Paris Peace Accords 23 Oct. 1991

Tuesday, September 2, 2014

គ​.ជ​.ប.​ បន្ត​ដំណើរ​​ការ ​ធ្វើ​​ប​ច្ចប្ប​ន្ន​ភាព​​ បញ្ជី​​ឈ្មោះ​​ បោះឆ្នោត ​ឆ្នាំ​២០១៤ | NEC continues work in updating the voters' list 2014

គ​.ជ​.ប.​ បន្ត​ដំណើរ​​ការ ​ធ្វើ​​ប​ច្ចប្ប​ន្ន​ភាព​​ បញ្ជី​​ឈ្មោះ​​ បោះឆ្នោត ​ឆ្នាំ​២០១៤

RFI | ៣០ សីហា ២០១៤

ប្រជាពលរដ្ឋ​នាំគ្នា​មើលបញ្ជីឈ្មោះ នៅ​មុខ​ការិយាល័យ​បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣
ប្រជាពលរដ្ឋ​ នាំគ្នា ​មើលបញ្ជីឈ្មោះ នៅ​មុខ​ ការិយាល័យ​ បោះឆ្នោត ថ្ងៃអាទិត្យ ២៨​ កក្កដា ២០១៣

ទោះបីជា​​ គណបក្ស​​ ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​ សង្គ្រោះ​ជាតិ ​បាន​​ព្រមព្រៀង​​ ជា​គោលការណ៍​ រួចហើយ​​ ថា ​នឹង​​ជ្រើសរើស​​ គ​.ជ.​ប​. ថ្មី, ​ហើយ​​ ធ្វើ​បញ្ជី​​ឈ្មោះ​​ អ្នក​បោះឆ្នោត​​ ថ្មី​​ ក៏ដោយ, ​ប៉ុន្តែ​ មក​ដល់​ ពេលនេះ​ គ.ជ.​ប. ​​ដឹកនាំ​ ដោយ​​លោក​​ អ៊ឹម ​សួស្តី ​ដែល​​រង​​ការ រិះគន់​ នៅតែ​​ បន្ត​ដំណើរ​ការ ធ្វើ​​បច្ចុប្បន្ន​ភាព​​ បញ្ជី​​ឈ្មោះ​​ បោះឆ្នោត​​ ប្រចាំ​ឆ្នាំ​​ ដដែល​។  ដំណើរការ​​ ពិនិត្យ​​បញ្ជី​​ឈ្មោះ​ និង​​ចុះឈ្មោះ​​ បោះឆ្នោត​ ឆ្នាំ​២០១៤ ​នឹង​​ចាប់ផ្តើម ​ចាប់ពី​​ថ្ងៃ​ ទី​១៦​ ខែ​កញ្ញា ​​តទៅ​។

ប្រតិទិន ​នៃ​ការពិនិត្យ ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​ បោះឆ្នោត ឆ្នាំ២០១៤ របស់ ​គ.ជ.ប. បង្ហាញថា, ដំណើរ​ការ ធ្វើ​បច្ចុប្បន្នភាព​ បញ្ជី​ឈ្មោះ ​អ្នកបោះឆ្នោត​ ប្រចាំ​ឆ្នាំនេះ នឹង​ចាប់ផ្តើម ​ពីថ្ងៃ​ ទី​១៦​កញ្ញា​ ដែលជា​ការ ចុះឈ្មោះ ​អ្នកសង្កេតការណ៍។  ចំណែក​ ការពិនិត្យ​ បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​ បោះឆ្នោត នៅតាម​ឃុំ-សង្កាត់ ធ្វើឡើង​ ចាប់ពី​ថ្ងៃ ទី១ ខែតុលា ដល់​ថ្ងៃ ទី២០ ខែតុលា។ 

ចំណែក​ ការផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ ​បញ្ជី​បោះឆ្នោត ឆ្នាំ២០១៤ នឹងត្រូវ គ.ជ.ប. ប្រកាស​​នៅ​ថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១។  តារាង​​ ស្ថិតិ ​​ប្រជាពលរដ្ឋ ​ប៉ាន់ស្មាន សម្រាប់ ការពិនិត្យ​ បញ្ជី​​ឈ្មោះ និង​ចុះឈ្មោះ​ បោះឆ្នោត ឆ្នាំ២០១៤ របស់ ​គ.ជ.ប. បង្ហាញថា, អ្នកបោះឆ្នោត ​ថ្មី នៅ​ឆ្នាំ២​០១៤ ចាប់ពី​អាយុ ១៨ឆ្នាំ​ឡើង ដែលមាន​ សិទ្ធិ​បោះឆ្នោត មាន​ចំនួន ៩.៩៥១.៩១៥ នាក់​។  ក្នុងនោះ អ្នក​មិនទាន់ ​ចុះឈ្មោះ​ បោះឆ្នោត និង​ផ្លាស់​ចូល មាន​ចំនួន ៣១២.៨២២ នាក់; អ្នក​ ផ្លាស់ចេញ ៦១.៥១៦នាក់; អ្នក​ ដកសិទ្ធិ និង​ឈ្មោះ​ស្ទួន ១០.៧២១នាក់; និង​ស្លាប់ ២៩.១០៦ នាក់។  រីឯ​ ចំនួន ​អ្នកបោះឆ្នោត ក្នុង​បញ្ជី ​ឆ្នាំ២០១៣ មាន​ចំនួន ៩.៧៣២.៥៣១នាក់។


ក៏ប៉ុន្តែ​ តំណាង ​អង្គការ​ សង្គម​ស៊ីវិល និង​គណបក្ស​ សង្គ្រោះ​ជាតិ យល់ឃើញថា, គ.ជ.ប. សព្វថ្ងៃ គួរតែ​ ព្យួរ ឬ​ផ្អាក​ ការងារ, មិនចាំបាច់​ ធ្វើ​បច្ចុប្បន្នភាព ​បញ្ជី​ឈ្មោះ ​បោះឆ្នោត ​ប្រចាំ​ឆ្នាំនេះ​ទេ ព្រោះថា, គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ បាន​ព្រមព្រៀង គ្នា​ហើយ ក្នុងការ​ជ្រើសរើស​ គ.ជ.​ប. ​ថ្មី និង​ធ្វើបញ្ជី​ឈ្មោះ ​អ្នកបោះឆ្នោត ​ថ្មី។  ដំណើរការ​ បច្ចុប្បន្នភាព​ បញ្ជី​ឈ្មោះ ​​អ្នកបោះឆ្នោត ​ប្រចាំឆ្នាំ ត្រូវ បាន​សង្គម ​ស៊ីវិល​ លើកឡើង ថា, ចំណាយ​ យ៉ាង​ហោច​ណាស់​​ ១លាន​ដុល្លារ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លើកឡើង ថា, ពេលនេះ គ.ជ.ប. គួរតែ​ ធ្វើជា​ គ.ជ.ប. ​ចាំផ្ទះ, ហើយ ​ផ្អាក​សកម្មភាព​ សម្រាប់ ​ការពិនិត្យ ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ ​បោះឆ្នោត ឆ្នាំ២០១៤ ដែល​តាម​លោក ​យ៉ែម​បុញ្ញឫទ្ធិ ជាការ​ងារ​ ចំណាយ​ថវិកា ជាតិ​ ដោយ​ឥតប្រយោជន៍, ព្រោះថា គ.ជ.ប. ​ថ្មី និង​បញ្ជី​ឈ្មោះ ​អ្នកបោះឆ្នោត​ថ្មី នឹងត្រូវ ​គណបក្ស​ ទាំងពីរ បង្កើត​ក្នុងពេល ឆាប់ៗ ខាងមុខ។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ ​អង្គការ​ ឃ្លាំមើល​ ការបោះឆ្នោត នី​ក​ហ្វិ​ក ក៏បាន​យល់ស្រប, ហើយ​ថា មិនគួរ​ គ.ជ.ប. ធ្វើបញ្ជី​ឈ្មោះ​ អ្នកបោះឆ្នោត​ នៅ​ឆ្នាំនេះ​ទេ ព្រោះ ​នៅ​ឆ្នាំក្រោយ ឆ្នាំ​២០១៥ មិនមែន ជា​ឆ្នាំ ​បោះឆ្នោត​ទេ។  តាម​លោក​ ហង្ស​ពុទ្ធា, គ.ជ.ប. នៅមាន​ ពេលវេលា​ច្រើន សម្រាប់ ​រៀបចំ​ ចុះឈ្មោះ ​អ្នកបោះឆ្នោត សម្រាប់ ​ការបោះឆ្នោត ​ឃុំ​-សង្កាត់ នៅ​ឆ្នាំ២០១៧ និង​ការបោះឆ្នោត ជាតិ នៅ​ឆ្នាំ២០១។

ប៉ុន្តែ​ លោក ឈាង វុន អ្នកតំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​ រដ្ឋសភា លើកឡើង ថា, ការងារ របស់ ​គ.ជ.ប. ដែលជា​ស្ថាប័នរដ្ឋ មិនអាច​ឈប់​ ស្ងៀម​បានទេ។  តាម​លោក ឈាង វុន គ.ជ.ប. ​ត្រូវ​ ធ្វើការ​ ជាប្រចាំ, ហើយ​ បន្តការងារ ​របស់ខ្លួន រហូត ដល់​មាន ​អ្នកថ្មី មក​ជំនួស ស្របតាម ​កិច្ច​ព្រម​ព្រៀង ​​​រវាង ​គណ​បក្ស​ ទាំងពីរ និង​ច្បាប់​ ជា​ធរមាន។

តាម​តំណាង ​គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ ការចរចា ​រវាង ​ក្រុមការងារ ​គណបក្ស​ ទាំងពីរ លើ​វិសោធនកម្ម រដ្ឋធម្មនុញ្ញ, ការរៀបចំ ​ច្បាប់​បង្កើត ​គ.ជ.ប. ​ថ្មី និង​វិសោធនកម្ម​ ច្បាប់បោះឆ្នោត នឹង​ចប់ សព្វគ្រប់, ហើយ​ រដ្ឋសភា ប្រជុំ​ បោះឆ្នោត នៅពេល ​រដ្ឋសភា ​ចូល​កង​វិញ នា​ដើមខែ​ តុលា៕


No comments:

Post a Comment