Paris Peace Accords 23 Oct. 1991

Sunday, September 28, 2014

សភា ​នឹង​បើក ​សម័យ​ប្រជុំ ​លើក​ទី​៣​ នៅ​ថ្ងៃ​ ទី​១ តុលា | NatAss will convene its 3rd session this Oct. 1

សភា ​នឹង​បើក ​សម័យ​ប្រជុំ ​លើក​ទី​៣​ នៅ​ថ្ងៃ​ ទី​១ តុលា

RFA / ​វិទ្យុ ​អាស៊ី សេរី |៨ កញ្ញា ២០១៤

រដ្ឋ​សភា ៦២០
រដ្ឋ​សភា ​នៃ​ប្រទេស ​កម្ពុជា។ រូបថត ​ថ្ងៃ​ ទី​១ កញ្ញា ២០១៤ (RFA/Rann Samnang)
 
អគ្គលេខាធិការដ្ឋាន ​នៃ​រដ្ឋ​សភា ​ជូន​ដំណឹង​ ថា, សម័យ​ប្រជុំ​ សភា ​លើក​ទី​៣ នីតិកាល ​ទី​៥ នឹង​ប្រព្រឹត្ត​ឡើង ​នៅ​ថ្ងៃ​ ទី​១ តុលា ដោយ​មាន ​របៀបវារៈ ​ចំនួន ៦

របៀបវារៈ​ ទាំង ៦​នោះ មាន​ជាអាទិ៍ ការ​ពិភាក្សា​ និង​អនុម័ត​ សេចក្ដី​ស្នើ​ច្បាប់ ​រដ្ឋ​ធម្មនុញ្ញ ​ស្ដីពី​ វិសោធនកម្ម​ មាត្រា ៧៦ និង​មាត្រា​ ទាំង​ឡាយ​ ពី​ជំពូក ទី​១៥​ថ្មី ដល់​ជំពូក​ ទី​១៦​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ​នៃ​ព្រះរាជាណាចក្រ ​កម្ពុជា។

ការ​ពិភាក្សា​ និង​អនុម័ត ​សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី ​វិសោធនកម្ម​ មាត្រា ​មួយ​ចំនួន​ នៃ​ច្បាប់​ ស្ដីពី​ ការ​គ្រប់គ្រង ​រោងចក្រ​ និង​សិប្បកម្ម។  ការ​ពិភាក្សា​ និង​អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ ការ​អនុម័ត​ យល់​ព្រម​ លើ​កិច្ច​ព្រមព្រៀង ​សហប្រតិបត្តិការ​ វប្បធម៌​ រវាង​ រដ្ឋាភិបាល ​នៃ​រដ្ឋ,​ សមាជិក សមាគម​ប្រជាជាតិ​ អាស៊ី​អាគ្នេយ៍, និង​រដ្ឋាភិបាល ​សហព័ន្ធ ​រុស្ស៊ី។   ស្ដាប់​របាយការណ៍​ ស្ដីពី​ សកម្មភាព ​របស់ ​រដ្ឋ​សភា​ ចន្លោះ​ សម័យ​ប្រជុំ​រដ្ឋ​ សភា​ លើក​ទី​២ និង​លើក​ ទី​៣ នីតិកាល​ទី​៥។

សេចក្ដី​ ជូន​ដំណឹង ​របស់ ​អគ្គលេខាធិការដ្ឋាន ​រដ្ឋ​សភា​ បាន​ឲ្យ​ដឹង​ ថា, សមាសភាព ​លេខាធិការ ​របស់ ​សម័យ​ប្រជុំ​ សភា ​លើក​ទី​៣ នីតិកាល​ ទី​៥ មាន ៣​រូប គឺ ​មាន​លោក ​អ្នក​តំណាងរាស្ត្រ អាយ ខន, លោក កង គឹមហាក់, និង​លោកស្រី អ៊ុន សុគន្ធា។  របៀបវារៈ​ និង​សមាសភាព​ លេខាធិការ​ របស់​ សម័យ​ប្រជុំ​ សភា​ លើក​ទី​៣​នេះ បាន​ប្រជុំ​ សម្រេច​ ដោយ​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​ រដ្ឋ​សភា ​កាល​ពី​ថ្ងៃ​ ទី​២៦ កញ្ញា កន្លង​ទៅ៕


No comments:

Post a Comment