Paris Peace Accords 23 Oct. 1991

Thursday, September 25, 2014

បូក​សរុប ​របាយការណ៍ ​គ្រោះថ្នាក់ ​ចរាចរណ៍​ អំឡុង​ពេល ​បុណ្យ​ភ្ជុំបិណ្ឌ | Total report of traffic accidents during Pchum Ben

បូក​សរុប ​របាយការណ៍ ​គ្រោះថ្នាក់ ​ចរាចរណ៍​ អំឡុង​ពេល ​បុណ្យ​ភ្ជុំបិណ្ឌ

RFA / ​វិទ្យុ ​អាស៊ី សេរី |៤ កញ្ញា ២០១៤

គ្រោះថ្នាក់​ចរាចរណ៍ ៣០៥
១៧-មករា-២០១១៖ គ្រោះថ្នាក់​ ចរាចរណ៍ ​នៅ​តាម​ ដង​ផ្លូវ​មួយ ក្នុង​រាជធានី​ ភ្នំពេញ (RFA/Tin Zakariya)
 
របាយការណ៍ ​របស់​ ក្រសួង មហាផ្ទៃ ឲ្យ​ដឹង​ ថា, គ្រោះថ្នាក់​ ចរាចរណ៍ ​ក្នុង​រយៈពេល ​៥​ថ្ងៃ នៃ​ពិធី​បុណ្យ ​ភ្ជុំបិណ្ឌ--គឺ​ ពី​ថ្ងៃ​ ទី ២០ ដល់​ថ្ងៃ​ ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៤--បង្ក ​ឲ្យ​មាន ​អ្នក​ស្លាប់ ចំនួន ​៤៩​នាក់ និង​របួស ធ្ងន់ ​ចំនួន​ ៣០៥​នាក់[During 5 days of Pchum Ben, 49 died and 305 seriously wounded from traffic accidents.]

តួលេខ​នេះ បង្ហាញ​ថា​, គ្រោះថ្នាក់​ ចរាចរ ចំនួន ​អ្នក​រងគ្រោះ ​ថ្នាក់​ ក្នុង​ពិធីបុណ្យ ភ្ជុំបិណ្ឌ គឺ ​មាន​ចំនួន ​ច្រើនជាង​ឆ្នាំមុន។  ក្នុង​នោះ, អ្នក​ស្លាប់ កើន​២១​នាក់ ឯ​អ្នក​របួស​ធ្ងន់ កើន​៧៨​នាក់។

របាយការណ៍​ ដែល​ផ្សព្វផ្សាយ ​តាម​គេហទំព័រ ​របស់​ ក្រសួង មហាផ្ទៃ បង្ហាញ​ថា​, គ្រោះថ្នាក់​ ចរាចរណ៍ ផ្លូវគោក​ ទូទាំង​ប្រទេស ក្នុង​រយៈពេល​ ៥​ថ្ងៃ ចាប់ពី​បុណ្យ កាន់បិណ្ឌ ​ទី​១២ ទៅដល់​ថ្ងៃ​ ភ្ជុំបិណ្ឌ, គ្រោះថ្នាក់ ចរាចរ កើតឡើង​ ចំនួន​ ៥៣​ករណី និង​បណ្ដាល ​​ឲ្យ​ចំនួន​ អ្នក​ស្លាប់ និង​របួស បាន​កើន​ឡើង​ ដោយ​ប្រៀបធៀប រយៈពេល ​ដូចគ្នា ក្នុង​ឆ្នាំ​២០១៣។

របាយការណ៍​នោះ ​បញ្ជាក់​ថា, ករណី​គ្រោះថ្នាក់ ​ចរាចរណ៍ បាន​កើន​ឡើង​ ជាង​៥០ ​លើក​នេះ គឺ ​បណ្ដាល​ ឲ្យ​អ្នក​ស្លាប់ មនុស្ស​ ៤៩​នាក់ (ស្រី,​ ៥​នាក់)។  អ្នករបួស​ សរុប ៣០៥​នាក់ (​ស្រី, ​៧៩​នាក់​) ក្នុង​នោះ ​រង​របួស​ធ្ងន់ ១៨៩​នាក់ (ស្រី​, ៤៣​នាក់)។  មូលហេតុ បង្ក ​ឲ្យ​មាន ​គ្រោះថ្នាក់ ​រួមមាន ល្មើស​ល្បឿន, មិន​គោរព​សិទ្ធ ​អាទិភាព, មិន​ប្រកាន់​ស្ដាំ, បើកបរ ​ប្រជែង ​គ្រោះថ្នាក់, ស្រវឹង, សុខភាព, ងងុយដេក, ជាដើម​។  របាយការណ៍ នោះ​ កត់សម្គាល់ ​ខេត្ត ដែល​មាន​ គ្រោះថ្នាក់ និង​អ្នករងគ្រោះ ​ច្រើន, គឺ  ធិសាត់, ស្លាប់​ ៨​នាក់; កណ្ដាល, ស្លាប់ ៧​នាក់; ព្រៃវែង, ស្លាប់ ៥​នាក់; ​​កំពង់ធំ, ស្លាប់ ៥​នាក់; តាកែវ, ស្លាប់​ ៣​នាក់, រង​របួស ១៩​នាក់។  គ្រោះ​ថ្នាក់​ ចរាចរណ៍​ ៥​ថ្ងៃនេះ បណ្ដាល​ ឲ្យ​ខូចខាត ម៉ូតូ ១៧១​គ្រឿង, រថយន្ត ​ធុន​ស្រាល ៤១​គ្រឿង, រថយន្ត​ធុន​ធ្ងន់ ៧​គ្រឿង, និង​យាន​ ផ្សេងៗ ១៤​គ្រឿង។

ប្រធាន​ នាយកដ្ឋាន ​កណ្ដាល ​សណ្ដាប់​ធ្នាប់ នៃ​ក្រសួង មហាផ្ទៃ លោក ហ៊ិម យ៉ាន មាន​ប្រសាសន៍ ថា, ​​តែ ​ក្នុង​រយៈពេល ​២​ថ្ងៃ គឺ​ ថ្ងៃ​កាន់បិណ្ឌ​ ទី​១៤ និង​ថ្ងៃ​ភ្ជុំបិណ្ឌ គ្រោះថ្នាក់ ​ចរាចរណ៍ ​ផ្លូវគោក ទូទាំង​ប្រទេស មាន​មនុស្ស ​ចំនួន ​២៣​នាក់ ​ស្លាប់ និង​របួស ធ្ងន់​ស្រាល ១០៨​នាក់​៖ «នៅ​ប្រហែល ជាម៉ោង​ ៧​យប់​អី គឺ​ កំពុងតែ​ បូក។»


ចំណែក​ របាយការណ៍​ របស់ ​មន្ត្រី​ ប៉ូលិស ​ខេត្ត​កណ្ដាល គិត​ចាប់​ ពី​ថ្ងៃ​ដាក់​បិណ្ឌ​ ១, គឺ ​ថ្ងៃ ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៤ រហូត ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៤, មាន​មនុស្ស ​ស្លាប់ ៣០នាក់, របួស ៣៤នាក់, ខូច​រថយន្ត ៩​គ្រឿង, ម៉ូតូ ២៣គ្រឿង, និង​ឆេះ​ផ្ទះ​ មួយ​ខ្នង។

ប្រធាន​ នាយកដ្ឋាន​ កណ្ដាល​ សណ្ដាប់​ធ្នាប់ នៃ​ក្រសួង មហាផ្ទៃ លោក ហ៊ិម យ៉ាន មានប្រសាសន៍ ថា, ​របាយការណ៍ ​គ្រោះថ្នាក់​ ចរាចរណ៍ ​ផ្លូវគោក ទូទាំង​ប្រទេស​ កម្ពុជា ក្នុង​ពិធីបុណ្យ​ កាន់បិណ្ឌ ​ទី​១ រហូត ដល់​ថ្ងៃ ​ភ្ជុំបិណ្ឌ មិនទាន់ ​បូកសរុប ចប់​នៅឡើយ។

ចំពោះ​ បញ្ហា​សន្តិសុខ​វិញ នៅ​ខេត្ត ​ព្រៃវែង មាន​ករណី​ ប្រើ​អាវុធ​ បាញ់ ក្នុង​វត្ត ​អ្នក​លឿង​ ក្រោម កាលពី​យប់ ថ្ងៃ​២៣ ​ខែ​កញ្ញា មាន​មនុស្ស​ រង​របួស។  មន្ត្រី​ប៉ូលិស ឃុំ​ អ្នក​លឿង ស្រុក​ ពាមរក៍ ខេត្ត​ ព្រៃវែង លោក ជួន សៀម ថ្លែង​ថា កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន និង​ស្នងការដ្ឋាន​​ខេត្ត​ព្រៃវែង៖ «របួស ​ម្នាក់ គឺ​របួស​ត្រូវ​គ្រាប់កាំភ្លើង​គឺ​មាន​ម្នាក់។ វា​ឃាត់​មិនបាន មកពី​ក្មេងៗ វា​ប្រទូសរ៉ាយ ហើយ​ដល់ពេល​មាន​កាំភ្លើង មានអី យើង​ជា​សមត្ថកិច្ច មាន​កាំភ្លើង​ដូចគ្នា យើង​ត្រូវ​គេច​ចេញ​សិន ព្រោះ​ខ្លាច​មានរឿង។ ឥឡូវ ខ្ញុំ​កំពុងតែ​ធ្វើ​ឯកសារ​នឹង។»

គេហទំព័រ របស់​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៤ ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​សង្គម មាន​ករណី​ហិង្សា​ដោយ​ចេតនា នៅ​សង្កាត់​ទន្លេបាសាក់ ក្រុងភ្នំពេញ ខណៈ​ជនរងគ្រោះ​ឈ្មោះ គង់ ប៊ុននី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​តាព្រុំ ឃុំ​ព្រែកឯង ខណ្ឌ​ច្បារអំពៅ កំពុង​ជិះ​ម៉ូតូ តាម​ផ្លូវ​ព្រះមុនីវង្ស ត្រូវ​ជនសង្ស័យ​ចំនួន ០៦​នាក់ ជិះ​ម៉ូតូ ០២​គ្រឿង កាប់​ពីក្រោយ បណ្ដាល​ឲ្យ​របួស​ក្បាល ផ្នែក​ខាងឆ្វេង ធ្ងន់។ នៅ​ថ្ងៃ​២៣ ខែ​កញ្ញា​ដែរ ករណី​ប្រច័ណ្ឌ គឺ​ប្ដី​ប្រើ​កាំបិត​ចិត​បន្លែ ចាក់​សម្លាប់​ប្រពន្ធ នៅ​ឃុំ​អង្គររាជ ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង៕


No comments:

Post a Comment