ណាហ្គា គ្រោងសង់ ណាហ្គា៣ នៅលើដី ពុទ្ធសាសនបណ្ឌិត្យ
ភ្នំពេញៈ ណាហ្គា Corp
ដែលជាក្រុមហ៊ុន មេ របស់កា ស៊ីណូ ណាហ្គាWorld តែមួយគត់ នៅទីក្រុង ភ្នំពេញ អះអាង ថា,
ខ្លួន កំពុងតែ សម្លឹងដី វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ សម្រាប់ អភិវឌ្ឍ
សណ្ឋាគារ ថ្មីមួយ
ខណៈ ក្រុមហ៊ុន ក៏នឹងចាប់ផ្ដើម ដំណើរការ សេវាកម្ម ក្រុមហ៊ុន អាកាសចរណ៍,
ពាណិជ្ជកម្ម ថ្មីមួយ ផងដែរ។
លោក Philip Lee ប្រធាន ផ្នែកហិរញ្ញវត្ថុ របស់ ក្រុមហ៊ុន ណាហ្គា Corp បានប្រាប់ វិនិយោគិន និងអ្នកវិភាគ ក្នុងអំឡុងសន្និសីទ វីដេអូ កាលពីថ្ងៃ ទី៧ ខែសីហា ថា, ក្រុមហ៊ុននេះ មានផែនការ សាងសង់ ណាហ្គា ៣ ដែលជាសណ្ឋាគារ មិនមាន ប្រតិបត្តិការ លេងល្បែង, ហើយ បើ ទទួលបាន ការយល់ព្រម នឹងធ្វើ នៅលើទីតាំង វិទ្យាស្ថានពុទ្ធ សាសនបណ្ឌិត្យ។
លោក ថ្លែងថា៖ «នៅពេលនេះ វា មានសារៈសំខាន់ ដែលកត់សម្គាល់ ថា, សណ្ឋាគារ ណាហ្គា ៣ នៅពេលបច្ចុប្បន្ន កំពុងរៀបចំ ផែនការ។ វា គឺ ជាគំនិត ដែលត្រូវ បង្កើតឡើង។ យើង កំពុងពិភាក្សា ជាមួយ អាជ្ញាធរ ដើម្បី អភិវឌ្ឍ ទីតាំងនោះ។»
លោក លើកឡើង ថា៖ «ដូច្នេះ យើង កំពុងធ្វើការងារ។ យើង បានស្នើឡើង ដើម្បី សាងសង់ សណ្ឋាគារ ណាហ្គា ៣ នៅទីតាំងនេះ។ អ្នក មើលឃើញនោះ គឺ ជារចនាសម្ព័ន្ធ ពីរ៉ាមីដ, ហើយ នៅខាងឆ្វេងវា, រចនាសម្ព័ន្ធ ពណ៌សនេះ នឹងជាការិយាល័យ ថ្មី របស់ វិទ្យាស្ថានពុទ្ធ សាសនបណ្ឌិត្យ។»
លោក Mark Brown ប្រធាន ផ្នែកប្រតិបត្តិការ របស់ ក្រុមហ៊ុន ណាហ្គា World បានថ្លែង ថា, បច្ចុប្បន្ន ក្រុមហ៊ុននេះ កំពុងចរចា ជាមួយ រដ្ឋាភិបាល កម្ពុជា អំពីដីនេះ។
លោក បន្តថា៖ «សម្រាប់សណ្ឋាគារ ណាហ្គា ៣, រូបភាពនេះ គឺ ជាក្ដីសុបិន របស់យើង។ យើង សង្ឃឹមថា, យើង អាចបញ្ចុះបញ្ចូល រដ្ឋាភិបាល ឲ្យផ្ដល់សិទ្ធិ នៃការប្រើប្រាស់ ដីនេះ បាន។»
ការចរចា របស់ ណាហ្គា Corp ជាមួយ រដ្ឋាភិបាល ស្ដីពី ដីវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យនេះ ធ្វើឡើង ខណៈ ក្រុមហ៊ុននេះ ជិតបញ្ចប់គម្រោង ផ្លូវណាហ្គា Walk តាមបណ្ដោយ មហាវិថី ព្រះសីហនុ និងគម្រោង សាងសង់ ណាហ្គា ២ ដែលមាន តម្លៃ ៣៧០ លានដុល្លារ គ្រោង នឹងបញ្ចប់ នៅដើមឆ្នាំ ២០១៧។
ពេលនេះ ការដ្ឋានសំណង់ទាំងពីររបស់ក្រុមហ៊ុនលេងល្បែងនេះបានព័ទ្ធជុំវិញវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យទាំងស្រុងហើយ។
ការពង្រីករបស់ក្រុមហ៊ុន ណាហ្គា Corp បានបង្កឲ្យមានពាក្យចចាមអារ៉ាមជាយូរមកហើយថា ដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យត្រូវបានលក់បន្តិចម្តងៗដើម្បីឲ្យ ត្រូវនឹងសំណើរបស់ប្រតិបត្តិករកាស៊ីណូនេះ។
ប៉ុន្តែ លោក ស សុខនី នាយកស្ដីទីរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា លោកមិនបានដឹងពីមហិច្ឆតាអភិវឌ្ឍរបស់ ណាហ្គា Corp សម្រាប់សណ្ឋាគារនៅឡើយទេ។
លោក ជា វុទ្ធី អគ្គលេខាធិការរងនៅក្រុមប្រឹក្សាវិនិយោគកម្ពុជា ដែលជានាយកដ្ឋានមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងដូចគ្នាថា លោកមិនបានដឹងពីផែនការរបស់ក្រុមហ៊ុន ណាហ្គា Corp នោះទេ។
ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានឲ្យដឹងថា ប្រសិនរដ្ឋអនុញ្ញាត នឹងធ្វើឲ្យបាត់បង់តម្លៃបី គឺតម្លៃពុទ្ធសាសនា តម្លៃជាតិខ្មែរ និងតម្លៃអ្នកដឹកនាំខ្មែរ។ ព្រះអង្គបន្តថា៖ «មហិច្ឆតា របស់គេ គឺ ធ្វើបន្តិច ម្តងៗ ដោយចាប់ ពីការធ្វើផ្លូវ ក្រោមដី ជាមុនសិន រហូត ដល់លេបយក ដីទាំងមូល, ហើយ បើ គ្មាន សាធារណៈ ប្រតិកម្មទេ, គេ នឹងយកដីនេះ ទាំងមូល។» តាមព្រះតេជគុណ ប៊ុត ប៊ុនតិញ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថ្មីនឹងយកទៅដាក់នៅបឹងស្នោ។
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បដិសេធមិនធ្វើអត្ថាធិប្បាយ។
អាជីវកម្មអាកាសចរណ៍ទន្ទឹមនឹងនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យមានការរីកចម្រើនបន្ថែម ទៀតនូវកម្មវិធីដំណើរកម្សាន្តសម្រាប់អ្នកលេងល្បែងមានប្រាក់ច្រើន របស់ខ្លួន ដែលរហូតមកដល់ឆ្នាំនេះប្រាក់ចំណូលបានកើនឡើង ៨៦ លានដុល្លារលោក Philip Lee បានអះអាងប្រាប់វិនិយោគិនកាលពីខែមុនថា ក្រុមហ៊ុននេះបានទិញយន្តហោះប្រភេទ Airbus A320 ពីរគ្រឿង និងប្រភេទ Gulfstream 450 មួយគ្រឿងក្នុងតម្លៃ ៤៤ លានដុល្លារអាមេរិក។
ក្រុមហ៊ុន ណាហ្គា Corp នឹងប្រតិបត្តិការយន្តហោះទាំងបីគ្រឿងនេះស្ថិតនៅក្រោមក្រុមហ៊ុន អាកាសចរណ៍ Bassaka Air ហើយទាក់ទាញអ្នកលេងល្បែងជនជាតិចិនតាមរយៈកិច្ចព្រមព្រៀងដៃគូមួយ ជាមួយក្រុមហ៊ុន Chinese International Travel Services ដែលជាភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ដែលមានមូលដ្ឋាននៅ ទីក្រុងប៉េកាំង៕

No comments:
Post a Comment