Paris Peace Accords 23 Oct. 1991

Sunday, September 28, 2014

ក្រសួង ​ធនធាន​ទឹក​៖ ​ភ្លៀង នឹង​បន្ត​ធ្លាក់​ ចំនួន ​៧​ថ្ងៃ ​ជាប់​ៗ​គ្នា ​នៅ​ក្រប​ខណ្ឌ ​ទូទាំង​ប្រទេស | Water Ministry: It will rain continuously across Cambodia the next 7 days

ក្រសួង ​ធនធាន​ទឹក​៖ ​ភ្លៀង នឹង​បន្ត​ធ្លាក់​ ចំនួន ​៧​ថ្ងៃ ​ជាប់​ៗ​គ្នា ​នៅ​ក្រប​ខណ្ឌ ​ទូទាំង​ប្រទេស

RFI / វិទ្យុ​ បារាំង​ អន្តរជាតិ | ២៨ កញ្ញា ២០១៤

ស្ថាន​ភាព​ទឹក​លិច​នៅ​ផ្សារ​កណ្តាល​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។​
ស្ថាន​ភាព ​ទឹក​លិច ​នៅ​ផ្សារ​ កណ្តាល​ បន្ទាប់​ ពី​មាន​ភ្លៀង ​ធ្លាក់​យ៉ាង​ខ្លាំង​ នៅ​ព្រឹក ​ថ្ងៃ​អាទិត្យ​នេះ។​  Lim Hok/Facebook

ភ្លៀង​មួយ ​មេ​ធំ ​នៅ​រាជធានី ​ភ្នំពេញ​ តាំង​ពី​ព្រឹក​ ព្រលឹម​ ស្រ៊ាង​ៗ​ ថ្ងៃ​អាទិត្យ​ ទី​២៨​ កញ្ញា​នេះ​ បាន​បណ្តាល​ ឲ្យ​លិច​ផ្លូវ ​នៅ​តំបន់​ មួយ​ចំនួន ​ក្នុង​រាជធានី​ ភ្នំពេញ។ ​ ជាមួយ​ នឹង​ភ្លៀង​ ធ្លាក់​មួយ​ មេ​ធំ​នេះ​ ក្រសួង​ ធន​ធាន​ទឹក​ និង​សាលា ​រាជធានី​ ភ្នំពេញ​ បាន​ប្រកាស​ ថា,​ ភ្លៀង​ នឹង​បន្ត​ធ្លាក់​ ពេញ​មួយ​សប្តាហ៍​នេះ តែ​ម្តង​, ហើយ ​វា នឹង​ធ្វើ​ ឲ្យ​តំបន់​ មួយ​ចំនួន​ នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ លិចលង់,​ ប៉ុន្តែ​ ថា​ អាជ្ញាធរ ​ក៍​បាន​ត្រៀម ​វិធាន​ការ​ បង្ការ​ហើយ។​

ដោយ​សារ​ តែ ​ឥទ្ធិពល ប្រព័ន្ធ​សម្ពាធ​ទាប​ ដែល​កំពុង​ មាន​ឥទ្ធិពល ​មក​ពី​ប្រទេស​ ឡាវ​ បាន​ធ្វើ​ ឲ្យ​​ប្រទេស​ កម្ពុជា​ មាន​ភ្លៀង​ ធ្លាក់​ មួយ​មេ ​យ៉ាង​ធំ ​តាំង​ពី​ព្រឹក​ ព្រលឹម​ ស្រាង​ៗ​ ថ្ងៃ​អាទិត្យ​ ទី​២៨​ កញ្ញា​នេះ។​  នេះ ​បើ ​តាម​ការ​បញ្ជាក់​ ពីលោក ​ចាន់​ យុត្ថា ​នាយក​ខុទ្ទកាល័យ ​ក្រសួង ​ធនធាន​ទឹក​ និង​ឧត្តុ​និយម។ ​ លោក​ បាន​ឲ្យ​ដឹង​ ថា, ​កាល​ពី​ព្រឹក​ម៉ិញ ​ភ្លៀង​ មិនមែន​ធ្លាក់​ នៅ​តែ ​ភ្នំពេញ​នោះ​ទេ, ​តែ ​វា​ បាន​ធ្លាក់ ​នៅ​ក្នុង​ក្របខណ្ឌ ​ទូទាំង​ប្រទេស ​ពី​មធ្យម​ទៅ​ ច្រើន។ ​ តែ​ ចំលែក ​នៅ​ភ្នំពេញ ​ព្រឹក​មិញ​, ភ្លៀង ​បាន​ធ្លាក់​ខ្លាំង​ ក្នុង​កំរិត​ ៨០​ម៉ី​លី​ម៉ែត្រ, ​ខណៈ​ នៅ​តាម​បណ្តា​ខេត្ត ​ត្រឹម​តែ ​៤០​ ទៅ​៥០ ​ម៉ី​លី​ម៉ែត្រ ​ប៉ុណ្ណោះ។ ​ ជាមួយ​គ្នា​នេះ​ លោក​ ចាន់​ យុត្ថា ​ក៍​បាន​បង្ហាញ​ ការ​ព្រួយ​បារម្ភ​ ផង​ដែរ​ ពី​ជំនន់​ ទឹក​ភ្លៀង​ ដែល​ នឹង​អាច ​កើត​ឡើង ​នៅ​តាម​បណ្តា​ខេត្ត ​មួយ​ចំនួន​ ព្រោះ​ ថា, ​ស្ថាន​ភាព​នេះ ​វា​ ប្រហាក់​ប្រហែល ​នឹង​ស្ថានភាព ​កាល​ពី​ឆ្នាំ ​២០១១ ​ដែរ​ ពិសេស ​នៅ​តំបន់​ទំនៀប ​កណ្តាល ​ភាគ​ពាយ័ព្យ


លោក ​ចាន់ យុត្ថា ​បាន​បន្ត​ ថា,​ ភ្លៀង​មួយ​មេ​ព្រឹក​ម៉ិញ​ គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ ​ព្រោះ​ថា  ភ្លៀង​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ចំនួន​៧​ថ្ងៃ​ជាប់​ៗ​គ្នា។

សូម​បញ្ជាក់​ថា ​ក្រោយ​ពេល​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ ​កាល​ពី​ព្រឹក​មិញ ​នៅ​លើ​ទំព័រ​ Facebook​ ផ្លូវ​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ​ក៍​បាន​ប្រកាស​ជូន​ដំណឹង​ពី​ស្ថាន​ភាព​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ​ ក្នុង​រាជ​ធានី​ភ្នំពេញ​នា​សប្ដាហ៍​នេះ​ ដោយ​ដាក់​ចំណង​ជើង​ថា ​"១​សប្ដាហ៍ ​នៃ​ការ​ធ្លាក់​ភ្លៀង"​។   ​នៅ​ចំពោះ​មុខ​ស្ថាន​ភាព​អាកាស​ធាតុ​ធ្លាក់​ភ្លៀង​នៅ​ថ្ងៃ​នេះ​ ហើយ​នឹង​បន្ត​ធ្លាក់​រហូត​ដល់​ទៅ​៧​ថ្ងៃ​ជាប់​គ្នា​ដូច្នេះ ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ​បាន​ដាក់​ចេញ​នូវ​វិធាន​មួយ​ចំនួន​ ដើម្បី​បង្ការ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ ​នោះ​គឺ គ្រប់​ស្ថានីយ៍​បូម​ទឹក​ទាំង​អស់ ​រួម​មាន​ស្ថានីយ៍​បូម​ទឹក​ ព្រះ​គន្លង់​១​ ព្រះ​គន្លង់​២​ ផ្សារ​ចាស់​ ចតុមុខ​ បឹង​ត្របែក ​បឹង​ទំពុន​ កប់​ស្រូវ​ បាន​ត្រៀម​ខ្លួន​បូម​ទឹក​ចេញ​ពី​ប្រឡាយ ​ឬ​អាង​ស្តុក​ ជា​ពិសេស​បាន​ត្រៀម​ម៉ូទ័រ​បំរុង​គ្រប់​ស្ថានីយ​បូម​ទឹក​ បង្ការ​ពេល​ទឹក​ជន់​លិច​ខ្លាំង។ ​អាជ្ញាធរ​រាជធានី​ ក៏​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​បោស​សំអាត​ និង​បា​សំរាម​ ចេញ​ពី​មាត់​លូ ​ដើម្បី​ ឲ្យ​ទឹក​ហូរ​ បាន​ងាយ​ស្រួល​ផង​ដែរ។​ អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ ក៏​បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់ ​ដើម្បី​ត្រៀម​លក្ខណៈ​បង្ការ​នូវ​ការ​ប្រែប្រួល​អាកាស​ធាតុ​នេះ៕



2 comments:

  1. Anonymous12:34 AM

    GOD's wrath upon Cambodia. 7 days raining is just a warning, but if GOD send 30 days rain, shit will flow all over their castles. For the sake of money, the Yuon/Khmer Thugs take all shit refugees. The West is fighting a war against the fanatic Muslims who caused too much troubles in any nation they go to live in. So the west such as Australia dump those miserable troublemaker Muslims in Cambodia knowing that Yuon who rule secretely over the CPP can send those troublemaker Muslims to be eated by crocodiles without a trace.
    May be very soon million troublemaker Muslims in Europe nations will be sent to Cambodia following Australia. $$$ Let the evil Muslims deal with Yuon/CPP.
    There is no nations that accepted Muslims to enter in their countries live in peace.
    The Cham Muslims in Cambodia are fighting for ISIS beheading children and adults and rape children and women. These Chams will one day rise and behead Khmers sooner or later.
    Cambodia is made by the West, the last place of Muslims to die. Muhammad can help his followers, because he is dead and may be in hell right now, so only Jesus Christ that can save them.
    Crocodiles in Vietnam and in Cambodia are wealthy and healthy for having immense of food to eat.

    ReplyDelete
  2. Anonymous12:39 AM

    I meant Muhammad the war lord cannot help his followers...

    ReplyDelete