Paris Peace Accords 23 Oct. 1991

Wednesday, September 10, 2014

​ភិក្ខុ លួ​ន សុ​វ៉ាត ពន្យារ​ពេល ​ចូល​ទៅ​បំភ្លឺ​ នៅ​តុលាការ​​ | Ven. Loun Sovath postpones his appearance in court

​ភិក្ខុ លួ​ន សុ​វ៉ាត ពន្យារ​ពេល ​ចូល​ទៅ​បំភ្លឺ​ នៅ​តុលាការ​​

VOD | ១០ កញ្ញា ២០១៤


ព្រះ​តេជ​គុណ លួន សុវ៉ាត ថ្លែងទៅកាន់ អ្នកសារព័ត៌មាន​ នាពេល ​កន្លងមក (រូបថត ដោយ ជន ស្រីណុច)

​មេធាវី​ ការពារ​ក្តី​ របស់​ ព្រះ​ភិក្ខុ លួ​ន សុ​វ៉ាត ដាក់​ពាក្យ សូម ​ពន្យារ​ពេល ​ក្នុង​ការចូល ទៅ​បំភ្លឺ ​របស់ ​កូនក្ដី ​របស់​លោក ដោយសារ​ មាន​ពេល​ខ្លី​ពេក ​សម្រាប់ ​​រៀបចំ​ ឯកសារ​។​

​ព្រះ​ភិក្ខុ លួ​ន សុ​វ៉ាត មាន​សង្ឃ ដីកា ​ប្រាប់​VOD ​នៅ​ព្រឹក​ ថ្ងៃ​ពុធ​នេះ​ ថា, កាល​ពី​ម្សិលមិញ សាលាដំបូង​ រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ កោះហៅ​ព្រះអង្គ ឲ្យចូល​ទៅ​បំភ្លឺ​ នៅ​ថ្ងៃ ទី​១៨ ខែ​កញ្ញា ពាក់ព័ន្ធ​ បទ​សង្ស័យ ​មួយចំនួន, ដូចជា បទ​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​ បទឧក្រិដ្ឋ, បទ​រួមគំនិត​ក្បត់, និង​បទ​ប្រឆាំង ​ការបោះឆ្នោត​។​


​ព្រះ​ភិក្ខុ លួ​ន សុ​វ៉ាត មាន​សង្ឃដីកា​ ថា, ការចោទប្រកាន់ មកកាន់​ព្រះអង្គ គឺ ជា​រឿង ​នយោ​បាយ​ សុទ្ធសាធ, ព្រោះ​ ព្រះអង្គ​ មិន​បាន​ប្រព្រឹត្ត​ ដូច​អ្វី ដែល​តុលាការ​ បាន​ចោទប្រកាន់ នោះទេ, ហើយ​ ការចោទប្រកាន់​នេះ ក៏​មិនមែន​ ជា​បទល្មើស​ ជាក់ស្តែង​ដែរ​។  ព្រះអង្គ​ បន្ត​ថា, មេធាវី​ របស់ ​ព្រះអង្គ ​បាន​ដាក់​ពាក្យ សូម​ ពន្យា​ពេល ​ទៅ​តុលាការ ​រួចហើយ ព្រោះ ​ព្រះអង្គ​ មានធុរៈ ​ទៅ​ក្រៅប្រទេស​។​

​មេធាវី​ នៃ​មជ្ឈមណ្ឌល អប់រំ​ច្បាប់​ សម្រាប់​ សហគមន៍ លោក ហម ស៊ុន​រិទ្ធ ដែល​ជា​មេធាវី ការពារ​ក្តី​ របស់ ​ព្រះ​ភិក្ខុ លួ​ន សុ​វ៉ាត ប្រាប់​VOD ​នៅ​ថ្ងៃ​ពុធ​ ដែរ​នេះ​ ថា, កាលពីម្សិលមិញ បន្ទាប់ ពី​ទទួលបាន​ ដីកា​រកោះ, លោក ​បាន​ដាក់ពាក្យ​ ទៅ​តុលាការ ​ដើម្បី​ សូម​ ពន្យា​រពេល​ ឲ្យ​កូនក្តី​ របស់​លោក​ ក្នុង​ការ​ចូល ​ទៅ​បំភ្លឺ​ នៅ​តុលាការ ​រួចហើយ​។​

​លោក​ បន្តថា មូលហេតុ ​ដែល​លោក​ ដាក់​ពាក្យ សូម​ ពន្យា​ពេល ព្រោះតែ​ ដីកា​រកោះ ​ឲ្យចូល​ទៅ​បំភ្លឺ មាន​រយៈពេល ​លឿន​ពេក, ត្រឹមតែ​ មួយ​សប្ដាហ៍។  ដូច្នេះ ​ទើប​ លោក​ សូម​ ពន្យា​ពេល ដើម្បី​ សិក្សា​សំណុំរឿង​ ឲ្យបាន​ច្បាស់​សិន​។  ទោះបី ជា​យ៉ាងណា,  លោក​ ពុំបាន​បញ្ជាក់ ថា ​ពន្យារ​ទៅ​ដល់​ ពេល​ណា​ នោះ​ទេ​។​

​ព្រះ​តេជគុណ លួ​ន សុ​វ៉ាត មាន​សង្ឃដីកា ​ឲ្យដឹង​ដែរ ថា, កាលពី​ឆ្នាំ​ ២០១១ សាលាដំបូង ​រាជធានី​ភ្នំពេញ ក៏​បាន​កោះហៅ ​ព្រះអង្គ​ ម្តង​ដែល ដោយ​ចោទប្រកាន់​ ពី​បទ​ញុះញង់ ​ឲ្យ​ប្រព្រឹត្ត​ បទឧក្រិដ្ឋ បទ​ពាក់ព័ន្ធ​ ចលនា ​អំណាច ​ពលរដ្ឋ​ខ្មែរ (​លោក សួន សេរី​រដ្ឋា​) និង​ពី​បទ​ចលនា​ បដិវត្ត ​ផ្កាឈូក​ ជាដើម​៕



No comments:

Post a Comment