Paris Peace Accords 23 Oct. 1991

Wednesday, September 10, 2014

សង្គម​ស៊ីវិល​ ស្នើ​ចំណុច​ អទិភាព​ ចំនួន​១២​ ដល់​គណបក្ស ​នយោបាយ​ ទាំង​ពីរ​ អនុវត្ត ​ក្នុង​អាណត្តិ ​ទី​៥ | Civil society requests Parliament to implement 12 priority points in 5th mandate

សង្គម​ស៊ីវិល​ ស្នើ​ចំណុច​ អទិភាព​ ចំនួន​១២​ ដល់​គណបក្ស ​នយោបាយ​ ទាំង​ពីរ​ អនុវត្ត ​ក្នុង​អាណត្តិ ​ទី​៥ 

RFI | ១០ កញ្ញា ២០១៤ 

រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ។
រដ្ឋសភាជាតិ កន្លែងដែលសមាជិកសភាធ្វើការ។ RFI/Siv channa

សង្គម​ស៊ីវិល​ ប្រមាណ​ ជាង ​១៦០​អង្គការ ​នៅ​ថ្ងៃ​ពុធ ​ទី​១០ ​កញ្ញា ​បាន​ផ្សព្វផ្សាយ​ លិខិត​ចំហរ​មួយ​ ស្តី​ពី​ ចំណុច​អទិភាព​ ទាំង​១២ ​ដល់​គណបក្ស​ ជាប់​ឆ្នោត​ ទាំង​ពីរ​ នៅ​ក្នុង​សភា ជាតិ​ កម្ពុជា។ ​ ជា​ចំណុច ​ដែល​សង្គម​ស៊ីវិល​ បាន​អះអាង​ ថា ​ជា​ចំណុច​គន្លឹះ​ ដែល​នឹង​ធានា​បាន ​នូវ​ប្រសិទ្ធភាព​ នៃ​ការ​អភិវឌ្ឍ​ និង​ជា​ការ​ធ្វើ​ ឱ្យ​ជីវភាព​ ប្រជាជន​ រីក​ចម្រើន។

គណៈកម្មាធិការ​ សហ​ប្រតិបត្តិការ ដើម្បី​ កម្ពុជា​ (ស៊ីស៊ីស៊ី, CCC)​ បាន​ស្នើ ​ឱ្យ​គណបក្ស ​ប្រជាជន ​កម្ពុជា ​និង​គណបក្ស ​សង្គ្រោះ​ជាតិ​ ពិចារណា​ នូវ​ចំណុច​ ចំនួន​១២ ​ដើម្បី ​ឆ្លើយ​តប ​ក្នុង​អាណត្តិ​ ទី​៥​នេះ។ ​ ចំណុច​ សំខាន់ៗ​ នៃ​សំណើរ ទាំង​១២ ​ចំណុច​នោះ ​គឺ៖​ 

ទី​១, ​ការ​គោរព​ ឱ្យ​បាន​ខ្ជាប់​ខ្ជួន នូវ​កិច្ច​ព្រមព្រៀង​ នយោបាយ ​រវាង​ គណបក្ស​ ទាំង​ពីរ​ កាល​ពី​ពេល​ កន្លង​ទៅ; ​ 

ទី​២, ​ការ​ធានា ​ឱ្យ​បាន​ នូវ​ឯករាជ្យ​ភាព ​នៃ​អំណាច ​នីតិបញ្ញតិ្ត​, នីត្តិប្រតិបត្តិ,​ និង​តុលាការ;​ 

ទី​៣, ​បញ្ហា​ អព្យាក្រិត្យ​ភាព ​នៃ​កង​កម្លាំង ​ប្រដាប់​អាវុធ​ ដែល​ធានា​ ឱ្យ​ផ្តាច់​ចេញ​ ពី​ឥទ្ធិពល ​នយោបាយ; 


ទី​៤, ​ការ​ធានា​ ឱ្យ​បាន​ និរន្តភាព​ បរិស្ថាន ​គ្រប់​ប្រភេទ; ​

ទី​៥, ​បញ្ហា​ ការពារ​ សិទ្ធ​មនុស្ស ​ក្នុង​ការ​បញ្ចេញ​ មតិ;​ 

ទី​៦​, បញ្ហា ​អភិបាល​កិច្ច​ ល្អ ​គ្រប់​វិស័យ ​របស់ ​រដ្ឋាភិបាល ​តាំង​ពី​ថ្នាក់​លើ​ ដល់​ថ្នាក់​ក្រោម​ ជាតិ; ​រួម​ទាំង ​បញ្ហា ​ការ​លើក​កម្ពស់​ ជីវភាព ​របស់ ​មន្ត្រី ​និង​បុគ្គលិក​ សាធារណៈ​ ដើម្បី ​ធានា​បាន ​នូវ​ប្រសិទ្ធភាព​ ការងារ​ និង​ការ​វិវឌ្ឍន៍​ តាម​បែប​ លទ្ធិ​ប្រជាធិបតេយ្យ​ ជា​ដើម។


ការ​ផ្ញើរ​ចំណុច អថិរភាព ​ទាំង​១២​ ចំណុច​ ទៅ​កាន់​ គណបក្ស​ នយោបាយ​ ទាំង​ពីរ​នេះ ​ គឺ​ ដោយ​សារ ​ការ​មើល​ឃើញ ​នូវ​យន្តការ​ បញ្ហា​ចំបង​ៗ ​របស់ ​រដ្ឋាភិបាល​ ដែល​ត្រូវ​ ការ​កែ​លំអរ​ ជា​បន្ត​ទៀត​ ដើម្បី ​ឱ្យ​មាន ​ភាព​ប្រសើរ​ឡើង​ ក្នុង​ន័យ​ ជួយ​ជំរុញ​ ការ​អភិវឌ្ឍ​ ដែល​នៅ​មាន​ ភាព​យឺត​យ៉ាវ។ ​ នេះ​ បើ​ តាម​ការ​បញ្ជាក់​ ពី កញ្ញា ​ស៊ិន ពុទ្ធារី​ ប្រធាន​ កិច្ចការ​ ផ្នែក​ទំនាក់​ទំនង​ និង​អភិវឌ្ឍន៍​ សមាជិក​ភាព។​  យ៉ាង​ណា ​ក៏​ដោយ, ​កញ្ញា ​ពុទ្ធារី នៅ​តែ​ បង្ហាញ​ ពី​សុទិដ្ឋិនិយម ​ថា,​ គណបក្ស ​ទាំង​ពីរ ​ថា ​នឹង​ទទួល​យក​ នូវ​ចំណុច​ អថិរភាព​ ទាំង១២​នេះ ​ដើម្បី ​ការ​អភិវឌ្ឍន៍​ និង​វឌ្ឍនភាព​ របស់​ ប្រជា​ពលរដ្ឋ​ កម្ពុជា។

សូម​ បញ្ជាក់​ជូន​ ថា, ​ក្នុង​លិខិត​ ចំហរ ​របស់ ​សង្គម​ស៊ីវិល ​ដែល​ផ្ញើរ​ជូន ​គណបក្ស​ស​ ជាប់​ឆ្នោត​ ទាំង​ពីរ​នេះ,​ សង្គម​ស៊ីវិល ​បាន​អះអាង​ ថា​, ខ្លួន​ និង​បណ្តាញ ​សង្គម​ស៊ីវិល ​ប្រមាណ ​ជា​១៦០​ អង្គការ​ផ្សេង​ទៀត​ បាន​ត្រៀម​ខ្លួន ​រួច​រាល់ ​អស់​ហើយ​ ដើម្បី ​ជួយ​ជ្រោមជ្រែង​ ដល់​ស្ថាប័ន​ រដ្ឋាភិបាល,​ រដ្ឋសភា, ​និង​តុលាការ​ ក្នុងការ​បណ្តុះ​បណ្តាល ​សមត្ថភាព​ និង​ការ​បំពេញ​ ចន្លោះ​ប្រហោង ​របស់ ​រដ្ឋាភិបាល ​តាម​រយៈ ​ក្រុម​ការងារ​ ចំនួន​៤ ​ផ្សេងគ្នា​។  នោះ ​គឺ ​ក្រុម​តស៊ូ ​មតិ, ​ក្រុម​អ្នក​អនុវត្ត,​ ក្រុម​អ្នក​ពង្រឹង​ សមត្ថភាព,​ និង​ក្រុម​ អ្នក​ឃ្លាំ​មើល​ ដែល​ជា​អ្នក​ គៀង​គរ​ ដៃ​គូរ​ និង ថវិកា,​ រួម​ទាំង​ ជា​អ្នក​ពង្រឹង ​សមត្ថភាព ​របស់​ ពល​រដ្ឋ​។

យ៉ាង​ណា ​ក៏​ដោយ​ ក្នុង​សំណើរ​ ទាំង​១២ ​ចំណុច​ ដើម្បី​ ឆ្លើយ​តប​ ក្នុង​អាណត្តិ​ ទី​៥​នេះ, ​សង្គម​ស៊ីវិល​ បាន​ស្នើ​ ឱ្យ​រដ្ឋាភិបាល​ ពិចារណា​ ឱ្យ​សង្គម​ស៊ីវិល អាច​មាន​ កិច្ច​អន្តរាគមន៍ ​និង​ការ​រួម​ចំណែក​ ជាមួយ ​រដ្ឋាភិបាល ​ក្នុង​ការ​លើក​កម្ពស់​ តម្លា​ភាព,​ គណនេយ្យភាព,​ និង​តួនាទី ​ច្បាប់ ​នៃ​រដ្ឋាភិបាល​ កម្ពុជា៕


No comments:

Post a Comment