Reading LUKE-ACTS together as one continuous story (as it is!)
Gospel according to Luke
ACTS of the Apostles
យ៉ូហាន-បាទីស្ដ ប្រៀនប្រដៅ បណ្ដាជន
នៅឆ្នាំ ទីដប់ប្រាំ នៃរជ្ជកាល ព្រះចៅអធិរាជ រ៉ូម៉ាំង ព្រះនាម ទីប៊ើរ, ប៉ុនទាស ពីឡាត ធ្វើជា ទេសាភិបាល នៅស្រុក យូដា; ព្រះបាទ ហេរ៉ូដ ជាស្ដេច អនុរាជ គ្រប់គ្រង ស្រុក កាលីឡេ; ព្រះបាទ ភីលីព អនុជ របស់ ព្រះបាទ ហេរ៉ូដ ជាស្ដេចអនុរាជ គ្រប់គ្រងតំបន់ អ៊ីទូរេ និងតំបន់ ត្រាខូនីត; ព្រះបាទ លីសានាស ជាស្ដេច អនុរាជ គ្រប់គ្រង ស្រុក អាប៊ីឡែន; អាណ និងកៃផាស ធ្វើជាមហាបូជាចារ្យ។ ពេលនោះ ព្រះជាម្ចាស់ មានព្រះបន្ទូល មកកាន់ យ៉ូហាន, ជាកូន របស់ សាការី, នៅក្នុងវាល រហោស្ថាន។ យ៉ូហាន ធ្វើដំណើរ គ្រប់ទីកន្លែង ក្នុងតំបន់ ទន្លេ យ័រដាន់, ហើយ ប្រកាស ឲ្យមនុស្ស កែប្រែ ចិត្តគំនិត ដោយទទួល ពិធីជ្រមុជទឹក ដើម្បី ព្រះជាម្ចាស់ លើកលែងទោស ឲ្យរួច ពីបាប។លោក ប្រកាសដូច្នេះ ស្របតាម សេចក្ដី ដែលមាន ចែងទុក ក្នុងគម្ពីរ ព្យាការី អេសាយ ថា៖
នៅឆ្នាំ ទីដប់ប្រាំ នៃរជ្ជកាល ព្រះចៅអធិរាជ រ៉ូម៉ាំង ព្រះនាម ទីប៊ើរ, ប៉ុនទាស ពីឡាត ធ្វើជា ទេសាភិបាល នៅស្រុក យូដា; ព្រះបាទ ហេរ៉ូដ ជាស្ដេច អនុរាជ គ្រប់គ្រង ស្រុក កាលីឡេ; ព្រះបាទ ភីលីព អនុជ របស់ ព្រះបាទ ហេរ៉ូដ ជាស្ដេចអនុរាជ គ្រប់គ្រងតំបន់ អ៊ីទូរេ និងតំបន់ ត្រាខូនីត; ព្រះបាទ លីសានាស ជាស្ដេច អនុរាជ គ្រប់គ្រង ស្រុក អាប៊ីឡែន; អាណ និងកៃផាស ធ្វើជាមហាបូជាចារ្យ។ ពេលនោះ ព្រះជាម្ចាស់ មានព្រះបន្ទូល មកកាន់ យ៉ូហាន, ជាកូន របស់ សាការី, នៅក្នុងវាល រហោស្ថាន។ យ៉ូហាន ធ្វើដំណើរ គ្រប់ទីកន្លែង ក្នុងតំបន់ ទន្លេ យ័រដាន់, ហើយ ប្រកាស ឲ្យមនុស្ស កែប្រែ ចិត្តគំនិត ដោយទទួល ពិធីជ្រមុជទឹក ដើម្បី ព្រះជាម្ចាស់ លើកលែងទោស ឲ្យរួច ពីបាប។លោក ប្រកាសដូច្នេះ ស្របតាម សេចក្ដី ដែលមាន ចែងទុក ក្នុងគម្ពីរ ព្យាការី អេសាយ ថា៖
«មានសំឡេង បុរសម្នាក់
ស្រែកឡើង នៅវាល
រហោស្ថាន ថា៖ “ចូរ
រៀបចំផ្លូវ របស់ ព្រះអម្ចាស់; ចូរ តម្រង់ផ្លូវ ថ្វាយព្រះអង្គ។ ត្រូវ បំពេញច្រកភ្នំ
ទាំងអស់ ឲ្យរាបស្មើ,
និងពង្រាបភ្នំ តូចធំ ទាំងប៉ុន្មាន ឲ្យរាប។
ត្រូវ តម្រង់ផ្លូវ កោង ឲ្យត្រង់,
ព្រមទាំង លុបផ្លូវ រដិបរដុប ឲ្យរាបស្មើដែរ។
នោះ មនុស្សទាំងអស់ នឹងឃើញ ការសង្គ្រោះ
របស់ ព្រះជាម្ចាស់។”»
យ៉ូហាន តែងតែ បន្ទោសមហាជន ដែលមក ទទួលពិធី ជ្រមុជទឹក
ពីលោក ថា៖ «នែ៎, ពូជ ពស់វែក អើយ! តើ នរណា ប្រាប់ឲ្យ អ្នករាល់គ្នា
រត់គេច ពីព្រះពិរោធ របស់ ព្រះជាម្ចាស់ ដែលជិត មកដល់
ដូច្នេះ? ចូរ ប្រព្រឹត្ត អំពើល្អ
ដើម្បី បញ្ជាក់ថា, អ្នករាល់គ្នា បានកែប្រែ ចិត្តគំនិតមែន។
កុំ អាងខ្លួន ថា, មាន លោក អប្រាហាំ
ជាបុព្វបុរស នោះឡើយ។ ដ្បិត ខ្ញុំ ប្រាប់អ្នករាល់គ្នា
ថា, ព្រះជាម្ចាស់ ក៏អាចធ្វើ ឲ្យថ្មទាំងនេះ ទៅជាកូនចៅ
លោក អប្រាហាំ បានដែរ។ ពូថៅ
នៅជិត គល់ឈើ ជាស្រេចហើយ, ដើមឈើណា
មិនផ្ដល់ផ្លែល្អទេ, ត្រូវ កាប់រំលំ, បោះទៅ ក្នុងភ្លើង។» និងពង្រាបភ្នំ តូចធំ ទាំងប៉ុន្មាន ឲ្យរាប។
ត្រូវ តម្រង់ផ្លូវ កោង ឲ្យត្រង់,
ព្រមទាំង លុបផ្លូវ រដិបរដុប ឲ្យរាបស្មើដែរ។
នោះ មនុស្សទាំងអស់ នឹងឃើញ ការសង្គ្រោះ
របស់ ព្រះជាម្ចាស់។”»
មហាជន សួរយ៉ូហាន ថា៖ «បើ ដូច្នេះ, តើ យើង ត្រូវ ធ្វើអ្វីខ្លះ?»
យ៉ូហាន តបទៅ ពួកគេវិញ ថា៖ «អ្នកណា មានអាវពីរ ត្រូវ ចែក ឲ្យអ្នក ដែលគ្មាន,
ហើយ អ្នក ដែលមាន ចំណីអាហារ ក៏ត្រូវ ចែក ឲ្យអ្នក គ្មានដែរ។»
មានអ្នក ទារពន្ធខ្លះ មកទទួល ពិធីជ្រមុជទឹក, ហើយ សួរលោក ថា៖ «លោកគ្រូ អើយ!
តើ យើងខ្ញុំ ត្រូវ ធ្វើអ្វីខ្លះ?»
លោក ឆ្លើយវិញ ថា៖ «កុំ ទារពន្ធ ហួសពីកំរិត ដែលមានកំណត់ទុក នោះឡើយ។»
មានទាហាន មកសួរលោក ថា៖ «ចុះ យើងខ្ញុំវិញ, តើ ត្រូវ
ធ្វើអ្វីដែរ?»
លោក ឆ្លើយ ថា៖ «កុំ ចោទប្រកាន់, កុំ សង្កត់សង្កិន យកប្រាក់
ពីអ្នកណា ឲ្យសោះ។ ត្រូវ ស្កប់ចិត្តតែ នឹងប្រាក់ខែ របស់ អ្នករាល់គ្នា ប៉ុណ្ណោះ បានហើយ។»
ប្រជាជន នៅតែ រង់ចាំ, ហើយ គេ រិះគិត ក្នុងចិត្ត គ្រប់ៗគ្នា ថា,
ប្រហែល លោកនេះ ទេដឹង ជាព្រះគ្រិស្ដ? យ៉ូហាន មានប្រសាសន៍ ប្រាប់គេ ទាំងអស់គ្នា
ថា៖ «ខ្ញុំ ធ្វើពិធីជ្រមុជ ឲ្យអ្នករាល់គ្នា
ក្នុងទឹក, ប៉ុន្តែ លោក ដែលមាន កម្លាំងខ្លាំង ជាងខ្ញុំ
ជិតមកដល់ហើយ។ ខ្ញុំ មានឋានៈទាបណាស់, សូម្បីតែ ស្រាយខ្សែ ស្បែកជើង ជូនលោក ក៏មិនសម នឹងឋានៈ
ដ៏ខ្ពង់ខ្ពស់ របស់ លោកផង។
លោក នឹងធ្វើ ពិធីជ្រមុជ ឲ្យអ្នករាល់គ្នា
ក្នុងព្រះវិញ្ញាណ ដ៏វិសុទ្ធ និងដោយភ្លើង វិញ។ លោក កាន់ចង្អេរ, លោក
សំអាត លានបោកស្រូវ ដើម្បី អុំស្រូវ យកគ្រាប់ល្អ ប្រមូល ដាក់ជង្រុក។ រីឯ
សំដីវិញ, លោក នឹងដុត ក្នុងភ្លើង ដែលឆេះ ពុំ ចេះរលត់ឡើយ។» យ៉ូហាន
ប្រកាសដំណឹងល្អ ដល់ប្រជាជន ដោយពាក្យ ដាស់តឿន ជាច្រើន ទៀតផង។
លោក ស្ដីបន្ទោស ព្រះបាទ ហេរ៉ូដ ជាស្ដេច អនុរាជ
ថែមទៀត, ព្រោះ ទ្រង់ បានយក ហេរ៉ូឌាស
ដែលត្រូវ ជាមហេសី របស់ អនុជព្រះអង្គ, មកធ្វើ ជាមហេសី
របស់ ព្រះអង្គផ្ទាល់។ មិនតែ ប៉ុណ្ណោះសោត,
យ៉ូហាន ស្ដី បន្ទោស ព្រះបាទ ហេរ៉ូដ ព្រោះ ទ្រង់ បានធ្វើ អំពើអាក្រក់
ជាច្រើនផង។ ទ្រង់
បានធ្វើ អំពើអាក្រក់ មួយទៀត, គឺ ចាប់យ៉ូហាន
ទៅដាក់ក្នុង មន្ទីរឃុំឃាំង។
ព្រះយេស៊ូ ទទួល ពិធីជ្រមុជទឹក
ពេលប្រជាជន ទាំងអស់ ទទួល ពិធីជ្រមុជទឹក
រួចហើយ, ព្រះយេស៊ូ ក៏ទទួល ពិធីជ្រមុជទឹកដែរ។
នៅពេល ព្រះអង្គ កំពុងអធិស្ឋាន ស្រាប់តែ ផ្ទៃមេឃ បើកចំហ, ហើយ ព្រះវិញ្ញាណ ដ៏វិសុទ្ធ យាងចុះមក,
មានរូបរាង ដូចសត្វព្រាប សណ្ឋិតលើ ព្រះអង្គ។ មានឮ ព្រះសូរសៀង ពីលើមេឃមក ថា៖ «ព្រះអង្គ
ជាបុត្រ ដ៏ជាទី ស្រឡាញ់ របស់យើង។ យើង គាប់ចិត្ត នឹងព្រះអង្គ ណាស់។»
បញ្ជីរាយនាម ព្រះអយ្យកោ របស់ ព្រះយេស៊ូ
កាលព្រះយេស៊ូ ចាប់ផ្ដើម ព្រះបរមកិច្ច, ព្រះអង្គ មានព្រះជន្មាយុ ប្រមាណ សាមសិប ព្រះវស្សា។
តាមគេ ស្មាន, ព្រះអង្គ
ជាបុត្រ របស់ យ៉ូសែប ដែលត្រូវ ជាបុត្រ ហេលី។
ហេលី ជាបុត្រ ម៉ាត់ថាត់,
ម៉ាត់ថាត់ ជាបុត្រ លេវី,
លេវី ជាបុត្រ ម៉ិលគី,
ម៉ិលគី ជាបុត្រ យ៉ាណាយ,
យ៉ាណាយ ជាបុត្រ យ៉ូសែប,
យ៉ូសែប ជាបុត្រ ម៉ាតាធាស,
ម៉ាតាធាស ជាបុត្រ ហាម៉ូស,
ហាម៉ូស ជាបុត្រ ណាអ៊ូម,
ណាអ៊ូម ជាបុត្រ អែសលី,
អែសលី ជាបុត្រ ណាកាយ,
ណាកាយ ជាបុត្រ ម៉ាអាត,
ម៉ាអាត ជាបុត្រ ម៉ាតាធាល,
ម៉ាតាធាល ជាបុត្រ សេម៉ី,
សេម៉ី ជាបុត្រ យ៉ូសែប,
យ៉ូសែប ជាបុត្រ យូដា,
យូដា ជាបុត្រ យ៉ូអាណាន់,
យ៉ូអាណាន់ ជាបុត្រ រេសា,
រេសា ជាបុត្រ សូរ៉ូបាបិល,
សូរ៉ូបាបិល ជាបុត្រ សាលធាល,
សាលធាល ជាបុត្រ នេរី,
នេរី ជាបុត្រ ម៉ិលគី,
ម៉ិលគី ជាបុត្រ អ័តឌី,
អ័តឌី ជាបុត្រ កូសាម,
កូសាម ជាបុត្រ អែលម៉ូដាម,
អែលម៉ូដាម ជាបុត្រ អ៊ើរ,
អ៊ើរ ជាបុត្រ យ៉ូស្វេ,
យ៉ូស្វេ ជាបុត្រ អេលាស៊ើរ,
អេលាស៊ើរ ជាបុត្រ យ៉ូរីម,
យ៉ូរីម ជាបុត្រ ម៉ាត់ថាត់,
ម៉ាត់ថាត់ ជាបុត្រ លេវី,
លេវី ជាបុត្រ ស៊ីម្មាន,
ស៊ីម្មាន ជាបុត្រ យូដា,
យូដា ជាបុត្រ យ៉ូសែប,
យ៉ូសែប ជាបុត្រ យ៉ូណាន,
យ៉ូណាន ជាបុត្រ អេលាគីម,
អេលាគីម ជាបុត្រ មេលាស,
មេលាស ជាបុត្រ ម៉ៃណាន,
ម៉ៃណាន ជាបុត្រ ម៉ាតាថា,
ម៉ាតាថា ជាបុត្រ ណាថាន់,
ណាថាន់ ជាបុត្រ ស្ដេចដាវីឌ,
ស្ដេចដាវីឌ ជាបុត្រ អ៊ីសាយ,
អ៊ីសាយ ជាបុត្រ អូបេដ,
អូបេដ ជាបុត្រ បូអូស,
បូអូស ជាបុត្រ សាលម៉ូន,
សាលម៉ូន ជាបុត្រ ណាសូន,
ណាសូន ជាបុត្រ អមីណាដាប់,
អមីណាដាប់ ជាបុត្រ អើរ៉ាម,
អើរ៉ាម ជាបុត្រ អ័រនី,
អ័រនី ជាបុត្រ អែសរ៉ូម,
អែសរ៉ូម ជាបុត្រ ពេរេស,
ពេរេស ជាបុត្រ យូដា,
យូដា ជាបុត្រ យ៉ាកុប,
យ៉ាកុប ជាបុត្រ អ៊ីសាក,
អ៊ីសាក ជាបុត្រ អប្រាហាំ,
អប្រាហាំ ជាបុត្រ ថេរ៉ា,
ថេរ៉ា ជាបុត្រ ណាឃរ,
ណាឃរ ជាបុត្រ សេរូក,
សេរូក ជាបុត្រ រេហ៊ូវ,
រេហ៊ូវ ជាបុត្រ ផាលេក,
ផាលេក ជាបុត្រ ហេប៊ើរ,
ហេប៊ើរ ជាបុត្រ សេឡា,
សេឡា ជាបុត្រ កៃណាន,
កៃណាន ជាបុត្រ អើប៉ាកសាដ,
អើប៉ាកសាដ ជាបុត្រ សិម,
សិម ជាបុត្រ ណូអេ,
ណូអេ ជាបុត្រ ឡាម៉េក,
ឡាម៉េក ជាបុត្រ មធូសាឡា,
មធូសាឡា ជាបុត្រ ហេណុក,
ហេណុក ជាបុត្រ យ៉ារ៉េឌ,
យ៉ារ៉េឌ ជាបុត្រ ម៉ាលេលាល,
ម៉ាលេលាល ជាបុត្រ កៃណាន,
កៃណាន ជាបុត្រ អេណុស,
អេណុស ជាបុត្រ សេថ,
សេថ ជាបុត្រ អដាំ,
ហើយ អដាំ ជាបុត្រ ព្រះជាម្ចាស់។
No comments:
Post a Comment