Paris Peace Accords 23 Oct. 1991

Wednesday, September 24, 2014

អាមេរិក​ ទម្លាក់​គ្រាប់បែក​ លើ​ក្រុម​ សកម្ម​ប្រយុទ្ធ ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី | US airstrikes at ISIS in Syria

អាមេរិក​ ទម្លាក់​គ្រាប់បែក​ លើ​ក្រុម​ សកម្ម​ប្រយុទ្ធ ​រដ្ឋ​អ៊ីស្លាម ​នៅ​ស៊ីរី

ការ​ទម្លាក់​គ្រាប់បែក​របស់​កង​កម្លាំង​ចម្រុះ​ទៅ​​លើ​គេហដ្ឋាន​របស់​ Abu Kamal នៃ​ក្រុម ISIL ​​នៅ​ Raqqah ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៤។ (U.S. Central Command Center)
ការទម្លាក់ ​គ្រាប់បែក ​របស់ ​កង​កម្លាំង​ ចម្រុះ​ ទៅ​​លើ ​គេហដ្ឋាន ​របស់​ Abu Kamal នៃ​ក្រុម ISIL ​​នៅ​ Raqqah ប្រទេស ​ស៊ីរី​ កាល​ពី​ថ្ងៃ ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៤។ (U.S. Central Command Center)
 
សហរដ្ឋ អាមេរិក (ស.រ.អ.) ​និង​ប្រទេស ​អារ៉ាប់ ​មួយ​ក្រុម​ បាន​ធ្វើ​ការ​ ទម្លាក់ ​គ្រាប់​បែក លើក្រុម​សកម្ម​ ប្រយុទ្ធ ​រដ្ឋ​អ៊ីស្លាម ​នៅ​ក្នុង​ប្រទេស​ ស៊ីរី ដែល​ជា​ផ្នែក​មួយ​ នៃ​យុទ្ធនាការ​ យោធា​ ប្រឆាំង ​នឹង​ពួក​និយម ជ្រុល​នេះ។  យោធា​ ស.រ.អ. ឲ្យ​ដឹង​ថា, ​ប្រទេស​ បារ៉ែន, កាតា,  អារ៉ាប៊ី សាអូឌីត, ហ្សកដានី, និងអេមីរ៉ាត​ អារ៉ាប់ ​រួម​ បាន​ចូល​រួម ឬជួយ​គាំ​ទ្រ ដល់​ការ វាយ​ប្រហារ​ ទាំង​នោះ ​ដែល​ត្រូវ​ លើបន្ទាយ ​ហ្វឹក​ហាត់ ទី​ស្នាក់ការ​ ក្រុម​សកម្ម ប្រយុទ្ធ,​ ហើយ​ និង​មជ្ឈមណ្ឌល​ ហិរញ្ញវត្ថុ​មួយ។

ផែនទី​តំបន់​រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ស៊ីរី (U.S. Central Command Center)ផែនទី​តំបន់​រង​ការ​ទម្លាក់​គ្រាប់បែក​នៅ​ក្នុង​ប្រទេស​ស៊ីរី (U.S. Central Command Center)

អ្នក​នាំ​ពាក្យ ​ក្រសួង ​ការពារ ​ប្រទេស​ ស.រ.អ.​ លោក ​វរសេនីយ៍ទោ Jeff Pool បាន​ផ្តល់​ ព័ត៌មាន​ លំអិត ​ដល់​វីអូអេ​ អំពី​ការ​ទម្លាក់​គ្រាប់បែក​ថ្មី​ទៅ​លើ ​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម។

«ខ្ញុំ​ អាច​បញ្ជាក់​ ថា, ​យោធា ​ស.រ.អ.​ និង​កង​កម្លាំង ​នៃ​ប្រទេស​ ជា​ដៃ​គូ ​របស់​យើង ​កំពុង​តែ​ ចាត់​វិធានការណ៍ ​យោធា ប្រឆាំង​ លើ​ពួក ​ភេរវជន ISIL នៅក្នុង​ប្រទេស ​ស៊ីរី ដោយ​ការ ​ប្រើប្រាស់​ យន្តហោះ ​ចម្បាំង, យន្តហោះ​ ទម្លាក់​គ្រាប់​បែក, និងកាំ​ជ្រួច​ ម៉ីស៊ីល Tomahawk ​ដែល​វាយ​ប្រហារ​ ទៅ​លើ​ដី»
View video on dvidshub.net

ក្រុម​មន្ត្រី​ ស.រ.អ. ​បាន​ព្រមាន ​រដ្ឋាភិបាល​ ស៊ីរី​ កុំ​ឲ្យ​រារាំង​ ដល់​ សកម្មភាព​ តាម​ដែន​ អាកាស ​របស់​ ស.រ.អ. ប្រឆាំង ​ទៅ​លើ ​ពួក​សកម្ម​ ប្រយុទ្ធ។

ស.រ.អ. ​បាន​វាយ​ប្រហារ​ ទៅ​លើ​ ពួក​រដ្ឋ ​អ៊ីស្លាម ​នៅ​ក្នុង​ប្រទេស​ អ៊ីរ៉ាក់​ តាម​ដែន​ អាកាស ​ចំនួន ១៩០​លើក​ ជា​ស្រេច ​រួច​ទៅហើយ។  ការ​វាយ​ប្រហារ​ ទាំង​នេះ​ បាន​ជួយ កង​កម្លាំង ​អ៊ីរ៉ាក់ និង កង​កម្លាំង Kurd រុញ​ច្រាន ​ពួក​សកម្ម ​ប្រយុទ្ធ និយម​ជ្រុល​ ឲ្យ​ចេញ​ឆ្ងាយ ​ពី​តំបន់ ​រស់​នៅ ​របស់​ ប្រជាជន ​ដែល​ងាយ ​រង​គ្រោះ​ និង​ពី​កន្លែង​ រដ្ឋាភិបាល។
Sailors stand watch on the bridge while Tomahawk cruise missiles are launched aboard the guided-missile cruiser USS Philippine Sea. Philippine Sea is deployed as part of Carrier Strike Group 2, supporting maritime security operations and theater security cooperation efforts in the U.S. 5th Fleet area of responsibility, Arabian Gulf, Sept. 23, 2014. (U.S. Navy photo by Mass Communication Specialist 2nd Class Abe McNatt/Released)
កាល​ពី​ដើម​ ខែ​នេះ លោក​ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​តាំង​ចិត្ត​ កម្ចាត់ពួក​ សកម្មប្រយុទ្ធ ទោះ ​ជា​ពួក​នេះ​ ស្ថិត​នៅ​ទីណា ​ក៏​ដោយ ដែល​រួម​ទាំង ​ប្រទេស ​ស៊ីរី​ផង៕

No comments:

Post a Comment