Paris Peace Accords 23 Oct. 1991

Friday, September 26, 2014

រដ្ឋ​សភា ​ប្រតិ​កម្ម​ នឹង​ការ​រិះ​គន់ ​របស់​ សង្គម​ស៊ីវិល ​អំពី​ សារាចរ ​របស់ ​ប្រ​ធាន​សភា​ | NatAss reacts to cricism from civil society

រដ្ឋ​សភា ​ប្រតិ​កម្ម​ នឹង​ការ​រិះ​គន់ ​របស់​ សង្គម​ស៊ីវិល ​អំពី​ សារាចរ ​របស់ ​ប្រ​ធាន​សភា​

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ២៥ កញ្ញា ២០១៤

លោកឈាង វុន ធ្វើសន្និសិទសារព័ត៌មានក្នុងរដ្ឋសភា។
លោក ឈាង វុន ធ្វើសន្និសិទ សារព័ត៌មាន ក្នុងរដ្ឋសភា។  RFI/ វណ្ណ សុគន្ធា

រដ្ឋ​សភា​​ តាម​រយៈ​​លោក​ ឈាង​ វុន អ្នក​នាំ​ពាក្យ​​ នៅ​​រសៀល​​ ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​បាន​​ប្រតិកម្ម​​ ទៅ​នឹង​​ការ​រិះ​គន់​​ របស់​​ សង្គម​​ស៊ី​វិល​​ អំពី​​ សារាចរ ​​ណែ​នាំ​​ ពី​​បែប​ បទ​​ការ​ងារ​​ ដល់​​គណៈ​កម្មកា​រ​​នានា​​ របស់​​ ប្រ​ធាន​ រដ្ឋ​សភា​។  អ្នក​នាំ​ពាក្យ​​ រដ្ឋ​សភា លើក​ឡើង​ ថា, ​ការ​ចេញ​​សារាចរ​​ របស់​​ ប្រ​ធាន​ រដ្ឋ​សភា​នេះ​ គឺ​ ធ្វើ​ឡើង​​ តាម​​បទ​បញ្ជា​ ផ្ទៃ​ក្នុង​​ នៃ​​រដ្ឋសភា​។

ថ្លែង ​នៅក្នុង​ សន្និសីទ កាសែត ​នៅ​វិមាន ​រដ្ឋសភា លោក ឈាង វុន បានចាត់ទុក​ ការរិះគន់ ​របស់​ សង្គម​ស៊ីវិល ​ទាំងនោះ ​ថា, ជាកា​រិះគន់​ មិន​ត្រឹមត្រូវ ​ដែល​មិនអាច​ ទទួលយកបាន។  អ្នកនាំពាក្យ និងជា​ប្រធាន ​គណៈកម្មការ ​ទី៥ នៃ​រដ្ឋសភា​ រូបនេះ បាន​រិះគន់​ តប​ទៅ ​សង្គម​ស៊ីវិល និង​អ្នកកាសែត​ ដែល​សរសេរ​ រិះគន់​ ពី​សារាចរ ​របស់ ​ប្រធាន រដ្ឋសភា​នេះ ​ថា, មិនបាន​យល់​ ពី​ទិដ្ឋភាព​ច្បាប់។


សូម បញ្ជាក់ថា កាលពី​ថ្ងៃ ទី១២ កញ្ញា លោក ហេង សំរិន ប្រធាន រដ្ឋសភា​កម្ពុជា បានចេញ​ សារាចរ​មួយ​ ដោយ​ណែនាំ​ បែបបទ​ ការងារ​ ដល់​បណ្តា​ គណៈកម្មកា​រ​នានា ​នៃ​រដ្ឋសភា។  ក្នុង​សារាចរ​នោះ លោក ហេង សំរិន ក៏បាន​តម្រូវ​ ឲ្យ​គណៈកម្មាការ​ ទាំងអស់​ ឲ្យ​សូម អនុញ្ញាត ​ពី​លោក​ ជាមុនសិន មុន​ឲ្យ​ សង្គម​ស៊ីវិល និងប្រជាពលរដ្ឋ​ ចូលជួប ​ក្នុង​សភា។  សារាចរ​នេះ ត្រូវ បាន​សង្គម​ស៊ីវិល ​រិះគន់ ថា, ជាការ​រឹតត្បិត​ សិទ្ធ​សេរីភាព ​របស់ តំណាងរាស្ត្រ ​ក្នុង​ការជួប ​ជាមួយ​ សង្គម​ស៊ីវិល និងប្រជាពលរដ្ឋ​ ដែលជា​ម្ចាស់ឆ្នោត។

ត្រង់ចំណុច​នេះ លោក ឈាង វុន បាន​លើកឡើងថា លោក ហេង សំរិន មិនដែល​ហាម​ឈា​ត់​តំ​ណា​រាស្ត្រ​ជួប​ជាមួយ​សង្គម​ស៊ីវិល​នោះទេ ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ការប្រជុំ​របស់​គណៈកម្មកា​រ​មិនអាច​អញ្ជើញ​ស៊ីវិល​ចូលរួម​បានទេ ព្រោះ​ជា​រឿង​ផ្ទៃក្នុង ហើយ​ច្បាប់​ក៏​មិន​អនុញ្ញាត​ដែរ។ ដោយ​លើក​បង្ហាញ​នូវ​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា លោក ឈាង វុន បាន​ថ្លែង​ការពារ​លោក​ហេង សំរិន ដែលជា​ប្រធានរដ្ឋសភា​ថា ការចេញ​សារាចរ​នេះ គឺជា​សិទ្ធ​របស់​ប្រធានរដ្ឋសភា​ដែលជា​អ្នកទទួលខុសត្រូវ​នៅក្នុង​រដ្ឋសភា​ ទាំងមូល ហើយ​ថា ជាការ​អនុវត្ត​ទៅតាម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ។

បើតាម​លោក ឈាង វុន សារាចរ​នេះ​មិនមែន​តម្រូវ​ឲ្យ​តែ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​អនុវត្ត​នោះទេ គឺ​តំណាងរាស្ត្រ​ទាំងអស់​មិន​ថា បក្សប្រឆាំង ឫ​កាន់អំណាច​ត្រូវតែ​អនុវត្ត​ដូចគ្នា។ ដូច្នេះ​សារាចរ​នេះ ក៏​មិន​បានដាក់​គំនាប ឫ បិទ​សិទ្ធ​សេរីភាព​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង​នោះដែរ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា លោក​ហេង សំរិន មិនបាន​រំលោភច្បាប់​ណាមួយ​នោះទេ តែ​សង្គម​ស៊ីវិល​ដែលជា​អ្នកចោទ​ប្រកាន់​ប្រធានរដ្ឋសភា​ទេ​ដែលជា​អ្នករំលោភ​ ច្បាប់​នោះ៕




No comments:

Post a Comment