Paris Peace Accords 23 Oct. 1991

Sunday, September 21, 2014

គ.ជ.ប. ​នឹង​ចុះឈ្មោះ ​អ្នក​បោះឆ្នោត ​ថ្មី ​បើ​ ទោះ​បី​ ជា​មាន​ ការ​ជំទាស់ | NEC will register new voters amid complaints

គ.ជ.ប. ​នឹង​ចុះឈ្មោះ ​អ្នក​បោះឆ្នោត ​ថ្មី ​បើ​ ទោះ​បី​ ជា​មាន​ ការ​ជំទាស់

គ.ជ.ប​រំពឹង​ថា​នឹង​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី ​ជាលើក​ដំបូង​និង​អ្នក​ដែល​បាន​ផ្លាស់ប្តូរ​​ទីលំនៅ​ចំនួន​ជាង​៣០​ម៉ឺននាក់​នៅ​ពេល​ដែល​ខ្លួន​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​នៅ​​ថ្ងៃ​ទី​៣១​ខែ​ធ្នូ។
គ.ជ.ប. ​រំពឹង​ថា​ នឹង​ចុះ​ឈ្មោះ​ អ្នកបោះឆ្នោត ​ថ្មី ​ជាលើក​ដំបូង ​និង​អ្នក ​ដែល​បាន ​ផ្លាស់ប្តូរ ​​ទីលំនៅ​ ចំនួន ​ជាង​៣០​ម៉ឺននាក់​ នៅ​ពេល ​ដែល​ខ្លួន ​បិទ​បញ្ចប់​ ការ​ចុះ​ឈ្មោះ ​នៅ​​ថ្ងៃ​ ទី​៣១​ ខែ​ធ្នូ។


គណៈកម្មាធិការ ជាតិ ​រៀបចំ​ ការបោះឆ្នោត​ (គ.ជ.ប.) កំពុង​ត្រៀម ​រៀបចំ ​ធ្វើ​បច្ចុប្បន្ន​ភាព​ បញ្ជី​ឈ្មោះ​ អ្នក​បោះឆ្នោត ​ដោយ​ចាប់ផ្តើម​ ពី​ការ​ចុះ​ឈ្មោះ ​អ្នក​សង្កេត​ការណ៍​ លើ​កា​រចុះ​បញ្ជី​ បោះឆ្នោត​ នៅ​ថ្ងៃ ទី​២៥​ ខែ​កញ្ញា​ ខាងមុខ​នេះ, ហើយ​ ការចុះ​ឈ្មោះ ​អ្នក​បោះឆ្នោត ​ថ្មី​ នឹង​ចាប់ផ្តើម​ នៅថ្ងៃ ទី​០១ ខែតុលា។

ដំណើរ​ការ​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ ជាធម្មតា​ បើ​ទោះ​បី ជា​មាន ការ​ជំទាស់​ ពី​គណបក្ស ​ប្រឆាំង ​នឹង​អ្នក​ជំនាញ ការបោះឆ្នោត​ ឱ្យ​រង់ចាំ​ ដល់​ពេល​ គណបក្ស​ ដែល​មាន ​អាសនៈ ​នៅក្នុង​រដ្ឋ​សភា​ រៀបចំ​បង្កើត​ ស្ថាប័ន​ បោះឆ្នោត​ថ្មី ​និង​រៀបចំ​ បញ្ជី​បោះឆ្នោត ​ថ្មី​ តាម​ការ ​ព្រម​ព្រៀង ​នយោបាយ​ កន្លង​មក។

លោក ​ទេព នីថា អគ្គលេខា​ធិការ ​គ.ជ.ប. ​បាន​បញ្ជាក់​ ថា, ច្បាប់​ ដែល​មាន ​ជាធរមាន ​តម្រូវ​ ឱ្យ​គ.ជ.​ប​. អនុវត្តការងារ ​នេះ, ​ហើយ​ ការ​លើក​ឡើង​នានា​ គ្រាន់​តែ​ ជា​ «ការ​យល់ ​ច្រឡំ» ​តែ​ប៉ុណ្ណោះ។ ​

«តាម​ពិត​ ការព្រម​ព្រៀង ​របស់ ​គណបក្ស​ នយោបាយ​ ជារឿង​ របស់ ​គណបក្ស​ នយោបាយ​ ក៏ប៉ុន្តែ ​ច្បាប់​ នៅ​ជាធរមាន។  ​គ.ជ.ប. ​នៅ​តែ អនុវត្ត​ ទៅតាម​ច្បាប់។  ​ហើយ​ ម្យ៉ាងទៀត ​ការចុះ​បញ្ជី​នេះ​ គឺ​ បញ្ជីបោះឆ្នោត​ មិន​មែន​ ប្រើ​សម្រាប់ តែ ​ការបោះឆ្នោត ​តំណាងរាស្រ្ត​ទេ, គឺ ​ប្រើ ​សម្រាប់​ ការ​បោះឆ្នោត ​ឃុំ-សង្កាត់​ទៀត»


គណបក្ស​ ប្រជាជក​ម្ពុជា ​របស់​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ និង​គណបក្ស​ សង្គ្រោះជាតិ ​របស់​លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា ​បាន​ព្រម​ព្រៀង​គ្នា​ រៀបចំ​ ស្ថាប័ន ​បោះឆ្នោត​ ជាតិ ថ្មី​មួយ ​ដែល​ឯករាជ្យ ​និង​មាន ការ​ធានាសិទ្ធិ ​របស់ ​សមាជិក ​របស់​ ស្ថាប័ន​នេះ ​នៅ​ក្នុង ​រដ្ឋ​ធម្មនុញ្ញ មក​ជំនួស​ គ.ជ.ប. ​នាពេល​បច្ចុប្បន្ន​ ដែល​រង​ការ ចោទប្រកាន់​ ថា,​ បាន​លម្អៀង ​ទៅរក​ គណបក្ស​ កាន់​អំណាច។  ប៉ុន្តែ​ ការ​រៀបចំ​ នៅ​មិនទាន់ ​ចប់​សព្វគ្រប់ ​នៅឡើយ​ ដោយ​ក្រុម​ការងារ​ ត្រូវ​ សម្រាក​ពេល ​បុណ្យ​ភ្ជុំបិណ្ឌ, ​ហើយ ​សភា​ កំពុង​សម្រាក ​វិស្សមកាល។

សភា កម្ពុជា ​នឹង​វិល​ត្រឡប់ ​មក​ពីសម្រាក​វិញ, ​ហើយ ​ចូល​ប្រជុំ​ នៅ​ដើម​ខែ​ តុលា ដើម្បី ធ្វើ​វិសោធនកម្ម ​រដ្ឋ​ធម្មនុញ្ញ​ សម្រាប់ ​បើក​ផ្លូវ ​ឱ្យ​រៀបចំ ស្ថាប័ន ​រៀបចំ ការបោះឆ្នោត​ តាម​ការ​ ព្រម​ព្រៀង​គ្នា​ រវាង​ គណបក្ស​ នយោបាយ​ ធំៗ​ ទាំង​ពីរនេះ។

លោក​ យ៉ែម បុញ្ញរិទ្ធ​ អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះជាតិ​ បាន​បញ្ជាក់​ ថា៖​

«យើ​ង បាន​ស្នើ​សុំ​ ឱ្យ​ផ្អាកដែរ​, ក៏​ប៉ុន្តែ​ គាត់ ​ថា ​ច្បាប់​ចាស់​ នៅ​ជា​ ធរមាន, ហើយ ​គាត់ អនុវត្ត​តាម ​ច្បាប់​ចាស់ ​ពីព្រោះ ​យើង​ យល់​ថា​. ជាការ​ចាយ​វាយ​ ថវិកា​ ជាតិ ​មិន​ចាំ​បាច់ ​ពីព្រោះ ​បន្តិច​ទៀត​ យើង​ ឯកភាព​គ្នា ​រៀបចំ​ គណៈកម្មការ ​រៀបចំ ការបោះឆ្នោត​ ដោយ​រៀបចំ​ បញ្ជី​ថ្មី​ ជាដើម។​  យើង​ បាន​ស្នើ​ដែរ, ​ក៏​ប៉ុន្តែ​ គាត់​ យល់​ ថា ​ច្បាប់​ចាស់​នៅ ជា​ធរមាន, ​ហើយ ​គាត់ ​នៅអនុវត្ត ​រហូត​ ដល់​មាន ​គ.ជ.ប. ​ថ្មី និង​ច្បាប់​ថ្មី​ មក​ជំនួស»

លោក​ ហង្ស ពុទ្ធា​ នាយកប្រតិបត្តិ​ នៃ​អង្គការ​ ឃ្លាំមើល​ ការ​បោះឆ្នោត​ និកហ្វិក​ បាន​សម្តែង​ ការជំទាស់​ នឹង​ការចុះ​ឈ្មោះ អ្នក​បោះឆ្នោត ​ថ្មី និង​ការ​ធ្វើ​ បច្ចុប្បន្ន​ភាព ​នៃ​បញ្ជី​ បោះឆ្នោត ​នៅ​ពេល​នេះ​ដែរ។​

«យើង ​មាន​ការ​ សោក​ស្តាយ ​ដោយ​មិន​ចង់ ​ឱ្យ​មាន ​ការ​ចុះឈ្មោះ ប្រចាំ​ឆ្នាំ​ ដោយសារ​ យោងទៅ​តាម ​កិច្ច​ព្រម​ព្រៀង ​បញ្ជី​បោះឆ្នោត ​ថ្មី នឹង​ត្រូវ​តែ ​ធ្វើ​ឡើង​ អញ្ចឹង​ ការធ្វើ​ បច្ចុប្បន្នភាព​ បញ្ជី​បោះឆ្នោត​ ប្រចាំ​ឆ្នាំ​ នៅពេល​នេះ, ​យើង ​បារម្ភ​ ថា, ​បញ្ជី​ បោះឆ្នោត​នេះ ​នឹង​មិន​ត្រូវ​ បាន​ប្រើប្រាស់​ សម្រាប់ ឆ្នាំ​បោះឆ្នោត​ ខាង​មុខ​។  អញ្ចឹង ​គឺ ជា​ការ​ប្រើប្រាស់ ​ថវិកា​ អត់ប្រយោជន៍​»

គ.ជ.ប. ​រំពឹង​ថា ​នឹង​ចុះ​ឈ្មោះ ​អ្នកបោះឆ្នោត ​ថ្មី ​ជាលើក​ដំបូង​ និង​អ្នក ​ដែល​បាន​ ផ្លាស់ប្តូរ ទីលំនៅ ​ចំនួន ​ជាង​៣០​ម៉ឺន នាក់ ​នៅ ​ពេល ​ដែល​ខ្លួន ​បិទ​បញ្ចប់​ ការ​ចុះ​ឈ្មោះ ​នៅថ្ងៃ​ ទី​៣១ ​ខែ​ធ្នូ។

​គ.ជ.ប. បាន​ប៉ាន់​ស្មាន ​ថា, ​ឈ្មោះ ​អ្នក​ដែល​ត្រូវ​ លុប​ចេញ​ ពី​បញ្ជី​ អ្នក​បោះឆ្នោត​ អាច​នឹង​មាន ​ជាង​១០ម៉ឺននាក់ ​ដោយសារ​ បាន​ស្លាប់​ បាត់​បង់​ជីវិត. មាន​ពិរុទ្ធភាព, និង​អ្នក ​ដែល​ផ្លាស់​ប្តូរ​ ទីលំនៅ​ ចេញ​ពី​មណ្ឌល ​បោះឆ្នោត ចាស់៕




No comments:

Post a Comment