស្រង់ ​សម្ដី​លោក​ ហ្វី​លីព លី (Philip Lee) ប្រធាន ​ផ្នែក​ហិរញ្ញវត្ថុ​ របស់ ​ក្រុមហ៊ុន​ណាហ្គា ដែល​បាន​ប្រាប់ ​វិនិយោគិន និង​អ្នកវិភាគ​ ក្នុងអំឡុង ​សន្និសីទ ​វីដេអូ​ កាលពី​ថ្ងៃ ទី​៧ ខែ​សីហា ថា, ក្រុមហ៊ុន​នេះ​ មាន​ផែនការ​ សាងសង់ ណាហ្គា ៣ ដែល​ជា​សណ្ឋាគារ ​មិនមាន ​ប្រតិបត្តិការ​ លេងល្បែង, ហើយ ​បើ ​ទទួលបាន ​ការយល់ព្រម ​នឹង​ធ្វើ​នៅ​លើ​ ទីតាំង​វិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ។​

កាសែត ​ភ្នំពេញ​ ប៉ុស្ដិ៍ បាន​ដកស្រង់​សម្ដី​លោក ហ្វី​លីព លី ថា៖ «ដូច្នេះ​ យើង​ កំពុង​ធ្វើ​ការងារ។  យើង​ បាន​ស្នើឡើង​ ដើម្បី​ សាងសង់​ សណ្ឋាគារ ណាហ្គា ៣ នៅ​ទីតាំង​នេះ។  អ្នក​មើលឃើញ​នោះ​ គឺ ជា​រចនាសម្ព័ន្ធ​ ពីរ៉ាមីដ, ហើយ ​នៅ​ខាងឆ្វេង, ​វា រចនាសម្ព័ន្ធ​ ពណ៌​ស​នេះ​ នឹង​ជា​ការិយាល័យ​ ថ្មី​ របស់​ វិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ​»​


​កាសែត ​ភ្នំពេញ ​ប៉ុស្ដិ៍ ក៏​បាន​ដកស្រង់​ សម្ដី​ប្រធាន ​ផ្នែក​ប្រតិបត្តិការ​ របស់ ​ក្រុមហ៊ុន ណាហ្គា ​វើល​ លោក ម៉ាគ ប្រោ​ន (Mark Brown) ថា, បច្ចុប្បន្ន ​ក្រុមហ៊ុន​ ណាហ្គា​ កំពុង​ចរចា​ ជាមួយ ​រដ្ឋាភិបាល​កម្ពុជា ​អំពី​ ដី​នៅ​វិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ​ នេះ​។​

សេចក្ដីថ្លែងការណ៍ ​របស់​ ក្រសួង​ធម្មការ និង​សា​សា​នា ចុះ​ថ្ងៃ​ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ បដិសេធ នឹង​ព័ត៌មាន​នេះ, ហើយ​ ថា, ក្រសួង​ ពុំដែល​មាន ​គោលការណ៍​ គិតគូរ​ ដល់ការ វិនិយោគ ឬ​លក់​វិទ្យាស្ថាន ​ពុទ្ធ​សាសន​បណ្ឌិត្យ ដល់​ក្រុមហ៊ុន​ ឯកជន​ ណាមួយ​ឡើយ, រាប់​ទាំង​ ក្រុមហ៊ុន ​ណាហ្គា​វើល​ ផងដែរ​។​  សេចក្ដី ថ្លែងការណ៍ ​បន្ត​ថា, បច្ចុប្បន្ន វិទ្យាស្ថាន ​ពុទ្ធ​សាសន​បណ្ឌិត្យ​ កំពុង​ដំណើរការ​ ការងា​រ​ ជា​ប្រក្រតី, ​ដូចជា បោះពុម្ពផ្សាយ​ ទស្សនាវដ្ដី ​កម្ពុជ​សុរិយា និង​អត្ថបទ​ បោះពុម្ពផ្សាយ ​ផ្សេងៗ​។​

​សេចក្ដីថ្លែងការណ៍ ​ឲ្យដឹង​ទៀត ថា, ក្រៅ​ពី​ការងា ​របស់ ​វិទ្យាស្ថាន, ក្រសួង​ធម្មការ​ បាន​លើក​គម្រោង ​ថវិកាជាតិ ​ដើម្បី​ ជួសជុល, កែលម្អ, និង​សាងសង់ ​អគារ​ថ្មី​ បួន ​ឬ​ប្រាំ​ជាន់ ​នៅក្នុង​ទីតាំង​ដី ​វិទ្យាស្ថាន​ ពុទ្ធ​សាសន​បណ្ឌិត សម្រាប់ ​រៀបចំ​ កម្មវិធី​ នាទី​ព្រះពុទ្ធសាសនា ​ផ្សារភ្ជាប់​សង្គម, សាល​ សម្រាប់​បណ្ដុះបណ្ដាល​ អាចារ្យ​-​អាច​រិនី, និង​ការិយាល័យ ​ម្រើ​ការងារ​ ជា​ដើម​។​

ព័ត៌មាន​ នៃ​ការលក់​ទិញ ​វិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ​នេះ​ កើតឡើង ខណៈ​ ក្រុមហ៊ុន​ ណាហ្គា ​កំពុង​សាងសង់​ ផ្លូវ ណាហ្គា Walk តាម​បណ្ដោយ​ មហាវិថី ​ព្រះសីហនុ មុខ​វិទ្យាស្ថាន​នេះ និង​កំពុង​ សាងសង់ ណាហ្គា ២ ដែល​ធ្វើ ឲ្យ​វិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ​ ស្ថិត​នៅ​ចំ​ កណ្ដាល ណាហ្គា និងណាហ្គា ២


No comments:

Post a Comment